រូម៉ានី
From Wikipedia, the free encyclopedia
Remove ads
ប្រទេសរូម៉ានី (ភាសារូម៉ានី៖ România) គឺជាប្រទេសមួយស្ថិតនៅត្រង់ចំណុចកណ្ដាលនៃតំបន់អឺរ៉ុបកណ្តាល កើត និងអាគ្នេយ៍។ ប្រទេសនេះមានព្រំប្រទល់ជាប់ប្រទេសប៊ុលហ្ការីនៅភាគខាងត្បូង អ៊ុយក្រែននៅភាគខាងជើង ហុងគ្រីនៅប៉ែកខាងលិច ស៊ែប៊ីនៅភាគនិរតី ម៉ុលដាវីនៅទិសខាងកើត និងសមុទ្រខ្មៅនៅភាគអាគ្នេយ៍។ ប្រទេសរូម៉ានីគ្របដណ្តប់លើផ្ទៃដី ២៣៨,៣៩៧ គីឡូម៉ែត្រការ៉េ និងមានប្រជាជនប្រមាណ ១៩ លាននាក់។ វាជាប្រទេសធំជាងគេទី ១២ នៅទ្វីបអឺរ៉ុប និងជារដ្ឋដែលមានប្រជាជនច្រើនជាងគេប្រាំមួយក្នុងសហភាពអឺរ៉ុប។ រដ្ឋធានី និងទីក្រុងធំបំផុតក្នុងប្រទេសមានឈ្មោះថា ប៊ុយការែស ហើយទីក្រុងសំខាន់ៗផ្សេងទៀតរួមមាន៖ យ៉ាស៍ ឃ្លូច-ណាប៉ូកា ធីមីសូអារ៉ា កុនស្តានហ្សា ក្រៃយ៉ូវ៉ា ប្រាសូហ្វ និងហ្កាឡាត្ស៊ីជាដើម។
Remove ads
ការតាំងទីលំនៅរបស់មនុស្សនៅលើទឹកដីប្រទេសរូម៉ានីដំបូងបានចាប់ផ្តើមនៅក្នុងសម័យយុគថ្មបំបែកក្រោម ដោយមានកំណត់ត្រាបញ្ជាក់ពីនគរដាស៊ីបុរាណ បូករួមជាមួយនឹងការចូលឈ្លានពាន និងកាន់កាប់ដោយចក្រភពរ៉ូម។ រដ្ឋរូម៉ានីសម័យត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៥៩ តាមរយៈសហភាពបុគ្គលនិយមនៃក្សត្របុរីដានូប៊ីនៃម៉ុលដាវី និងវ៉ាឡាគី។ រដ្ឋរូម៉ានីថ្មីនោះបានទទួលឯករាជ្យពីចក្រភពអូតូម៉ង់នៅក្នុងឆ្នាំ១៨៧៧។ ក្នុងកំឡុងសង្គ្រាមលោកលើកទី១ ទោះជាបានប្រកាសពីអព្យាក្រឹតភាពរបស់ខ្លួនក្នុងឆ្នាំ ១៩១៤ ក្តីក៏រូម៉ានីនៅតែប្រឡូកចូលក្នុងសង្គ្រាមដោយឈរនៅខាងមហាអំណាចសម្ព័ន្ធមិត្តនៅឆ្នាំ១៩១៦។ ជាលទ្ធផល រូម៉ានីបានទទួលកាន់កាប់នូវទឹកដីថ្មីៗជាច្រើនរួមមាន៖ ប៊ូកូវីណា បេសារ៉ាប៊ី ត្រង់ស៊ីលវ៉ានី និងទឹកដីមួយផ្នែកនៃតំបន់បាណាត់ គ្រីសាណា និងម៉ារ៉ាមូរ៉េស។[១០] នៅខែមិថុនា ដល់ខែសីហា ឆ្នាំ១៩៤០ ជាលទ្ធផលនៃកតិកាសញ្ញាម៉ូឡូតូវ–រីបិនត្រូប និងពានរង្វាន់ទីក្រុងវីយែនទីពីរ រូម៉ានីត្រូវបានបង្ខំឱ្យប្រគល់តំបន់បេសារ៉ាប៊ី និងប៊ូកូវីណាភាគខាងជើងទៅសហភាពសូវៀត និងប៉ែកខាងជើងត្រង់ស៊ីលវ៉ានីទៅហុងគ្រី។ នៅខែវិច្ឆិកា ឆ្នាំ១៩៤០ រូម៉ានីបានចុះហត្ថលេខាលើកតិកាសញ្ញាត្រីភាគី ហើយជាលទ្ធផល នៅខែមិថុនា ឆ្នាំ១៩៤១ សាមីខ្លួនក៏ចូលរួមក្នុងសង្គ្រាមលោកលើកទី២ នៅខាងមហាអំណាចអ័ក្ស ប្រយុទ្ធប្រឆាំងនឹងសហភាពសូវៀតរហូតដល់អំឡុងខែសីហា ឆ្នាំ១៩៤៤ នៅពេលដែលប្រទេសនេះបានសម្រេចមកចូលរួមជាមួយភាគីសម្ព័ន្ធមិត្តវិញ។ បន្ទាប់ពីសង្រ្គាម និងការត្រួតត្រាដោយកងទ័ពក្រហមសូវៀត រូម៉ានីក៏បានក្លាយជាសាធារណរដ្ឋសង្គមនិយម និងជាសមាជិកនៃកតិកាសញ្ញាវ៉ាសូរី។ នៅក្រោយបដិវត្តន៍ឆ្នាំ១៩៨៩ រូម៉ានីបានចាប់ផ្តើមផ្លាស់ប្តូរទៅប្រកាន់លទ្ធិប្រជាធិបតេយ្យ និងសេដ្ឋកិច្ចទីផ្សារសេរី។
រូម៉ានីជាប្រទេសកំពុងអភិវឌ្ឍដែលមានសេដ្ឋកិច្ចចំណូលខ្ពស់[១១] ដោយជាប់ចំណាត់ថ្នាក់ទី ៥៣ នៅក្នុងសន្ទស្សន៍អភិវឌ្ឍន៍មនុស្ស។ វាមានសេដ្ឋកិច្ចធំជាងគេទី ៤៧ នៅលើពិភពលោកបើគិតតាម ផសស ជាមធ្យម។ រូម៉ានីបានឆ្លងកាត់កំណើនសេដ្ឋកិច្ចដ៏លឿនរហ័សនៅដើមទសវត្សរ៍ឆ្នាំ២០០០។ សេដ្ឋកិច្ចរបស់ខ្លួនបច្ចុប្បន្នគឺពឹងផ្អែកលើសេវាកម្មជាចម្បង។ ប្រទេសនេះជាអ្នកផលិត និងអ្នកនាំចេញសុទ្ធនៃគ្រឿងម៉ាស៊ីន និងថាមពលអគ្គិសនីតាមរយៈក្រុមហ៊ុនដូចជា អូតូម៉ូប៊ីលដាស៊ី (Dacia) និងប៉េត្រូម OMV ជាដើម។ រូម៉ានីបានក្លាយជាសមាជិកនៃអង្គការសហប្រជាជាតិនៅឆ្នាំ ១៩៥៥ ហើយចូលអង្គការណាតូចាប់តាំងពីឆ្នាំ ២០០៤ និងសហភាពអឺរ៉ុប (EU) ចាប់តាំងពីឆ្នាំ២០០៧។
Remove ads
ប្រវត្តិសាស្ត្រ
![]() | ផ្នែកនេះទទេ។ អ្នកអាចជួយបានដោយបន្ថែមព័ត៌មាន។ |
ភូមិសាស្ត្រ
![]() | ផ្នែកនេះទទេ។ អ្នកអាចជួយបានដោយបន្ថែមព័ត៌មាន។ |
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads