ខេត្តជ័យភូមិ

ខេត្តជ័យភូមិ អាណាចក្រខ្មែរ From Wikipedia, the free encyclopedia

ខេត្តជ័យភូមិ
Remove ads

ខេត្តជ័យភូមិ (សៀម : ชัยภูมิ)​ គឺជាខេត្តនៅភាគឦសានរបស់ប្រទេសសៀមខេត្តនេះមានព្រំប្រទល់ជាប់នឹងខេត្តខនកែន ខេត្តនគររាជសីមា ខេត្តលពបុរី និង ខេត្តពេជ្របូរណ៍។ឈ្មោះខេត្តនេះមានន័យថាទឹកដីនៃជ័យជម្នះ

ព័ត៌មានសង្ខេប ខេត្តជ័យភូមិ ชัยภูมิ, ទីរួមខេត្ត ...
Remove ads

ប្រវត្តិ

ប្រវត្តិសាស្រ្តរបស់ទីក្រុងជ័យភូមិមានតាំងពីសម័យអាណាចក្រខ្មែរនៅក្នុងសតវត្សរ៍ទី​ ១២ មកម្ល៉េះនៅពេលដែលវាជាទីក្រុងតូចមួយនៅលើផ្លូវទៅពីរាជធានីអង្គរទៅប្រាសាទសិង្ហ(ខេត្តកញ្ចនបុរី)។

នៅក្នុងឆ្នាំ ១៨១៧ តំបន់នេះត្រូវបានជនជាតិលាវមកតាំងទីលំនៅដែលដឹកនាំដោយណាយឡែជាមន្ត្រីរបស់ស្តេចអនុវង្សនៃទីក្រុងវៀងច័ន្ទន៍​​ដែលជារដ្ឋដៃទន្លេរបស់ស្តេចសៀមពួកគេបានចាប់ផ្ដើមមករស់នៅក្នុងភូមិបានណាំឃុនហ្នងអ៊ីចាន់នៃខេត្តនគររាជសីមា​ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន​ត្រូវបាន​ចាកចេញទៅវិញហើយទៅរស់នៅបានហ្លួង​(ទីក្រុងជ័យភូមិបច្ចុប្បន្ន)វិញ​នៅក្នុងឆ្នាំ ១៨២៦ ស្តេចអនុវង្សបានបះបោរប្រឆាំងនឹងស្ដេចចេស្ដាបតិន្ទ្រ(រាមាទី ៣)ដើម្បីស្វែងរកឯករាជ្យពេញលេញ។នៅពេលនោះណាយឡែត្រូវបានតែងតាំងផ្ដល់ងារជាចៅព្រះយ៉ា(ឋានៈខ្ពស់មួយនៅសម័យសៀមបុរាណ)ដោយព្រះមហាក្សត្រសៀមនិងបានគាំទ្រទៅលើកងទ័ពសៀមចៅពញាឡែបានពលីជីវិតដើម្បីការពារទីក្រុងរបស់លោកប្រឆាំងនឹងកងទ័ពអនុវង្សហើយស្ដេចអនុវង្សត្រូវបានបរាជ័យដោយកង​ទ័ពសៀម​ប៉ុន្មាន​សប្តាហ៍​ក្រោយមក​ស្ដេចអនុវង្សត្រូវចាប់ខ្លួនហើយបញ្ជួនទៅ​ទីក្រុងបាងកក(ខេត្តបឹងកក់)ស្តេចរាមាទី​ ៣ ទ្រង់បានចងចាំនូវភាពស្មោះត្រង់របស់ចៅពញាឡែហើយព្រះអង្គបានប្រោសប្រទានថ្វាយ​ព្រះ​ឋានៈ​ជាព្រះយាភក្តីជុម្ពល។រូបលោកត្រូវបានប្រជាជននៅតែចងចាំនិងនៅតែជាវីរៈបុរសនៅក្នុងតំបន់នេះហើយរូបសំណាករបស់លោកបានក្លាយជានិមិត្តរូបរបស់ខេត្តនេះរហូតមកដល់សព្វថ្ងៃ។

Remove ads

រដ្ឋបាល

ខេត្តជ័យភូមិ ចែកចេញជា ១៦ ក្រុង/ស្រុក ១២៤ សង្កាត់/ឃុំ និង ១៣៩៣ ភូមិ ៖

Thumb
ផែនទីក្រុងនិងស្រុកនៃខេត្តជ័យភូមិ
ព័ត៌មានបន្ថែម លេខរៀង, ឈ្មោះភាសាខ្មែរ ...
Remove ads

មើលផងដែរ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads