ប្រាសាទភូមិបោន
ប្រាសាទភូមិបោន ខេត្តសុរិន្ទ្រ From Wikipedia, the free encyclopedia
Remove ads
ប្រាសាទភូមិបោន (អង់គ្លេស : Prasat Phum Pon) គឺជាប្រាសាទរបស់ខ្មែរដែលមានទីតាំងស្ថិតនៅកណ្តាលភូមិពោន ឃុំដម ស្រុកសង្គៈ ខេត្តសុរិន្ទ្រវាមានចម្ងាយប្រហែល ៦០ គីឡូម៉ែត្រពីក្រុងសុរិន្ទ្រ។ប្រាសាទនេះមានប្រាង្គធ្វើពីឥដ្ឋចំនួន ០៣ នៅខាងជើងនិងមានប្រាង្គធ្វើពីថ្មបាយក្រៀមចំនួន ០១ នៅខាងត្បូង។ប្រាសាទនេះកសាងឡើងនៅក្នុងរជ្ជកាលព្រះបាទភវវរ្ម័នទី ១ នៅពាក់កណ្តាលសតវត្សរ៍ទី ០៧ ជារចនាបថព្រែក្មេង។

ផ្ដែរនិងសសរពេជ្ររបស់ប្រាសាទបច្ចុប្បន្នត្រូវបានគេយកទៅរក្សាទុកនៅក្នុងសារមន្ទីជាតិបាងកកនៅទីក្រុងបាងកក(ខេត្តបឹងកក់)ហើយចំណែកឯវត្ថុបុរាណនិងបំណែកសិលាចារឹកផ្សេងៗទៀតរបស់ប្រាសាទត្រូវបានគេយកទៅរក្សាទុកនៅក្នុងសារមន្ទីរជាតិសុរិន្រ្ទនៅក្រុងសុរិន្ទ្រ ខេត្តសុរិន្ទ្រ។
Remove ads
រូបថត







Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads