ជីវិតអស់កល្ប
From Wikipedia, the free encyclopedia
ជីវិតអស់កល្ប ជាជីវិតខាងវិញ្ញាណ ជាវិញ្ញាណរស់ ដែលមាននៅ ក្រោយពីរូបកាយបានស្លាប់ហើយ។ វាជាជីវិតដែលស្កប់ស្កល់ ជាជីវិតដែលប្រកបដោយព្រះពរ និងសិរីរុងរឿង នៅក្នុងអាណាចក្ររបស់ព្រះ ហើយជីវិតនេះកំពុងរង់ចាំងសាវ័កដ៏ពិតរបស់ព្រះគ្រីស្ទ ក្រោយពីការរស់ឡើងវិញ។
នៅសតវត្សទី១២។ នៅក្នុងសំបុត្ររបស់ប៉ូល មានសរសេរថា ជីវិតអស់កល្ប អាចទទួលបានតាមរយៈជំនឿលើព្រះយេស៊ូវ ហើយបាបជាឧបសគ្គដែលរារាំងយើងមិនឲ្យទទួលជីវិតអស់កល្បជានិច្ច។[១][២][៣]]]

ផ្នែកជាបន្តបន្ទាប់នៃ ព្រះគ្រិស្តសាសនា |
ព្រះយេស៊ូ |
ព្រះធម៌ គម្ពីរសញ្ញាចាស់ |
ទេវវិទ្យា ព្រះ |
ប្រវត្តិសាស្រ្ត |
និកាយា |
នៅក្នុងទស្សនៈនេះ ជីវិតអស់កល្បជានិច្ចចាប់ផ្ដើមបន្ទាប់ការយាងមកវិញជាលើកទី២ និងការរស់ឡើងវិញរបស់មនុស្សស្លាប់ ប៉ុន្តែយោងតាមដំណឹងល្អរបសយ៉ូហាន មានខយោងជាច្រើនទាក់ទងនឹងជីវិតអស់កល្ប ថាចាប់ផ្ដើមតាំងពីកាលយើងដែលជាអ្នកជឿ រស់នៅលើផែនដីម្លេះ។[៤][៥]
នៅក្នុងកណ្ឌគម្ពីរដំណឹងល្អរបស់ម៉ាថាយ ម៉ាកូស លូកា និងសំបុត្ររបស់សាវ័កប៉ូល ជីវិតអស់កល្បជានិច្ចជាទូទៅត្រូវបានគេគិតថាជាជីវិតដែលពួកអ្នកជឿនឹងទទួលបាននៅពេលអនាគត ប៉ុន្តែនៅក្នុងកណ្ឌគម្ពីរដំណឹងល្អរបស់យ៉ូហានមិនមែនដូច្នេះទេ គឺពួកអ្នកជឿទទួលបានជីវិតអស់កល្បជានិច្ចតាំងពីពួកគេរស់នៅផែនដីម្លេះ។[៦][៧][៨][២][៦][៧] នៅក្នុងកណ្ឌគម្ពីរយ៉ូហាន ពួកអ្នកដែលទទួលជឿព្រះយេស៊ូវ បានជីវិតក្នុងពេលបច្ចុប្បន្ន ព្រមទាំងក្នុងពេលអនាគតដ៏អស់កល្ប ព្រោះអ្នកទាំងនោះបានឆ្លងផុតពីសេចក្ដីស្លាប់ ទៅកាន់ជីវិតហើយ (យ៉ូហាន 5:24 "ប្រាកដមែន ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកដែលស្ដាប់ពាក្យរបស់ខ្ញុំ ហើយជឿព្រះអង្គដែលចាត់ខ្ញុំឲ្យមក មានជីវិតអស់កល្បជានិច្ច ព្រមទាំងគ្មានការជំនុំជម្រះឡើយ ប៉ុន្តែឆ្លងផុតពីសេចក្ដីស្លាប់ទៅក្នុងជីវិតរួចហើយ។"[៣][២]
នៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីថ្មី
ពួកអ្នកប្រជ្ញជាច្រើន ដូចជា John H. Leith ជាដើម បានអះអាងថា ជីវិតអស់កល្បជានិច្ចមិនដែលត្រូវបានពិពណ៌លម្អិតនៅក្នុងព្រះគម្ពីរសម្ពន្ធថ្មីទេ ទោះបីជាមានការធានាថាពួកអ្នកដែលជឿនឹងទទួលបានជីវិតអស់កល្បជានិច្ចក៏ដោយ។[៩][១០] អ្នកប្រាជ្ញផ្សេងៗទៀត ដូចជា D. A. Carson ជាដើម បានអះអាងថាជីវិតអស់កល្បជានិច្ចត្រូវបានកំណត់យ៉ាងច្បាស់នៅក្នុងយ៉ូហាន 17:3 ដែលព្រះយេស៊ូវមានបន្ទូលនៅក្នុងសេចក្ដីអធិស្ឋានក្នុងភាពជាមហាជាបូជាចារ្យថា "នេះហើយជាជីវិតអស់កល្បជានិច្ច គឺឲ្យពួកគេបានស្គាល់ព្រះអង្គដែលជាព្រះពិតតែមួយ និងស្គាល់ព្រះយេស៊ូគ្រិស្តដែលព្រះអង្គចាត់មក។"[១១][១០]
ខណៈដែលកណ្ឌគម្ពីរម៉ាថាយ ម៉ាកូស និងលូកា ត្រូវបានគេឃើញថាតែងតែផ្ដោតលើការប្រកាសអំពីអាណាចក្ររបស់ព្រះ មានអ្នកប្រាជ្ញជាច្រើនមើលឃើញថាជីវិតអស់កល្បជានិច្ចគឺជាគោលដ៏សំខាន់នៅក្នុងការប្រកាសរបស់ព្រះយេស៊ូវ នៅក្នងដំណឹងល្អរបស់យ៉ូហាន[២][១២][១៣] ដែលការទទួលបានជីវិតអស់កល្បជានិច្ចត្រូវបានគេឃើញថា មានន័យដូចនឹងការចូលទៅក្នុងអាណាចក្ររបស់ព្រះ។[១៤] នៅក្នុងសេចក្ដីបង្រៀនរបស់គ្រីស្ទាន ជីវិតអស់កល្បជានិច្ចមិនមែនមានជាប់មកជាមួយយើងតាំងពីយើងមានជីវិតនៅលើផែនដីនេះទេ វាគឺជាអំណាយទានតែមួយគត់ដែលមកពីព្រះ ដោយផ្អែកលើគំរូនៃការមានព្រះជន្មរស់ឡើងវិញរបស់ព្រះគ្រីស្ទ។ ការដែលព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ ត្រូវបានគេយល់ឃើញថាជាព្រឹត្តិការណ៍ដែលកើតឡើងម្ដងជាសម្រេច ដើម្បីយកឈ្នះលើសេចក្ដីស្លាប់ ប្រយោជន៍ឲ្យគ្រីស្ទានទាំងអស់បានទទួលជីវិតអស់កល្បជានិច្ច។[៣] ជាទូទៅគេសន្មត់ថាជីវិតអស់កល្បជានិច្ចនេះ ត្រូវបានផ្ដល់ឲ្យដល់ពួកអ្នកជឿ នៅថ្ងៃនៃការរស់ឡើងវិញពីចំណោមមនុស្សស្លាប់។[៣]
យោងតាមកណ្ឌគម្ពីរយ៉ូហាន និងសាវ័កប៉ូល ដើម្បីទទួលបានជីវិតអស់កល្បជានិច្ច ហើយចៀសផុតពីសេចក្ដីក្រោធរបស់ព្រះ គឹអាស្រ័យលើការជឿលើព្រះយេស៊ូវព្រះបុត្រារបស់ព្រះ។ ចំពោះយ៉ូហាន ការនៅជាប់ក្នុងព្រះគ្រីស្ទ ពាក់ព័ន្ធនឹងសេចក្ដីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក នៅក្នុងយ៉ូហាន 15:9-17 និងយ៉ូហាន 5:24។ សេចក្ដីស្រឡាញ់របស់ព្រះមាននៅក្នុងពួកអ្នកជឿ ជួយឲ្យដំណឹងល្អបាចសាចពេញពិភពលោក ហើយនាំឲ្យមានសេចក្ដីសង្គ្រោះដល់មនុស្សជាច្រើន។[១][១៥][១៦][៧][៧][១៧][១៥][១៦][៧][១៨][១៩]
ម៉ាថាយ 16:25 | ម៉ាកូស 8:35 | លូកា 9:24 | យ៉ូហាន 12:25 |
---|---|---|---|
... រីឯអ្នកណាក៏ដោយដែលបាត់ជីវិតរបស់ខ្លួនដោយសារតែខ្ញុំ អ្នកនោះនឹងរកបានជីវិតវិញ។ | ... រីឯអ្នកណាក៏ដោយដែលបាត់ជីវិតរបស់ខ្លួនដោយសារតែខ្ញុំ និងដំណឹងល្អ អ្នកនោះនឹងរក្សាជីវិតវិញ។ | ... រីឯអ្នកណាក៏ដោយដែលបាត់ជីវិតរបស់ខ្លួនដោយសារតែខ្ញុំ អ្នកនោះនឹងរក្សាជីវិតវិញ។ | ... រីឯអ្នកដែលស្អប់ជីវិតរបស់ខ្លួននៅពិភពលោកនេះវិញ នឹងរក្សាជីវិតរហូតដល់ជីវិតអស់កល្បជានិច្ច។ |
[២០][២១][១៨][២១][៦][២][៣][១០][២២][២][១៣][១៨][២៣][២][១៣][២៤][១៤][២៥][២៦][១២][២៧][២៨][៣][២៧][២៩][៣០][៣១][៣២][៣៣][៣៤][៣៥][៣៦][៣៧][៣៨][៣៩][៤០][៤១][៤២]
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.