ស្រុកសៀមរាប
From Wikipedia, the free encyclopedia
Remove ads
ស្រុកសៀមរាប ឬ ក្រុងសៀមរាប (អង់គ្លេស : Siem Reap municipality) គឺជាដែនរដ្ឋបាលស្ថិតនៅក្នុងខេត្តសៀមរាបដែលជាស្រុកនិងជាទីរួមខេត្តរបស់ខេត្តសៀមរាបផ្ទាល់តែម្តងដែលមានផ្ទៃក្រឡា ៣៥២ គីឡូម៉ែត្រការ៉េ។
Remove ads
លក្ខណៈភូមិសាស្ត្រ
ស្រុកសៀមរាបមានព្រំប្រទល់ខាងជើងជាប់នឹងស្រុកអង្គរធំ ខាងកើតជាប់នឹងស្រុកប្រាសាទបាគងនិងស្រុកបន្ទាយស្រី ខាងត្បូងជាប់នឹងបឹងទន្លេសាប និង ខាងលិចជាប់នឹងស្រុកពួក។សណ្ឋានដីនៅក្នុងស្រុកនេះចែកចេញជា ០២ ប្រភេទ ៖
- ដីតំបន់ទំនាបកណ្តាល
- ដីតំបន់ទំនាបក្រោមជាប់មាត់ទន្លេសាប
លក្ខណៈសណ្ឋានដីបែបនេះហើយដែលធ្វើឲ្យស្រុកនេះមានអាកាសធាតុក្តៅហើយសើមសម្បូរភ្លៀងធ្លាក់ដែលអំណោយ ផលដល់ដំណាំកសិកម្មនិងព្រៃឈើ។ដីតំបន់ទំនាបក្រោមជាប់មាត់ទន្លេសាបគឺជាដីសម្បូរជីវជាតិដែលបង្កជាលក្ខណៈងាយស្រួលដល់ដំណាំស្រូវនិងអនុផលព្រៃឈើ។ដីតំបន់ទំនាបកណ្តាលគឺជាដីខ្សោះជីវជាតិមានពណ៌សសម្បូរខ្សាច់មិនសូវអំណោយផលដល់ដំណាំស្រូវទេ។ប្រភពទឹកសំខាន់ៗនៅក្នុងស្រុកនេះមានស្ទឹងសៀមរាបដែលមានទឹកជាប្រចាំនិងប្រភពទឹកក្រោមដីប្រើប្រាស់ដោយការជីកអណ្តូង។
Remove ads
រដ្ឋបាល
ស្រុកសៀមរាប ជាស្រុកមួយស្ថិតនៅក្នុងខេត្តសៀមរាបមាន ១០ ឃុំ[២]៖
នៅក្នុងចំណោមឃុំទាំង ១០ នេះឃុំស្លក្រាម ឃុំស្វាយដង្គំ ឃុំគោកចក និង ឃុំសាលាកំរើកគឺជាតំបន់ទីប្រជុំជនចំណែកឯឃុំស្រង៉ែគឺជាតំបន់រដ្ឋបាលស្រុក។
Remove ads
ឯកសារពិគ្រោះ
អត្ថបទផ្សេងទៀត
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads