ហ្សកដានី
From Wikipedia, the free encyclopedia
ប្រទេសហ្សកដានី (ភាសាអារ៉ាប់៖ الأردن) ដោយមានឈ្មោះជាផ្លូវការថា ព្រះរាជាណាចក្រហាសេមីតហ្សកដានី គឺជាប្រទេសមួយស្ថិតនៅតំបន់អាស៊ីខាងលិច។ វាមានទីតាំងភូមិសាស្ត្រស្ថិតនៅច្រាំងខាងលិចនៃទន្លេហ្សកដានីក្នុងតំបន់ឡេវ៉ានដែលជាចំណុចប្រសព្វរវាងទ្វីបអឺរ៉ុប អាស៊ី និងអាហ្វ្រិក។[៨] ហ្សកដានីមានព្រំប្រទល់ជាប់ជាមួយប្រទេសស៊ីរី អ៊ីរ៉ាក់ អ៊ីស្រាអែល អារ៉ាប៊ីសាអ៊ូឌីត និងតំបន់វ៉េសប៊ែងនៃរដ្ឋប៉ាឡេស្ទីន។ សមុទ្រមរណៈមានទីតាំងនៅតាមបណ្តោយព្រំដែនភាគខាងលិចនៃប្រទេសនេះ ហើយវាក៏មានឆ្នេរសមុទ្រប្រវែង ២៦ គីឡូម៉ែត្រជាប់នឹងសមុទ្រក្រហមនៅភាគនិរតីបំផុតផងដែរ។[៩] ទីក្រុងអាម៉ាន់គឺជារាជធានី និងជាទីក្រុងធំបំផុតប្រចាំប្រទេស ហើយជាមជ្ឈមណ្ឌលសេដ្ឋកិច្ច នយោបាយ និងវប្បធម៌ដ៏សំខាន់សម្រាប់ប្រជាជាតិហ្សកដានីទាំងមូល។[១០]
អត្ថបទនេះស្ដីអំពី ប្រទេស។ ចំពោះការប្រើប្រាស់ផ្សេងទៀត សូមមើល ហ្សកដានី (អសង្ស័យកម្ម)។
المملكة الأردنية الهاشمية (ភាសាអារ៉ាប់) | |
---|---|
ភ្លេងជាតិ السلام الملكي الأردني "ព្រះរាជភ្លេងហ្សកដានី" | |
![]() ទីតាំងប្រទេសហ្សកដានីនៅលើភូគោល (លើ) និងនៅតំបន់មជ្ឈិមបូព៌ា (ក្រោម)។ | |
![]() | |
រាជធានី និង ទីក្រុងធំបំផុត | អាម៉ាន់ 31°57′N 35°56′E |
ភាសាផ្លូវការ | ភាសាអារ៉ាប់[១] |
ក្រុមជនជាតិ |
|
រដ្ឋាភិបាល | រាជាធិបតេយ្យអាស្រ័យពាក់កណ្តាលរដ្ឋធម្មនុញ្ញអាស្រ័យសភាឯកភូត |
- ព្រះមហាក្សត្រ | អាប់ឌុលឡាទី២ |
- នាយករដ្ឋមន្ត្រី | ប៊ីស៊ែរ កាសរណេ |
នីតិបញ្ញត្តិ | សភា |
ព្រឹទ្ធសភា | |
- សភាជាន់ទាប | សភាតំណាងរាស្ត្រ |
ទទួលឯករាជ្យពី | |
- អេមីរ៉ាត | ១១ មេសា ១៩២១ |
- ទទួលឯករាជ្យ | ២៥ ឧសភា ១៩៤៦ |
- ប្រកាសរដ្ឋធម្មនុញ្ញ | ១១ មករា ១៩៥២ |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ៨៩,៣៤២ គ.ម២ (ទី១១០) |
- ផ្ទៃទឹក (%) | ០.៦ |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០២១) | ១១,០៤២,៧១៩[២] (ទី៨៤) |
- ជំរឿន (ឆ្នាំ ២០១៥) | ៩,៥៣១,៧១២[៣] |
- ដង់ស៊ីតេ | ១១៤ នាក់/គ.ម២ (ទី៧០) |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០២០) |
- សរុប | ១០២.១៥៨ ពាន់លានដុល្លារ[៤] (ទី៨៤) |
- ក្នុងម្នាក់ | ១០,០០៧ ដុល្លារ[៥] (ទី១១០) |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០២០) |
- សរុប | ៤២.៦០៩ ពាន់លានដុល្លារ[៥] (ទី៨៩) |
- ក្នុងម្នាក់ | ៤,១៧៤ ដុល្លារ[៥] (ទី១០២) |
ជីនី (២០១១) | ៣៥.៤[៦] មធ្យម · ទី៧៩ |
HDI (២០១៩) | ០.៧២៩[៧] ខ្ពស់ · ទី១០២ |
រូបិយវត្ថុ | ឌីណាហ្សកដានី (JOD) |
ល្វែងម៉ោង | UTC+២ (EET) |
- រដូវក្តៅ (DST) | UTC+៣ (EEST) |
ទិសបើកបរ | ស្តាំ |
កូដហៅទូរស័ព្ទ | +៩៦២ |
ដែនកម្រិតខ្ពស់ | .jo .الاردن |
នៅប្រវត្តសាស្រ្តប្រទេសហ្សកដង់មានអរិយធម៌ច្រើន ព្រមទាំងបានបញ្ជូលនៅអរិយធម៌បុរាណភាគ ខាងកើតដូចជា : Sumerian, Akkadian , Babylonian, Assyrian, Mesopotamian និងចក្រភព Persian។ហ្សកដង់ធ្លាប់ជាផ្នែកមួយនៃអេហ្ស៊ីប ផារ៉ូនិក ដែលជាម្ចាស់ស្រុកអរិយធម៌ខាងបុរាណវត្ថុ វិទ្យាដែលសល់នៅប៊ីត្រា និងមានស្នាមវប្បធម៌ដែលមកពីខាងលិចដូចជា Macedonian, Roman, Byzantine និងចក្រភព Ottoman Turkish។ នៅសវត្សទី១៧ប្រទេសនេះបាននៅក្រោមវប្បធម៌របស់ពួកម៉ូសស្លីមនិងពួកអារ៉ាប់ក្រោមការគ្រប់គ្រង របស់ចក្រភពអង់គ្លេស។ នៅសវត្សទី១៧ប្រទេសនេះបាននៅក្រោមវប្បធម៌របស់ពួកម៉ូសស្លីមនិងពួកអារ៉ាប់ក្រោមការគ្រប់គ្រង របស់ចក្រភពអង់គ្លេស។ Hashemite ព្រះរាជាណាចក្រហ្សកដង់ជាប្រទេសអនុវត្តន៏ប្រជាធិបតេយ្យ រដ្ឋធម្មនុញដែលនាយករដ្ឋមន្រ្តីជាកាន់អំណាច។ នៅរាជ្ជកាលព្រះមហាក្សត្រ ទ្រង់ជាអ្នកកាន់អំណាចនិងជាមេទ័ពដែលជាអ្នកប្រតិបត្ត នឹងជារដ្ឋមន្រ្តីដំ បូងដែលកាន់អំណាចនិងអនុម័តសភារឺជាគណះរដ្ឋមន្ត្រី។
ប្រវត្តិសាស្ត្រ
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.