ស៊ែប៊ី

From Wikipedia, the free encyclopedia

ស៊ែប៊ី
Remove ads

ប្រទេសសែប៊ី[ស ៤] ដោយមានឈ្មោះផ្លូវការថា សាធារណរដ្ឋសែប៊ី[ស ៥] គឺជាប្រទេសមួយស្ថិតនៅប៉ែកអាគ្នេយ៍ និងកណ្ដាលនៃទ្វីបអឺរ៉ុប[][១០] ដោយមានទីតាំងភូមិសាស្ត្រនៅក្នុងតំបន់បាល់កង់ ស៊ែប៊ីមានព្រំប្រទល់ជាប់ជាមួយនឹងប្រទេសហុងគ្រីនៅភាគជើង ប្រទេសរូម៉ានីនៅភាគឦសាន ប្រទេសប៊ុលហ្ការីនៅភាគអាគ្នេយ៍ ម៉ាសេដ្វានខាងជើងនៅភាគត្បូង ប្រទេសក្រូអាតនៅភាគពាយព្យ ប្រទេសបូស្នី-អ៊ែរសេកូវីននៅភាគលិច និងម៉ុងតេណេគ្រោនៅភាគនិរតី។ប្រទេសសែប៊ីក៏បានអះអាងដែរថាខ្លួបមានព្រំប្រទល់ជាប់ជាមួយប្រទេសអាល់បានីតាមរយៈទឹកដីកូសូវ៉ូដែលសព្វថ្ងៃកំពុងជាប់ក្នុងជម្លោះជាមួយស៊ែប៊ី។ ដោយមិនរាប់បញ្ចូលកូសូវ៉ូ សែប៊ីមានប្រជាជនរស់នៅប្រមាណ ៦.៦ លាននាក់។[] រដ្ឋធានីរបស់សែប៊ីគឺទីក្រុងប៊ែលក្រាដ ហើយក៏ត្រូវជាទីក្រុងធំបំផុតក្នុងប្រទេសផងដែរ។

ព័ត៌មានសង្ខេប Република СрбијаRepublika Srbija (ស៊ែប៊ី), រដ្ឋធានី និង ទីក្រុងធំបំផុត ...

ទឹកដីប្រទេសស៊ែប៊ីបច្ចុប្បន្នត្រូវបានមនុស្សចូលមកតាំងទីលំនៅដំបូងតាំងពីយុគសម័យថ្មបំបែកមកម៉្លេះ មុនពេលកុលសម្ព័ន្ធស្លាវផ្លាស់ទីចូលមកនៅក្នុងសតវត្សរ៍ទី៦។ រដ្ឋតូចៗមួយចំនួនបានលេចខ្លួនឡើងនៅដើមមជ្ឈិមសម័យ ហើយនាពេលនោះត្រូវបានគេចាត់ទុកថាសុង្ករដ្ឋក្រោមអាណាចក្រធំៗនៅជុំវិញដូចជា ប៊ីហ្សង់តាំង ហ្វ្រង់ស៍ និងហុងគ្រីជាដើម។ ព្រះរាជាណាចក្រសែប៊ីត្រូវបានទទួលស្គាល់ពីសំណាក់ប៉ាប និងកុងស្តង់ទីណូប្ល៍នៅក្នុងឆ្នាំ១២១៧ ហើយបានពង្រីកទឹកដីដល់ចំណុចកំពូលក្នុងនាមចក្រភពស៊ែប៊ីក្នុងឆ្នាំ១៣៤៦។ មកត្រឹមពាក់កណ្ដាលសតវត្សរ៍ទី១៦ ចក្រភពអូតូម៉ង់បានកាត់យកទឹកដីទាំងមូលរបស់ប្រទេសសែប៊ីសព្វថ្ងៃ ប៉ុន្តែរបបគ្រប់គ្រងរបស់អូតូម៉ង់នៅស៊ែប៊ីត្រូវបានរំខានម្តងម្កាលដោយអាណាចក្រហាបស្បួក ហើយមកត្រឹមចុងសតវត្សរ៍ទី១៧ ហាបស្បួកក៏បានវាតទីចូលដល់ទឹកដីសែប៊ីកណ្តាលដោយបានរក្សាអំណាចកាន់កាប់នៅត្រឹមតំបន់វ៉ូយវ៉ូឌីណា។ នៅដើមសតវត្សរ៍ទី១៩ បដិវត្តន៍សែប៊ីបានបង្កើតរដ្ឋជាតិស៊ែប៊ីឡើងនៅក្នុងតំបន់បាល់កង់ ហើយក៏បានបន្តពង្រីកទឹកដីបន្ថែម[១១][១២] នៅក្នុងឆ្នាំ១៩១៨ បន្ទាប់ពីបញ្ចប់សង្គ្រាមលោកលើកទី១ ព្រះរាជាណាចក្រសែប៊ីបានបង្រួបបង្រួមជាមួយអតីតទឹកដីហាបស្បួកនៅវ៉ូយវ៉ូឌីណា ហើយក្រោយបន្តិចមកក៏បានបង្រួមបន្តជាមួយប្រជាជាតិស្លាវដទៃទៀតនៅក្នុងតំបន់បង្កើតបានជាយូហ្គោស្លាវី ដែលមានអត្ថិភាពរហូតដល់ទសវត្សរ៍ឆ្នាំ១៩៩០ នៅពេលដែលសង្គ្រាមយូហ្គោស្លាវីផ្ទុះឡើង។ បន្ទាប់ពីយូហ្គោស្លាវីបានបែកបាក់ ប្រទេសស៊ែប៊ីក៏បានទៅចងសហភាពជាមួយប្រទេសម៉ុងតេណេគ្រោ[១៣] មុនពេលត្រូវបានរំលាយដោយសន្តិវិធីនៅក្នុងឆ្នាំ២០០៦ ដែលនាំឱ្យស៊ែប៊ីស្ដារឯករាជ្យភាពខ្លួនក្នុងនាមជារដ្ឋអធិបតេយ្យតែមួយឡើងវិញ។[១៤] នៅក្នុងឆ្នាំ២០០៨ តំណាងរាស្ត្រនៃសភាកូសូវ៉ូបានប្រកាសកូសូវ៉ូជារដ្ឋឯករាជ្យដោយឯកតោភាគី ដោយទទួលបាននូវប្រតិកម្មចម្រុះពីសហគមន៍អន្តរជាតិ ខណៈស៊ែប៊ីនៅបន្តទាមទារកូសូវ៉ូជាផ្នែកមួយនៃទឹកដីអធិបតេយ្យភាពរបស់ខ្លួនរហូតមកដល់បច្ចុប្បន្ន។

ស៊ែប៊ីគឺជាប្រទេសដែលមានសេដ្ឋកិច្ចប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងប្រព័ន្ធសុខាភិបាលសកល បូករួមទាំងប្រព័ន្ធអប់រំបឋមសិក្សា និងមធ្យមសិក្សាឥតគិតថ្លៃដល់ប្រជាពលរដ្ឋរបស់ខ្លួន។ សព្វថ្ងៃ ស៊ែប៊ីជាឯកត្តរដ្ឋ សាធារណរដ្ឋអាស្រ័យរដ្ឋធម្មនុញ្ញនិយមសភា និងជារដ្ឋសមាជិកមួយក្នុងអង្គការសហប្រជាជាតិ ក្រុមប្រឹក្សាអឺរ៉ុប អង្គការសន្តិសុខ និងសហប្រតិបត្តិការអឺរ៉ុប ភាពជាដៃគូដើម្បីសន្តិភាព អង្គការសហប្រតិបត្តិការសេដ្ឋកិច្ចសមុទ្រខ្មៅ កិច្ចព្រមពៀងពាណិជ្ជកម្មសេរីអឺរ៉ុបកណ្ដាល ហើយកំពុងតែបោះជំហានចូលជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក។ ចាប់តាំងពីឆ្នាំ២០១៤ មក ប្រទេសស៊ែប៊ីបានកំពុងចរចាចូលជារដ្ឋសមាជិកនៃសហភាពអឺរ៉ុប ហើយអាចក្លាយជាសមាជិកនៃសហភាពមួយនេះនៅឆ្នាំ២០៣០។[១៥] ស៊ែប៊ីបច្ចុប្បន្នគឺប្រកាន់ខ្ជាប់ជាផ្លូវការនូវគោលនយោបាយអព្យាក្រឹតភាពយោធា។

Remove ads

និរុត្តិសាស្ត្រ

ប្រវត្តិសាស្ត្រ

កំណត់សម្គាល់

  1. ភាសាដែលរដ្ឋទទួលស្គាល់ជាភាសាភាគតិចមានដូចជា៖
    ហុងគ្រី បូស្នី អាល់បានី ក្រូអាត ស្លូវ៉ាក រូម៉ានី ប៊ុលហ្ការី រូស៊ីន និងម៉ាសេដ្វាន
  2. ដោយមិនរាប់បញ្ចូលប្រជាជនក្នុងទឹកដីកូសូវ៉ូ
  3. មិនរាប់បញ្ចូលទិន្នន័យកូសូវ៉ូ
  4. ភាសាស៊ែប៊ី៖ Република Србија / Republika Srbija

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads