ប្រទេសម៉ាល់ឌីវ (ភាសាឌីវេលី៖ ދިވެހިރާއްޖެ, ភាសាអង់គ្លេស៖ the Maldives) ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋម៉ាល់ឌីវ គឺជារដ្ឋប្រជុំកោះមួយស្ថិតនៅក្នុងឧបទ្វីបឥណ្ឌានៃទ្វីបអាស៊ី លើមហាសមុទ្រឥណ្ឌា។ វាស្ថិតនៅភាគនិរតីនៃប្រទេសស្រីលង្កា និងប្រទេសឥណ្ឌា ប្រហែល ៧៥០ គីឡូម៉ែត្រពីអាស៊ីដីគោក។ ទឹកដីប្រទេសនេះមានលក្ខណៈជាប្រជុំកោះដោយបង្កើតចេញពីកម្រងអាតុលចំនួន ២៦ លាតសន្ធឹងពីអាតុលឥយ៉ាវងហ៊ីបប៉ូលូនៅភាគខាងជើងទៅ អាតុលអាដឌូនៅភាគខាងត្បូង (ឆ្លងកាត់ខ្សែអេក្វាទ័រ)។ ទឹកដីប្រទេសនេះផងដែរបានលាតសន្ធឹងប្រហែល ៩០,០០០ គីឡូម៉ែត្រការ៉េរួមទាំងផ្ទៃសមុទ្រ ហើយផ្ទៃដីនៃកោះនីមួយៗមានទំហំសរុប ២៩៨ គីឡូម៉ែត្រក្រឡា។ ម៉ាល់ឌីវជារដ្ឋអធិបតេយ្យដែលមានលក្ខណៈភូមិសាស្ត្របែកខ្ញែករប៉ាត់រប៉ាយខ្លាំងបំផុតមួយនៅលើពិភពលោក និងជាប្រទេសតូចបំផុតនៅអាស៊ីផងដែរ និងព្រមទាំងជាប្រទេសមូស្លីមដ៏តូចបំផុតមួយបើគិតតាមផ្ទៃដី និងមានប្រជាជនប្រហែល ៥៥៧,៧៥១ នាក់ប៉ុណ្ណោះ ដែលធ្វើឱ្យវាក្លាយជាប្រទេសដែលមានចំនួនប្រជាជនតិចបំផុតទីពីរនៅទ្វីបអាស៊ី។ ម៉ាល់គឺជារដ្ឋធានី និងជាទីក្រុងដែលមានប្រជាជនរស់នៅច្រើនជាងគេដែលតាមប្រពៃណី គេនិយមហៅថា "កោះស្តេច" ព្រោះវាជាកន្លែងដែលរាជវង្សបុរាណគ្រប់គ្រង។[៩]
ព័ត៌មានសង្ខេប ދިދިވެހިރާއްޖޭގެ ޖުމްހޫރިއްޔާ (ភាសាឌីវេលី)Republic of Maldives (ភាសាអង់គ្លេស), រដ្ឋធានី និង ទីក្រុងធំបំផុត ...
សាធារណរដ្ឋម៉ាល់ឌីវދިދިވެހިރާއްޖޭގެ ޖުމްހޫރިއްޔާ (ភាសាឌីវេលី) Republic of Maldives (ភាសាអង់គ្លេស) |
---|
|
ភ្លេងជាតិ"ޤައުމީ ސަލާމް"(ខ្មែរ៖ "ភ្លេងវន្ទនាជាតិ") |
 ទីតាំងប្រទេសម៉ាល់ឌីវ (ក្រហម) នៅលើភូគោល |
រដ្ឋធានី
និង ទីក្រុងធំបំផុត | ម៉ាល់ |
---|
ភាសាផ្លូវការ | ភាសាឌីវេលី |
---|
ភាសាទទួលស្គាល់ | ភាសាអង់គ្លេស |
---|
ក្រុមជនជាតិ (ឆ្នាំ ២០១៩) | ≈១០០% ជនជាតិម៉ាល់ឌីវ[១][២][៣] |
---|
សាសនា | ស៊ុននីឥស្លាម (ផ្លូវការ) |
---|
រដ្ឋាភិបាល |
---|
- ប្រធានាធិបតី | អ៊ីប្រាហ៊ីម មហាមេដ សូលី |
---|
- អនុប្រធានាធិបតី | ហ្វៃសាល ណាស៊ីម |
---|
- ប្រធានក្រុមប្រឹក្សាប្រជាជន | មហាមេដ ណាស៊ីដ |
---|
- ប្រធានចៅក្រម | អាមេដ មូថាស៊ីម អាដណាន |
---|
នីតិបញ្ញត្តិ | ក្រុមប្រឹក្សាប្រជាជន |
---|
ទទួលឯករាជ្យ |
---|
| ២៦ កក្កដា ១៩៦៥ |
---|
- ប្រកាសជាសាធារណរដ្ឋ | ១១ វិច្ឆិកា ១៩៦៨ |
---|
- រដ្ឋធម្មនុញ្ញបច្ចុប្បន្ន | ៧ សីហា ២០០៨ |
---|
ក្រឡាផ្ទៃ |
---|
- ផ្ទៃសរុប | ៣០០ គ.ម២ [៤] (ទី១៧៨) |
---|
ប្រជាជន |
---|
- ប៉ាន់ស្មាន (ឆ្នាំ ២០២០) | ៥៥៧,៤២៦ ឬ ៣៧៩,២៧០a [៥] (ទី១៧៨) |
---|
- ជំរឿន (ឆ្នាំ ២០១៤) | ៤៣៧,៥៣៥ ឬ ៣៣៩,៧៦១a [៥] |
---|
- ដង់ស៊ីតេ | ១,១០២.៥ នាក់/គ.ម២ (ទី១១) |
---|
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០២១) |
---|
- សរុប | ៨.៩៧២ ពាន់លានដុល្លារ[៦] (ទី១៦៣) |
---|
- ក្នុងម្នាក់ | ២៣,៣៤៣ ដុល្លារ[៦] (ទី៥៨) |
---|
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០២១) |
---|
- សរុប | ៤.៥៣៦ ពាន់លានដុល្លារ[៦] (ទី១៥៦) |
---|
- ក្នុងម្នាក់ | ១១,៨០១ ដុល្លារ[៦] |
---|
ជីនី (២០១៦) | ៣១.៣[៧] មធ្យម |
---|
HDI (២០១៩) | ០.៧៤០[៨] ខ្ពស់ · ទី៩៥ |
---|
រូបិយវត្ថុ | - រូហ្វីយ៉ាម៉ាល់ឌីវ (MVR)
- ដុល្លារអាមេរិក (USD ប្រើនៅតាមរមណីយដ្ឋាននានាលើកោះ)
|
---|
ល្វែងម៉ោង | UTC+៥ (ម៉ោងម៉ាល់ឌីវ) |
---|
ទម្រង់កាលបរិច្ឆេទ | dd/mm/yyyy |
---|
បណ្ដាញចែកចាយអគ្គិសនី | 240 V–50 Hz |
---|
ទិសបើកបរ | ឆ្វេង |
---|
កូដហៅទូរស័ព្ទ | +៩៦០ |
---|
ដែនកម្រិតខ្ពស់ | .mv |
---|
- មិនរាប់បញ្ចូលជនបរទេសស្នាក់នៅ
|
បិទ