ប៉ាគីស្ថាន

From Wikipedia, the free encyclopedia

ប៉ាគីស្ថាន
Remove ads

ប្រទេសប៉ាគីស្ថាន (​ភាសាអង់គ្លេស​៖ Pakistan, ភាសាអ៊ូរឌូ​៖ پاکستان) ដោយមាន​ឈ្មោះ​ជាផ្លូវការ​ថា​ សាធារណរដ្ឋ​ឥស្លាម​ប៉ាគីស្ថាន គឺជា​ប្រទេស​មួយ​ស្ថិតនៅតំបន់​អាស៊ីខាងត្បូង។ វាជាប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេទីប្រាំនៅលើពិភពលោកដោយមានប្រជាជនសរុប ២២៧ លាននាក់។ ប៉ាគីស្ថានបានគ្របដណ្តប់លើផ្ទៃដី ៨៨១,៩១៣ គីឡូម៉ែត្រការ៉េ ដែលធ្វើឱ្យវាក្លាយជាប្រទេសធំបំផុតទី៣៣។ ប្រទេស​នេះ​មាន​ឆ្នេរសមុទ្រ ១,០៤៦ គីឡូម៉ែត្រ ជាប់​សមុទ្រអារ៉ាប់ និង​ឈូងសមុទ្រអូម៉ង់នៅ​ភាគខាងត្បូង និង មាន​ព្រំប្រទល់​ខាងលិច​ជាប់ជាមួយ​ប្រទេស​អាហ្វហ្កានីស្ថាន និង​អ៊ីរ៉ង់ ខាងកើត​ជាប់ជាមួយ​ប្រទេស​ឥណ្ឌា និង​ភាគ​ឦសាន​ជាប់ជាមួយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ ប្រទេស​តាហ្ស៊ីគីស្ថានស្ថិតនៅ​ជិតបង្កើយ​នឹង​ប្រទេស​ប៉ាគីស្ថាននៅភាគខាងជើង ប៉ុន្តែ​ត្រូវ​បាន​កាត់ផ្ដាច់​ដោយ​តំបន់ច្រកវ៉ាខាន់​។

ព័ត៌មានសង្ខេប اسلامی جمہوریہ پاکستان (ភាសាអ៊ូរឌូ), រដ្ឋធានី ...
Remove ads

តំបន់​ដែល​បង្កើត​ជា​ប្រទេស​ប៉ាគីស្ថាន​សម័យថ្មី​សព្វថ្ងៃ គឺជា​ទីកំណើត​នៃ​អរិយធម៌​ជ្រលង​ទន្លេឥណ្ឌុស​បុរាណ និង ក្រោយមក​ត្រូវ​បាន​ជំនួស​ដោយ អរិយធម៌​វេទបុរាណ អរិយធម៌​ពែក អរិយធម៌​ឥណ្ឌូ-ក្រិច និង​អរិយធម៌​ឥស្លាម​។ តំបន់​នេះ​ធ្លាប់​ត្រូវ​បាន​ឈ្លានពាន និង​ចូលមក​រស់នៅ​ដោយ​ពួក អារ្យ័ន ពែក ក្រិច អារ៉ាប់ ទួរគី អាហ្វហ្កាន និង ម៉ុងហ្គោល​។ វា​ធ្លាប់​ជា​ផ្នែក​មួយ​នៃ​ចក្រភពឥណ្ឌា-អង់គ្លេស​ចាប់ពី​ឆ្នាំ ១៨៥៨ ដល់ ១៩៤៧​។ នៅពេលដែល ចលនាប៉ាគីស្ថាន​ដើម្បី​បង្កើត​រដ្ឋឥស្លាម ដឹកនាំ​ដោយ មូហាម៉ាត់ អាលី ហ្ស៊ីណាហ៍ (Muhammad Ali Jinnah) និង​សម្ព័ន្ធមូស្លីម (Muslim League) ជា​លទ្ធផល​បាន​បង្កើតឡើង​នូវ​រដ្ឋឯករាជ្យ​ប៉ាគីស្ថាន ដែល​មាន​ខេត្ត Sindh, North-West Frontier Province, West Punjab, Balochistan និង East Bengal ។ ប៉ាគីស្ថាន បាន​ក្លាយទៅជា​សាធារណរដ្ឋ​ឥស្លាម​តាមរយៈ​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៥៦​។ នៅក្នុង​សង្គ្រាមស៊ីវិល​ឆ្នាំ​១៩៧១ នៅ​ប៉ាគីស្ថាន​ខាងកើត ជា​លទ្ធផល​បាន​លេចឡើង​នូវ​រដ្ឋឯករាជ្យ​បង់ក្លាដេស​។ ប្រវត្តិសាស្ត្រ​ប្រទេស​ប៉ាគីស្ថាន ត្រូវ​បាន​បង្ហាញ​នូវ​សម័យកាល​នៃ ការរីចម្រើន​ផ្នែក​សេដ្ឋកិច្ច ការគ្រប់គ្រង​បែប​យោធានិយម និង អស្ថិរភាព​នយោបាយ​។

ប៉ាគីស្ថាន គឺជា​ប្រទេស​មាន​ប្រជាជន​ច្រើនជាងគេ​ទី០៦ នៅលើ​ពិភពលោក និង ជា​ប្រទេស​ដែល​មាន​អ្នកកាន់សាសនាឥស្លាម​ច្រើនជាងគេ​ទី០២ បន្ទាប់ពី​ឥណ្ឌូនេស៊ី​។ ប៉ាគីស្ថាន បាន​ជាប់​នៅក្នុង​ប្រទេស​សេដ្ឋកិច្ច ១១ ("Next Eleven") ។ ប៉ាគីស្ថាន បាន​ចូលជា​សមាជិក អង្គការ​សន្និសីទ​ឥស្លាម (Organization of the Islamic Conference), សមាគម​អាស៊ីខាងត្បូង​ដើម្បី​សហប្រតិបត្តិការ (South Asian Association for Regional Cooperation), ប្រទេស​កំពុងអភិវឌ្ឍ​ទាំង០៨ (Developing 8 Countries) និង អង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច (the Economic Cooperation Organization) ។ ប៉ាគីស្ថាន ក៏ជា​សមាជិក អង្គការសហប្រជាជាតិ (the United Nations), កុំមុនវាល (Commonwealth of Nations), អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (World Trade Organization), ក្រុមប្រទេស​កំពុងអភិវឌ្ឍ​ទាំង៣៣ (G33 developing countries), ក្រុមប្រជាជាតិ​កំពុងអភិវឌ្ឍ​ទាំង៧៧ (Group of 77 developing nations), សម្ព័ន្ធមិត្ត​មិនមែន​ណាតូ​របស់​សហរដ្ឋអាមេរិក (major non-NATO ally of the United States) និង ​មហាអំណាច​នុយក្លេអ៊ែរ (nuclear state)​។

Remove ads

និរុត្តិសាស្ត្រ

ឈ្មោះ Pakistan (IPA: [paːkɪst̪aː]) តាម​ភាសាពែក និង ភាសាអ៊ូរឌូ​ មានន័យថា Land of (the) Pure (ទឹកដី​បរិសុទ្ធ)​។ វា​ត្រូវ​បាន​ដាក់ថា Pakistan នៅ​ឆ្នាំ​១៩៣៤ ដោយ Choudhary Rahmat Ali ដែល​បាន​បោះពុម្ព​នៅក្នុង​អត្ថបទ​រិះគន់​របស់​គាត់ "Now or Never" ។ ឈ្មោះ​នេះ​តំណាងឲ្យ ប្រជាជន​មូស្លីម ៣០ លាន​នាក់​នៃ​ប៉ាគីស្ថាន ដែល​រស់នៅ​តំបន់​ចំនួន​០៥ នៅ​ភាគខាងជើង​នៃ​ចក្រភព​ឥណ្ឌា-អង់គ្លេស​មាន​៖ Punjab, Afghania (North-West Frontier Province), Kashmir, Sindh, and Baluchistan

ព័ត៌មានសង្ខេប National animal, National bird ...
Remove ads

ប្រវត្តិសាស្ត្រ

ភូមិសាស្ត្រ

រដ្ឋាភិបាល និងនយោបាយ

សេដ្ឋកិច្ច

ប្រជាសាស្ត្រ

វប្បធម៌

កំណត់សម្គាល់

  1. "រាប់បញ្ចូលទាំងទិន្នន័យពីដែនដីជម្លោះកាស្មៀរប៉ាគីស្ថានពោលគឺអាសាដកាស្មៀរ (១៣,២៩៧ គម) និងជិលជីត–ប៉ាល់ទីស្ថាន (៧២,៥២០ គម)។[] បើមិនរាប់បញ្ចូលដែនដីខាងលើនោះ ផ្ទៃដីទឹកដីប៉ាគីស្ថាននឹងធ្លាក់ចុះមកនៅត្រឹម ៧៩៦,០៩៥ គម។"

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads