ក្រុងព្រះសីហនុ(ខេត្តព្រះសីហនុ)

ក្រុងនៅក្នុងប្រទេសកម្ពុជា From Wikipedia, the free encyclopedia

ក្រុងព្រះសីហនុ(ខេត្តព្រះសីហនុ)
Remove ads

ក្រុងព្រះសីហនុ (ប្ដូរឈ្មោះពីខណ្ឌមិត្តភាព) ឬអាចហៅបានថា កំពង់សោម គឺជាទីក្រុងទេសចរណ៍និងសេដ្ឋកិច្ចដ៏សំខាន់មួយដែលមានទីតាំងស្ថិតនៅខេត្តព្រះសីហនុ ភាគនិរតីនៃប្រទេសកម្ពុជា ជាប់នឹងឈូងសមុទ្រថៃ។ ឈ្មោះទីក្រុងនេះគឺយកតាមអតីតព្រះមហាក្សត្រកម្ពុជាព្រះបាទនរោត្តម សីហនុ។ គិតត្រឹមឆ្នាំ២០០៨ ក្រុងព្រះសីហនុមានប្រជាជនរស់នៅប្រមាណ ៨៩,៨០០ នាក់ និង ៦៦,៧០០ នៅមណ្ឌលក្រុង។[]

ព័ត៌មានសង្ខេប ក្រុងព្រះសីហនុ កំពង់សោម, ប្រទេស ...
Remove ads

ក្រុងព្រះសីហនុបានគ្របដណ្តប់លើសង្កាត់នៃខេត្តព្រះសីហនុចំនួនប្រាំមួយ។ ដំបូងជាទីប្រជុំជនតូចមួយ ក្រុងព្រះសីហនុបានចាប់វិវឌ្ឍន៍ឡើងស្របជាមួយនឹងការសាងសង់នូវកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅអំឡុងខែមិថុនា ឆ្នាំ១៩៥៥ ដើម្បីបើកផ្លូវឱ្យកម្ពុជាចូលធ្វើពាណិជ្ជកម្មអន្តរជាតិតាមសមុទ្រ។ កំពង់ផែក្រុងព្រះសីហនុគឺជាកំពង់ផែទឹកជ្រៅតែមួយគត់នៅកម្ពុជាដែលមានស្ថានីយ៍ប្រេងកាតនិងសុខូបត្ថម្ភវត្ថុដឹកជញ្ជូនភស្តុភារ។[] ជាលទ្ធផល ទីក្រុងនេះបានរីកចម្រើនក្លាយជាមជ្ឈមណ្ឌលជាតិឈានមុខគេខាងពាណិជ្ជកម្ម ការដឹកជញ្ជូន និងផលិតកម្ម។[][][]

ក្រុងព្រះសីហនុគឺពោរពេញទៅដោយឆ្នេរខ្សាច់និងកោះដ៏ស្រស់ស្អាតជាច្រើនដែលធ្វើឱ្យវាក្លាយជារមណីយដ្ឋានមាត់សមុទ្រដំបូងគេរបស់ប្រទេសកម្ពុជាដែលទាក់ទាញចំនួនភ្ញៀវទេសចរជាតិនិងអន្តរជាតិតាំងពីចុងសតវត្សទី២០ មកម្លេះ។[]

ជាលទ្ធផលនៃភាពសប្បូរបែបនៃសេដ្ឋកិច្ចចម្រុះ បរិស្ថានធម្មជាតិ និងការកើនឡើងនៃចំនួនជនបរទេសមករស់នៅជាបណ្តោះអាសន្នឬជាអចិន្ត្រៃយ៍ បានធ្វើឱ្យក្រុងព្រះសីហនុក្លាយជាទីក្រុងដែលមានវប្បធម៌និងប្រជាជនចម្រុះច្រើនបំផុតនៅប្រទេសកម្ពុជា។ អនាគតនៃក្រុងព្រះសីហនុនឹងត្រូវកំណត់ដោយសមត្ថភាពរបស់អាជ្ញាធរក្នុងការគ្រប់គ្រងធនធានធម្មជាតិឱ្យបានជោគជ័យហើយភាពចាំបាច់ក្នុងការអភិវឌ្ឍន៍ទីក្រុងនិងតំបន់កោះដើម្បីបង្កើនចំនួនភ្ញៀវទេសចរ ពង្រីកហេដ្ឋារចនាសម្ព័ន្ធ វិស័យឧស្សាហកម្ម និងកំណើនប្រជាជន។[][][១០]

ជាលទ្ធផលនូវសង្គ្រាមដែលបានអូសបន្លាយជាច្រើនទស្សវត្ត ក្រុងព្រះសីហនុត្រូវបានរងនូវភាពខូចខាត និងភាពចលាចល ជាពិសេសគឺផ្នែកស្ថាបត្យកម្ម។[១១] បញ្ហាហេដ្ឋារចនាសម្ព័ន្ធនៅតែបន្តកើតមានជាពិសេសទាក់ទងនឹងការផ្គត់ផ្គង់ទឹកនិងថាមពលខណៈពេលដែលសេវាមណ្ឌលសុខភាពនៅមានកម្រិតខ្សោយនៅឡើយ។[១២] មិនត្រឹមតែប៉ុណ្ណោះ ក្រុងព្រះសីហនុក៏ប្រឈមនឹងបញ្ហាទាក់ទងនឹងឧក្រិដ្ឋកម្ម សន្តិសុខ និងសុវត្ថិភាពផងដែរដោយមានរឿងអាស្រូវជាច្រើនទាក់ទងនឹងក្រុមឧក្រិដ្ឋកម្មទាំងធ្ងន់ធ្ងរនិងធូរស្រាល ហើយនិងអំពើពុករលួយ។[១៣][១៤]

នៅរយៈពេលថ្មីៗនេះ គេបានឃើញថាកម្រិតនៃការវិនិយោគរបស់ចិនបានកើនឡើងយ៉ាងខ្ពស់នៅក្រុងព្រះសីហនុដោយមានកាស៊ីណូជាច្រើនត្រូវបានបើកដំណើរការ។[១៥] ជាតិពន្ធនៃក្រុងព្រះសីហនុបានមានការផ្លាស់ប្តូរច្រើនដោយសារកម្មករ ក្រុមហ៊ុន និងអ្នកវិនិយោគចិនរាប់ពាន់នាក់បានមកតាំងទីលំនៅនៅទីនេះ។[១៥][១៦] គិតត្រឹមឆ្នាំ២០១៩ ជនជាតិចិនប្រមាណ ៨០,០០០ នាក់កំពុងមានទីលំនៅនៅក្រុងព្រះសីហនុដែលស្មើនឹង ៩០% នៃជនបរទេសដែលរស់នៅក្នុងទីក្រុង។[១៧] ស្លាកចិនកុកងឺកំពុងជំនួសស្លាកជាភាសាខ្មែរនិងអង់គ្លេសបន្តិចម្តងៗហើយសកម្មភាពឧក្រិដ្ឋកម្មក៏កំពុងតែកើនឡើងផងដែរ។[១៥][១៦] ក្រុងព្រះសីហនុគឺត្រូវជាទីក្រុងដ៏សំខាន់មួយក្នុងចំណោមទីក្រុងដែលស្ថិតនៅក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយនិងផ្លូវមួយរបស់សាធារណរដ្ឋប្រជាមានិតចិន[១៥]

Remove ads

ឈ្មោះ

ឈ្មោះផ្លូវការរបស់ទីក្រុងនេះគឺ"ក្រុងព្រះសីហនុ" (ក្រុង+ព្រះ+សីហនុ) ដែលយកតាមព្រះនាមរបស់អតីតព្រះមហាក្សត្រកម្ពុជាព្រះបាទសម្តេចនរោត្តម សីហនុ (សោយរាជ្យពីឆ្នាំ១៩៤១–១៩៥៥ និងម្តងទៀតនៅឆ្នាំ១៩៩៣–២០០៤) ដែលទ្រង់ត្រូវជាបុគ្គលដែលមានឥទ្ធិពលអំណាចខ្លាំងជាងគេរបស់ខ្មែរនៅសតវត្សទី២០ និងដើមសតវត្សទី២១។[១៨] ពាក្យថា"សីហនុ"គឺមានឫសគល់មកពីភាសាសំស្ក្រឹតតាមពាក្យភាសាបាលីចំនួនពីរគឺ៖ "សីហៈ" និង "ហនុ"។

ឈ្មោះហៅទូទៅរបស់ក្រុងនេះគឺ"កំពង់សោម" (កំពង់+សោម) ដែលមានន័យថា"ទីកន្លែងមាត់ទឹកព្រះចន្ទឬព្រះសិវៈ"។[១៩]

Remove ads

ប្រវត្តិសាស្ត្រ

សម័យអាណានិគមនិយមបារាំង (១៨៦៣–១៩៥៣)

រដ្ឋបាលក្រុងព្រះសីហនុឆ្នាំ២០០៦

ព័ត៌មានបន្ថែម កូដស្រុក, ស្រុក ...
Thumb
ទិដ្ឋភាពក្រុងព្រះសីហនុពីលើអាកាសឆ្នេរ​អូរឈើ​ទាល

ឯកសារយោង

Loading content...
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads