ហុងស្ស៊ូ
From Wikipedia, the free encyclopedia
កោះហុងស្ស៊ូ (本州 Honshū ), ឈ្មោះជាប្រវត្តិសាស្ត្រ ហុងដូ (本土 ), គឺជាកោះធំជាងគេ និងមានប្រជាជនច្រើនជាងគេនៅប្រទេសជប៉ុន[៣][៤] មានទីតាំងនៅភាគខាងត្បូងរបស់ហុកកៃដូឆ្លងកាត់ច្រកត្ស៊ឹការឹ ភាគខាងជើងរបស់កោះស៊ិកុគឹឆ្លងកាត់សមុទ្រក្នុង និងភាគឦសានរបស់កោះឃ្យូស្ស៊ូឆ្លងកាត់ច្រកខាន់ម៉ុង កោះបំបែកសមុទ្រជប៉ុន ដែលស្ថិតនៅខាងជើង និងខាងលិច ពីមហាសមុទ្រប៉ាស៊ីហ្វិកខាងជើងទៅខាងត្បូង និងខាងកើត ជាកោះធំជាងគេទី ៧ នៅលើពិភពលោក និងមានប្រជាជនច្រើនជាងគេទីពីរបន្ទាប់ពីកោះជ្វារបស់ឥណ្ឌូនេស៊ី[៥][៦][៧]
ឈ្មោះក្នុងស្រុក: 本州 | |
---|---|
![]() រូបភាពផ្កាយរណបរបស់ហុងស្ស៊ូ | |
![]() | |
ភូមិសាស្ត្រ | |
ទីតាំង | ជប៉ុន |
កូអរដោនេ | 36°N 138°E |
ប្រជុំកោះ | ប្រជុំកោះជប៉ុន |
ផ្ទៃដី | ២២៧,៩៦០[១] km២ (Expression error: Unrecognized punctuation character "". sq mi) |
ចំណាត់ថ្នាក់ផ្ទៃដី | ទី៧ |
ប្រវែង | ១៣០០ km (៨១០ mi) |
ទទឹង | Conversion error: Value "៥០" must be a number |
ឆ្នេរ | ១០០៨៤ km (៦២៦៥.៩ mi) |
រយៈកម្ពស់ខ្ពស់បំផុត | ៣៧៧៦ m (១២៣៨៨ ft) |
ចំណុចខ្ពស់បំផុត | ភ្នំហ្វឹជី |
រដ្ឋបាល | |
អនុខេត្ត |
ខាន់សៃ
|
ការតាំងទីលំនៅធំបំផុត | តូក្យូ (pop. ១៤,០៤៣,២៣៩) |
ប្រជាសាស្រ្ត | |
ចំនួនប្រជាជន | ១០៤,០០០,០០០[២] (២០១៧) |
ដង់ស៊ីតេប្រជាជន | ៤៤៨ /km២ (១១៦០ /sq mi) |
ក្រុមជនជាតិ | ជប៉ុន |
ព័ត៍មានបន្ថែម | |
|
កោះហុងស្ស៊ូមានប្រជាជនចំនួន ១០៤ លាននាក់គិតត្រឹមឆ្នាំ ២០១៧ ស្មើនឹង ៨១,៣% នៃប្រជាជនជប៉ុនទាំងមូល[៨] ហើយភាគច្រើនប្រមូលផ្តុំនៅតំបន់ឆ្នេរ និងវាលទំនាប ប្រហែល ៣០% នៃប្រជាជនសរុបរស់នៅតំបនតូក្យូធំនៅលើវាលទំនាបខាន់តូ ជាមជ្ឈមណ្ឌលប្រវត្តិសាស្ត្រនៃអំណាចវប្បធម៌ និងនយោបាយរបស់ជប៉ុន[៩] កោះនេះរួមមានរាជធានីរបស់ប្រទេសជប៉ុនកាលពីអតីតកាលមួយចំនួនរួមទាំងក្យូតុ, ណារ៉ា, និងកាម៉ាគឹរ៉ា ភាគច្រើនរបស់ច្រាំងខាងត្បូងរបស់កោះនេះបង្កើតបានជាផ្នែករបស់ក្រវ៉ាត់ថៃហេយ៉ូ មហាទីក្រុងដែលលាតសន្ធឹងលើកោះជប៉ុនជាច្រើន[៩] ហុងស្ស៊ូមានភ្នំខ្ពស់បំផុតរបស់ប្រទេសជប៉ុន ភ្នំហ្វឹជិ និងបឹងប៊ីវ៉ា ជាបឹងធំជាងគេ[១០]
ឧស្សាហកម្មភាគច្រើនរបស់ប្រទេសជប៉ុនមានទីតាំងនៅខ្សែក្រវាត់មួយដែលរត់តាមបណ្តោយឆ្នេរសមុទ្រភាគខាងត្បូងរបស់កោះហុងស្ស៊ូ ពីទីក្រុងតូក្យូ ដល់ទីក្រុងណាហ្គោយ៉ា, ក្យូតុ, អូសាកា, កូបិ, និងទីក្រុងហ៊ីរ៉ុស៊ិម៉ា[៩] ផ្ទុយទៅវិញ សេដ្ឋកិច្ចនៅតាមបណ្តោយឆ្នេរភាគពាយព្យនៃសមុទ្រជប៉ុនគឺភាគច្រើនពឹងផ្អែកលើការនេសាទ និងកសិកម្ម[១១] កោះនេះត្រូវបានតភ្ជាប់ទៅកោះជប៉ុនធំៗចំនួនបីផ្សេងទៀតដោយស្ពាន និងផ្លូវរូងក្រោមដីជាច្រើន អាកាសធាតុរបស់កោះគឺសើម និងស្រាល
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.