G-Devith

តារាចម្រៀងរ៉េបល្បីឈ្មោះនៅកម្ពុជា។ From Wikipedia, the free encyclopedia

Remove ads

G-Devith (អានថា: ជីដេវីដ) ឈ្មោះកំណើត ងួន ចាន់ដេវីដ (កើតនៅ ថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៤) លោកគឺជាតារាចម្រៀងរ៉េបមួយរូបដ៏មានប្រជាប្រិយភាពនៅក្នុង ប្រទេសកម្ពុជា ដែលទទួលបាននូវការចាប់អារម្មណ៍ពីទស្សនិជន ជាមួយនិងការបង្ហាញខ្លួនរបស់លោកក្នុងឆ្នាំ ២០១៤ ដែលគេស្គាល់លោកតាមរយៈការផ្ទុកឡើង នូវបទចម្រៀង Cover របស់លោកនៅលើបណ្ដាញសង្គម YouTube រួមជាមួយនិងការបកស្រាយបទចម្រៀងដែលទទួលបានការចាប់អារម្មណ៍លើកដំបូង ជាមួយអ្នកនាង ពេជ្រ សោភា ក្នុងអាល់ប៊ុម Queen ដែលត្រូវបានផ្សព្វផ្សាយដោយ ផលិតកម្ម រស្មីហង្សមាស ផងដែរ ។[]

ព័ត៌មានសង្ខេប
Remove ads

ជីវិតចាប់ផ្ដើម

Early Life

G-Devith កើតនៅ ថ្ងៃទី ០៥​ ខែ តុលា ឆ្នាំ ១៩៩៤ លោកមានទីកន្លែងកំណេីតនៅទីរួម ខេត្តបាត់ដំបង (បច្ចុប្បន្ន: ក្រុងបាត់ដំបង) មិនមានកំណត់ត្រាពីក្រុមគ្រួសារលោកច្រើនឡើយ "រងចាំឯកសារយោងពីប្រភពផ្សេងៗទៀត ក្នុងការសរសេរបន្ថែម" ។ ដេវីដ បានបោះបង់ការសិក្សាត្រឹមថ្នាក់វិទ្យាល័យ ដោយសារកត្តាជីវភាពគ្រួសារ ផងដែរ ហើយលោកបានសម្រេចចិត្ត ផ្លាសមករស់នៅទី ក្រុងភ្នំពេញ ដែលមានមុខរបរជាអ្នកបញ្ចូលបទចម្រៀង ក្នុងទូរសព្ទ ក្រោយមកលោកបានច្រៀង ចម្រៀង Cover ជាច្រើនបទ Upload ទៅក្នុងបណ្ដាញសង្គម Youtube ដោយការច្រៀងរបស់លោក តែងធ្វើត្រាប់តាម តារាចម្រៀងពេញនិយម K-Pop ក្នុងអំឡុងឆ្នាំ 2014 ដោយសារសមត្ថភាពនៃការរេប​ diss track​ ឌឺដង របស់លោក បានធ្វើឱ្យតារាចម្រៀងពេញនិយម ហៅកាត់ថា C-Pop គឺអ្នកនាង ពេជ្រ សោភា បានទាក់ទងលោកយកមកធ្វើជាដៃគូច្រៀង រហូតបានធ្វើឱ្យទស្សនិកជនពេញចិត្តជាខ្លាំង ក្រោយមកជីវិតរបស់លោកបានផ្លាស់ប្តូរ ១៨០ដឺក្រេ ក្រោយបានជួបនឹងតារាចម្រៀង ពេជ្រ សាភា ដែលជាតារាចម្រៀងលំដាប់ជួរមុខនៅកម្ពុជា បានជួយធានាលោក ចូលក្នុងផលិតកម្មយក្សនៅកម្ពុជា ដោយគ្រប់គ្នាស្គាល់ថា ផលិតកម្ម រស្មីហង្សមាស ក្នុងអំឡុងឆ្នាំ 2015 ។[] ជីប្រុយ

សមិទ្ធិផល

Achievement

ព័ត៌មានបន្ថែម ឆ្នាំ, ការដាក់ចូល ...

កាត់ឡុកតន្ត្រី

Discography

ឃើញដូចនេះ

See also

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads