គាល់កូថា
From Wikipedia, the free encyclopedia
គាល់កូថា (អង់គ្លេស: Golgotha) ជាភាសាអើរ៉ាម មានន័ថា លលាដ៍ក្បាល។ គាល់កូថាជាឈ្មោះទីកន្លែងដែលព្រះយេស៊ូវត្រូវគេឆ្កាង។

ផ្នែកជាបន្តបន្ទាប់នៃ ព្រះគ្រិស្តសាសនា |
ព្រះយេស៊ូ |
ព្រះធម៌ គម្ពីរសញ្ញាចាស់ |
ទេវវិទ្យា ព្រះ |
ប្រវត្តិសាស្រ្ត |
និកាយា |
យោងតាមព្រះគម្ពីរដំណឹងល្អ គាល់កូថាគឺជាកន្លែងមួយ នៅខាងក្រៅកំពែងក្រុងយេរូសាឡឹម ហើយនៅជិតក្រុងយេរូសាឡឹម។[១][២]។ ពាក្យ «គាល់កូថា» នេះ ភាសាឡាតាំងហៅថា Calvariæ Locus ហើយក្លាយមកជាភាសាអង់គ្លេសគឺ កាល់វ៉ារី។
ឯកសារយោងខាងព្រះគម្ពីរ និងដើមកំណើតពាក្យ
នៅក្នុងសំណេរជាច្រើនកាលពីដើម គាល់កូថាគឺសំដៅទៅលើកូនភ្នំមួយ ដែលមានរាងដូចលលាដ៍ក្បាល ហើយវាស្ថិតនៅក្បែរច្រកចូលទៅក្នុងក្រុងយេរូសាឡឹម។[៣]
ចាប់តាំងពីសតវត្សទី៦ គាល់កូថាត្រូវបានគេចាត់ទុកថាជាទីតាំងនៃភ្នំមួយ[៤] និងត្រូវបានគេចាត់ទុកថាជាកូនភ្នំតូចមួយចាប់តាំងពីឆ្នាំ៣៣៣។[៤] ព្រះគម្ពីរដំណឹងល្អបានប្រាប់យើងឲ្យដឹងថា វាជាកន្លែងមួយដែលនៅជិតក្រុងយេរូសាឡឹម ល្មមនឹងអាចឲ្យអ្នកដែលធ្វើដំណើរចេញ ចូលក្រុងនោះ អាចអានចំណារដែលសរសេរថា "ព្រះយេស៊ូវនៃណាសារ៉ែត – ស្ដេចរបស់យូដា"។[៥] នៅពេលច្បាប់បកប្រែ King James Version ត្រូវបានសរសេរឡើង ពួកអ្នកបកប្រែបានប្រើច្បាប់បកប្រែដែលយកលំនាំតាមភាសាអង់គ្លេស (anglicized version) គឺគេបានប្រើរពាក្យ «កាល់វ៉ារី» ដែលពាក្យក្លាយមកពីភាសាឡាតាំង Calvariæ) ដើម្បីសំដៅទៅលើពាក្យ «គាល់កូថា» នៅក្នុងកណ្ឌគម្ពីរដំណឹងល្អរបស់លូកា។ ទីកន្លែងនេះមានលើកយកមកនិយាយនៅក្នុងកណ្ឌគម្ពីរដំណឹងល្អទាំង៤:
- ម៉ាកុស: ពួកគេនាំព្រះអង្គទៅកន្លែងមួយហៅថា “គាល់កូថា” ដែលមានអត្ថន័យប្រែថា “ទីលលាដ៍ក្បាល”។[៦]
- ម៉ាថាយ: លុះមកដល់កន្លែងមួយដែលគេហៅថា “គាល់កូថា” ដែលមានអត្ថន័យប្រែថា “ទីលលាដ៍ក្បាល”។[៧]
- លូកា: នៅពេលមកដល់កន្លែងមួយដែលគេហៅថា “លលាដ៍ក្បាល” ពួកគេក៏ឆ្កាងព្រះយេស៊ូវនៅទីនោះ ព្រមទាំងឧក្រិដ្ឋជនទាំងនោះផង ម្នាក់នៅខាងស្ដាំ ម្នាក់នៅខាងឆ្វេង។[៨]
- យ៉ូហាន: ដូច្នេះពួកគេក៏យកព្រះយេស៊ូទៅ ហើយព្រះអង្គយាងចេញទៅទាំងលីឈើឆ្កាងដោយអង្គទ្រង់ ឆ្ពោះទៅកន្លែងមួយដែលគេហៅថា “ទីលលាដ៍ក្បាល” ដែលភាសាហេព្រើរហៅថា “គាល់កូថា”។[៩]
នៅក្នុងច្បាប់បកប្រែរបស់រ៉ូមាំងកាតូលិច លូកា ២៣:៣៣ មានសរសេេរថា:
នៅពេលមកដល់កន្លែងមួយដែលគេហៅថា “កាល់វ៉ារី” ពួកគេក៏ឆ្កាងព្រះយេស៊ូវនៅទីនោះ ព្រមទាំងឧក្រិដ្ឋជនទាំងនោះផង ម្នាក់នៅខាងស្ដាំ ម្នាក់នៅខាងឆ្វេង។
ពាក្យ "ទីលលាដ៍ក្បាល" (ភាសាអើរ៉ាម: gagûltâ ܓܓܘܠܬܐ) មានការពន្យល់ជាច្រើនអំពីឈ្មោះនេះ។ ទីកន្លែងនេះត្រូវបានគេអះអាងថាឈ្មោះពិតប្រាកដរបស់វាជាភាសាអើរ៉ាមគឺ Gol Goatha, ដែលមានន័យថាភ្នំនៃការប្រហារជីវិត ហើយវាប្រហែលជាកន្លែងតែមួយជាមួយនឹងGoatha ដែលត្រូវបាននិយាយនៅក្នុងកណ្ឌគម្ពីរយេរេមា[១០] ដែលពិពណ៌អំពីទីតាំងភូមិសាស្ត្ររបស់ក្រុងយេរូសាឡឹម។[៤] មានការពន្យល់មួយផ្សេងទៀតថា វាជាកន្លែងប្រហារជីវិតជាសាធារណៈ ហើយឈ្មោះនោះសំដៅទៅលើលលាដ៍ក្បាលដែលត្រូវបានបោះចោលនៅទីនោះ[៤] ឬថាជាកន្លែងមួយដែលនៅក្បែរទីស្មសាន ហើយឈ្មោះនោះសំដៅទៅលើឆ្អឹងដែលគេកប់នៅទីនោះ។[៤]
នៅក្នុងគ្រីស្ទានមួយចំនួន និងទំនៀមទម្លាប់យូដា ឈ្មោះ Golgotha សំដៅទៅលើទីលលាដ៍ក្បាលរបស់អ័រដាម។[៤] មានវើហ្សិនធម្មតាមួយ អះអាងថាសឹម និងម៉ិលគីស្សាដែក បានធ្វើដំណើរទៅកន្លែងដែលទូកណូអេឈប់ យកសពអ័រដាមពីទីនោះ ហើយត្រូវបានទូតសួគ៌នាំទៅគាល់កូថា–ដែលគេពិពណ៌នាថាជាកូនភ្នំដែលមានរាងដូចលលាដ៍ក្បាល ជាចំណុចកណ្ដាលនៃផែនដី ហើយក៏ជាកន្លែងដែលក្បាលរបស់ពស់ត្រូវបានកម្ទេច ក្រោយពីមនុស្សបានធ្លាក់ក្នុងអំពើបាប។[៤][១១][១២][១៣][១៤][១៤][១៤][១៥][១៦][១៧][១៨][១៩][២០][២១][២២][២៣][២៤][២៥][២៦][២៧] [២៨]
[២៩][៣០][៣១][៣២][៣៣][៣៤][៣៥][៣៣][៣៦][៣៧][៣៨][៣៩][៤០][៤១][៤២][៤៣][៤៤][៤៥][៤៦][៤៧][៤៨][៤៩][៥០][៥១][៥២][៥៣][៥៤][៥៥][៥៦]
អត្ថន័យផ្សេងៗទៀត
- កាល់វ៉ារី ក៏អាចមានន័យថាជាបណ្ដំនៃអាគារសាសនា ដែលចម្លងតាមក្រុងយេរូសាឡឹម ហើយជាធម្មតាត្រូវបានសាងសង់ភ្នំតូចៗ។ វាមានមុខងារជាទីបរិសុទ្ធនៃសេចក្ដីមេត្តារបស់ព្រះគ្រីស្ទ ជាកន្លែងសម្រាប់សម្ដែងរឿងផ្សេងៗនៅក្នុងព្រះគម្ពីរ នៅមុនបុណ្យអ៊ីស្ទើរ ហើយតែងតែមានរូបភាពដ៏អស្ចារ្យស្ដីអំពីស្ត្រីនៃទុក្ខព្រួយ ហើយជួនកាលមានវត្ថុបុរាណនៃឈើឆ្កាងដ៏ពិត។ កន្លែងសក្ការៈបែបនេះមានប្រជាប្រិយភាពណាស់ ជាពិសេសនៅសម័យ Baroque គឺនៅពេលដែលទឺកដីដ៏វិសុទ្ធបានស្ថិតក្រោមការគ្រប់គ្រងពួកទួគី និងនៅពេលដែលមានការលំបាកក្នុងការធ្វើដំណើរទៅកាន់កាល់វ៉ារី នៅយេរូសាឡឹម។
- ឈ្មោះ កាល់វ៉ារី ជាធម្មតាសំដៅទៅលើរូបចម្លាក់ ឬរូបភាព តំណាងឲ្យទិដ្ឋភាពនៃការឆ្កាងព្រះយេស៊ូវ។
- ព្រះវិហារជាច្រើន នៅក្នុងនិកាយគ្រីស្ទានផ្សេងៗ ត្រូវបានដាក់ឈ្មោះថា កាល់វ៉ារី។ ឈ្មោះនេះជួនកាលក៏ត្រូវបានប្រើសម្រាប់ដាក់ឈ្មោះឲ្យកន្លែងកប់សពដែរ ជាពិសេសខាងក្រុមជំនុំរ៉ូម៉ាំងកាតូលិច។
- នៅសតវត្សទី១៨ និងដើមសតវត្សទី១៩ នៅសាកលវិទ្យាល័យ Oxford និង Cambridge បន្ទប់របស់សាកលវិទ្យាធិការ និងសាលប្រជុំជាច្រើន ត្រូវបានដាក់ងារថា គាល់កូថា។ វាមិនមែនមានន័យថាទីលលាដ៍ក្បាលទេ ប៉ុន្តែវាមានន័យថាជាបន្ទប់ សម្រាប់ដាក់ទណ្ឌកម្មសិស្ស។[៥៧]
- នៅក្នុងក្រុមជំនុំ Orthodox គាល់កូថា គឺតំណាងឲ្យរូបចម្លាក់ព្រះយេស៊ូវដែលត្រូវគេឆ្កាង ហើយតែងតែមានរូបម្ដាយព្រះយេស៊ូវ និងសាវ័កយ៉ូហានឈរនៅក្បែរ។
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.