អ៊ីស្រាអែល

From Wikipedia, the free encyclopedia

អ៊ីស្រាអែល
Remove ads

ប្រទេសអ៊ីស្រាអែល (ភាសាហេប្រឺ៖ יִשְׂרָאֵל និងភាសាអារ៉ាប់៖ إِسْرَائِيل) ដោយមានឈ្មោះជាផ្លូវការថា រដ្ឋអុីស្រាអែល គឺជាប្រទេសមួយស្ថិតនៅតំបន់អាស៊ីខាងលិច។ ប្រទេសនេះមានទីតាំងស្ថិតនៅច្រាំងភាគអាគ្នេយ៍នៃសមុទ្រមេឌីទែរ៉ាណេ និងច្រាំងខាងជើងនៃសមុទ្រក្រហម ហើយមានព្រំដែនគោកជាប់ជាមួយប្រទេសលីបង់នៅភាគខាងជើង ប្រទេសស៊ីរីនៅភាគឦសាន ប្រទេសហ្សកដានីនៅភាគខាងកើត និងប្រទេសអេហ្ស៊ីបនៅភាគនិរតី។  វាក៏មានព្រំដែនជាប់នឹងទឹកដីប៉ាឡេស្ទីនតាមរយៈតំបន់វ៉េសប៊ែង និងដែនជ្រោយកាសាផងដែរ។ ទីក្រុងទែលអាវីវគឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងបច្ចេកវិទ្យាក្នុងប្រទេស ខណៈដែលអាសនៈរដ្ឋាភិបាលស្ថិតនៅក្នុងរដ្ឋធានីយេរូសាឡឹម ទោះជាអធិបតេយ្យភាពរបស់អ៊ីស្រាអែលលើយេរូសាឡឹមប៉ែកខាងកើតមិនត្រូវបានទទួលស្គាល់ជាអន្តរជាតិក៏ដោយក្តី។[២២][fn ១]

ព័ត៌មានសង្ខេប מְדִינַת יִשְׂרָאֵל (ភាសាហេប្រឺ)دَوْلَة إِسْرَائِيل (ភាសាអារ៉ាប់), រដ្ឋធានី និង ទីក្រុងធំបំផុត ...
Remove ads

កំណត់សម្គាល់

  1. ទទួលស្គាល់ដោយរដ្ឋសមាជិក អសប៖ អូស្ត្រាលី (យេរូសាឡឹមខាងលិច)[] រុស្ស៊ី (យេរូសាឡឹមខាងលិច)[] សាធារណរដ្ឋឆែក (យេរូសាឡឹមខាងលច)[] ហុងឌូរ៉ាស[] ក្វាតេម៉ាឡា[] ណូរូ[] និងសហរដ្ឋអាមេរិក[]
  2. យេរូសាឡឹមគឺជាទីក្រុងធំបំផុតរបស់អ៊ីស្រាអែល ប្រសិនបើរាប់បញ្ចូលទាំងយេរូសាឡឹមខាងកើតដែលគេបានចាត់ទុកវាថាជាតំបន់កាន់កាប់។[]
  3. ដើមឡើយ ភាសាអារ៉ាប់គឺជាភាសាផ្លូវការមួយរបស់រដ្ឋអ៊ីស្រាអែល។[] នៅក្នុងឆ្នាំ២០១៨ ចំណាត់ថ្នាក់របស់វាត្រូវបានផ្លាស់ប្តូរទៅជា "ស្ថានការណ៍ពិសេសនៅក្នុងរដ្ឋ" ជាមួយនឹងការប្រើប្រាស់ដោយស្ថាប័នរដ្ឋដើម្បីកំណត់ជាច្បាប់។[១០][១១][១២]
  1. ចំនួនប្រជាជន និងទិន្នន័យសេដ្ឋកិច្ចរបស់អ៊ីស្រាអែលបានគ្របដណ្តប់លើទឹកដីសេដ្ឋកិច្ចទាំងអស់របស់អ៊ីស្រាអែលរួមមាន៖ កំពូលហ្កូឡាន យេរូសាឡឹមខាងកើត និងទីតាំងនៃប្រជាជនអ៊ីស្រាអែលនៅតំបន់វ៉េសប៊ែង[១៨][១៩]
  1. ច្បាប់យេរូសាឡឹមបានចែងថា "ទីក្រុងយេរូសាឡឹមគឺជារដ្ឋធានីពេញលេញ និងតែមួយគត់នៃប្រទេសអ៊ីស្រាអែល" ហើយទីក្រុងនេះបម្រើជាអាសនៈរបស់រដ្ឋាភិបាលអ៊ីស្រាអែល ជាមូលដ្ឋាននៃគេហដ្ឋានប្រធានាធិបតី ការិយាល័យរដ្ឋាភិបាល តុលាការកំពូល និងសភាជាតិសេចក្តីសម្រេចក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលេខ ៤៧៨ (២០ សីហា ១៩៤០; ១៤–០, ដោយមានអាមេរិកបោះឆ្នោតអនុប្បវាទ) បានប្រកាសច្បាប់យេរូសាឡឹមថា "មោឃៈ និងគ្មានន័យ" ហើយ​បាន​អំពាវនាវ​ឲ្យ​រដ្ឋ​សមាជិក អសប ទាំងអស់​ដក​បេសកកម្ម​ការទូត​របស់​ខ្លួន​ចេញ​ពី​ក្រុងយេរូសាឡឹម (សូមមើល Kellerman 1993, ទ. 140)។ សម្រាប់ព័ត៌មានបន្ថែមសូមមើល ស្ថានការណ៍យេរូសាឡឹម
Remove ads

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads