សាធារណរដ្ឋសង្គមនិយមសហព័ន្ធសូវៀតរុស្ស៊ី
From Wikipedia, the free encyclopedia
សាធារណរដ្ឋសង្គមនិយមសហព័ន្ធសូវៀតរុស្ស៊ី (អាចសរសេរកាត់៖ សសសស រុស្ស៊ី, ភាសារុស្ស៊ី៖ Российская Советская Федеративная Социалистическая Республика) ឬត្រូវបានគេស្គាល់ជាទូទៅថាសាធារណរដ្ឋសូវៀតរុស្ស៊ី[៤] ឬ សូវៀតរុស្ស៊ី[៥] គឺជារដ្ឋសង្គមនិយមសហព័ន្ធឯករាជ្យមួយដែលមានអត្ថិភាពពីឆ្នាំ១៩១៧ រហូតដល់ឆ្នាំ១៩២២ ហើយវាបានក្លាយជាសាធារណរដ្ឋសង្គមនិយមសូវៀតធំជាងគេរបស់សហភាពសូវៀតពីចន្លោះឆ្នាំ១៩២២ ដល់ឆ្នាំ១៩៩១។ នៅចន្លោះឆ្នាំ១៩៩០ និងឆ្នាំ១៩៩១ វាបានក្លាយជាផ្នែកអធិបតេយ្យមួយនៃសហភាពសូវៀតមុនពេលត្រូវបានរំលាយ។[៦] សាធារណរដ្ឋរុស្ស៊ីត្រូវបង្កើតឡើងដោយមានអង្គតូចៗនៃសាធារណរដ្ឋស្វយ័តចំនួនដប់ប្រាំមួយ អូប្លាសស្វយ័តចំនួនប្រាំ អូគ្រូកស្វយ័តចំនួនដប់ ក្រៃចំនួនប្រាំមួយ និងអូប្លាសចំនួនសែសិប។[៦] ម៉ូស្គូគឺជារដ្ឋធានីនៃ សសសស រុស្ស៊ី ហើយវាត្រូវជារដ្ឋដែលមានក្រុមជនជាតិចម្រុះច្រើនជាងគេបំផុតលើលោក។
១៩១៧–១៩១៨៖ សាធារណរដ្ឋសូវៀតរុស្ស៊ី Российская Советская Республика ១៩១៨–១៩៩១៖ សាធារណរដ្ឋសង្គមនិយមសហព័ន្ធសូវៀតរុស្ស៊ី Российская Советская Федеративная Социалистическая Республика | |||||||||||||||||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
១៩១៧–១៩៩១ | |||||||||||||||||||||||||||
បាវចនាកម្មករនៅទូទាំងពិភពលោក, ចូលយើងរួបរួមគ្នា! Пролетарии всех стран, соединяйтесь! Proletarii vsekh stran, soyedinyaytes'! | |||||||||||||||||||||||||||
ភ្លេងជាតិРабочая Марсельеза ("បទភ្លេងនៃកម្មករ") (១៩១៧–១៩១៨) Интернационал ("ចម្រៀងអន្តរជាតិ") (១៩១៨–១៩៤៤) Государственный гимн СССР ("ចម្រៀងជាតិនៃ សសសស") (១៩៤៤–១៩៩០) Патриотическая песня Patrioticheskaya pesnya ("ចម្រៀងស្នេហាជាតិ") (១៩៩០–១៩៩១) | |||||||||||||||||||||||||||
![]() ទឹកដី សសសស រុស្ស៊ី (ក្រហម) ក្នុងសហភាពសូវៀតរវាងឆ្នាំ១៩៥៦ និងឆ្នាំ១៩៩១។ | |||||||||||||||||||||||||||
ធានី | ពេតូក្រាដ (១៩១៧–១៩១៨) ម៉ូស្គូ (១៩១៨–១៩៩១)[១] | ||||||||||||||||||||||||||
ភាសាផ្លូវការ | ភាសារុស្ស៊ី | ||||||||||||||||||||||||||
ភាសាទទួលស្គាល់ | សូមមើល ភាសានៃប្រទេសរុស្ស៊ី | ||||||||||||||||||||||||||
សាសនា | អទេវនិយមរដ្ឋ | ||||||||||||||||||||||||||
រដ្ឋាភិបាល | ១៩១៨–១៩៩០៖ សាធារណរដ្ឋសូវៀត សហព័ន្ធសង្គមនិយមឯកបក្សប្រកាន់លទ្ធិម៉ាក្ស–លេនីន[២] ១៩៩០–១៩៩១៖ សាធារណរដ្ឋសហព័ន្ធអាស្រ័យប្រព័ន្ធប្រធានាធិបតី[៣] | ||||||||||||||||||||||||||
ប្រមុខរដ្ឋ | |||||||||||||||||||||||||||
▪ ១៩១៧ (ដំបូង) | លេហ្វ កាមីណេហ្វ | ||||||||||||||||||||||||||
▪ ១៩៩០–១៩៩១ (ក្រោយ) | បូរីស យែលស៊ីន | ||||||||||||||||||||||||||
ប្រមុខរដ្ឋាភិបាល | |||||||||||||||||||||||||||
▪ ១៩១៧–១៩២៤ (ដំបូង) | វ្លាឌីមៀរ លេនីន | ||||||||||||||||||||||||||
▪ ១៩៩០–១៩៩១ | អ៊ីវ៉ាន ស៊ីលែហ្វ | ||||||||||||||||||||||||||
▪ ១៩៩១ (ក្រោយ) | បូរីស យែលស៊ីន | ||||||||||||||||||||||||||
នីតិបញ្ញត្តិ | ១៩១៧–១៩៣៨៖ VTslK/សភានៃសូវៀត ១៩៣៨–១៩៩០៖ សភាកំពូល ១៩៩០–១៩៩១៖ សភាតំណាងប្រជាជនរុស្ស៊ី | ||||||||||||||||||||||||||
សម័យកាលប្រវត្តិសាស្រ្ត | សតវត្សទី២០ | ||||||||||||||||||||||||||
៧ វិច្ឆិកា ១៩១៧ | |||||||||||||||||||||||||||
▪ សហភាពសូវៀតត្រូវបានប្រកាសបង្កើត | ៣០ ធ្នូ ១៩២២ | ||||||||||||||||||||||||||
▪ តំបន់គ្រីមៀត្រូវប្រគល់មកឱ្យសសស អ៊ុយក្រែន | ១៩ កុម្ភៈ ១៩៥៤ | ||||||||||||||||||||||||||
▪ ប្រកាសអធិបតេយ្យភាព | ១២ មិថុនា ១៩៩០ | ||||||||||||||||||||||||||
▪ កិច្ចព្រមព្រៀងបាឡាវេហ្សា | ១២ ធ្នូ ១៩៩១ | ||||||||||||||||||||||||||
▪ ឈ្មោះ សសសស រុស្ស៊ីត្រូវបានប្តូរមក សហព័ន្ធរុស្ស៊ី | ២៥ ធ្នូ ១៩៩១ | ||||||||||||||||||||||||||
▪ ការរំលាយចោលនៃសហភាពសូវៀត | ២៦ ធ្នូ ១៩៩១ | ||||||||||||||||||||||||||
▪ ការលុបចោលនូវទម្រង់រដ្ឋាភិបាលសូវៀត | ២៥ ធ្នូ ១៩៩៣ | ||||||||||||||||||||||||||
ក្រឡាផ្ទៃ | |||||||||||||||||||||||||||
១៩៥៦ | ១៧១២៥២០០ គ.ម២ (៦៦១២១០០ ម៉ាយ ក.) | ||||||||||||||||||||||||||
ប្រជាជន | |||||||||||||||||||||||||||
▪ ១៩៨៩ | ១៤៧,៣៨៦,០០០ | ||||||||||||||||||||||||||
រូបិយវត្ថុ | រូបសូវៀត (руб) (SUR) | ||||||||||||||||||||||||||
ល្វែងម៉ោង | (UTC +២ ទៅ +១២) | ||||||||||||||||||||||||||
កូដហៅទូរសព្ទ | +៧ | ||||||||||||||||||||||||||
កូដ ISO 3166 | RU | ||||||||||||||||||||||||||
ដែនកម្រិតខ្ពស់ | .su | ||||||||||||||||||||||||||
|
សេដ្ឋកិច្ចរុស្ស៊ីនាសម័យនេះគឺពឹងផ្អែកយ៉ាងខ្លាំងទៅលើវិស័យឧស្សាហកម្ម ឧទាហរណ៍៖ ថាមពមអគ្គិសនីប្រមាណពីរភាគបីនៅក្នុងសហភាពសូវៀតគឺត្រូវបានផលិតនិងចែកចាយដោយរុស្ស៊ីទាំងអស់។ គិតត្រឹមឆ្នាំ១៩៦១ វាបានក្លាយជារដ្ឋផលិតប្រេងកាតធំបំផុតទីបីបន្ទាប់ពីបានរកឃើញប្រភពនៃប្រេងកាតនៅតំបន់វ៉ុលហ្កា-អ៊ូរ៉ាល[៧] និងមហាតំបន់ស៊ីបេរីដោយស្ថិតនៅពីក្រោយតែសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអ៊ូឌីតប៉ុណ្ណោះ។[៨] នៅក្នុងវិស័យអប់រំវិញ គិតត្រឹមឆ្នាំ១៩៧៤ សាធារណរដ្ឋនេះមានវិទ្យាស្ថានឧត្តមសិក្សាចំនួន ៤៧៥ ដែលផ្តល់ការអប់រំជា ៤៧ ភាសាដល់និស្សិតប្រមាណ ២៣,៤៩១,០០០ នាក់។ ឯបណ្តាញសេវាសុខភាពសាធារណៈត្រូវបានរៀបចំយ៉ាងល្អនៅតាមតំបន់នីមួយៗទូទាំងសាធារណរដ្ឋ។[៦] ក្រោយឆ្នាំ១៩៨៥ គោលនយោបាយរៀបចំរចនាសម្ព័ន្ធរបស់រដ្ឋបាលលោកហ្គ័របាឆូវបានធ្វើឱ្យកើតមាននូវសេរីភាវូបនីយកម្មសេដ្ឋកិច្ចនៅរុស្ស៊ីនិងសហភាពសូវៀតទាំងមូលដែលធ្លាប់បានជាប់គាំងតាំងពីចុងទសវត្សរ៍ឆ្នាំ១៩៧០ មកម្លេះក្រោមការដឹកនាំរបស់អតីតមេដឹកនាំលោក[ឡេអូនីត ប្រេស្នេវ|ប្រេស្នេវ]]។
សាធារណរដ្ឋសូវៀតរុស្ស៊ីត្រូវបានប្រកាសបង្កើតឡើងនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ១៩១៧ (បដិវត្តន៍ខែតុលា) ជារដ្ឋអធិបតេយ្យនិងជារដ្ឋសង្គមនិយមដំបូងបង្អស់ដែលដឹកនាំដោយមនោគមវិជ្ជាកុម្មុយនីស្ត។ រដ្ឋធម្មនុញ្ញដំបូងត្រូវបានអនុម័តឡើងនៅអំឡុងឆ្នាំ១៩១៨។ ក្នុងឆ្នាំ១៩២២ សសសស រុស្ស៊ីបានចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីការបង្កើតសហភាពសូវៀត ហើយសហភាពសាធារណរដ្ឋសង្គមនិយមសូវៀតក៏ចាប់មានអត្ថិភាពជាផ្លូវការតាំងពីពេលនោះមក។ រដ្ឋធម្មនុញ្ញសូវៀតឆ្នាំ១៩៧៧ បានចែងថា៖ "សហភាពសាធារណរដ្ឋគឺជារដ្ឋអធិបតេយ្យ [...] ដែលបានបង្រួបបង្រួម [...] នៅក្នុងសហភាពតែមួយ"[៩] ហើយ "សាធារណរដ្ឋសហភាពនីមួយៗគឺមានសិទ្ធិអាចផ្តាច់ខ្លួនចេញពីសហភាពសូវៀតនៅពេលណាក៏បាន"។[១០] នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩៩០ សភាតំណាងប្រជាជនរុស្ស៊ីបានអនុម័តនូវសេចក្តីប្រកាសស្តីពីអធិបតេយ្យភាពនៃរដ្ឋដែលធ្វើឱ្យមានការបែងចែកអំណាច និងបង្កើតបានជាសញ្ជាតិរុស្ស៊ីដោយបានថ្លែងថា សសសស រុស្ស៊ី គឺមានសិទ្ធិក្នុងការផ្តាច់ខ្លួនចេញពីសហភាពសូវៀត។ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩៩១ លោកបូរីស យែលស៊ីនដែលបានគាំទ្រដោយចលនាកំណែទម្រង់ប្រជាធិបតេយ្យរុស្ស៊ី ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានាធិបតីនៃ សសសស រុស្ស៊ីដែលក្រោយមក មុខតំណែងនេះបានផ្លាស់មក"ប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ី"។
ការប៉ុនប៉ងធ្វើរដ្ឋប្រហារនាខែសីហានៃឆ្នាំ១៩៩១ រួមជាមួយនឹងការបាត់ខ្លួនរបស់លោកប្រធានាធិបតីមីខាអ៊ីល ហ្គ័របាឆូវមួយរយៈបានធ្វើឱ្យកើតមាននូវភាពវឹកវរចលាចលនៅទូទាំងសហភាពសូវៀត។ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ១៩៩១ ប្រមុខនៃប្រទេសរុស្ស៊ី អ៊ុយក្រែន និងបេឡារុសបានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងបាឡាវេហ្សា។ កិច្ចព្រមព្រៀងនេះបានប្រកាសរំលាយសហភាពសូវៀត (ពោលគឺបោះចោលនូវសន្ធិសញ្ញាឆ្នាំ១៩២២ ស្តីពីការបង្កើតសហភាពសូវៀត) ហើយបានមកបង្កើតសហគមន៍នៃរដ្ឋឯករាជ្យវិញដែលជាសហព័ន្ធដ៏ផុយស្រួយមួយ។ នៅថ្ងៃទី១២ ខែធ្នូ កិច្ចព្រមព្រៀងនោះត្រូវបានធ្វើសច្ចាប័នដោយសភាសូវៀតកំពូលហើយជាលទ្ធផល សន្ធិសញ្ញាបង្កើតសហភាពសូវៀតឆ្នាំ១៩២២ ក៏លែងមានប្រសិទ្ធិភាព ចំណែកឯរុស្ស៊ីក៏បានប្រកាសឯករាជ្យចេញពីសហភាពសូវៀតដោយខ្លួនឯងនិងសាធារណរដ្ឋសង្គមនិយមសូវៀតដទៃទៀត។
នៅថ្ងៃទី២៥ ខែធ្នូ ក្រោយពីលោកហ្គ័របាឆូវបានលាលែងពីតំណែងជាប្រធានាធិបតី (រួមទាំងតំណែងជាលេខាបក្សកុម្មុយនីស្តនៃសហភាពសូវៀតផង) សាធារណរដ្ឋសង្គមនិយមសហព័ន្ធសូវៀតរុស្ស៊ីក៏បានប្តូរឈ្មោះមកជាសហព័ន្ធរុស្ស៊ីភ្លាម។[១១] នៅថ្ងៃបន្ទាប់ ក្រោយពីគេបានបញ្ចុះទង់ក្រហមសូវៀតនៅលើកំពូលអគារគ្រែមលីនក្នុងទីក្រុងម៉ូស្គូ អត្ថិភាពនៃសហភាពសូវៀតក៏បានចូលមកដល់ទីបញ្ចប់ដោយវាត្រូវរំលាយដោយសភានៃសញ្ជាតិសូវៀតនៅថ្ងៃទី២៦ ខែធ្នូ។ ក្រោយពីការរំលាយបានចប់សព្វគ្រប់ហើយ រដ្ឋាភិបាលរុស្ស៊ីថ្មីបានប្រកាសថាខ្លួននឹងទទួលយកសិទ្ធិនិងកាតព្វកិច្ចតបន្តពីរដ្ឋាភិបាលបស្ចឹមសូវៀតដែលទើបនឹងរំលាយ ហើយសិទ្ធិនិងកាតព្វកិច្ចទាំងនោះរួមមាន៖ សមាជិកភាពនៃអង្គការសហប្រជាជាតិនិងក្រុមប្រឹក្សាសន្តិសុខជាដើម ប៉ុន្តែពួកគេមិនបានរាប់បញ្ចូលបំណុលនិងទ្រព្យសម្បត្តិបរទេសរបស់សហភាពសូវៀតនោះទេ។
រដ្ឋធម្មនុញ្ញ សសសស រុស្ស៊ីនៃឆ្នាំ១៩៧៨ ត្រូវបានធ្វើវិសោធនកម្មជាច្រើនលើកច្រើនដងដើម្បីឆ្លុះបញ្ចាំងពីបម្លាស់ប្តូរឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ ទ្រព្យសម្បត្តិឯកជន និងសេដ្ឋកិច្ចទីផ្សារ។ រដ្ឋធម្មនុញ្ញថ្មីនៃប្រទេសរុស្ស៊ីដែលចូលជាធរមាននៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៩៣ បានលុបចោលទាំងស្រុងនូវទម្រង់រដ្ឋាភិបាលសូវៀតនិងជំនួសមកវិញនូវប្រព័ន្ធពាក់កណ្តាលប្រធានាធិបតីនិយម។
ឈ្មោះ
ក្រោមការដឹកនាំរបស់វ្លាឌីមៀរ លេនីន និងលីយ៉ុង ទ្រុតស្គី ចលនាបុលសេវិចបានបង្កើតរដ្ឋសូវៀតឡើងនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ១៩១៧ ក្រោយពីបានផ្តួលរំលំរដ្ឋាភិបាលបណ្តោះអាសន្ននៃសាធារណរដ្ឋរុស្ស៊ីនៅក្នុងបដិវត្តន៍ខែតុលា។ ដំបូង រដ្ឋកុម្មុយនីស្តមួយនេះគឺមិនទាន់មានឈ្មោះផ្លូវការនិងមិនត្រូវទទួលស្គាល់ដោយរដ្ឋមួយណានោះឡើយនៅក្នុងរយៈពេល ៥ ខែដំបូងក្រោយការបង្កើត។[១២]
នៅថ្ងៃទី២៥ ខែមករា ឆ្នាំ១៩១៨ កិច្ចប្រជុំលើកទីបីនៃសភាសូវៀតរុស្ស៊ីរួមបានប្រព្រឹត្តិធ្វើឡើង ហើយជាលទ្ធផល ប្រទេសរុស្ស៊ីត្រូវបានប្តូរឈ្មោះមក សាធារណរដ្ឋសូវៀតរុស្ស៊ី។[៤] សន្ធិសញ្ញាប្រេស្ត-លីតូវស្កត្រូវបានចុះនៅថ្ងៃទី៣ ខែមីនា ឆ្នាំ១៩១៨ ដោយរុស្ស៊ីនិងអាល្លឺម៉ង់។ នៅក្នុងសន្ធិសញ្ញានេះ រុស្ស៊ីបានកាត់ទឹកដីភាគខាងលិចនៃអតីតចក្រភពរុស្ស៊ីប្រគល់ឱ្យចក្រភពអាល្លឺម៉ង់ ជាថ្នូរនឹងសន្តិភាព។ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ១៩១៨ រដ្ឋធម្មនុញ្ញរុស្ស៊ីបានផ្លាស់ប្តូរឈ្មោះប្រទេសមកជា សាធារណរដ្ឋសូវៀតសហព័ន្ធសង្គមនិយមរុស្ស៊ី។[១៣] នៅឆ្នាំ១៩១៨ ខណៈពេលដែលសង្គ្រាមស៊ីវិលកំពុងតែឆាបឆេះនៅពាសពេញផ្ទៃប្រទេស រដ្ឋមួយចំនួនដែលធ្លាប់នៅក្រោមការកាន់កាប់របស់ចក្រភពរុស្ស៊ី បានប្រកាសឯករាជ្យដោយផ្តាច់ខ្លួនចេញពីប្រទេសរុស្ស៊ីដែលជាហេតុនាំឱ្យទឹកដីរុស្ស៊ីកាន់តែតូចទៅៗ។
នៅឆ្នាំ១៩២០ សសសស រុស្ស៊ីត្រូវបានទទួលស្គាល់ថាជារដ្ឋឯករាជ្យមួយដោយប្រទេសជិតខាងតែប៉ុណ្ណោះមានដូចជា ប្រទេសអេស្តូនី ហ្វាំងឡង់ ឡេតូនី និងលីទុយអានីនៅក្នុងសន្ធិសញ្ញាតាទូ។[១៤]
នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩២២ សន្ធិសញ្ញាស្តីពីការបង្កើតសហភាពសូវៀតក៏ត្រូវបានចុះដោយរុស្ស៊ីជាមួយនឹងសាធារណរដ្ឋសង្គមនិយមចំនួនបីទៀតដូចជា ត្រង់ករកាស៊ី អ៊ុយក្រែន និងបេឡារុស។ ទីបំផុត ឈ្មោះ សសសស រុស្ស៊ីក៏បានក្លាយជាឈ្មោះផ្លូវការបន្ទាប់ពីរដ្ឋធម្មនុញ្ញនៃឆ្នាំ១៩៣៦ បានអនុម័ត។
ក្នុងមួយអត្ថិភាពនៃសហភាពសូវៀត វាត្រូវបានគេសម្តៅជាទូទៅថា'រុស្ស៊ី' ទោះបីជារុស្ស៊ីគ្រាន់តែជារដ្ឋតែមួយក្នុងចំណោមរដ្ឋចំនួន ១៥ នៅក្នុងសហភាពមហាអំណាចដ៏ធំមួយនេះក៏ដោយ។ ប្រវត្តិវិទូខ្លះបានចង្អុលបង្ហាញថា មូលហេតុដែលមនុស្សមួយចំនួនចូលចិត្តសម្តៅមកលើសហភាពសូវៀតថារុស្ស៊ីព្រោះថារុស្ស៊ីគឺជាសាធារណរដ្ឋដែលធំនិងខ្លាំងជាងគេនៅក្នុងចំណោមសាធារណរដ្ឋទាំងអស់នៃសហភាពសូវៀត។
នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៩១ អំឡុងពេលសហភាពសូវៀតកំពុងដួលរលំ សាធារណរដ្ឋមួយនេះក៏បានប្តូរឈ្មោះមកសហព័ន្ធរុស្ស៊ីដែលជាឈ្មោះផ្លូវការរបស់ប្រទេសរុស្ស៊ីរហូតមកដល់សព្វថ្ងៃ។[១៥]
ភូមិសាស្ត្រ
សសសស រុស្ស៊ីគឺជាសាធារណរដ្ឋសង្គមនិយមសូវៀតដ៏ធំជាងគេនៅក្នុងចំណោមសាធារណរដ្ឋទាំងអស់សរុប ១៥ ដោយមានផ្ទៃក្រឡា ១៧,១២៥,២០០ គម (ស្មើនឹង ៦,៦១២,០០០ ម៉ាយការ៉េ)។
សសសស រុស្ស៊ីមានព្រំប្រទល់អន្តរជាតិជាប់នឹងប្រទេសជាច្រើនដូចជា៖ ភាគខាងលិចជាប់នឹងប្រទេសប៉ូឡូញ ទិសពាយព្យជាប់នឹងប្រទេសន័រវែសនិងហ្វាំងឡង់ ភាគអាគ្នេយ៍ជាប់នឹងតំបន់អាស៊ីបូព៌ាដែលមានប្រទេសដូចជាសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) ប្រទេសម៉ុងហ្គោល និងសាធារណរដ្ឋប្រជាមានិតចិន (ដើមឡើយគឺសាធារណរដ្ឋចិន)។ ចំណែកនៅក្នុងសហភាពសូវៀតវិញ សសសស រុស្ស៊ីមានព្រំប្រទល់ជាប់នឹង៖ ភាគខាងលិចមាន សសស អ៊ុយក្រែន (អ៊ុយក្រែន), សសស បេឡារុស (បេឡារុស), សសស អេស្តូនី (អេស្តូនី), សសស ឡេតូនី (ឡេតូនី) និងសសស លីទុយអានី ចំណែកឯនៅអាស៊ីវិញ (ត្បូងនិងកណ្តាល) មាន សសស អាស៊ែបៃសង់ (អាស៊ែបៃសង់), សសស ចចជី (ចចជី), និងសសស កាហ្សាក់ស្ថាន (កាហ្សាក់ស្ថាន)។[៦]
ប្រហែល ៧០% នៃផ្ទៃដី សសសស រុស្ស៊ីជាតំបន់ទំនាបដ៏ធំរួមជាមួយនឹងតំបន់ភ្នំទុនដ្រាដែលភាគច្រើនមានទីតាំងស្ថិតនៅភាគខាងកើតនៃតំបន់ស៊ីបេរីជាមួយអាស៊ីកណ្តាលនិងអាស៊ីខាងកើត។ តំបន់នេះគឺសម្បូរទៅដោយធនធានរ៉ែជាច្រើនដូចជា ប្រេងកាត ឧស្ម័នធម្មជាតិ និងរ៉ែដែកជាដើម។[១៦]
ប្រវត្តិសាស្ត្រ
ឆ្នាំដំបូងៗ (១៩១៧–១៩២០)
រដ្ឋាភិបាលសូវៀតបានឡើងកាន់កាប់អំណាចដំបូងនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ១៩១៧ ក្រោយពីបានផ្តួលរំលំរដ្ឋាភិបាលបណ្តោះអាសន្ននៃសាធារណរដ្ឋរុស្ស៊ីនៅក្នុងបដិវត្តន៍ខែតុលា។ បន្ទាប់ពីសូវៀតបានឡើងកាន់កាប់អំណាច ប្រទេសរុស្ស៊ីគឺមិនទាន់មានឈ្មោះផ្លូវការច្បាស់លាស់ឡើយហើយវាមិនត្រូវបានទទួលស្គាល់ដោយរដ្ឋមួយណាក្នុងរយៈពេលប្រាំខែដំបូងនោះទេ។
នៅថ្ងៃទី២៥ ខែមករា ឆ្នាំ១៩១៨ កិច្ចប្រជុំលើកទីបីនៃសភាសូវៀតរុស្ស៊ីរួមបានសម្រេចផ្លាស់ប្តូរឈ្មោះរដ្ឋមួយនេះទៅជាសាធារណរដ្ឋសូវៀតរុស្ស៊ី។[៤] នៅថ្ងៃទី៣ ខែមីនា ឆ្នាំ១៩១៨ សន្ធិសញ្ញាប្រេស្ត-លីតូវស្កក៏ត្រូវបានចុះហើយទឹកដីភាគខាងកើតរបស់អតីតចក្រភពរុស្ស៊ីក៏ត្រូវបានកាត់ប្រគល់ទៅឱ្យចក្រភពអាល្លឺម៉ង់ជាថ្នូរនឹងសន្តិភាព។ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ១៩១៨ រដ្ឋធម្មនុញ្ញរុស្ស៊ីឆ្នាំ១៩១៨ បានប្តូរឈ្មោះប្រទេសមក សាធារណរដ្ឋសូវៀតសហព័ន្ធសង្គមនិយមរុស្ស៊ី។[១៣] ក្នុងឆ្នាំ១៩១៨ ដែលជាអំឡុងពេលសង្គ្រាមស៊ីវិលកំពុងតែឆាបឆេះ រដ្ឋមួយចំនួនដែលធ្លាប់នៅក្រោមការកាន់កាប់របស់ចក្រភពរុស្ស៊ី បានផ្តាច់ខ្លួនចេញដែលជាហេតុធ្វើឱ្យប្រទេសរុស្ស៊ីកាន់តែមានទំហំតូចទៅៗ។
ទសវត្សរ៍ ១៩២០



គ្រោះទុរ្ភិក្សរុស្ស៊ីឆ្នាំ១៩២១–២២ បានសម្លាប់មនុស្សប្រមាណប្រាំលាននាក់ហើយចំនួនអ្នកស្លាប់ភាគច្រើនគឺមកពីតំបន់វ៉ុលហ្កា និងទន្លេអ៊ូរ៉ាល។[១៧]
នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩២២ សមាជជាតិលើកទីមួយនៃសភាសូវៀតបានអនុម័តលើសន្ធិសញ្ញាស្តីពីការបង្កើតសហភាពសូវៀតដោយក្នុងសន្ធិសញ្ញានេះ រុស្ស៊ីត្រូវបានបង្រួបបង្រួមជាមួយសាធារណរដ្ឋសង្គមនិយមសូវៀតអ៊ុយក្រែន សាធារណរដ្ឋសង្គមនិយមសូវៀតបេឡារុស និងសាធារណរដ្ឋសង្គមនិយមសហព័ន្ធសូវៀតត្រង់ករកាស៊ីចូលជារដ្ឋសហព័ន្ធតែមួយ។ សន្ធិសញ្ញាមួយនេះត្រូវបានដាក់បញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញសូវៀតឆ្នាំ១៩២៤ ដែលបានអនុម័តនៅថ្ងៃទី៣១ ខែមករា ឆ្នាំ១៩២៤ នៅក្នុងសមាជលើកទីពីរនៃសភាសូវៀត។
កថាខណ្ឌទីបីនៃជំពូក ១ នៃរដ្ឋធម្មនុញ្ញ សសសស រុស្ស៊ីឆ្នាំ១៩២៥ បានចែងដូចខាងក្រោម៖[១៨]
ដោយឆន្ទៈរបស់ប្រជាជននៃសាធារណរដ្ឋសូវៀតសហព័ន្ធសង្គមនិយមរុស្ស៊ីក្នុងការសម្រេចបង្កើតសហភាពសាធារណរដ្ឋសង្គមនិយមសូវៀតនៅក្នុងមហាសន្និបាតទីដប់នៃសភាសូវៀតរុស្ស៊ីរួម សាធារណរដ្ឋសូវៀតសហព័ន្ធសង្គមនិយមរុស្ស៊ីដែលឥឡូវជាផ្នែកនៃសហភាពសាធារណរដ្ឋសង្គមនិយមសូវៀត នឹងប្រគល់អំណាចរបស់ខ្លួនទៅឱ្យសហភាព បើយោងទៅតាមមាត្រា ១ នៃរដ្ឋធម្មនុញ្ញនៃសហភាពសាធារណរដ្ឋសង្គមនិយមសូវៀត, អង្គភាពនានានៃរដ្ឋាភិបាលសហភាពសាធារណរដ្ឋសង្គមនិយមសូវៀតឥឡូវនឹងទទួលខុសត្រូវចំពោះអំណាចទាំងនោះ។
ទសវត្សរ៍ ១៩៣០

នៅអំឡុងឆ្នាំ១៩៣២–៣៣ គ្រោះទុរ្ភិក្សមួយទៀតបានកើតឡើងនៅសហភាពសូវៀតហើយវាបានប៉ះពាល់ដល់តំបន់ជាច្រើនដូចជា៖ តំបន់វ៉ុលហ្កា ករកាសខាងជើង អ៊ូរ៉ាល គ្រីមៀ ផ្នែកមួយនៃតំបន់ស៊ីបេរីខាងលិច និងរដ្ឋសសសស កាហ្សាក់។ រដ្ឋធម្មនុញ្ញសូវៀតឆ្នាំ១៩៣៦ ដែលបានអនុម័តនៅថ្ងៃទី៥ ខែធ្នូ បានកាត់ទឹកដី សសសស រុស្ស៊ីចេញកាន់តែច្រើនឡើង។ រដ្ឋសសសស កាហ្សាក់ត្រូវបានប្រែក្លាយទៅជាសាធារណរដ្ឋសង្គមនិយមសូវៀតកាហ្សាក់ ចំណែកឯសសសស កៀហ្ស៊ិកត្រូវបានប្រែមកជាសាធារណរដ្ឋសង្គមនិយមសូវៀតកៀហ្ស៊ីគីស្ថាន។ ទឹកដីនៃសាធារណរដ្ឋសូវៀតសង្គមនិយមស្វយ័តការ៉ាកាប៉ាក់ដែលធ្លាប់កាន់កាប់ដោយរុស្ស៊ីត្រូវបានប្រគល់ទៅឱ្យសសស អ៊ូសបេគីស្ថាន។
ទីបំផុត ឈ្មោះ សាធារណរដ្ឋសង្គមនិយមសហព័ន្ធសូវៀតរុស្ស៊ី ក៏ត្រូវបានទទួលស្គាល់ជាផ្លូវការថាជាឈ្មោះរបស់រដ្ឋនៅក្នុងរដ្ឋធម្មនុញ្ញរុស្ស៊ីនៃឆ្នាំ១៩៣៧។
ទសវត្សរ៍ ១៩៤០

នៅឆ្នាំ១៩៤៣ តំបន់របស់ជនជាតិការ៉ាឆេត្រូវបានលុបចោលពីផែនទីសហភាពសូវៀតដោយមេដឹកនាំហ្សូសែហ្វ ស្តាលីន ហើយជនជាតិការ៉ាឆេក៏ត្រូវបានគេបង្ខំនិរទេសទៅភូមិភាគអាស៊ីកណ្តាលក្រោយពីត្រូវបានចោទប្រកាន់ថាបានចូលដៃជាមួយអាល្លឺម៉ង់ណាស៊ីក្នុងការប្រឆាំងនឹងទឹកដីជាតិមាតុភូមិសូវៀត។ ក្រោយបន្តិចមក តំបន់ជនជាតិការ៉ាឆេនោះក៏បានដាក់បញ្ចូលទៅក្នុងសាធារណរដ្ឋសង្គមនិយមសូវៀតចចជី។
នៅថ្ងៃទី៣ ខែមីនា ឆ្នាំ១៩៤៤ ព្រឹត្តិការណ៍ស្រដៀងគ្នានឹងជនជាតិការ៉ាឆេបានកើតឡើងដោយលើកនេះគឺនៅក្នុងទឹកដីសសសស ឆេឆេន–អ៊ីហ្គីស។ ប្រជាជនដែលរស់នៅក្នុងទឹកដីនេះត្រូវបានគេនិរទេសដោយបង្ខំក្រោយពីមានការចោទប្រកាន់ថា ប្រជាជននៅតំបន់ឆេឆេន–អ៊ីហ្គីសបានរួមដៃជាមួយសត្រូវឈ្លានពាន។
នៅថ្ងៃទី១១ ខែតុលា ឆ្នាំ១៩៤៤ សាធារណរដ្ឋប្រជាមានិតទូវ៉ានបានសម្រេចចុះចូលជាមួយ សសសស រុស្ស៊ី ដោយបានក្លាយជាសាធារណរដ្ឋសង្គមនិយមសូវៀតស្វយ័តមួយ។ ប្រទេសអេស្តូនីនិងឡេតូនីបានធ្លាក់ក្រោមការកាន់កាប់របស់រុស្ស៊ីម្តងទៀតនៅអំឡុងឆ្នាំ១៩៤៤។
នៅចុងសង្គ្រាមលោកលើកទី២ កងទ័ពសូវៀតបានចូលកាន់កាប់តំបន់ភាគខាងត្បូងនៃកោះសាកាលីន និងកោះគូរៀលដែលមានទីតាំងស្ថិតនៅភាគខាងជើងប្រទេសជប៉ុនហើយបានកាត់ទឹកដីនៃកោះទាំងពីរនោះចូលជាផ្នែកមួយនៃ សសសស រុស្ស៊ី។ ក្រោយសង្គ្រាមលោកបានបញ្ចប់ ជម្លោះទឹកដីក៏កើតមានរវាងជប៉ុននិងសហភាពសូវៀតនៅទឹកដីចុងភាគខាងត្បូងបំផុតនៃកោះគូរៀល ក្រោយមកគឺនៅឆ្នាំ១៩៥១ ជម្លោះទឹកដីរវាងរដ្ឋទាំងពីរក៏បានបញ្ចប់ក្រោយពីបានចុះលើសន្ធិសញ្ញាសន្តិភាពដែលឧបត្ថម្ភដោយអាមេរិក។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៤៦ តំបន់កាលីនីនក្រាដដែលជាអតីតទឹកដីរបស់ចក្រភពអាល្លឺម៉ង់និងសព្វថ្ងៃស្ថិតនៅភាគខាងជើងប្រទេសប៉ូឡូញ ត្រូវបានសូវៀតកាត់បញ្ចូលជាទឹកដីរបស់ខ្លួន។
ទសវត្សរ៍ ១៩៥០
ក្រោយពីលោកហ្សូសែហ្វ ស្តាលីនបានទទួលមរណភាពនៅថ្ងៃទី៥ ខែមីនា ឆ្នាំ១៩៥៣ លោកចចជី ម៉ាលិងកូវក៏បានឡើងក្លាយជាមេដឹកនាំថ្មីរបស់សហភាពសូវៀត។
នៅខែមករា ឆ្នាំ១៩៥៤ លោកម៉ាលិងកូវបានកាត់ទឹកដីតំបន់គ្រីមៀទៅឱ្យរដ្ឋអ៊ុយក្រែន។
នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ១៩៥៥ ម៉ាលិងកូវត្រូវបានគេបញ្ចុះតំណែងមកជាឧបនាយករដ្ឋមន្ត្រីនៃសហភាពសូវៀត។ ការកាត់បន្ថយអំណាចរបស់លោកម៉ាលិងកូវគឺជាការបង្កើននូវប្រជាប្រិយភាពឱ្យអាជ្ញាធរលោកនីគីតា គ្រូឆេវ។
ក្រោមការដឹកនាំរបស់គ្រូឆេវ ទឹកដីការ៉េឡូ–ហ្វាំងឡង់ត្រូវបានកាត់ប្រគល់មកឱ្យ សសសស រុស្ស៊ីវិញនៅឆ្នាំ១៩៥៦។
នៅថ្ងៃទី៩ ខែមករា ឆ្នាំ១៩៥៧ អតីតទឹកដីការ៉ាឆេ និងឆេឆេន–អ៊ីហ្គីសត្រូវបានបង្កើតឡើងវិញដោយលោកគ្រូឆេវដោយកាត់ទឹកដីទាំងពីរពីរដ្ឋចចជីនិងបញ្ចូលមកជាផ្នែកមួយនៃ សសសស រុស្ស៊ីវិញ។
អំឡុងទសវត្សរ៍ ១៩៦០–១៩៨០
នៅឆ្នាំ១៩៦៤ នីគីតា គ្រូឆេវត្រូវបានគេដកហូតសិទ្ធិអំណាចហើយបានជំនួសដោយលោកឡេអូនីត ប្រេស្នេវ។ ក្រោមការដឹកនាំរបស់លោកប្រេស្នេវ សសសស រុស្ស៊ីនិងសហភាពសូវៀតទាំងមូលបានឈានចូលទៅក្នុងសម័យកាលមួយដែលគេហៅថាសម័យកាលគាប់ជាំង ដែលជាសម័យកាលដែលសហភាពសូវៀតត្រូវប្រឈមនឹងបញ្ហាជាប់គាំងខាងផ្នែកសេដ្ឋកិច្ចនិងនយោបាយ មិនអាចដើរទៅមុខឬថយក្រោយឡើយគឺនៅជាប់ត្រង់តែចំណុចកណ្តាល។ ទោះក្រោយពីលោកប្រេស្នេវបានទទួលមរណភាពក្នុងឆ្នាំ១៩៨២ ក្តីក៏សម័យកាលជាប់គាំងនូវតែបន្តដដែររហូតទាន់តែលោកមីខាអ៊ីល ហ្គ័របាឆូវបានឡើងកាន់កាប់អំណាចនៅខែមីនា ឆ្នាំ១៩៨៥ ទើបសូវៀតបានចាប់ផ្តើមដើរដំណើរការទៅមុខម្តងទៀត។
ដើមទសវត្សរ៍ ១៩៩០

នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ១៩៩០ លោកបូរីស យែលស៊ីនត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធាននៃសភាកំពូល សសសស រុស្ស៊ី។ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩៩០ សភាតំណាងប្រជាជននៃសាធារណរដ្ឋបានអនុម័តនូវសេចក្តីប្រកាសស្តីពីអធិបតេយ្យភាពនៃ សសសស រុស្ស៊ីដែលជាលទ្ធផល វាបាននាំឱ្យកើតមានជម្លោះរវាងអ្នកស្មោះស្ម័គ្រជាមួយសហភាពសូវៀតនឹងអ្នកស្មោះស្ម័គ្រជាមួយសហព័ន្ធរុស្ស៊ីនិងសាធារណរដ្ឋដទៃទៀត។
នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ១៩៩១ ប្រជាមតិរុស្ស៊ីរួមបានបង្កើតតំណែងនយោបាយមួយហៅថាប្រធានាធិបតីនៃ សសសស រុស្ស៊ី។ នៅថ្ងៃទី១២ ខែមិថុនា លោកបូរីស យែលស៊ីនត្រូវបានប្រជាជនបោះឆ្នោតជ្រើសរើសជាប្រធានាធិបតីនៃ សសសស រុស្ស៊ី។ ក្នុងអំឡុងពេលនៃការប៉ុនប៉ងធ្វើរដ្ឋប្រហារមិនជោគជ័យមួយនៅថ្ងៃទី១៩-២១ ខែសីហា ឆ្នាំ១៩៩១ នៅទីក្រុងម៉ូស្គូដែលជារដ្ឋធានីនៃសហភាពសូវៀតនិងរុស្ស៊ី ប្រធានាធិបតីរុស្ស៊ីលោកយែលស៊ីនបានគាំទ្រយ៉ាងខ្លាំងដល់ប្រធានាធិបតីនៃសហភាពសូវៀតគឺលោកមីខាអ៊ីល ហ្គ័របាឆូវ។
ក្រោយពីបានឮថា GKChP បានទទួលបរាជ័យក្នុងការទម្លាក់ហ្គ័វបាឆូវចេញពីតំណែង លោកយែលស៊ីនក៏បានចុះហត្ថលេខាលើក្រឹត្យមួយដែលបានបញ្ឈប់រាល់សកម្មភាពទាំងអស់របស់បក្សកុម្មុយនីស្ត សសសស រុស្ស៊ីនៅក្នុងទឹកដីប្រទេសរុស្ស៊ី។[១៩] នៅថ្ងៃទី៦ ខែវិច្ឆិកា គាត់បានដាក់សម្ពាធបន្ថែមទៀតមកលើបក្សកុម្មុយនីស្តនោះដោយលើកនេះគឺហាមប្រាមអត្ថិភាពនៃបក្សពីទឹកដី សសសស រុស្ស៊ីទាំងស្រុង។[២០]
នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ១៩៩១ នៅអគារវីស្គូលីក្បែរទីក្រុងប្រេស្ត (បេឡារុស) លោកយែលស៊ីនរួមជាមួយនឹងប្រធានាធិបតីអ៊ុយក្រែនលោកឡេអូនីត ក្រាវឈូក និងមេដឹកនាំបេឡារុសឈ្មោះស្តានីស្លា ស៊ូសកេវិចបាននាំគ្នាចុះហត្ថលេខាលើ"កិច្ចព្រមព្រៀងស្តីពីការបង្កើតសហគមន៍រដ្ឋឯករាជ្យ" ឬត្រូវបានគេស្គាល់ជាទូទៅថាកិច្ចព្រមព្រៀងបាឡាវេហ្សា។ ឯកសារដែលមានបុព្វកថានិង ១៤ មាត្រាបានបញ្ជាក់ថាសហភាពសូវៀតនឹងលែងមាន"ជាប្រធានបទនៃច្បាប់អន្តរជាតិនិងភូមិសាស្ត្រនយោបាយទៀតហើយ"។ ទោះយ៉ាងណា បើផ្អែកលើប្រវត្តិសាស្ត្រនៃសហគមន៍ប្រជាជននិងទំនាក់ទំនាងរវាងរដ្ឋទាំងបីក៏ដូចជាសន្ធិសញ្ញាទ្វេភាគី បំណងប្រាថ្នាសម្រាប់នីតិរដ្ឋប្រជាធិបតេយ្យ ចេតនាដើម្បីអភិវឌ្ឍទំនាក់ទំនងរបស់ពួកគេផ្អែកលើការទទួលស្គាល់គ្នាទៅវិញទៅមក និងការគោរពអធិបតេយ្យភាពរបស់រដ្ឋភាគីទាំងពីរ, បក្សទាំងពីរបានយល់ព្រមក្នុងការបង្កើតសហគមន៍នៃរដ្ឋឯករាជ្យឡើង។ នៅថ្ងៃទី១២ ខែធ្នូ កិច្ចព្រមព្រៀងនេះត្រូវបានទទួលធ្វើសច្ចាប័នដោយសភាកំពូលសូវៀតរុស្ស៊ីដោយមានអ្នកគាំទ្រចំនួន ១៨៨, អ្នកប្រឆាំងចំនួន ៦ និងអនុបវាទចំនួន ៧។[២១] ការធ្វើសច្ចាប័ននេះបានធ្វើឱ្យសមាជិកសភារុស្ស៊ីមួយចំនួនកើតមានក្តីព្រួយបារម្ភយ៉ាងខ្លាំងព្រោះបើយោងទៅតាមរដ្ឋធម្មនុញ្ញ សសសស រុស្ស៊ីឆ្នាំ១៩៧៧ បានឱ្យដឹងថា ឯកសារបែបនេះគឺត្រូវស្ថិតនៅក្រោមការចាត់ចែងរបស់សភាតំណាងប្រជាជនរុស្ស៊ី។[២២][២៣][២៤][២៥] ក៏ប៉ុន្តែនៅខណៈពេលនោះ រដ្ឋាភិបាលសូវៀតគឺលែងសូវមានអំណាចដូចមុនហើយពុំមានជំហរជំទាស់ឡើយ។ នៅថ្ងៃដដែរនោះ សភាសូវៀតកំពូលនៃ សសសស រុស្ស៊ីបានប្រកាសលែងទទួលស្គាល់សន្ធិសញ្ញាស្តីពីការបង្កើតសហភាពសូវៀតហើយបានកោះហៅសមាជិកតំណាងសភាកំពូលសហភាពសូវៀតទាំងអស់ឱ្យដកខ្លួនចេញពីសភា។ មេធាវីមួយចំនួនបាននិយាយឱ្យដឹងថា ការឈុំទទួលស្គាល់សន្ធិសញ្ញានោះគឺមិនមានន័យអ្វីទេព្រោះថាសន្ធិសញ្ញាបង្កើតសហភាពសូវៀតគឺលែងមានប្រសិទ្ធិភាពចាប់តាំងពីឆ្នាំ១៩២៤ មកម្លេះគឺនៅពេលដែលសហភាពសូវៀតត្រូវអនុម័តរដ្ឋធម្មនុញ្ញដំបូងរបស់ខ្លួន។[២៦][២៧][២៨]
នៅថ្ងៃទី២៤ ខែធ្នូ លោកយែលស៊ីនបានជូនដំណឹងដល់អង្គលេខាធិការនៃអង្គការសហប្រជាជាតិថា តាមរយៈកិច្ចព្រមព្រៀងរបស់រដ្ឋសមាជិកនៃ ស.រ.ឯ. សហព័ន្ធរុស្ស៊ីនឹងកាន់កាប់សមាជិកភាពជំនួសសហភាពសូវៀតនៅគ្រប់ស្ថាប័នរបស់អង្គការសហប្រជាជាតិ (ក្នុងនោះរួមមានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ)។ នៅថ្ងៃទី២៥ ខែធ្នូ ក្រោយពេលពីរបីម៉ោងបន្ទាប់ពីហ្គ័របាឆូវបានលាលែងពីតំណែងជាប្រធានាធិបតីនៃសហភាពសូវៀត សសសស រុស្ស៊ីក៏ត្រូវបានប្តូរឈ្មោះមកជាសហព័ន្ធរុស្ស៊ីភ្លាមដោយមានលោកយែលស៊ីនជាប្រធានាធិបតី។[២៩] នៅយប់ថ្ងៃនោះ ទង់ក្រហមសូវៀតក៏ត្រូវបានបញ្ចុះជាលើកចុងក្រោយហើយជំនួសមកវិញនូវទង់ជាតិពណ៌បីឆ្នូត (រូបខាងលើ)។ នៅព្រឹកថ្ងៃបន្ទាប់ អត្ថិភាពរបស់សហភាពសូវៀតក៏ចូលមកដល់ទីបញ្ចប់ ពោលគឺសហភាពសូវៀតលែងមានតមកទៀតហើយ។
នៅថ្ងៃទី២១ ខែមីនា ឆ្នាំ១៩៩២ សភាតំណាងប្រជាជនរុស្ស៊ីបានអនុម័តការប្តូរឈ្មោះ សសសស រុស្ស៊ី មកជាសហព័ន្ធរុស្ស៊ីតាមរយៈការធ្វើវិសោធនកម្មឱ្យសមស្របទៅតាមរដ្ឋធម្មនុញ្ញដែលបានចូលជាធរមាននៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩៩២។[៣០]
រដ្ឋាភិបាល
រដ្ឋាភិបាល សសសស រុស្ស៊ីត្រូវបានគេស្គាល់ជាផ្លូវការថា ក្រុមប្រឹក្សាតំណាងប្រជាជន (១៩១៧–១៩៤៦) និងក្រុមប្រឹក្សារដ្ឋមន្ត្រី (១៩៤៦–១៩៩១)។ រដ្ឋាភិបាលដំបូងត្រូវបានដឹកនាំដោយវ្លាឌីមៀរ លេនីនដែលលោកត្រូវជាប្រធាននៃក្រុមប្រឹក្សាតំណាងប្រជាជននៃ សសសស រុស្ស៊ី ហើយរដ្ឋាភិបាលចុងក្រោយគឺដឹកនាំដោយលោកយែលស៊ីនដែលមានតំណែងជាប្រមុខរដ្ឋផងនិងរដ្ឋាភិបាលផង។
សសសស រុស្ស៊ីត្រូវបានគ្រប់គ្រងដោយបក្សកុម្មុយនីស្តនៃសហភាពសូវៀតរហូតដល់ឆ្នាំ១៩៩១។ នៅឆ្នាំ១៩៩១ មានរដ្ឋប្រហារមួយបានកើតឡើងនៅខែសីហាប៉ុន្តែត្រូវទទួលបរាជ័យ។ ដោយមូលហេតុនេះហើយបានជាលោកប្រធានាធិបតីយែលស៊ីនសម្រេចចិត្តរំលាយគណបក្សកុម្មុយនីស្តនៃសាធារណរដ្ឋសង្គមនិយមសហព័ន្ធសូវៀតរុស្ស៊ីចោល។
សេដ្ឋកិច្ច
ផ្នែកនេះ គឺជាការបកប្រែត្រួសៗពីភាសារុស្ស៊ី វាអាចត្រូវបានបង្កើតដោយកុំព្យូទ័រឬដោយអ្នកបកប្រែដែលមិនមានជំនាញពីរ។ សូមជួយកែលម្អការបកប្រែនេះបន្ថែមទៀត។
ប្រសិនបើអ្នកទើបតែដាក់ស្លាកទំព័រនេះថាត្រូវការការយកចិត្តទុកដាក់បែបនេះ សូមបន្ថែម {{subst:Duflu | pg= សាធារណរដ្ឋសង្គមនិយមសហព័ន្ធសូវៀតរុស្ស៊ី | Language = ភាសារុស្ស៊ី | Comments = }} ~~~~ ទៅផ្នែកខាងក្រោមនៃផ្នែក WP:PNTCU នៅលើ វិគីភីឌា:ទំព័រដែលត្រូវការការបកប្រែជាភាសាខ្មែរ. |
នៅឆ្នាំដំបូងៗ សាធារណរដ្ឋសង្គមនិយមសហព័ន្ធសូវៀតរុស្ស៊ីបានប្រកាន់យកប្រព័ន្ធកុម្មុយនីស្តសង្គ្រាមនិយមជាចំណុចចាប់ផ្តើមនៃសកម្មភាពសេដ្ឋកិច្ចរបស់រដ្ឋ។
បន្ទាប់ពីសហភាពសូវៀតបានបង្កើតឡើង សេដ្ឋកិច្ច សសសស រុស្ស៊ីត្រូវបានបញ្ចូលជាផ្នែកមួយក្នុងសេដ្ឋកិច្ចសហភាពសូវៀត។ កម្មវិធីសេដ្ឋកិច្ចនៃ សសសស រុស្ស៊ី (ពោលគឺគោលនយោបាយសេដ្ឋកិច្ចថ្មី) ត្រូវបានអនុវត្តបន្តទៅក្នុងសាធារណរដ្ឋសហភាពទាំងអស់។
ខុសពីរដ្ឋធម្មនុញ្ញរុស្ស៊ីមុនៗ រដ្ឋធម្មនុញ្ញឆ្នាំ១៩៧៨ បានលុបចោលនូវជំពូកទាំងមូល (ជំពូក ២) ចំពោះការពិពណ៌នានៃប្រព័ន្ធសេដ្ឋកិច្ចដែលកំណត់ប្រភេទទ្រព្យសម្បត្តិ និងបង្ហាញពីគោលដៅនៃកិច្ចការសេដ្ឋកិច្ចរបស់រដ្ឋ។[៣១]
វប្បធម៌
ថ្ងៃបុណ្យជាតិនិងនិមិត្តសញ្ញា
ថ្ងៃបុណ្យជាតិដែលគួរឱ្យកត់សម្គាល់នៅ សសសស រុស្ស៊ីមានដូចជា៖ ទិវាការពារមាតុភូមិ (២៣ កុម្ភៈ) ដែលជាថ្ងៃគោរពទៅដល់បុគ្គលដែលបម្រើក្នុងជួរកងទ័ព ទិវានារីអន្តរជាតិ (៨ មីនា) ទិវាកម្មករអន្តរជាតិ (១ ឧសភា) ទិវាជ័យជម្នះ និងទិវាមហាបដិវត្តន៍ខែតុលា (៩ វិច្ឆិកា)។
ទិវាជ័យជម្នះគឺជាថ្ងៃបុណ្យជាតិដ៏ពេញនិយមបំផុតទីពីរនៅប្រទេសរុស្ស៊ី ព្រោះវាគឺជាថ្ងៃរំលឹកទៅដល់ជ័យជម្នះរបស់កងទ័ពរុស្ស៊ីលើពួកនិយមណាស៊ី។ ក្បួនព្យុហយាត្រាយោធាដ៏ធំត្រូវបានរៀបចំប្រារព្ធឡើងដោយប្រធានាធិបតីរុស្ស៊ីជារៀងរាល់ឆ្នាំនៅឯវិសាលដ្ឋានក្រហមក្នុងទីក្រុងមូស្គូ និងទីក្រុងធំៗដទៃទៀត។

ក្នុងអត្ថិភាពរយៈពេល ៧៦ ឆ្នាំ ភ្លេងជាតិរបស់ សសសស រុស្ស៊ីគឺ Patrioticheskaya Pesnya (ប្រែមកថា ចម្រៀងស្នេហាជាតិ) ប៉ុន្តែមុនឆ្នាំ១៩៩០ រដ្ឋមួយនេះគឺមានភ្លេងជាតិមួយទៀតដែលមានលក្ខណៈស្ទើរដូចនឹងភ្លេងជាតិសូវៀតគ្រាន់តែខុសទំនុកច្រៀងបន្តិចបន្តួច។ ចម្រៀងអន្តរជាតិគឺជាភ្លេងជាតិផ្លូវការរបស់រដ្ឋមួយនេះមុនឆ្នាំ១៩៤៤។ បាវចនាជាតិដែលអានថា"កម្មករនៅទូទាំងពិភពលោក, ចូលយើងរួបរួមគ្នា"ត្រូវបានប្រើជាទូទៅនៅតាមសាធារណរដ្ឋសង្គមនិយមសូវៀតទាំងអស់នៅក្នុងសហភាព។ បច្ចុប្បន្ន យើងអាចមើលឃើញសញ្ញាញ្ញញ្ញួរនិងកណ្តៀវហើយវរលញ្ឆករសូវៀតខ្លះៗនៅតាមទីក្រុងមួយចំនួននៃប្រទេសរុស្ស៊ីដោយពីមុនសញ្ញាទាំងនេះគឺជាផ្នែកនៃរចនាបថស្ថាបត្យកម្មរបស់ពួកសូវៀត។ ក៏ប៉ុន្តែ កេរ្តិ៍ទាំងអស់នោះត្រូវបានដកឬលុបចោលជាបណ្តើរៗក្រោយពីសហភាពសូវៀតបានដួលរលំនៅឆ្នាំ១៩៩១។ ផ្កាយក្រហមសូវៀតក៏មានភាពពេញនិយមផងដែរហើយសព្វថ្ងៃ យើងអាចរកឃើញវាបាននៅលើគ្រឿងសព្វាវុធយោធាឬនៅតាមទីចងចាំសង្គ្រាម។ ទង់ក្រហមត្រូវបានប្រើជារឿយៗព្រោះវាគឺជានិមិត្តសញ្ញានៃជ័យជម្នះរបស់រុស្ស៊ីនៅក្នុងសង្គ្រាមលោកលើកទី២។
តុក្កតាម៉ាទ្រីយ៉ូស្កាក៏ជានិមិត្តរូបតំណាងឱ្យ សសសស រុស្ស៊ី និងសហភាពសូវៀតទាំងមូលផងដែរ។ អគារគ្រែមលីននិងវិហារសង់បាស៊ីលនៅក្រុងមូស្គូគឺជារូបតំណាងស្ថាបត្យកម្មសំខាន់ៗរបស់ សសសស រុស្ស៊ី។ ផ្កាឈូករ័ត្នគឺជាផ្កាតំណាងជាតិចំណែកឯដើមបឺធ៍គឺជាដើមឈើតំណាងជាតិ។ ខ្លាឃ្មុំរុស្ស៊ីគឺជាសត្វតំណាងជាតិនិងជាលក្ខណៈសម្គាល់ជាតិរុស្ស៊ី។ ពាក្យថា"មាតុប្រទេសរុស្ស៊ី" (ឬជាភាសាអង់គ្លេស៖ Mother Russia) គឺជាពាក្យសម្គាល់ឱ្យបុគ្គលដែលមានសញ្ជាតិសូវៀតរុស្ស៊ី។
ប្រវត្តិនៃទង់ជាតិ
តាមប្រវត្តិសាស្ត្រ ទង់ជាតិនៃសាធារណរដ្ឋសង្គមនិយមសហព័ន្ធសូវៀតរុស្ស៊ីត្រូវបានផ្លាស់ប្តូរជាច្រើនលើកច្រើនសារ។ ទង់ដំបូងត្រូវបានប្រើនៅអំឡុងបដិវត្តន៍ខែតុលាហើយវាមានផ្ទៃពណ៌ក្រហមជាមួយនឹងឈ្មោះសាធារណរដ្ឋដែលសរសេរជាពណ៌ស។ ទង់ដំបូងនេះគឺជាទង់បណ្តោះអាសន្នហើយមួយឆ្នាំក្រោយមក ពួកសូវៀតក៏បានជ្រើសរើសប្តូរយកទង់ថ្មី។ ទង់ទីពីរគឺមានអក្សរ"РСФСР" (សសសសរ) សរសេរជាពណ៌លឿងនៅផ្នែកខាងលើឈៀងខាងឆ្វេងលើផ្ទៃពណ៌ក្រហម។ ទង់បន្ទាប់គឺចាប់ផ្តើមប្រើនាដើមសង្គ្រាមលោកលើកទី២ រហូតដល់មរណភាពរបស់ហ្សូសែហ្វ ស្តាលីននៅឆ្នាំ១៩៥៤។ ទង់ទីបួនគឺមានលក្ខណៈស្រដៀងនឹងទង់សហភាពសូវៀតដែរគឺមានផ្ទៃពណ៌ក្រហម មានសញ្ញាញ្ញញ្ញួរនិងកណ្តៀវនិងផ្កាយមួយនៅផ្នែកខាងលើឈៀងខាងឆ្វេង អ្វីដែលខុសគ្នានោះគឺឆ្នូតឈរមួយនៅប៉ែកខាងឆ្វេងនៃទង់។ ទង់ទីបួននេះត្រូវបានប្រើពីឆ្នាំ១៩៥៤ រហូតដល់ឆ្នាំ១៩៩១ ក្រោយពីសហភាពសូវៀតត្រូវបានដួលរលំ។ ទង់បន្ទាប់គឺមានលក្ខណៈដូចនឹងទង់ស៊ីវិលនាសម័យរាជាធិរាជរុស្ស៊ីអញ្ជឹង។ ក្រោយឆ្នាំ១៩៩៣ បន្ទាប់ពីបានបោះបង់ចោលទម្រង់រដ្ឋាភិបាលសូវៀត សហព័ន្ធរុស្ស៊ីក៏បានកែពណ៌ទង់ជាតិរបស់ខ្លួនឱ្យមានពណ៌រាងដុតជាមុនបន្តិចហើយវាក៏ក្លាយជាទង់ជាតិប្រទេសរុស្ស៊ីរហូតមកដល់សព្វថ្ងៃ។
|
ឯកសារយោង
តំណភ្ជាប់ក្រៅ
Wikiwand - on
Seamless Wikipedia browsing. On steroids.