អង្គឥម (ព្រះអង្គម្ចាស់)

From Wikipedia, the free encyclopedia

Remove ads

អង្គឥម (សរសេរ​ផង​ថា អង្គ​អឹម ; ប្រសូតឆ្នាំ ; ១៧៩៤-១៨៤៣) គឺជាព្រះអង្គម្ចាស់នៃកម្ពុជា។ ព្រះអង្គ​គឺជា​ព្រះរាជបុត្រាទី​បួន​របស់​ព្រះបាទ​អង្គ​អេង។

ព័ត៌មានសង្ខេប អង្គឥម ឬ អង្គអឹម, ឧបរាជនៃកម្ពុជា ...

សៀម ស្តេចនៃពុទ្ធយ៉តហ្វាចុឡាលោក សោយទីវង្គត់នៅឆ្នាំ១៨០៩។ ព្រះបាទព្រះឧទ័យរាជាអង្គចន្ទ(អង្គចន្ទទី២) បដិសេធមិនទៅចូលរួមព្រះរាជពិធីបូជាព្រះសពរបស់ព្រះអង្គទេ។ ផ្ទុយ​ទៅ​វិញ អង្គ​ចន្ទ​បាន​បញ្ជូន​ព្រះអង្គម្ចាស់​ខ្មែរ​បី​អង្គ​ដែល​រួម​មាន អង្គស្ងួន អង្គឥម និង ​អង្គឌួង ទៅ​ចូលរួម​ពិធី​បុណ្យសព។ អង្គឥម ត្រូវបានតែងតាំងជាឧបរាជខ្មែរ ដោយស្តេចពុទ្ធលើសឡានភាល័យ[] ព្រះអង្គម្ចាស់អង្គស្ងួនទម្លាក់អង្គចន្ទនៅឆ្នាំ១៨១១។ ក្រោយពីការ​អន្តរាគមន៍​របស់​វៀតណាម អង្គ​ស្ងួន អង្គឥម និង​អង្គឌួង បាន​ភៀស​ខ្លួន​ទៅ​ទីក្រុងបាងកក។ []

ក្រោយ​ការបះបោរឡេវ៉ាន់ខយ​ ​ផ្ទុះ​ឡើង​នៅដែនដីកម្ពុជាក្រោម ចៅព្រះញ៉ាបឌិនតេជោ(​ស៊ីង សិង្ហ​សេ​នី​) បាន​ចូល​ឈ្លានពាន​ប្រទេស​កម្ពុជា​ក្នុងគោលបំណងដាក់អង្គឥម​ឱ្យ​ឡើង​សោយរាជ្យ​។ ទោះ​យ៉ាង​ណា​គេ​មិន​ត្រូវ​បាន​ខ្មែរ​ជួយ​ទេ។ កងទ័ពសៀមត្រូវដកទ័ពចេញពីប្រទេសកម្ពុជានៅឆ្នាំ១៨៣៤។ []

អង្គឥម ត្រូវបានសៀមតែងតាំងជាចៅហ្វាយខេត្តបាត់ដំបងនៅឆ្នាំ១៨៣៤។ [] កងទ័ពសៀមបានកាន់កាប់ខេត្តភាគពាយ័ព្យ (ខេត្តបាត់ដំបង សៀមរាប ពោធិសាត់ និង កំពង់ស្វាយ ) [] ខេត្តភាគពាយ័ព្យ ត្រូវបានគ្រប់គ្រងដោយព្រះអង្គម្ចាស់ខ្មែរពីរអង្គ គឺអង្គឥម និងអង្គឌួង។ [] សៀមសង្ឃឹមថា ព្រះអង្គម្ចាស់នឹងអាចទាញភាពស្មោះត្រង់ និងការគាំទ្រពីពួកអភិជនខ្មែរ។ [] ព្រះអង្គម្ចាស់ពីរអង្គត្រូវបានចាត់ទុកថាជាបុរសគ្រោះថ្នាក់បំផុតដោយរាជវាំងយួន។ លោកទ្រឿន មិញយ៉ាង អគ្គទេសាភិបាលវៀតណាមនៃខេត្តត្រានតាយ បានព្យាយាមបញ្ចុះបញ្ចូលពួកគេឱ្យត្រឡប់ទៅប្រទេសកម្ពុជាវិញ។ តាមពិតវាគឺជាការឃុបឃិតគ្នាដែលរចនាដោយទ្រឿន មិញយ៉ាង ។ នៅ​ឆ្នាំ១៨៣៧ អង្គឌួង ត្រូវ​បាន​គេ​សង្ស័យ​ថា​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​ជនជាតិ​វៀតណាម ហើយ​បាន​និរទេស​ទៅទីក្រុង​បាងកក[] ពីរឆ្នាំក្រោយមកអង្គឥម និងអ្នកដើរតាមរបស់គាត់បានភៀសខ្លួនមកកម្ពុជាវិញដោយសម្ងាត់ [] អង្គឥមស្ថិតនៅក្រោមការបំភាន់ថាព្រះអង្គនឹងត្រូវបានសោយរាជ្យស្តេចថ្មីទោះជាយ៉ាងណាពួកគេត្រូវបានចាប់ខ្លួនដោយយួន។ [] ទ្រឿន មិញយ៉ាងបានស្នើថាពួកគេគួរតែត្រូវបានប្រហារជីវិត ប៉ុន្តែស្តេចមិញម៉ាងបានបដិសេធ។ [] អង្គឥម​ត្រូវ​បាន​និរទេស​ក្រុង ព្រៃនរគ ​បន្ទាប់​មក​នៅ​ក្រុងហ្វេ[]

កម្ពុជា​ត្រូវ​បាន​វៀតណាម​បញ្ចូល​ក្នុង​ឆ្នាំ១៨៤០។ ដោយ​មាន​ការ​ជំរុញ​ដោយ​ការ​ដាក់​រាជ្យ​របស់​ម្ចាស់ក្សត្រីអង្គ​ម៉ី មេទ័ព​កម្ពុជា​ជា​ច្រើននិង​អ្នក​ដើរ​តាម​របស់​ពួកគេ​បានបះបោរ​ប្រឆាំង​នឹង​ការ​គ្រប់គ្រង​ររបស់យួនកងទ័ពសៀម ចូលមកកម្ពុជា ដើម្បីលើកអង្គដួង ឡើងសោយរាជ្យ។ អង្គឥម ត្រូវ​បាន​គេ​ដោះលែង​រួម​គ្នា​ជាមួយអង្គម៉ី។ នៅឆ្នាំបន្ទាប់ទ្រឿន មិញយ៉ាងបានព្យាយាមដាក់ព្រះអង្គឡើងសោយរាជ្យជាស្តេចអាយ៉ងយួន។ [] អង្គឥម និង អង្គម៉ី មកនៅកម្ពុជា ពួកគេបានបញ្ជាឱ្យពួកឧទ្ទាមខ្មែរចុះចាញ់ ប៉ុន្តែគ្មាននរណាម្នាក់ស្តាប់បង្គាប់ឡើយ។ [] [] អង្គឥម បានសោយទិវង្គតនៅមាត់ជ្រូកក្នុងឆ្នាំ១៨៤៣។ 

Remove ads

កំណត់ចំណាំ

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads