ហុងគ្រី
From Wikipedia, the free encyclopedia
Remove ads
ប្រទេសហុងគ្រី (ភាសាហុងគ្រី៖ Magyarország) គឺជាប្រទេសមួយស្ថិតនៅតំបន់អឺរ៉ុបកណ្ដាល។ ហុងគ្រីបានគ្របដណ្តប់លើផ្ទៃដីសរុប ៩៣,០៣០ គីឡូម៉ែត្រការ៉េ ហើយមានព្រំប្រទល់ជាប់នឹងប្រទេសជាច្រើនដូចជា ប្រទេសស្លូវ៉ាគីនៅភាគខាងជើង អ៊ុយក្រែននៅភាគឦសាន រ៉ូម៉ានីនៅភាគខាងកើតនិងអាគ្នេយ៍ ប្រទេសស៊ែប៊ីនៅភាគខាងត្បូង ក្រូអាស៊ីនិងស្លូវេនីនៅភាគនិរតី និងប្រទេសអូទ្រីសនៅភាគខាងលិច។ ហុងគ្រីមានចំនួនប្រជាជនប្រមាណជិត ១០ លាននាក់ដោយភាគច្រើនជាជនជាតិហុងគ្រី និងជនជាតិរ៉ូមមួយភាគតូច និងមានភាសាហុងគ្រីជាភាសាផ្លូវការ។ រដ្ឋធានី និងទីក្រុងធំបំផុតរបស់ប្រទេសនេះមានឈ្មោះថា ប៊ុយដាប៉ែស។
Remove ads
នៅសម័យកាលឆ្នាំ ៤៥០ មុនគ.ស ក្នុងស.វ ទី០៩ ប្រទេសហុងគ្រីបានទទួលស្តេចថ្មីឈ្មោះអាភេដ'(Arpad) ដែលជាជីតារបស់ ស្តិបភេន(stephen) នៃប្រទេសហុងគ្រី ព្រមទាំងបានបំពាក់មង្កុតដែលព្រះសង្ឃរាជចំនួន ១០០០ អង្គយកមកពីប្រទេស រ៉ូម (Rome)។ មុនឆ្នាំ ៩៤៦ ប្រទេសហុងគ្រីបានក្លាយជាអាណាចក្រមួយដ៏អស្ចារ្យ ហើយបន្ទាប់មកក៏មានការបែងចែកអរិយធម័ខុសៗ នៅភាគខាងលិចនៃពិភពលោក។ អ្វីដែលនឹកស្មានមិនដល់នោះគឺហុងគ្រីធ្លាប់តែជាប្រទេសដែលមានភាពរីកចំរើនយ៉ាងខ្លាំង តែក្រោយពេលសង្គ្រោមលោកលើកទី១ ប្រទេសនេះត្រូវបាត់បង់ដែនដីអស់៧០% ហើយដង់ស៊ីតេប្រជាជនត្រូវបាត់បង់មួយភាគបីនៃចំនួនប្រជាជនសរុប ហើយនេះគឺជាការខូចខាត់ដ៏ធំបំផុតនៃប្រទេសហ៊ុងគ្រី ក្រោមការត្រួតពិនិត្យរបស់អង្គការ Treaty of trianon ។ នៅឆ្នាំ ១៩៤៧-១៩៨៩ ស្តេចនៃប្រទេសហ៊ុងគ្រីបានសំរេចចូលបក្ស កំមុយនីស(Communist) ក្នុងអំឡុងពេលដែលប្រទេសនេះមានការលូតលាស់សុះសាយឡើងវិញ ប៉ុន្តែក៏មានការប្រុសប្រយ័ត្នចំពោះពួករាវ៉ូលូស៊ិនក្នុងឆ្នាំ១៩៥៦ ហើយសំខាន់បំផុតនោះគឺការបិទច្រកព្រំដែនរវាងប្រទេសហ៊ុងគ្រីនិងប្រទេស អូស្តារ។ ចាប់តាំងពីឆ្នាំ ១៩៨៩ មករដ្ឋភិបាលគឺជាសាធារណះរដ្ឋសភា។ បច្ចុប្បន្ននេះហ៊ុងគ្រីគឺជាប្រទេសមួយដែលមានសេដ្ឋកិច្ចលូតលាស់ខ្ពស់បំផុត ហើយក៏ជាប្រទេសមួយដែលពិភពលោកចាប់អារម្មណ៏ផងដែរ។
ហុងគ្រីគឺជាសមាជិកនៃសហភាពអឺរ៉ុប ណាតូ អង្គការពាណិជ្ជកម្មពិភពលោក ធនាគារពិភពលោក និងក្រុមប្រឹក្សាអឺរ៉ុបជាដើម។
Remove ads
និរុត្តិសាស្ត្រ
![]() | ផ្នែកនេះទទេ។ អ្នកអាចជួយបានដោយបន្ថែមព័ត៌មាន។ |
ប្រវត្តិសាស្ត្រ
![]() | ផ្នែកនេះត្រូវការពង្រីក-សរសេរបន្ថែម។ |
មុនឆ្នាំ ៨៩៥

មុនគ.សទី៩ ចុងស.វទី ៤ ផាណូនា (Panonia) គឺជាខេត្តបុរាណចាស់ហើយជាផ្នែកមួយនៃតំបន់ រ៉ូម៉ានអេមភៀរ (Roman Empire) ក្នុងតំបន់ដ៏តូចនៃប្រទេស ហ៊ុងគ្រី។ តំណាក់កាលចុងក្រោយបង្អស់នៃតំបន់ រ៉ូម៉ានអេមភៀរ នេះក៏បានក្លាយជាមជ្ឈមណ្ឌលទីក្រុងដ៏អស្ចារ្យ ដែលមានផ្លូវក្រាលកៅស៊ូយ៉ាងស្រស់ស្អាត ហើយគ្រប់វិស័យទាំងអស់នៃតំបន់នោះមានការរីកចំរើនជាខ្លាំង។ ការមកដល់ដំបូងបំផុតនៃពួក ហ៊ួនដែល បានសាងអំនាចនៅតំបន់នេះក្រោមច្បាប់ អ័រថលា ។ អ័រថលា គឺជាច្បាប់ដ៏ចាស់បុរាណមួយនៃជនជាហ៊ុងគ្រី។ ទោះបីយ៉ាងណាក៏ដោយច្បាប់នេះក៏ត្រូវបានគេផ្តួលរំលំដោយអ្នកមានចំនេះដឹងជាច្រើននាក់។ បន្ទាប់ ពីការប្តឹងមកច្បាប់នោះក៏បានសាបសូន្យបន្តិចម្តងៗ។
នៅក្នុងឆ្នាំ ៥៦០ អាវ៉ាស បានស្ថាបនារដ្ឋមួយដែលមានឈ្មោះថា អាវ៉ា ខាហ្គាណេត សំរាប់ការពារជាតិមាតុភូមិ ព្រមទាំងមានក្រុមទាហានចំាការពារពួកប្រទេសដែលមានបំណងចង់រុករានចូលមកដណ្តើមទឹកដីរបស់ខ្លួនទៀតផង។ អាវ៉ា បានទទួលជោគជ័យជាច្រើនលើកច្រើនសារមិនថាសង្គ្រោមក្នុងស្រុកនិងសង្គ្រោមក្រៅស្រុក។ ជាចុងក្រោយបន្ទាប់ពីអាវ៉ាមានអាយុ ២៥០ ឆ្នាំ ពួកនេះក៏បានច្បាំង យកតំបន់មួយដែលមានឈ្មោះថា ហ្រាក់ស៏ ដែលមានស្តេចឈ្មោះឆារឡេម៉ាក ដែលស្ថិតនៅភាគខាងលិចនៃតំបន់ប៉ូហ្គារ៉េន និងភាគខាងកើតនៃតំបន់គ្រួម ។ សូមបញ្ជាក់ថាមិនមែនមានតែតំបន់ ពីរនេះទេដែលរដ្ឋនេះដណ្តើមបាន ព្រោះនៅស.វទី ៩ ដែនដីនេះមានសភាពតូចចង្អៀតហើយចំនួនប្រជាជនមានកំរិតទាបបំផុត និងប្រជាជនភាគច្រើនជាកញ្ជះ។
ស្តេច អាណួវ ត្រូវបានគេតែងតាំងកាន់កំលាំងកងទ័ពជំនួស ស្វាតួបភ្លួស នៅទិសបូពា៏នៃតំបន់ ដាណួប។ នៅក្នុងឆ្នាំ ៨៩៤ ខណះពេលដែល សឺមើអន វាយប្រហារទៅលើប៉េសាន់ធីន អ៊ីមផាយ ស្វាតួបភ្លួស បានឈ្លោះជាមួយ ស្តេច អាណួវ ដោយបានលុកលុយនៅតំបន់ ផាន់ណូនរ ។ ប៉ុន្តែស្តេច អាណួវ ក៏មានជំនួយពីពួកហ៊ុងគ្រី ដែលបានជួយយកតំបន់ ប៉ូហ្គារ៉េន និង តំបន់ម៉ូរ៉ាវ៉ាន់ ពីក្រោយផងដែរ។
Remove ads
ភូមិសាស្ត្រ
![]() | ផ្នែកនេះទទេ។ អ្នកអាចជួយបានដោយបន្ថែមព័ត៌មាន។ |
រដ្ឋាភិបាល និងនយោបាយ
![]() | ផ្នែកនេះទទេ។ អ្នកអាចជួយបានដោយបន្ថែមព័ត៌មាន។ |
សេដ្ឋកិច្ច
![]() | ផ្នែកនេះទទេ។ អ្នកអាចជួយបានដោយបន្ថែមព័ត៌មាន។ |
ប្រជាសាស្ត្រ
![]() | ផ្នែកនេះទទេ។ អ្នកអាចជួយបានដោយបន្ថែមព័ត៌មាន។ |
វប្បធម៌
![]() | ផ្នែកនេះទទេ។ អ្នកអាចជួយបានដោយបន្ថែមព័ត៌មាន។ |
កំណត់សម្គាល់
- នៅក្នុងប្រទេសហុងគ្រី ប្រជាជនទូទៅអាចប្រកាសអត្តសញ្ញាណជាតិសាសន៍ច្រើនជាមួយបាន ដូច្នេះហើយបានជាផលបូកខាងលើមានចំនួនលើសពី ១០០%។
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads