ប្រទេសអេត្យូពី ដោយមានឈ្មោះជាផ្លូវការថា "សាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យអេត្យូពី" គឺជាប្រទេសមួយស្ថិតក្នុងឧបទ្វីបស្នែងអាហ្វ្រិកនៃតំបន់អាហ្វ្រិកខាងកើត។ វាមានព្រំប្រទល់ជាប់នឹងប្រទេសអេរីទ្រេនិងឌីប៊ូជីនៅភាគខាងជើង រដ្ឋសូម៉ាលីឡង់នៅភាគឦសាន ប្រទេសសូម៉ាលីនៅភាគខាងកើត ប្រទេសកេនយ៉ានៅភាគខាងត្បូង ប្រទេសស៊ូដង់ខាងត្បូងនៅភាគខាងលិច និងប្រទេសស៊ូដង់នៅភាគពាយ័ព្យ។ ប្រទេសអេត្យូពីមានផ្ទៃដីសរុប ១,១០០,០០០ គីឡូម៉ែត្រការ៉េ (៤២០,០០០ ម៉ាយការ៉េ) និងមានប្រជាជនជាង ១១៧ លាននាក់ដែលធ្វើឱ្យវាក្លាយជាប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេលំដាប់ទី ១២ នៅលើពិភពលោក និងទីពីរនៅក្នុងទ្វីបអាហ្វ្រិក។ រដ្ឋធានី និងទីក្រុងធំបង្អស់នៃប្រទេសអេត្យូពីមានឈ្មោះថាអាឌីសអាបាបា។
ព័ត៌មានសង្ខេប អាមហារ៉ា៖, អូរ៉ូម៉ូ៖ ...
សាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យអេត្យូពី
ឈ្មោះផ្លូវការតាមភាសាជាតិ
អាមហារ៉ា៖ | የኢትዮጵያ ፌዴራላዊ ዴሞክራሲያዊ ሪፐብሊክ |
---|
អូរ៉ូម៉ូ៖ | Rippabliikii Federaalawaa Dimokraatawaa Itiyoophiyaa |
---|
សូម៉ាលី៖ | Jamhuuriyadda Dimuqraadiga Federaalka Itoobiya |
---|
អាហ្វារ៖ | Ityoppiah Federalih Demokrasih Ummuno |
---|
ទ្រីគីញ៉ា៖ | ናይኢትዮጵያ ፌዴራላዊ ዴሞክራሲያዊ ሪፐብሊክ
|
---|
|
---|
|
ភ្លេងជាតិወደፊት ገስግሺ ፣ ውድ እናት ኢትዮጵያ (" ធ្វើដំណើរទៅមុខ មាតុភូមិអេត្យូពីជាទីស្រឡាញ់") |
 ទីតាំងប្រទេសអេត្យូពី (ក្រហម) នៅលើភូគោល |
រដ្ឋធានី
និង ទីក្រុងធំបំផុត | អាឌីសអាបាបា 9°1′N 38°45′E |
---|
ភាសាផ្លូវការ | ភាសាអាហ្វារ ភាសាអាមហារ៉ា ភាសាអូរ៉ូម៉ូ ភាសាសូម៉ាលី ភាសាទីគ្រីញ៉ា[១] |
---|
|
- ភាសាហារ៉ារី
- ភាសាស៊ីដាម៉ា
- ភាសានៃអេត្យូពី
|
---|
ក្រុមជនជាតិ |
- ៣៤.៥% អូរ៉ូម៉ូ
- ២៦.៩% អាមហារ៉ា
- ៦.២% សូម៉ាលី
- ៦.១% ទីគ្រីញ៉ា
- ៤.០% ស៊ីដាម៉ា
- ២.៥% ហ្គូរ៉ាហ្កេ
- ២.៣% វ៉េលីយតា
- ១.៧% ហាឌីយ៉ា
- ១.៧% អាហ្វារ
- ១២.៦% ជនជាតិផ្សេងៗទៀត
|
---|
សាសនា | - ៦៧.៣% គ្រិស្តសាសនា
- —៤៣.៨% និកាយអូស្សូដក់
- —២២.៨% និកាយប្រូតេស្តង់
- —០.៧% និកាយកាតូលិក
- ៣១.៣% ឥស្លាមសាសនា
- ០.៦% ជំនឿប្រពៃណី
- ០.៨% សាសនាដទៃទៀត
|
---|
រដ្ឋាភិបាល | សហព័ន្ធជាតិពន្ធុសភានិយម[៦] (សហព័ន្ធ) សាធារណរដ្ឋអាស្រ័យរដ្ឋធម្មនុញ្ញ |
---|
- អេត្យូពី | សាឡេ-វើក៍ ស៊ីវដឺ |
---|
- នាយករដ្ឋមន្ត្រី | អាប៊ី អាមេដ |
---|
- ឧបនាយករដ្ឋមន្ត្រី | ដេម៉េក៍ មេកូនិន |
---|
នីតិបញ្ញត្តិ | សភា |
---|
| សភាសហព័ន្ធ |
---|
- សភាជាន់ទាប | សភាតំណាងប្រជាជន |
---|
និម្មិតកម្ម |
---|
- ចក្រភពអេត្យូពី | ១២៧០ |
---|
- បង្រួបបង្រួម (ចុងបញ្ចប់នៃសម័យហ្សេម៉េនមីសាហ្វង់) | ១១ កុម្ភៈ ១៨៥៥ |
---|
- មជ្ឈិមការអំណាច | ១៩០៤ |
---|
- ត្រួតត្រាដោយអ៊ីតាលី | ៩ ឧសភា ១៩៣៦ |
---|
- រំដោះដោយសម្ព័ន្ធមិត្តសង្គ្រាមលោកលើកទី២ | ៣១ មករា ១៩៤២ |
---|
- ការផ្តួលរំលំរបបរាជានិយម និងការបង្កើតឡើងនូវរបបយោធា | ១២ កញ្ញា ១៩៧៤ |
---|
- រដ្ឋាភិបាលអន្តរកាល | ២៨ ឧសភា ១៩៩១ |
---|
- រដ្ឋធម្មនុញ្ញបច្ចុប្បន្ន | ២១ សីហា ១៩៩៥ |
---|
ក្រឡាផ្ទៃ |
---|
- ផ្ទៃសរុប | ១,១០៤,៣០០ គ.ម២ (ទី២៦) |
---|
- ផ្ទៃទឹក (%) | ០.៧ |
---|
ប្រជាជន |
---|
- ប៉ាន់ស្មាន (ឆ្នាំ ២០២១) | ១១៧,៨៧៦,២២៧[៧] (ទី១២) |
---|
- ជំរឿន (ឆ្នាំ ២០០៧) | ៧៣,៧៥០,៩៣២[៤] |
---|
- ដង់ស៊ីតេ | ៩២.៧ នាក់/គ.ម២ (ទី១២៣) |
---|
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០២២) |
---|
- សរុប | ៤០១ ពាន់លានដុល្លារ[៨] (ទី៥៨) |
---|
- ក្នុងម្នាក់ | ៣,៤០៧ ដុល្លារ[៩] |
---|
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០២២) |
---|
- សរុប | ១២២.៥៩១ ពាន់លានដុល្លារ[៩] (ទី៦៥) |
---|
- ក្នុងម្នាក់ | ១,០៤០ ដុល្លារ[៩] |
---|
ជីនី (២០១៥) | ៣៥.០[១០] មធ្យម |
---|
HDI (២០១៩) | ០.៤៨៥[១១] ទាប · ទី១៧៣ |
---|
រូបិយវត្ថុ | ប៊័រ (ETB) |
---|
ល្វែងម៉ោង | UTC+៣ (EAT) |
---|
ទិសបើកបរ | ស្តាំ |
---|
កូដហៅទូរស័ព្ទ | +២៥១ |
---|
ដែនកម្រិតខ្ពស់ | .et |
---|
បិទ