ស្ទឹងសៀមរាប

From Wikipedia, the free encyclopedia

ស្ទឹងសៀមរាប
Remove ads

ស្ទឹងសៀមរាប (អង់គ្លេស : Siem Reap River) គឺជាស្ទឹងមួយដែលហូរកាត់ខេត្តសៀមរាបនៅភាគពាយ័ព្យប្រទេសកម្ពុជា។ស្ទឹងសៀមរាបគឺជាព្រែកសិប្បនិម្មិតដែលបង្កើតនិងកែច្នៃជាច្រើនសារតម្រូវតាមការរៀបចំដែនដីនៅក្នុងសម័យអង្គរដើម្បីបញ្ជូនទឹកចេញពីស្ទឹងពួកទៅទិសខាងត្បូងប្រហែលជាឲ្យហូរចូលទៅបារាយណ៍ខាងកើត។ដោយសារព្រែកនេះត្រង់ទឹកហូរលឿនជាងស្ទឹងធម្មជាតិហើយការហូរលឿនបែបនេះបណ្តាលឲ្យបាក់ស្រុតដីប្រវែង ១០ ម៉ែត្រនៅតំបន់ខ្លះដែលប្រហែលជាបង្កបញ្ហានៅក្នុងការបញ្ជូនទឹកទៅបារាយណ៍ខាងកើត។រំលងអស់រយៈពេលមួយពាន់ឆ្នាំក្រោយមកព្រែកដែលមានសណ្ឋានដីត្រង់នេះបានប្រែប្រួលសណ្ឋានដីទៅជារាងដូចខ្សែកោងដោយសារចរន្តទឹកហូរនិងកើតមានប្រព័ន្ធអេកូឡូស៊ីដ៏ពិសេសហើយដូច្នេះវាកាន់តែត្រឹមត្រូវនៅក្នុងការហៅវាថាជាស្ទឹង[]

ព័ត៌មានសង្ខេប ស្ទឹងសៀមរាប, ទីតាំង ...
Remove ads

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads