សេចក្ដីសង្គ្រោះ
From Wikipedia, the free encyclopedia
សេចក្ដីសង្គ្រោះ (អង់គ្លេស: Salvation) ជាការសង្គ្រោះព្រលឹងវិញ្ញាណឲ្យរួចពីបាប និងសេចក្ដីស្លាប់។ សេចក្ដីសង្គ្រោះក៏ត្រូវបានហៅថាជាការរំដោះ ឬការរួចចាកផុត ពីនិស្ស័យបាប និងជាសេចក្ដីសន្យានៃជីវិតអស់កល្បជានិច្ច តាមរយៈព្រះវិញ្ញាណ។ [១]
ផ្នែកជាបន្តបន្ទាប់នៃ ព្រះគ្រិស្តសាសនា |
ព្រះយេស៊ូ |
ព្រះធម៌ គម្ពីរសញ្ញាចាស់ |
ទេវវិទ្យា ព្រះ |
ប្រវត្តិសាស្រ្ត |
និកាយា |
យោងតាមជំនឿរបស់គ្រីស្ទាន សេចក្ដីសង្គ្រោះពីបាបទូទៅ និងបាបដែលយើងមានតាំងពីកំណើតមក ត្រូវបានធ្វើឲ្យកើតឡើងដោយជីវិត ការសុគត និងដោយការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវ ដែលនៅក្នុងបរិបទនៃសេចក្ដីសង្គ្រោះគឺសំដៅលើយញ្ញបូជាលោះបាប។[២][៣][៤] ទោះបីជាមានគ្រីស្ទានខុសគ្នាជាច្រើនយ៉ាងណាក៏ដោយ ក៏គ្រីស្ទានមួយចំនួនធំមានការយល់ឃើញស្របគ្នាថា សេចក្ដីសង្រ្គោះអាចកើតឡើងតាមរយៈកិច្ចការរបស់ព្រះយេស៊ូវគ្រីស្ទព្រះបុត្រារបស់ព្រះ គឹដោយការដែលព្រះអង្គសុគតនៅលើឈើឆ្កាង។
ចំណុចសំខាន់នៃជំនឿរបស់គ្រីស្ទានគឺការពិត និងសេចក្ដីសង្ឃឹម អំពីសេចក្ដីសង្គ្រោះ ក្នុងព្រះយេស៊វគ្រីស្ទ។ ជំនឿរបស់គ្រីស្ទានគឺជាជំនឿលើព្រះនៃសេចក្ដីសង្គ្រោះ ដែលត្រូវបានបើកសម្ដែងនៅក្នុងព្រះយេស៊ូវអ្នកណាសារ៉ែត។ ទម្លាប់គ្រីស្ទានតែងតែប្រៀបធៀបសេចក្ដីសង្គ្រោះនេះទៅនឹងការបំពេញឲ្យសម្រេចនូវសេចក្ដីនៃគ្រាចុងបញ្ចប់ ដ៏វិសេសវិសាល នៃការមានមនុស្ស ក្នុងជីវិតមួយដែលរួចផុតពីបាប ពីសភាពដែលមានកំណត់ទុកជាស្រេច និងពីភាពដែលរមែងតែងតែស្លាប់ ហើយឲ្យបានរួមជាមួយព្រះត្រីឯក។ នេះប្រហែលជាអ្វីដែលមិនអាចចរចាបាននៃជំនឿគ្រីស្ទាន។ អ្វីដែលជាចំណុចសំខាន់នៃការពិភាក្សាគឺទំនាក់ទំនងរវាងសេចក្ដីសង្គ្រោះ និងសកម្មភាពផ្សេងៗរបស់យើងនៅក្នុងពិភពលោកនេះ។—Anselm Kyongsuk Min[៥]:p.79
[៦][៧][៨][៩][១០][១១][១២][១៣][១៤][១៥][១៦][១៧][១៨][១៩][២០][២១][២២][២៣][២៤][២៥][២៦][២៧][២៨][២៩][៣០][៣១][៣២][៣៣][៣៤][៣៥][៣៦]
និកាយប្រូតេស្តង់
គំនិតគ្រីស្ទានប្រូតេស្តង់ចំពោះសេចក្ដីសង្គ្រោះគឺថាគ្មានអ្នកណាម្នាក់ស័ក្ដិសមនឹងទទួលព្រះគុណរបស់ព្រះ ដោយការប្រព្រឹត្តតាមពិធីសាសនា ការប្រព្រឹត្តល្អ ការតាំងសិល្ប៍ ឬដោយការតាំងសមាធិនោះទេ ពីព្រោះព្រះគុណគឺជាលទ្ធផលដែលផ្ដើមចេញពីព្រះ មិនទាក់ទងនឹងការប្រព្រឹត្តរបស់អ្នកណាម្នាក់នោះទេ។ ក្រុមនិកាយប្រូតេស្តង់ប្រកាសថា សេចក្ដីសង្គ្រោះអាចទទួលបានដោយសារតែព្រះគុណក្នុងព្រះគ្រីស្ទប៉ុណ្ណោះ តាមរយៈជំនឿតែប៉ុណ្ណោះ សម្រាប់ជាសិរីរុងរឿងរបស់ព្រះតែប៉ុណ្ណោះ ដូចដែលបានចែងនៅក្នុងបទគម្ពីរតែប៉ុណ្ណោះ។
ក្រុមប្រូតេស្តង់មួយចំនួន ដូចជាលូធើរ៉ាន និង Reformed យល់ដូច្នេះ ដោយចង់មានន័យថាព្រះ សង្គ្រោះដោយព្រះគុណតែប៉ុណ្ណោះ ហើយថាការប្រព្រឹត្តនឹងមកតាមក្រោយ បន្ទាប់ពីបានទទួលសេចក្ដីសង្គ្រោះតាមរយៈព្រះគុណហើយ។ ក្រុមផ្សេងទៀត ដូចជាក្រុមមេតូឌីស្ទជាដើម ជឿថាសេចក្ដីសង្គ្រោះគឺទទួលបានតាមរយៈជំនឿតែប៉ុណ្ណោះ ប៉ុន្តែសេចក្ដីសង្គ្រោះនោះអាចបាត់បង់ទៅវិញ ប្រសិនបើមិនបានបន្តកាន់តាមជំនឿ និងការប្រព្រឹត្តដែលមកតាមក្រោយនោះ។ ប្រូតេស្តង់ភាគច្រើនជឿថាសេចក្ដីសង្គ្រោះអាចទទួលបានតាមរយៈព្រះគុណរបស់ព្រះតែប៉ុណ្ណោះ ហើយនៅពេលដែលសេចក្ដីសង្គ្រោះត្រូវបានធានាក្នុងមនុស្សណាហើយ គឹត្រូវតែមានការប្រព្រឹត្តចេញពីជំនឿនោះ ដើម្បីឲ្យការប្រព្រឹត្តល្អនោះជាសញ្ញាបញ្ជាក់អំពីសេចក្ដីសង្គ្រោះនោះ។ មានមួយក្រុមតូច ជឿយ៉ាងមុតមាំថា សេចក្ដីសង្គ្រោះអាចទទួលបានតាមរយៈជំនឿតែប៉ុណ្ណោះ ដោយមិនចាំបាច់ធ្វើអ្វីទាំងអស់ រួមទាំងការប្រព្រឹត្តដែលនឹងមកតាមក្រោយសេចក្ដីសង្គ្រោះនោះផងដែរ។
លោក Karl Barth បានកំណត់គោលគំនិតសំខាន់ៗម្ដងមួយៗដូចតទៅ: ខាងនិតិក្រម (យើងមានទោសអំពីបទឧក្រិដ្ឋមួយ ហើយព្រះគ្រីស្ទជាអ្នកទទួលទោសនោះ) ខាងហិរញ្ញវត្ថុ (យើងជំពាក់បំណុលដល់ព្រះ ហើយព្រះគ្រីស្ទបង់ជួសយើង) និង ខាងលទ្ធិសាសនា (ព្រះគ្រីស្ទថ្វាយយញ្ញបូជាជួសយើង)។ គោលសំខាន់ៗទាំង៣នេះត្រូវបានគេយល់ឃើញថាជាយញ្ញបូជាលោះបាប។ មនុស្សជំពាក់អ្វីមួយដល់ព្រះ ដែលខ្លួនមិនអាចសងបាន។ ព្រះគ្រីស្ទសងបំណុលនោះជួសយើង។[៣៤][៣៧]
ក្រុមលូធើរ៉ាន
គ្រីស្ទានក្នុងក្រុមលូធើរ៉ាន ជឿថាព្រះបានរាប់មនុស្សបាបទាំងអស់ជាសុចរិត គឺព្រះអង្គបានប្រកាសថាពួកគេគ្មានទេ ដោយព្រោះតែព្រះគ្រីស្ទ។ គ្រីស្ទានលូធើរ៉ានជឿថាចំណុចនេះគឺជាខ្លឹមសារដ៏សំខាន់នៅក្នុងព្រះគម្ពីរ ហើយមានក្រុមជំនុំជាច្រើនលេចចេញឡើង ក៏ដោយសារតែហេតុផលនេះដែរ។ ចំពោះក្រុមលូធើរ៉ាន ខ្លឹមសារនេះគឺជាសារមួយដែលទាក់ទងមនុស្សគ្រប់ជាតិសាសន៍ គ្រប់ស្រទាប់វណ្ណៈ គ្រប់សម័យកាល និងគ្រប់ទីកន្លែង ដ្បិត "ការផ្ដន្ទាទោសមកដល់មនុស្សទាំងអស់ តាមរយៈការបំពានមួយ" (រ៉ូម 5:18)។ មនុស្សទាំងអស់ត្រូវការការអត់ទោសបាប នៅចំពោះព្រះ ហើយបទគម្ពីរប្រកាសថាមនុស្សទាំងអស់ត្រូវបានរាប់ជាសុចរិត ដ្បិត "ការរាប់ជាសុចរិតនៃជីវិតក៏មកដល់មនុស្សទាំងអស់ តាមរយៈអំពើសុចរិតមួយយ៉ាងនោះដែរ" (រ៉ូម 5:18). [៣៨]
ក្រុមលូធើរ៉ានបង្រៀនថា មនុស្សម្នាក់ៗទទួលបានអំណោយទាននេះស្ដីអំពីការអស់ទោសបាប និងសេចក្ដីសង្គ្រោះ មិនមែនផ្អែកលើការប្រព្រឹត្តនោះទេ គឺតាមរយៈជំនឿវិញ។[៣៩]
“ | ជាការពិត អ្នករាល់គ្នាត្រូវបានសង្គ្រោះដោយសារតែព្រះគុណ តាមរយៈជំនឿ ហើយសេចក្ដីនេះមិនបានចេញពីអ្នករាល់គ្នាទេ គឺជាអំណោយទានពីព្រះវិញ—ក៏មិនបានមកពីការប្រព្រឹត្តដែរ ដើម្បីកុំឲ្យមានអ្នកណាអួតខ្លួនឡើយ។ (អេភេសូ 2:8,9) | ” |
[៤០][៤១][៤២][៤៣][៤៤][៤៥][៤៦][៤៧][៤៨][៤៩][៥០][៥១][៥២] [៥៣][៥៤][៥៥][៥៦][៥៧][៥៨] [៥៩] [៦០][៦១][៦២][៦៣][៦៤] [៦៥][៦៦][៦៧][៦៧][៦៨][៦៨][៦៩][៧០][៧១][៧២] [៧៣][៧៤][៧៥][៧៦][៧៧]
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.