ស្រុកលើកដែក
ស្រុកលើកដែក ខេត្តកណ្ដាល From Wikipedia, the free encyclopedia
ស្រុកលើកដែក (អង់គ្លេស: Leuk Daek ) ជាដែនរដ្ឋបាលស្ថិតនៅក្នុង ខេត្តកណ្តាល។ ស្រុកលើកដែកមាន ៧ឃុំ (កំពង់ភ្នំ ក្អមសំណ ខ្ពបអាទាវ ពាមរាំង ព្រែកដាច់ ព្រែកទន្លាប់ សណ្ដារ) និង ២៥ភូមិ។
ស្រុកលើកដែក | |||
---|---|---|---|
លេខកូដឃុំ | ឈ្មោះឃុំជាអក្សរខ្មែរ | ឈ្មោះឃុំជាអក្សរអង់គ្លេស | ចំនួនភូមិ |
៨០៥០១ | ឃុំកំពង់ភ្នំ | Kampong Phnum Commune | |
៨០៥០២ | ឃុំក្អមសំណ | K'am Samnar Commune | |
៨០៥០៣ | ឃុំខ្ពបអាទាវ | Khpob Ateav Commune | |
៨០៥០៤ | ឃុំពាមរាំង | Peam Reang Commune | |
៨០៥០៥ | ឃុំព្រែកដាច់ | Preaek Dach Commune | |
៨០៥០៦ | ឃុំព្រែកទន្លាប់ | Preaek Tonloab Commune | |
៨០៥០៧ | ឃុំសណ្ដារ | Sandar Commune | |
ចំនួនភូមិសរុប |
ស្រុកលើកដែកស្ថិតនៅជាប់ដងទន្លេមេគង្គក្រោមដែលជាផ្លូវទកដឹកជញ្ជូនយ៉ាងសំខាន់ភ្ជាប់ទៅប្រទេសវៀតណាម និងជាប្រភពទឹកដ៏សំខាន់បម្រើឱ្យការប្រើប្រាស់ប្រចាំថ្ងៃសម្រាប់ស្រោចស្រពស្រូវ និងដំណាំរួមផ្សំរបស់ប្រជាពលរដ្ឋ ហើយមាន អំណោយផលល្អសម្រាប់វិស័យកសិកម្មឧស្សាហកម្ម និងកំពង់ផែ។
ស្រុកលើកដែក មានព្រំប្រទល់រដ្ឋបាល ខាងលិចជាប់ស្រុកស្អាង និងស្រុកកោះធំ ខាងកើតជាប់ ស្រុកពាមជរ នៃខេត្តព្រៃវែង ខាងជើងជាប់ស្រុកកៀនស្វាយ និងខាងត្បូងជាប់ខេត្តអានយ៉ាង នៃប្រទេស វៀតណាម ដែលជាច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណរ។ តំបន់រដ្ឋបាល ចែកជាឃុំ ០៧ និងភូមិ ២៥ មានផ្ទៃដី ៣,៧៤៣.៦ គ.ម២ប្រជាពលរដ្ឋសរុប ១២,៣៥៩ គ្រួសារ ស្មើនឹង ៥៨,៩០៦ នាក់ ស្រី ២៩,៥៥២ នាក់ ក្នុងនោះអាយុ ១៨ឆ្នាំឡើង ៣៩,៩៤៤ នាក់។ (របាយការណ៍រដ្ឋបាលស្រុក ប្រចាំខែ មេសា ឆ្នាំ ២០១៤)
អប់រំ
- វិទ្យាល័យហ៊ុនសែនកំពង់ភ្នំ
- វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនពាមរាំង
- វិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនក្អមសំណ
ឯកសារពិគ្រោះ
តំណខាងក្រៅ
Wikiwand - on
Seamless Wikipedia browsing. On steroids.