ការបះបោរកម្ពុជា (១៨៤០)

From Wikipedia, the free encyclopedia

Remove ads

ទំព័រគំរូ:Campaignbox Siamese–Vietnamese warsការ​បះបោរ​របស់​កម្ពុជា​ឆ្នាំ​១៨៤០ គឺជា​ការ​បះបោរ​ប្រឆាំងអាណ្ណាមរយៈពេលខ្លីរបស់កម្ពុជា ដែល​បាន​ប្រយុទ្ធ​យ៉ាង​ខ្លាំង​នៅ​ជុំវិញ ព្រៃវែង និង ​បាភ្នំ[]

ព័ត៌មានសង្ខេប ការបះបោរប្រឆាំងវៀតណាមរបស់កម្ពុជា (១៨៤០), កាលបរិច្ឆេទ ...

នៅឆ្នាំ១៨៤០ ព្រះមហាក្សត្រិយានីខ្មែរអង្គម៉ី ត្រូវបានយួនទម្លាក់អំណាច។ ព្រះអង្គត្រូវបានចាប់ខ្លួននិរទេសទៅប្រទេសវៀតណាម​រួម​ជាមួយ​នឹង​សាច់​សារលោហិតរបស់ទ្រង់និងគ្រឿងគ្រងរាជសម្បត្តិ ។ ដោយ​មាន​ការ​ជំរុញ​ដោយ​ឧបទ្ទវហេតុ​នេះ ពួកមន្ត្រីរាជការកម្ពុជា និង​អ្នក​ដើរ​តាម​ជាច្រើន​នាក់​បាន​បះបោរ​ប្រឆាំង​នឹង​ការ​គ្រប់គ្រង​របស់​វៀតណាម។ [] ពួក​ឧទ្ទាម​បាន​អំពាវ​នាវ​ទៅសៀម ​ដែល​បាន​គាំទ្រ​អ្នក​ទាមទារ​មួយ​ផ្សេង​ទៀត​ដើម្បី​បល្ល័ង្ក​កម្ពុជា​ព្រះអង្គម្ចាស់អង្គឌួង ​។ ព្រះបាទចេស្តាបតិន្ទ្រ(រាមាទី៣) បាន​ឆ្លើយ​តប ហើយ​បញ្ជូន​អង្គឌួង​ត្រឡប់​ពី​និរទេស​នៅក្រុងទេពមហានរគ(បាងកក) វិញជាមួយនឹងទ័ពសៀមដើម្បីលើកព្រះអង្គឲ្យឡើងសោយរាជ្យ។ []

យួនបានរងការវាយប្រហារពីកងទ័ពសៀម និងពួកឧទ្ទាមកម្ពុជា។ អ្វី​ដែល​អាក្រក់​ជាង​នេះ នៅកម្ពុជាក្រោម មាន​ការ​បះបោរ​ជា​ច្រើន​បាន​ផ្ទុះ​ឡើង។ កម្លាំង​សំខាន់​របស់​យួន​បាន​ដើរ​ទៅ​កម្ពុជាក្រោមដើម្បីទម្លាក់ការបះបោរទាំងនោះ។ ព្រះ​ចៅ​អធិរាជ​វៀតណាម​ដែល​ទើប​ឡើង​សោយរាជ្យ​ថ្មី ធៀវទ្រី បាន​សម្រេច​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី។ []ទ្រឿង មិញយ៉ាង អគ្គទេសាភិបាលនៃការគ្រប់គ្រងកម្ពុជា ត្រូវបានហៅត្រឡប់មកវិញ។ លោកយ៉ាង ត្រូវបានចាប់ខ្លួន ហើយក្រោយមកបានធ្វើអត្តឃាតនៅក្នុងគុក។ []

អង្គឌួង​បាន​យល់ព្រម​ដាក់​ប្រទេស​កម្ពុជា​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ការពារ​រួម​របស់​សៀម​-​យួននៅឆ្នាំ១៨៤៦។ យួន​ដោះ​លែង​សួយសារអាករ​ខ្មែរ ហើយ​យក​គ្រឿងរាជសម្បត្តិមកវិញ ។ ក្នុងពេលជាមួយគ្នានោះ កងទ័ពវៀតណាមបានដកទ័ពចេញពីកម្ពុជា។ ទីបំផុតយួនបាត់បង់ការគ្រប់គ្រងប្រទេសនេះ កម្ពុជាទទួលបានឯករាជ្យពីវៀតណាម។ ទោះ​បី​នៅ​មាន​ទ័ព​សៀម​តិច​តួច​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏​ដោយ ក៏​ស្តេច​ខ្មែរ​មាន​ស្វ័យភាព​ខ្លាំង​ជាង​មុន​ទៅ​ទៀត។ []

Remove ads

កំណត់ចំណាំ

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads