សោមា
ម្ចាស់ក្សត្រីដំបូងនៃនគរភ្នំ From Wikipedia, the free encyclopedia
Remove ads
កុរុងសោមា ឬ លីវយី ឬ នាងនាគ (ប្រ.ដើមសតវត្សទី១-ប្រ.ចុងសតវត្សទី១) រជ្ជកាល (ប្រ.ពាក់កណ្ដាលសតវត្សទី១-៥២ នៃគ.ស) ជាអ្នកគ្រប់គ្រងនគរភ្វូណាន និងជាក្សត្រទីមួយនៃគោកធ្លក (សោយរាជ្យ រ.សតវត្សទី១)។ ព្រះនាងក៏ជាមេដឹកនាំស្រីទីមួយនៃប្រទេសកម្ពុជាដែរ។ ព្រះនាងជាព្រះមហេសីនៃកុរុងកៅណ្ឌិន្យទី១។
![]() | អត្ថបទនេះមិនបានបញ្ជាក់អំពីប្រភព ឬឯកសារយោងទេ។ សូមចូលរួមជួយក្នុងអត្ថបទនេះ ដោយរក-បញ្ជាក់អំពីប្រភព-ឯកសារយោងដែលគួរទុកចិត្តបាន។ ខ្លឹមសារគ្មានប្រភពអាចនឹងត្រូវ ជជែក ហើយនិងដកចេញ ។ (ខែកុម្ភៈ ២០១៤) |
Remove ads
Remove ads
ព្រះនាម
បើតាមឈ្មោះ មូម៉ា មានន័យថា កូនព្រះចន្ទ រឺ លោកខែ។ ក្នុងអត្ថន័យនៃឈ្មោះវាហាក់ដូចជា ចង់បញ្ជាក់ពីខ្សែស្រឡាយរវាង ព្រះអាទិត្យ និង ព្រះចន្ទ។
ពង្សាវតារ
- ព្រះបិតាព្រះនាម មូម៉ា
- ព្រះមេល្វោ ព្រះនាម កៅណ្ឌិន្យទី១
ព្រេងនិទានក្នុងសិលាចារឹក
បើតាមសិលាចារឹកនៅមីសឺន (កម្ពុជាក្រោម) ដែលគេបានសិក្សាកំណត់ថា ចារឆ្លាក់នៅក្នុងព.ស. ៦៥៨ ព្រះមហាក្សត្រខ្មែរទី១ មានព្រះនាមថា កៅណ្ឌិន្យ។ សិលាចារឹកនោះ បានបញ្ជាក់ថាព្រះអង្គ បានទទួលលំពែងមួយជាចំណងដៃពីព្រាហ្មណ៍ អឝ្វតថាមន សម្រាប់យកទៅចោលផ្សង កំណត់ទឹកដី ដែលត្រូវរៀបចំនគរ។ លំពែងនោះបានធ្លាក់ចំនគរគោកធ្លក ឬស្រុកខ្មែរសព្វថ្ងៃនេះ។ បន្ទាប់មក ព្រះកៅណ្ឌិន្យ ត្រូវបានរៀបអភិសេកជាមួយនិង ព្រះនាងសោមា ដែលត្រូវជាបុត្រីរបស់ស្ដេចភុជង្គនាគ។
Remove ads
រឿងនិទាន
ទឹកដីនៅតាមដងទន្លេមេគង្គភាគខាងក្រោម ហើយនិងក្នុងដែនដីសណ្ដនៃទន្លេនេះ បានត្រូវពួកខ្មែរមួយក្រុមដែលមានជំនឿទៅលើសត្វនាគ ឬដែលជឿថា បុព្វបុរសដូនតារបស់ខ្លួន មានអម្បូរមកពីពូជនាគ រស់នៅតាំងពីយូរលង់មកហើយ។ ឯកសារចិនរបស់លោក ខាងថាយ ដែលបានមកទស្សនានគរភ្វូណាននៅពាក់កណ្ដាលសតវត្សទី៣នៃគ្រិស្ដសករាជ បានរៀបរាប់ថា ប្រហែលជាក្នុងឆ្នាំ៥០នៃគ្រិស្ដសករាជ មានជនជាតិឥណ្ឌា ជាព្រាហ្មណ៍ម្នាក់ឈ្មោះ ហ៊ុនធៀន បានធ្វើដំណើរពីប្រទេសឥណ្ឌា តាមកោះខាងត្បូងមកអាណាចក្រភ្វូណាន។ ហេតុដែលបណ្ដាលអោយព្រាហ្មណ៍ ហ៊ុនធៀន ធ្វើដំណើរមកកាន់នគរភ្វូណាននេះ ព្រោះយប់មួយកុរុងហ៊ុនធៀន បានយល់សប្ដិឃើញថា ទេវតាដែលបីបាច់ថែរក្សាព្រះអង្គ បានធ្វើអំណោយធ្នូទិព្វមួយដល់ព្រះអង្គ ហើយបញ្ជាអោយព្រះអង្គឡើងជិះសំពៅដ៏ធំមួយ។ លោកខាងថាយ បន្តថា លុះព្រឹកឡើង ព្រះអង្គក៏ធ្វើដំណើរទៅកាន់ទេវស្ថាន ដើម្បីធ្វើសក្ការៈបូជា ស្រាប់តែបានឃើញធ្នូទិព្វនោះដូចសុបិនមែន។ ដោយសុបិនឆុតដូច្នេះ ព្រះអង្គក៏ធ្វើដំណើរតាមសមុទ្រ ទៅកាន់អាណាចក្រភ្វូណានតាមការណែនាំរបស់ទេវតាក្នុងការយល់សប្ដិនោះ។
មកដល់នគរភ្វូណាន កុរុងហ៊ុនធៀន បានពើបប្រយុទ្ធជាមួយរាជិនីនៃរដ្ឋនេះ ដែលលោកកាំងថៃ ថាមានព្រះនាមថា ព្រះនាងលាវយ៉េក។ ព្រះនាងលាវយ៉េក ដែលបាននាំកំលាំងទ័ពមកវាយលុកលើសំពៅកុរុងហ៊ុនធៀនមុន។ ដោយឫទ្ធានុភាពធ្នូទិព្វ ព្រះអង្គក៏ទទួលបានជ័យជម្នះលើព្រះនាង លាវយ៉េក ដែលជាម្ចាស់ស្រុក ដោយព្រះអង្គបានបាញ់សំពៅរបស់ព្រះនាងអោយធ្លាយពីម្ខាងទៅម្ខាង។ ដោយឃើញកុរុងហ៊ុនធៀន មានឫទ្ធិខ្លាំងពូកែដូច្នោះ ព្រះនាង លាវយ៉េក ក៏ព្រមចាញ់ព្រះអង្គ ហើយព្រះអង្គក៏បានរៀបអភិសេកព្រះនាងជាអគ្គមហេសី តាំងពីពេលនោះមក។
ការបង្កើតរាជវង្សដំបូង
អ្នកស្នងរាជ្យតពីកុរុងហ៊ុនធៀន គឺជាកូនចៅរបស់ព្រះអង្គ ក្នុងនោះមានកុរុងហ៊ុនផានហួង ដែលជាព្រះរាជាមួយអង្គខ្លាំងពូកែ មានកលល្បិចក្នុងការធ្វើសង្គ្រាមពង្រឹងអំណាចកណ្ដាល ហើយវាយពង្រីកអាណាចក្រអោយធំទូលាយ។ ស្ដេចអង្គនេះសោយទិវង្គតក្នុងព្រះជន្ម ៩០ព្រះវស្សា នៅដើមសតវត្សទី៣នៃគ្រិស្ដសករាជ។ ព្រះរាជបុត្ររបស់ព្រះអង្គដែលអ្នកនិពន្ធចិន ថាមានព្រះនាម ផានផាន ត្រូវជ្រើសតាំងអោយឡើងស្នងរាជ្យបន្តពីព្រះអង្គ។ ប៉ុន្តែ ព្រះរាជាអង្គថ្មីនេះ បានប្រគល់កិច្ចការរដ្ឋទាំងអស់ទៅអោយមេទ័ពម្នាក់ឈ្មោះ ឝ្រីមារញ មើលកិច្ចការជំនួស។ ព្រះអង្គសោយរាជ្យបានតែបីឆ្នាំក៏សុគតទៅ។ ពួកនាម៉ឺនសព្វមុខមន្ត្រី ក៏ជ្រើសមេទ័ព ឝ្រីមារញ អោយឡើងសោយរាជ្យ។
រាជពង្សាវលី
- លីវយី និង ហ៊ុនទៀន មានបុត្រ មិនស្គាល់?
- អាចជាព្រះនត្តា រឺ ព្រះរាជបុត្រស្នងតពីព្រះរាជបុត្រផ្សេងទៀត ហ៊ុនផានហួង រឺ អាច ជា ផានហួងហ៊ុន រឺ ផានហួងវម៌្ម សោយរាជ្យបន្ត ប្រហែលចុះពីហ៊ុនទៀន ពីររជ្ជកាល រឺ មួយរជ្ជកាល
Remove ads
ឯកសារយោង
- ឯកសារចិន
- ប្រវត្តិសាស្ត្រខ្មែរ ដោយលោកស្រី ត្រឹង ងារ
- ប្រវត្តិសាស្ត្រខ្មែរដោយបណ្ឌិតរស់ ចន្ទ្រាបុត្រ
មុនដោយ សោម |
កុរុងភ្វូណាន រឺ វ្យាធបុរ | តដោយ កុរុងកៅណ្ឌិន្យទី១ |
![]() |
អត្ថបទដែលទាក់ទងនឹងកម្ពុជានេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads