តៃវ៉ាន់

From Wikipedia, the free encyclopedia

តៃវ៉ាន់

តៃវ៉ាន់ (ចិនសម័យ台湾; ចិនបុរាណ臺灣/台灣; ភិងអ៊ិងTáiwān) ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋចិន[ស ៣], គឺជាប្រទេសមួយស្ថិតនៅតំបន់អាស៊ីបូព៌ា[១៦][១៧] រដ្ឋប្រទេសជិតខាងរបស់តៃវ៉ាន់មានដូចជា៖ សាធារណរដ្ឋប្រជាមានិតចិននៅទិសពាយព្យ ប្រទេសជប៉ុននៅទិសឥសាន្ត និងប្រទេសហ្វីលីពីននៅទិសខាងត្បូង។ កោះចម្បងរបស់តៃវ៉ាន់មានក្រឡាផ្ទៃសរុប ៣៥,៨០៨ គីឡូម៉ែត្រការ៉េដោយមានជួរភ្នំគ្របដណ្តប់លើតំបន់ពីរភាគបីនៃទិសខាងកើត និងមានតំបន់ទំនាបនៅទិសខាងលិចដែលជាតំបន់សម្បូរទៅដោយប្រជាជនរស់នៅកុះករ។ រដ្ឋធានីរបស់តៃវ៉ាន់គឺទីក្រុងតៃប៉ិ ហើយបូករួមជាមួយទីក្រុងតៃប៉ិថ្មីនិងគីឡុងបានបង្កើតចេញជាទីក្រុងមាតុបុរៈធំជាងគេប្រចាំប្រទេសតៃវ៉ាន់។ ដោយមានប្រជាជនចំនួន ២៣.៩ លាននាក់ តៃវ៉ាន់គឺស្ថិតនៅក្នុងចំណោមប្រទេសដែលមានបណ្តុំចំនួនប្រជាជនច្រើនបំផុត។

ព័ត៌មានសង្ខេប 中華民國 (ភាសាចិន) Zhōnghuá Mínguó (ភិងអ៊ិង), រដ្ឋធានី ...
សាធារណរដ្ឋចិន
中華民國 (ភាសាចិន)
Zhōnghuá Mínguó (ភិងអ៊ិង)
Thumb
ទង់ជាតិ
Thumb
វរលញ្ឆករ
ភ្លេងជាតិ
中華民國國歌
Zhōnghuá Mínguó guógē
"ភ្លេងជាតិសាធារណរដ្ឋចិន"
Thumb
ទីតាំងប្រទេសតៃវ៉ាន់នៅលើភូគោល
រដ្ឋធានីតៃប៉ិ[]
25°04′N 121°31′E
ទីក្រុងធំបំផុតតៃប៉ិថ្មី
ភាសាផ្លូវការចិនស្តង់ដារ[ស ១][]
អក្សរផ្លូវការអក្សរចិនបុរាណ[]
ភាសាជាតិ
  • ហ្វរម៉ូសារ
  • ហាក់កា
  • ហុកគាន
  • កុកងឺ
  • ម៉ាហ្ស៊ូ
  • ភូធាន
  • ភាសាសញ្ញាតៃវ៉ាន់
ក្រុមជនជាតិ
(ឆ្នាំ ២០១៦)[]
៩៥–៩៧% ហានតៃវ៉ាន់
២.៣% ជនជាតិដើម/ភាគតិច
០.៧–២.៧% ជនជាតិផ្សេងៗទៀត
សាសនា
(ឆ្នាំ ២០២០)[]
  • ៣៥.១% ព្រះពុទ្ធសាសនា
  • ៣៣.០% តាវសាសនា
  • ២៦.៧% គ្មានជំនឿសាសនា
  • ៣.៩% គ្រិស្តសាសនា
  • ១.៣% សាសនាផ្សេងៗទៀត
រដ្ឋាភិបាលរដ្ឋឯកភូត សាធារណរដ្ឋប្រកាន់
ប្រព័ន្ធពាក់កណ្តាលប្រធានាធិបតី
- ប្រធានាធិបតី
ឡៃ ឈីងទឿ
- អនុប្រធានាធិបតី
ស៊ៀវ ម៉ីឈីន
- នាយករដ្ឋមន្ត្រី
ចូ រ៉ុងថៃ
- ប្រធានអង្គនីតិបញ្ញត្តិយាន
ហាន់ ក្វូយូ
នីតិបញ្ញត្តិអង្គនីតិបញ្ញត្តិយាន
និម្មិតកម្ម
- សាធារណរដ្ឋចិនត្រូវបានប្រកាសបង្កើតឡើង
១០ តុលា ១៩១១[ស ២]
- តៃវ៉ាន់ និងផឹងហ៊ូត្រូវបានស្តារជាកម្មសិទ្ធិរបស់សាធារណរដ្ឋចិន
២៥ តុលា ១៩៤៥
- រដ្ឋាភិបាលបច្ចុប្បន្នត្រូវបានស្ថាបនាឡើង
២០ ឧសភា ១៩៤៨
- រដ្ឋាភិបាលប្តូរទៅតៃប៉ិ
៧ ធ្នូ ១៩៤៩
ក្រឡាផ្ទៃ
- ផ្ទៃសរុប
៣៦,១៩៧ គ.ម [][] 
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០២២)
២៣,៨៩៤,៣៩៤[១០] (ទី៥៦)
- ជំរឿន (ឆ្នាំ ២០១០)
២៣,១២៣,៨៦៦[១១]
- ដង់ស៊ីតេ
៦៥០ នាក់/គ.ម   (ទី១០)
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០២៣)
- សរុប
១.៦៥៨ ទ្រីលានដុល្លារ[១២] (ទី២០)
- ក្នុងម្នាក់
៧២,៤៨៥ ដុល្លារ[១២] (ទី១៥)
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០២៣)
- សរុប
៧៥១.៩៣០ ពាន់លានដុល្លារ[១២] (ទី២១)
- ក្នុងម្នាក់
៣២,៣៣៩ ដុល្លារ[១២] (ទី៣០)
ជីនី (២០១៧) ៣៤.១[១៣]
មធ្យម
HDI (២០២១) ០.៩២៦[១៤]
ខ្ពស់ណាស់ · ទី១៩
រូបិយវត្ថុដុល្លារតៃវ៉ាន់ថ្មី (NT$) (TWD)
ល្វែងម៉ោងUTC+៨ (ម៉ោងស្តង់តាជាតិ)
កូដហៅទូរស័ព្ទ+៨៨៦
ដែនកម្រិតខ្ពស់
បិទ

កោះតៃវ៉ាន់ត្រូវបានមនុស្សឡើងមករស់នៅតាំងប្រហែល ២៥,០០០ ឆ្នាំមុន។ បុព្វបុរសនៃជនជាតិដើមកោះតៃវ៉ាន់បានមកតាំងទីលំនៅលើកោះមួយនេះនៅប្រហែល ៦,០០០ ឆ្នាំមុន។ នៅអំឡុងសតវត្សទី១៧ ជនជាតិហានជាច្រើននាក់បាននាំគ្នាធ្វើអន្តោប្រវេសន៍មករស់នៅលើកោះនេះដែលកាលនុះកំពុងស្ថិតនៅក្រោមអាណានិគមហុល្លង់ ហើយដំណើរអន្តោប្រវេសន៍នូវតែបន្តទៀតនៅក្រោមព្រះរាជាណាចក្រទុងនីង។ កោះមួយនេះត្រូវបានធ្លាក់ក្នុងដៃរាជវង្សឈីងនៃប្រទេសចិននៅអំឡុងឆ្នាំ១៦៨៣ ហើយបានប្រគល់មកឱ្យចក្រភពជប៉ុនកាន់កាប់នៅក្នុងឆ្នាំ១៨៩៥។ នៅក្រោយសង្គ្រាមលោកលើកទី២ ពោលគឺបន្ទាប់ពីជប៉ុនបានទទួលចុះចាញ់ កោះតែវ៉ាន់ត្រូវបានប្រគល់មកឱ្យសាធារណរដ្ឋចិននៅក្នុងឆ្នាំ១៩៤៥។ សង្គ្រាមស៊ីវិលចិនបានផ្ទុះឡើងបន្តទៀតហើយសាធារណរដ្ឋចិនខណៈកំពុងតែបាត់បង់ចិនដីគោកបន្តិចម្តងៗទៅកងកម្លាំងកុម្មុយនីស្តចិន រួចទីបំផុតក៏បានដកថយមកលើកោះតៃវ៉ាន់នៅក្នុងឆ្នាំ១៩៤៩។ ក្រោយសង្គ្រាមស៊ីវិលបានបញ្ចប់ សាធារណរដ្ឋចិនបានកាន់កាប់លើកោះតៃវ៉ាន់និងបណ្តុំកោះតូចៗនៅជុំវិញនោះ។

នៅដើមទស្សវត្តឆ្នាំ១៩៦០ តៃវ៉ាន់បានឈានចូលក្នុងសម័យកាលនៃកំណើនសេដ្ឋកិច្ចនិងឧស្សាហូបនីយកម្មដោយគេបានសម្តៅលើសម័យនេះថា"មហស្ចារ្យតៃវ៉ាន់"។ នៅចុងទស្សវត្តឆ្នាំ១៩៨០ និងដើមឆ្នាំ១៩៩០ សាធារណរដ្ឋចិនបានផ្លាស់ប្តូររបបនយោបាយពីរដ្ឋដែលប្រកាន់របបសឹកផ្តាច់ការឯកបក្សមករកប្រព័ន្ធពាក់កណ្តាលប្រធានាធិបតី។ សេដ្ឋកិច្ចឧស្សាហកម្មរបស់តៃវ៉ាន់គឺផ្តោតលើការនាំចេញហើយសព្វថ្ងៃ តៃវ៉ាន់មានសេដ្ឋកិច្ចធំជាងគេទី ២១ (គិតជាមធ្យម) ហើយបើគិតជា យអទ គឺមានទំហំធំជាងគេទី ២០ ដោយខ្លួនបាននាំចេញនូវផលិតផលធំៗដូចជា ដែកថែប គ្រឿងម៉ាស៊ីន គ្រឿងអេឡិចត្រូនិក និងកម្មន្តសាលកម្មគីមីផ្សេងៗ។ តៃវ៉ាន់គឺជាប្រទេសអភិវឌ្ឍន៍[១៨][១៩] ដែលជាប់ចំណាត់ថ្នាក់លេខ ១៥ ក្នុង ផសស សម្រាប់មនុស្សម្នាក់ៗ។ ប្រទេសនេះមានចំណាត់ថ្នាក់ខ្ពស់ខ្លាំងខាងសេរីភាពនយោបាយ និងស៊ីវិល[២០] ការអប់រំ ការថែទាំសុខភាព[២១] និងការអភិវឌ្ឍន៍មនុស្ស។[២២]

ស្ថានភាពនយោបាយរបស់ប្រទេសតៃវ៉ាន់គឺនូវមានវិវាទច្រើន។ សាធារណរដ្ឋចិនបានបាត់បង់ឈ្មោះជារដ្ឋតំណាងប្រទេសចិននៅអង្គការសហប្រជាជាតិកាលពីឆ្នាំ១៩៧១ បន្ទាប់ពីប្រជាជាតិលើពិភពលោកភាគច្រើនបានបោះឆ្នោតទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិន (សបច) ជាតំណាងនៃប្រជាជាតិចិន។ ចាប់តាំងពីពេលនោះមក សាធារណេរដ្ឋចិនតែងតែបន្តអះអាងខ្លួនថាជារដ្ឋាភិបាលស្របច្បាប់នៃប្រជាជាតិចិនទាំងមូល។ ចំណែកឯសាធារណរដ្ឋប្រជាមានិតចិនវិញបានអះអាងថាកោះតៃវ៉ាន់គឺជាទឹកដីរបស់ខ្លួនហើយនឹងមិនព្រមបង្កើតទំនាក់ទំនងការទូតជាមួយរដ្ឋប្រទេសណាដែលទទួលស្គាល់តៃវ៉ាន់ឡើយ។ តៃវ៉ាន់បានរក្សាទំនាក់ទំនងការទូតផ្លូវការជាមួយរដ្ឋចំនួន ១១ នៅក្នុងចំណោមរដ្ឋជាសមាជិកអង្គការសហប្រជាជាតិសរុបចំនួន ១៩៣[២៣][២៤] ខណៈដែលប្រទេសជាច្រើនផ្សេងៗទៀតបានរក្សាទំនាក់ទំនងការទូតក្រៅផ្លូវការជាមួយតៃវ៉ាន់តាមរយៈការិយាល័យតំណាងនិងស្ថាប័នដែលដើរតួនាទីជាស្ថានទូតនិងស្ថានកុងស៊ុល។ នៅក្នុងអង្គការអន្តរជាតិដែលមាន សបច ជាសមាជិក តៃវ៉ាន់ត្រូវបានគេបដិសេដសមាជិកភាពជារឿយៗឬអនុញ្ញាតឱ្យខ្លួនចូលរួមតែក្នុងលក្ខខណ្ឌមិនមែនរដ្ឋក្រោមឈ្មោះផ្សេងៗ។ ក្នុងប្រទេសវិញ ជម្លោះនយោបាយដ៏ធំរវាងភាគីទាំងពីរគឺការគាំទ្រការបង្រួបបង្រួមប្រជាជាតិចិនទាំងមូលនិងការលើកកម្ពស់អត្តសញ្ញាណជនជាតិចិនតែមួយផ្ទុយពីអ្នកដែលប្រាថ្នាចង់បានការទទួលស្គាល់ជាអន្តរជាតិជាផ្លូវការនិងអ្នកដែលលើកកម្ពស់អត្តសញ្ញាណតៃវ៉ាន់។[២៥][២៦]

និរុត្តិសាស្ត្រ

តៃវ៉ាន់មានឈ្មោះខុសៗពីគ្នាច្រើនទៅតាមភាសានីមួយៗដែលភាគច្រើនត្រូវបានដក់ស្រង់ចេញពីអ្នករុករកឬមេដឹកនាំណាមួយនៅក្នុងប្រវត្តិសាស្ត្រ។ ឈ្មោះថា"ហ្វរម៉ូសា" (福爾摩沙) បានលេចឡើងដំបូងនៅក្នុងឆ្នាំ១៥៤២ នៅពេលដែលនាវិកជនជាតិព័រទុយកាល់មួយក្រុមបានប្រទះឃើញដែនកោះមួយនេះជាលើកដំបូងហើយពួកគេបានកត់សម្គាល់វានៅលើផែនទីថា"Iiha Formosa" (ប្រែមកថា'កោះដ៏ស្រោះស្អាត')។[២៧][២៨] មិនយូរប៉ុន្មាន ជនជាតិអឺរ៉ុបក៏ចាប់ផ្តើមសម្តៅមកលើកោះនេះថា"ហ្វរម៉ូសា"ហើយវាត្រូវបានគេប្រើប្រាស់ជាទូទៅនៅអំឡុងសតវត្សទី២០។[២៩]

ប្រវត្តិសាស្ត្រ

ការចូលមកតាំងទីលំនៅដំបូង

Thumb
បុរសជនជាតិសូកាលសម័យដើម

ទឹកដីតៃវ៉ាន់ធ្លាប់មានទីតាំងភូមិសាស្ត្រជាប់ទ្វីបអាស៊ីនៅចុងសម័យភ្លៃស្តូសែនហើយត្រូវបែកពីអាស៊ីនៅពេលដែលកម្រិតទឹកសមុទ្របានកើនឡើងប្រហែល ១០,០០០ ឆ្នាំមុន។[៣០] សំណល់បំណែកនៃមនុស្សដែលមានអាយុកាលពី ២០,០០០ ទៅ ៣០,០០០ ឆ្នាំមុនត្រូវបានគេរកឃើញនៅលើកោះនេះព្រមទាំងវត្ថុបុរាណៗនៃវប្បធម៌សម័យប៉ាឡេអូលីទិកផង។[៣១][៣២][៣៣]

ប្រហែល ៦,០០០ ឆ្នាំមុន កសិករមួយចំនួនមកពីតំបន់ភាគខាងត្បូងប្រទេសចិនបានមកតាំងទីលំនៅលើកោះនេះ។[៣៤] គេជឿថាកសិករទាំងអស់នោះគឺជាបុព្វបុរសនៃជនជាតិដើមភាគតិចតៃវ៉ាន់សព្វថ្ងៃព្រោះថាភាសារបស់ពួកគេគឺមានដើមកំណើតមកពីអម្បូរភាសាអូស្ត្រូនេស៊ីនិងមានភាពចម្រុះច្រើនជាងអម្បូរភាសាក្នុងតំបន់ដទៃៗទៀតផង។ ដូចនេះ ភាសាវិទូបានស្នើដាក់ឱ្យតៃវ៉ាន់ជាទីកន្លែងកំណើតនៃគ្រាមភាសាភូមិនៃអម្បូររបស់ខ្លួនដែលប្រជាជនរស់នៅសមុទ្រជុំវិញបានចេញទៅផ្សព្វផ្សាយនៅតាមតំបន់អាស៊ីអាគ្នេយ៍ ប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌា។[៣៥][៣៦]

អ្នកនេសាទជនជាតិហានបានមកតាំងទីលំនៅលើកោះប៉េងហ៊ូនៅក្នុងសតវត្សទី១៣។[៣៧] កុលសម្ព័ន្ធអរិភូតនិងកង្វះផលិតផលពាណិជ្ជកម្មមានតម្លៃបានធ្វើឱ្យអ្នកខាងក្រៅតិចតួចប៉ុណ្ណោះបានមកទស្សនាលើកោះនេះ។[៣៧] នៅក្នុងអំឡុងសតវត្សទី១៦ សកម្មភាពរបស់អ្នកនេសាទនិងពាណិជ្ជករមកពីតំបន់ហ្វូជៀនក៏ដូចជាចោរសមុទ្រចិននិងជប៉ុនបានចាប់ផ្តើមកើនឡើងបន្តិចម្តងៗនៅក្នុងតំបន់កោះនេះ។[៣៧]

ពួកហុល្លង់បានប៉ងបង្កើតទីស្នាក់ការជួញដូរមួយនៅលើកោះប៉េងហ៊ូនៅក្នុងឆ្នាំ១៦២២ ប៉ុន្តែពួកគេត្រូវបានដេញចេញវិញដោយកងកម្លាំងមិង[៣៨] នៅក្នុងឆ្នាំ១៦២៤ ពួកហុល្លង់បានបង្កើតបន្ទាយយោធាមួយឈ្មោះថាបន្ទាយហ្ស៊ីឡង់ឌីនៅឆ្នេរកោះតាយួនដែលសព្វថ្ងៃជាផ្នែកនៃទីក្រុងតៃណាន ប្រទេសតៃវ៉ាន់។[៣៩][៤០] នៅពេលជនជាតិហុល្លង់មកដល់ ពួកគេបានរកឃើញថាកោះតៃវ៉ាន់ភាគនិរតីត្រូវបានកាន់កាប់ដោយប្រជាជនចិនដើមចំនួនជិត ១,៥០០ នាក់។[៤១] ពួកហុល្លង់បានចេញទៅជំរុញប្រជាកសិករនៅតំបន់ហ្វូជៀនឱ្យផ្លាស់ទីលំនៅមកធ្វើការនៅតំបន់មួយផ្នែកដែលស្ថិតនៅក្រោមការត្រួតត្រារបស់ពួកគេ។[៤២] ត្រឹមទស្សវត្តឆ្នាំ១៦៦០ ជនជាតិចិនប្រមាណពី ៣០,០០០ ទៅ ៥០,០០០ នាក់បានមានវត្តមាននៅលើកោះមួយនេះ។[៤៣]

Thumb
បន្ទាយហ្ស៊ីឡង់ឌី, ជានិវាសដ្ឋានរបស់ទេសាភិបាលនៃហ្វរម៉ូសាហុល្លង់

នៅក្នុងឆ្នាំ១៦២៦ ជនជាតិអេស្ប៉ាញបានឡើងមកលើកោះនេះហើយបានបង្កើតមូលដ្ឋានពាណិជ្ជកម្មពីរនៅឯផ្នែកភាគខាងជើង។[៤៤] អាណានិគមអេស្ប៉ាញនៅលើកោះតៃវ៉ាន់មានអត្ថិភាពបាន ១៦ ឆ្នាំមុនពេលត្រូវបានពួកហុល្លង់វាយបណ្តេញចេញនៅក្នុងឆ្នាំ១៦៤២។[៤៥] ក្រោយពីបានទទួលជ័យជម្នះលើអេស្ប៉ាញ ពួកហុល្លង់បានពង្រីកឥទ្ធិពលនិងដែនដីអាណានិគមបន្តទៅភាគខាងត្បូងដោយបានវាយត្រួតត្រាលើភូមិម្ចាស់ស្រុកជាងមួយរយភូមិដាក់ក្រោមនឹមគ្រប់គ្រងរបស់ខ្លួន។[៤៥]

ក្រោយពីរាជវង្សមិងបានដួលរលំនៅក្នុងឆ្នាំ១៦៤៤ មេដឹកនាំយោធាមិងម្នាក់ឈ្មោះកូស៊ីងហ្គាបានចងសម្ព័ន្ធភាពជាមួយព្រះចៅអធិរាជយ៉ុងឡឺនៃនគរមិងខាងត្បូងរួចបាននាំគ្នាធ្វើការលុកលុយលើរាជវង្សឆេងថ្មីនៅតាមតំបន់ឆ្នេរភាគអាគ្នេយ៍នៃប្រទេសចិន។[៤៦] នៅក្នុងឆ្នាំ១៦៦១ ដោយសារការដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរពីរាជវង្សឆេង លោកកូស៊ីងហ្គាបានផ្លាស់ទីកងកម្លាំងរបស់គាត់ពីមូលដ្ឋានស៊ាមីនមកលើកោះតៃវ៉ាន់ដោយបានទាត់កងកម្លាំងអាណានិគមហុល្លង់ចេញនៅក្នុងដំណើរនេះ។[៤៧][៤៨][៤៩]

បន្ទាប់ពីបាត់បង់ដែនដីអាណានិគមខ្លួន ជនជាតិហុល្លង់បានទៅចងសម្ព័ន្ធភាពជាមួយរាជវង្សឆេងក្នុងគោលបំណងកម្ចាត់កម្លាំងកូស៊ីងហ្គាចេញពីកោះតៃវ៉ាន់។ បន្ទាប់ពីមានការប៉ះទង្គិចគ្នាបន្តិចបន្តួច ជនជាតិហុល្លង់បានដណ្តើមយកបន្ទាយចាស់របស់ខ្លួនបានវិញនៅក្នុងឆ្នាំ១៦៦៤។[៥០] ពួកហុល្លង់បានខិតខំប្រឹងប្រែងការពារបន្ទាយដែលខ្លួនដណ្តើមបានខណៈដែលកំពុងរងការវាយប្រហារពីកងកម្លាំងបះបោរក្នុងស្រុក។ ទីបំផុតនៅក្នុងឆ្នាំ១៦៦៨[៥១] អាជ្ញាធរអាណានិគមហុល្លង់ក៏បានសម្រេចចិត្តដកទ័ពរបស់ខ្លួនចេញពីតៃវ៉ាន់បន្ទាប់ពីការប៉ះទង្គិចគ្នាអស់រយៈពេលជាងបួនឆ្នាំដោយមិនបានផលអ្វីមកវិញ។[៥២]

ក្រោមរាជវង្សឆេង (១៦៨៣–១៨៩៥)

កំណត់សម្គាល់

  1. កុកងឺជាប្រភេទភាសាចិនស្តង់ដា[]
    គ្រាមភាសាចិន (ត្រូវបានប្រើប្រាស់ជារឿយៗ)
    ចិនបុរាណ (ត្រូវបានប្រើប្រាស់ជាផ្លូវការឬក្នុងឱកាសពិសេសដូចជាក្នុងសាសនា ឬបុណ្យប្រពៃណី ឯកសារផ្លូវការ និងឯកសារតុលាការជាដើម)[]
  2. សេចក្ដីប្រកាសជាផ្លូវការនៃភាពជារដ្ឋរបស់សាធារណរដ្ឋចិនគឺត្រូវបានធ្វើឡើងនៅថ្ងៃទី១ ខែមករា ឆ្នាំ១៩១២។
  3. ចិនបុរាណ៖ 中華民國
    កុកងឺភិងអ៊ិងZhōnghuá Mínguó
    ភាសាហុកគីនTiong-hûa Bîn-kok

    ឯកសារយោង

    Loading related searches...

    Wikiwand - on

    Seamless Wikipedia browsing. On steroids.