ប្រវិត្ត វង្សសុវណ្ណ
From Wikipedia, the free encyclopedia
Remove ads
ប្រវិត្ត វង្សសុវណ្ណ ( ថៃ: ประวิตร วงษ์สุวรรณ , អានថា: ប្រាវីត វង្សស៊ុវ៉ាន់ ; កើតថ្ងៃទី ១១ ខែសីហា ឆ្នាំ ១៩៤៥) ជាអ្នកនយោបាយថៃ ដែលបានបម្រើការជា រដ្ឋមន្ត្រីក្រសួងការពារជាតិ ពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១១ និងពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៩។ លោកជាអនុប្រធាន ក្រុមប្រឹក្សាជាតិដើម្បីសន្តិភាព និងសណ្តាប់ធ្នាប់ (NCPO) និងកាន់តំណែងជាឧបនាយករដ្ឋមន្ត្រីផងដែរ។ ពីឆ្នាំ ២០០៤ ដល់ ២០០៥ លោកគឺជា អគ្គមេបញ្ជាការនៃកងទ័ពភូមិន្ទថៃ (RTA)។ បន្ទាប់ពីការសម្រេចរបស់ សភាធម្មនុញ្ញនៃប្រទេសថៃ កាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២២ ដែលសភាបានព្យួរនាយករដ្ឋមន្រ្តី ឧត្តមសេនីយ៍ ប្រយុទ្ធ ច័ន្រ្ទ៍អូឆា ពីការធ្វើជានាយករដ្ឋមន្ត្រី ដោយរង់ចាំការពិចារណាថាតើគាត់បានលើសពីការកំណត់របស់រដ្ឋធម្មនុញ្ញសម្រាប់អាណត្តិនាយករដ្ឋមន្ត្រីនោះ លោក ប្រាវិត បានក្លាយជា នាយករដ្ឋមន្ត្រី ស្តីទី រហូតដល់សភាចេញសេចក្តីសម្រេចលើបញ្ហានេះ។
Remove ads
ឯកសារយោង
- ប្រវិត្ត វង្សសុវណ្ណ ក្លាយជានាយករដ្ឋមន្ត្រីស្តីទី លោក ប្រយុទ្ធ ច័ន្ទ្រ៍អូឆា នៅតែជានាយករដ្ឋមន្ត្រីនៃប្រទេសថៃ.
- លោកប្រយុទ្ធ ច័ន្ទ្រ៍ឱជា ត្រូវបានព្យួរដោយសភាធម្មនុញ្ញ ដោយសារលើសចំនួនកំណត់របស់ប្រទេសថៃ.
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads
