អាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅ
From Wikipedia, the free encyclopedia
Remove ads
អាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅ [១] [២] [៣] គឺជាអាកាសយានដ្ឋានអន្តរជាតិ ដែលកំពុងសាងសង់ក្នុងខេត្តកណ្តាល ប្រទេសកម្ពុជា។ ស្ថិតនៅចម្ងាយប្រហែល ៣០-៤០ គីឡូម៉ែត្រ ភាគខាងត្បូងនៃរាជធានីភ្នំពេញ វាត្រូវបានគេរំពឹងថានឹងដំណើរការពេញលេញនៅឆ្នាំ២០២៥ ហើយនឹងជំនួសអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលមានស្រាប់ជាព្រលានយន្តហោះសំខាន់របស់ទីក្រុង។ [៤] ព្រលានយន្តហោះនេះនឹងមានផ្ទៃដីជាង ២៦០០ ហិកតា (៦៤០០ អា) ក្នុងខេត្តកណ្តាល ។ នៅពេលសាងសង់រួចរាល់ វានឹងក្លាយជាអាកាសយានដ្ឋានធំជាងគេទីប្រាំបួននៅក្នុងពិភពលោក និងត្រូវបានកំណត់ថាជាព្រលានយន្តហោះលំដាប់ 4F ។ [៥]
អត្ថបទនេះ ត្រូវការការដកស្រង់ ឬ ឯកសារយោងបន្ថែមសម្រាប់ការផ្ទៀងផ្ទាត់ (April 2021) |
Remove ads
និរុត្តិសាស្ត្រ
ឈ្មោះ តេជោ គឺជាឋានន្តរស័ក្តិដែលព្រះមហាក្សត្រខ្មែរនិង តាខ្មៅ ប្រគល់នាមឲ្យជាមេទ័ព សំដៅទៅលើវិញ្ញាណអ្នកតានៃក្រុងតាខ្មៅ ដែលជាទីរួមខេត្តកណ្តាល ជាខេត្តដែលមានអាកាសយានដ្ឋានស្ថិតនៅ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឈ្មោះថ្មីនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ខណៈចុះពិនិត្យអាកាសយានដ្ឋានថ្មី។ ពាក្យថា «តេជោ» គឺសំដៅលើប្រវត្តិសាស្ត្រខ្មែរ ដែលព្រះមហាក្សត្រទ្រង់ប្រទានងារដល់អតីតមេទ័ពខ្មែរ តេជោមាស និងតេជោយ៉ត ដែលធ្វើប្រតិបត្តិការលើទឹកដីនៃ ខេត្តកណ្តាល ។ លោកក៏បានបញ្ជាក់ថា «តេជោ» បង្ហាញពីភាពខ្លាំងនៃរបបរាជានិយមរបស់ព្រះរាជាណាចក្រ។
Remove ads
សូមមើលផងដែរ
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads