សុីសុវត្ថិ

From Wikipedia, the free encyclopedia

សុីសុវត្ថិ
Remove ads

ព្រះសុីសុវត្ថិព្រះកែវហ្វាទី៤ (អង់គ្លេស: Sisowath) or (Preah Keo Fa IV) (ប្រ.ស|គ.ស ១៨៤០-១៩២៧) រជ្ជកាលគ្រងរាជ (គ.ស ១៩០៤-១៩២៧) ក្រោយធ្វើពិធីរាជាភិសេកគ្រងរាជសម្បត្តិផ្លូវការណ៍ នៅរាជធានីឧដុង្គ ព.សករាជ ២៤៤៨ ត្រូវនិង គ.សករាជ ១៩០៤ ត្រូវនិង មហាសករាជ ១៨២៧ ទ្រង់មានព្រះនាមហៅថា ព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះស៊ីសុវត្ថិ ចមចក្រពង្ស ទ្រង់ជាបុត្រ ព្រះរាមាធិបតី អង្គឌួង ហើយទ្រង់ឡើងសោយរាជដោយមានការជ្រោមជ្រែងគាំទ្រពីសំណាក់ពួកមហាអំណាចបារាំងផងដែរ ។[]

ព័ត៌មានសង្ខេប
Remove ads

ជីវិតចាប់ផ្ដើម

Early Life

ព្រះស៊ីសុវត្ថិ ទ្រង់ប្រសូត្រនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ១៨៤០ នា ខេត្តបាត់ដំបង ទ្រង់ជាបុត្រ ព្រះបាទអង្គឌួង ជាមួយនិងអ្នកម្នាងក្រចាប់ ទ្រង់ធំធាត់ និង បានរៀនសូត្រភាសាខ្មែរផងដែរ ។ ក្នុងឆ្នាំ ១៨៥៨ អំឡុងពេលពួកចាមងើបបះបោរក្នុងប្រទេសកម្ពុជា ព្រះអង្គឌួង បានភៀសព្រះកាយទៅនគរសៀមជាមួយ និង ព្រះញាតិវង្សរបស់ព្រះអង្គ ។ ព្រះស៊ីសុវត្ថិ ដែលបានភៀសព្រះកាយទៅដល់នគរសៀម ទ្រង់បានបន្តការសិក្សារៀនសូត្រនៅទីក្រុងបាងកកផងដែរ ។ ក្នុងឆ្នាំ ១៨៦៤ ព្រះសុីសុវត្ថិ បានត្រឡប់មកដល់កម្ពុជាវិញអំឡុងពេល ដែលបារាំងបានបង្ខំឱ្យសៀមថ្វាយនូវគ្រឿងសម្រាប់ឡើងសោយរាជ្យដល់ព្រះរាជាខ្មែរវិញ ការមកដល់កម្ពុជាវិញ ព្រះស៊ីសុវត្ថិ បានចាប់ផ្ដើមរៀនបន្ថែមភាសាបារាំងផងដែរ ហើយព្រះអង្គបានបន្តទៅសិក្សានាទីក្រុងសៃហ្គន រាជាណាចក្រអណ្ណាម ដោយសារទីនោះមានសាលាវិទ្យាល័យធំៗ ដែលសាងសង់ឡើងដោយពួកបារាំង ហើយអណ្ណាមពេលនោះស្ថិតក្រោមការត្រួតត្រារបស់បារាំងផងដែរ ។ ក្រោយបញ្ចប់ការសិក្សារៀនសូត្រនៅទីក្រុងសៃហ្គន ក្នុងឆ្នាំ ១៨៦៧ ព្រះស៊ីសុវត្ថិ បានត្រឡប់មកកម្ពុជាវិញ ហើយទ្រង់បានបើករកសុីជំនួញផ្ទាល់ខ្លួនផ្នែកកសិកម្មលើការប្រមូលផលកប្បាស ដែលផលិតជាគ្រឿងសំឡី លក់ទៅឱ្យពួកបារាំង ដែលប្រើប្រាស់សម្រាប់គ្រឿងសង្ហារឹម (គ្រែពូក - កៅអីពូក) ព្រះស៊ីសុវត្ថិ ទ្រង់ជាព្រះអង្គម្ចាស់ ដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភជាងគេក្នុងពេលនោះ ។ ក្នុងឆ្នាំ ១៨៨៤ ពួកបារាំង បានបង្ខំឱ្យព្រះបាទនរោត្តម ឡាយព្រះហស្តលេខា (សុីញេរ) ដាក់ប្រទេសកម្ពុជាស្ថិតក្រោមអាណានិគមបារាំង ដែលមានន័យថាបារាំងលែងជាអាណាព្យាបាលដូចមុនហើយ ដោយបារាំងបានក្លាយជាម្ចាស់ត្រួតត្រាលើ កម្ពុជាវិញ ពេលនោះហើយដែល ព្រះស៊ីសុវត្ថិ បានសម្រេចព្រះទ័យចូលរួមបម្រើវិស័យយោធា ។ ការដាក់ប្រទេសកម្ពុជាក្រោមការត្រួតត្រារបស់បារាំង បានបណ្តាលឱ្យមានចលនាបះបោរប្រឆាំងបារាំង និង ប្រឆាំងទាំងព្រះមហាក្សត្រផងដែរ ដែលចាប់ផ្ទុះឡើងក្នុងឆ្នាំ ១៨៨៥ ដល់ឆ្នាំ ១៨៨៦ ចលនាបះបោរទាំងនោះមានបំណងកំចាត់បារាំង និង កំចាត់ទាំងព្រះនរោត្តម ក្នុងចំណោមចលនាក្រុមបះបោរធំទាំងបួន មានក្រុមចលនាមួយដែលមានបក្សពួកច្រើនជាងគេ ដឹកនាំ ដោយលោក ឧកញ៉ា ក្រឡាហោមគង់ ។ ព្រះស៊ីសុវត្ថិ បានចូលខ្លួនមកបង្ក្រាបចលនាបះបោរទាំងអស់នេះ នៅទីបំផុត ទ្រង់បានបង្ក្រាបយកឈ្នះចលនាទាំងអស់នេះ ក្នុងរយៈពេល១៨ខែ ក្រោយទទួលបានជោគជ័យ ព្រះបាទនរោត្តម បានតែងតាំងព្រះស៊ីសុវត្ថិ ជាសម្ដេចព្រះកែវហ្វា (Preah Keo Fa) ក្នុងឆ្នាំ ១៨៨៧ ដែលមានសិទ្ធិឈរឈ្មោះ ជ្រើសតាងសម្រាប់រាជបល្ល័ង្ក ដោយបារាំងដកហូតអំណាច ព្រះនរោត្តម ដូចនេះទ្រង់មិនមានសិទ្ធតែងតាំងតំណែង ឧភយោរាជ សម្រាប់ការស្នងរាជបល្ល័ង្កនោះទេ ដែលការឡើងសោយរាជ្យត្រូវជ្រើសតាំងដោយក្រុមប្រឹក្សារាជសម្បត្តិ ។ ដូចនេះក្រោយការសោយទិវង្គតរបស់ព្រះបាទនរោត្តម ក្រុមប្រឹក្សារាជាសម្បត្តិបានជ្រើសរើសយក សម្ដេចព្រះកែហ្វាស៊ីសុវត្ថិ ជាព្រះមហាក្សត្រកម្ពុជា ដែលត្រូវបានរាជាភិសេកឱ្យឡើងគ្រងរាជជាផ្លូវការណ៍នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ១៩០៤ នៃគ.សករាជ ។[] []

Remove ads

កម្ពុជាឈ្លានពានសៀម គ.សករាជ ១៩០៤

Cambodia invades Siam, 1904 AD

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads