អនុទិន ជាញវីរកូល (ថៃ៖ อนุทิน ชาญวีรกูล, ចិន៖ 陈锡尧,[២] កើតថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ១៩៦៦) គឺជាអ្នកនយោបាយថៃមួយរូបដែលបច្ចុប្បន្នកំពុងបម្រើការជានាយករដ្ឋមន្ត្រីថៃ។ មុនឡើងកាន់អំណាចជានាយករដ្ឋមន្ត្រី លោកធ្លាប់បានបម្រើការជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃពីឆ្នាំ២០២៣ រហូតដល់ពេលដែលលោកបានលាលែងពីមុខតំណែងទាំងពីរនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥។ នៅក្រោមរដ្ឋាភិបាលលោកប្រយុទ្ធ ច័ន្ទ្រ៍ឱជាចាប់ពីឆ្នាំ២០១៩ រហូតដល់ឆ្នាំ២០២៣ លោកអនុទិនបានបម្រើការជារដ្ឋមន្ត្រីក្រសួងសុខាភិបាល ហើយត្រូវជាបុគ្គលដ៏សំខាន់ម្នាក់ដែលបានទទួលបន្ទុកគ្រប់គ្រងជំងឺរាតត្បាតកូវីដ-១៩ នៅប្រទេសថៃ។[៣][៤]
ព័ត៌មានសង្ខេប អនុទិន ជាញវីរកូល, នាយករដ្ឋមន្ត្រីថៃ ...
អនុទិន ជាញវីរកូល |
---|
อนุทิน ชาญวีรกูล |
 |
|
នាយករដ្ឋមន្ត្រីថៃ |
---|
កាន់តំណែង |
ក្នុងការិយាល័យ ៧ កញ្ញា ២០២៥ |
ព្រះមហាក្សត្រ | វជិរាលង្ករណ៍ |
---|
មុន | ពែទងធារ ជិនវ័ត្រ ភូមិធម្ម វេជ្ជយជ័យ (ស្ដីទី) |
---|
ឧបនាយករដ្ឋមន្ត្រីថៃ |
---|
ក្នុងការិយាល័យ ១០ កក្កដា ២០១៩ – ១៩ មិថុនា ២០២៥ |
នាយករដ្ឋមន្ត្រី | ប្រយុទ្ធ ច័ន្ទ្រ៍ឱជា ស្រេតដ្ឋា ទវីសិន ពែទងធារ ជិនវ័ត្រ |
---|
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ |
---|
ក្នុងការិយាល័យ ១ កញ្ញា ២០២៣ – ១៩ មិថុនា ២០២៥ |
នាយករដ្ឋមន្ត្រី | ស្រេតដ្ឋា ទវីសិន ពែទងធារ ជិនវ័ត្រ |
---|
មុន | អនុពង្ស ផៅចិន្តា |
---|
បន្ទាប់ | ភូមិធម្ម វេជ្ជយជ័យ |
---|
រដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណៈ |
---|
ក្នុងការិយាល័យ ១០ កក្កដា ២០១៩ – ១ កញ្ញា ២០២៣ |
នាយករដ្ឋមន្ត្រី | ប្រយុទ្ធ ច័ន្ទ្រ៍ឱជា |
---|
មុន | ពិយសាកល សាកលសត្យាដរ[១] |
---|
បន្ទាប់ | ចលណន ស្រីកែវ |
---|
អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណៈ |
---|
ក្នុងការិយាល័យ ១១ មីនា ២០០៥ – ១៩ កញ្ញា ២០០៦ |
នាយករដ្ឋមន្ត្រី | ទក្សិណ ជិនវ័ត្រ |
---|
អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម |
---|
ក្នុងការិយាល័យ ៦ តុលា ២០០៤ – ១១ មីនា ២០០៥ |
នាយករដ្ឋមន្ត្រី | ទក្សិណ ជិនវ័ត្រ |
---|
ប្រធានគណបក្សភូមិជ័យថៃ |
---|
កាន់តំណែង |
ក្នុងការិយាល័យ ១៤ តុលា ២០១២ |
មុន | ជវរ័ត្ន ជាញវីរកុល |
---|
|
ព័ត៌មានលម្អិតផ្ទាល់ខ្លួន |
---|
កើត | (1966-09-13) 13 កញ្ញា 1966 (អាយុ 59) បាងកក ថៃ |
---|
គណបក្សនយោបាយ | គណបក្សភូមិជ័យថៃ (តាំងពីឆ្នាំ២០១២) |
---|
ទំនាក់ទំនងនយោបាយ ផ្សេងទៀត | គណបក្សថៃរាក់ថៃ (២០០១–២០០៧) |
---|
ពន្ធភាព | វឌ្ឍនន និរមិត្ត |
---|
កូន | ២ |
---|
ឪពុកម្តាយ(s) | ជវរ័ត្ន ជាញវីរកុល (ឳពុក) |
---|
សាលាមាតា | សាកលវិទ្យាល័យអូហ្វស្ត្រា (បរិ.វិស្វកម្ម) សាកលវិទ្យាល័យធម្មសាស្ត្រ (បរិ.ខ្ព.រដ្ឋបាលធុរកិច្ច) |
---|
ហត្ថលេខា |  |
---|
ឈ្មោះហៅក្រៅ | ហ្នូ (หนู) |
---|
បិទ
លោកអនុទិនធ្លាប់ប្រឡូកជាសមាជិកនៃគណបក្សនយោបាយមួយចំនួននៅថៃដូចជា គណបក្សអភិវឌ្ឍន៍ជាតិ គណបក្សថៃរាក់ថៃ ហើយបច្ចុប្បន្នជាមេដឹកនាំនៃគណបក្សភូមិជ័យថៃ។[៥]
បន្ទាប់ពីបានព្រមព្រៀងគ្នាជាមួយបក្សប្រឆាំងគឺគណបក្សប្រជាជននៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ លោកអនុទិនបានបង្ហាញពីគោលបំណងក្នុងការបង្កើតរដ្ឋាភិបាលចម្រុះថ្មី និងក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេសថៃ។[៦]