អាអ៊ូហ្គូស្ធីនូស នៃ ហុីបផូ
ទស្សនវិទូគ្រីស្តសាសនាដ៏សំខាន់ From Wikipedia, the free encyclopedia
Remove ads
អាអ៊ូហ្គូស្ធីនូស នៃ ហុីបផូ ឬ លោកគ្រូអហ្គស្ទីន ឬ សន្តអូគូស្តាំង ជាទស្សនវិទូគ្រីស្តសាសនាដ៏សំខាន់ ជាទេវវិទូ និងជាឥស្សរជនឆ្នើមក្នុងការផ្លាស់ប្ដូរពីទស្សនវិជ្ជាពាហិរសាសនាទៅកាន់តស្សនវិជ្ជាគ្រីស្តសាសនាជាក់លាក់។
Remove ads
ផ្នែកជាបន្តបន្ទាប់នៃ ព្រះគ្រិស្តសាសនា |
ព្រះយេស៊ូ |
ព្រះធម៌ គម្ពីរសញ្ញាចាស់ |
ទេវវិទ្យា ព្រះ |
ប្រវត្តិសាស្រ្ត |
និកាយា |
Remove ads
ជីវប្រវត្តិ
អាអ៊ូហ្គូស្ទីន កើតនៅក្រុងតាកាស ទ្វីបអាហ្រ្វិក ហើយទទួលមរណភាពនៅក្រុងហុីបផូ។ ឪពុករបស់លោកឈ្មោះ ប៉ាទ្រីឈិអុស ដែលជាជនក្រៅសាសន៍ រីឯម្តាយរបស់លោកគឺ សន្តីម៉ូនីក ដែលជាគ្រិស្តបរិស័ទ។ លោកទទួលការសិក្សាតាមរបៀបគ្រីស្តបរិស័ទយ៉ាងល្អ។ លោកជានិស្សិតខាងច្បាប់នៅក្រុងកាតេច។ ដំបូងលោកជឿលើក្រុមវង្វេងជំនឿ ម៉ានិឈាន ហើយបង្រៀនវិជ្ជាវោហាសាស្ត្រនៅទីក្រុង មិឡាន ជាកន្លែងដែលលោកបានកែប្រែចិត្តគំនិត ដោយ សន្តអំប៊្រាស ។
ពេលត្រឡប់ទៅ ក្រុងតាកាស លោកបានចែករបស់របរឲ្យជនក្រីក្រ ហើយទទួលការតែងតាំងជាបូជាចារ្យ ក្រោយមកទទួលការតែងតាំងជាលោកអភិបាល ក្រុងហិប្ប៉ូ ពេលមានអាយុ ៤១ ឆ្នាំ។ លោកក្លាយទៅជាអ្នកបំភ្លឺព្រះសហគមន៍នៅទ្វីបអាហ្វ្រិក។ លោកជាម្នាក់ក្នុងចំណោមអ្នកបង្កើតក្រុមបព្វជិតដ៏ល្បីល្បាញ ៤ នាក់ និងជាគ្រូបាធ្យាយរបស់ព្រះសហគមន៍។
Remove ads
គំនិត
ទេវវិជ្ជា
ការរួមចំណែករបស់លោក អាអ៊ូហ្គូស្ធីនូស ចំពោះទេវវិជ្ជាមានច្រើនណាស់ក្នុងប្រវត្តិសាស្ត្រទេវវិជ្ជា។
លោកជាអ្នកការពាររឿងដំណឺងល្អរបស់ព្រះគ្រីស្តជាព្រះគុណឥតគិតថ្លៃពីក្រុមខុសឆ្គងជាច្រើន។
សៀភៅរបស់លោក អាអ៊ូហ្គូស្ធីនូស ដែលមានចំណងជើងថា « ព្រះត្រៃឯកដ៏បរិសុទ្ធ » គឺជាស្នាដៃនៅក្នុងទេវសាស្ត្រដ៏ឆ្នើម។ នៅក្នុងឯកសារនេះលោកបានឃើញព្រះដែលមានចែងនៅក្នុងព្រះគម្ពីរថាជាព្រះត្រៃឯក ដ៏អស់កល្ប ដ៏មហិមា ដ៏ឥតខ្ចោះ និងគ្រប់លក្ខណ៌។
នៅក្នុងសំណេររបស់លោកដែលមានចំណងជើង « ទីក្រុងរបស់ព្រះ » បានចាក់ឫសនៅក្នុងជំនឿលើអធិបតេយ្យភាពរបស់ព្រះនិងគុណូបការរបស់ព្រះអង្គជាដើម ដែលគេបានអះអាងថារបៀបដែលគ្រីស្តបរិស័ទមានទស្សនទានចំពោះប្រវត្តិសាស្ត្រ។[១]
ទស្សនវិជ្ជា
ទស្សនវិជ្ជារបស់ អាអ៊ូហ្គស្ធិនូស ជានិច្ចកាលបម្រើឲ្យទេវវិជ្ជារបស់លោក ថ្វីបើមានការពិភាក្សាយា៉ងល្អពីអស្តិរូបវិជ្ជាជាពិសេសអំពីពេលវេលានិងឆន្ទៈសេរីនិងសីល៍វិជ្ជាក៏ដោយ។ ក្នុងឋានៈជាលោកអភិបាលកាតូលិកម្នាក់គាត់បានប្រយុទ្ធប្រឆាំងអ្នកជឿបីក្រុម៖
- ពួកសាសនម៉ានី
- ពួកដូណាធូស
- ពូកផេឡាហ្ជីអ៊ូស។
ប្រឆាំងពួកសាសនមា៉នី អាអ៊ូហ្គូស្ធីនូស អះអាងថាចក្រវាឡគឺល្អទាំងស្រុងនិងអំពើបាបគឺគ្រាន់តែគ្មានឫុអវត្តមានអ្វីដែលល្អ។ ក្នុងករណីនៃអំពើអាក្រក់់ខាងសីលធម៌នេះជាលទ្ធផលនៃឆន្ទៈសរី។[២]
Remove ads
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads