ព្រះរាជាណាចក្រឡាវ

របបរាជាធិបតេយ្យនៅប្រទេសឡាវពីឆ្នាំ១៩៥៣ ដល់ឆ្នាំ១៩៧៥ From Wikipedia, the free encyclopedia

ព្រះរាជាណាចក្រឡាវ

ព្រះរាជាណាចក្រឡាវ គឺជារដ្ឋរាជានិយមមួយនៅអាស៊ីអាគ្នេយ៍ដែលចាប់មានអត្ថិភាពនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។ រាជាធិបតេយ្យនៅឡាវបានបញ្ចប់នៅអំឡុងខែធ្នូ ឆ្នាំ១៩៧៥ បន្ទាប់ពីព្រះចៅស្រីស្វាងវឌ្ឍនាបានដាក់រាជ្យទៅតាមសំណើរបស់ពួកប៉ៈថេតឡាវ ក្រោយមករបបរាជាធិបតេយ្យនៅឡាវក៏ត្រូវបានលុបបំបាត់ចោល ហើយមិនយូរប៉ុន្មាន ឡាវក៏ក្លាយជារដ្ឋនិយមម៉ាក្ស–លេនីនដែលមានឈ្មោះថាសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវរហូតមកដល់សព្វថ្ងៃ។[]

ព័ត៌មានសង្ខេប ព្រះរាជាណាចក្រឡាវ ພຣະຣາຊອານາຈັກລາວ (លាវ)Royaume du Laos (បារាំង), ធានី ...
ព្រះរាជាណាចក្រឡាវ

ພຣະຣາຊອານາຈັກລາວ (លាវ)
Royaume du Laos (បារាំង)
១៩៥៣–១៩៧៥
Thumb
ទង់ជាតិ
Thumb
វរលញ្ឆករ
ភ្លេងជាតិ"ផេងសាតឡាវ"
លាវ៖ "ເພງຊາດລາວ"
ខ្មែរ៖ "ភ្លេងជាតិឡាវ"
Thumb
ធានីវៀងច័ន្ទន៍ (រដ្ឋបាល)
ហ្លួងព្រះបាំង (រាជធានី)
ទីក្រុងធំបំផុតវៀងច័ន្ទន៍
ភាសាផ្លូវការភាសាឡាវ
ភាសាបារាំង
រដ្ឋាភិបាលរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ អាស្រ័យសភាឯកភូត
ព្រះមហាក្សត្រ 
 ១៩៥៣–១៩៥៩
ស្រីស្វាងវង្ស
 ១៩៥៩–១៩៧៥
ស្រីស្វាងវឌ្ឍនា
នាយករដ្ឋមន្រ្តី 
 ១៩៤៧–១៩៤៨
សុវណ្ណរាជ (ដំបូង)
 ១៩៦២–១៩៧៥
សុវណ្ណភូមា (ចុងក្រោយ)
នីតិបញ្ញត្តិសភាតំណាងរាស្ត្រ
ទីប្រឹក្សាព្រះមហាក្សត្រ
 សភាជាន់ទាប
រដ្ឋសភា
ប្រវត្តិសាស្រ្ត 
១១ ឧសភា ១៩៤៧
 ទទួលឯករាជ្យ
២២ តុលា ១៩៥៣
 ទទួលស្គាល់
២១ កក្កដា ១៩៥៤
 ចូលជាសមាជិក អ.ស.ប
១៤ ធ្នូ ១៩៥៥
២៣ សីហា ១៩៧៥
២ ធ្នូ ១៩៧៥
ក្រឡាផ្ទៃ
 ផ្ទៃសរុប
២៣៦៨០០ គ.ម (៩១៤០០ ម៉ាយ ក.)
ប្រជាជន
 ជំរឿន
៣,១០០,០០០
រូបិយវត្ថុគីប
ទិសបើកបរស្តាំ
កូដហៅទូរសព្ទ+៨៥៦
Preceded by
Succeeded by
ឡាវក្រោមអាណាព្យាបាលបារាំង
សហភាពឥណ្ឌូចិន
សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
រាជរដ្ឋាភិបាលនិរទេសឡាវ
ឥឡូវជាផ្នែកនៃឡាវ
បិទ

ឡាវបានទទួលនូវរដ្ឋធម្មនុញ្ញថ្មីនៅក្នុងឆ្នាំ១៩៤៧ ដែលអនុញ្ញាតឱ្យឡាវក្លាយជារដ្ឋស្វ័យភាពមួយនៅក្នុងសហភាពបារាំងនៃឥណ្ឌូចិន[] ទីបំផុតនៅឆ្នាំ១៩៥៣ សន្ធិសញ្ញាបារាំង–ឡាវក៏បានចុះដែលបណ្តាលឱ្យឡាវក្លាយជារដ្ឋអធិបតេយ្យនិងឯករាជ្យមួយប៉ុន្តែវាមិនបានចែងថានរណានឹងឡើងដឹកនាំប្រទេសនោះឡើយ។ បីឆ្នាំក្រោយមក បក្សពួកក្រុមនយោបាយចំនួនបីដែលតែងហៅថា"អង្គក្សត្រទាំងបី"ក៏បានលិចឡើងប្រជែងគ្នាដើម្បីឡើងកាន់អំណាច ហើយនៅក្នុងនោះមាន៖ អ្នកអព្យាក្រឹតនិយមដែលស្ថិតក្រោមការដឹកនាំរបស់ព្រះអង្គម្ចាស់សុវណ្ណាភូមា ក្រុមស្តាំនិយមដែលដឹកនាំដោយព្រះអង្គម្ចាស់បួន អូមនៃចំប៉ាសក្តិ និងក្រុមឆ្វេងនិយមដែលដឹកនាំដោយព្រះអង្គម្ចាស់សុផានុវង្ស (ប៉ៈថេតឡាវ)។

នៅឆ្នាំ១៩៧៥ ប៉ៈថេតឡាវក៏បានទទួលជ័យជម្នះនៅក្នុងសង្គ្រាមស៊ីវិល រួចក៏បង្កើតចេញជាសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

ប្រវត្តិសាស្ត្រ

ព្រះរាជាណាចក្រឡាវត្រូវបានប្រកាសជាផ្លូវការនៅពេលដែលរដ្ឋធម្មនុញ្ញថ្មីត្រូវបានប្រកាសឱ្យប្រើនៅឆ្នាំ១៩៤៧ ដែលត្រូវជាផ្នែកមួយនៃសហភាពអាណានិគមបារាំង[] ហើយទទួលបានឯករាជ្យពេញលេញនៅឆ្នាំ១៩៥៣។

រដ្ឋាភិបាល

យោងទៅតាមសន្ធិសញ្ញាបារាំង–ឡាវឆ្នាំ១៩៥៣ ដែលបានផ្តល់ឯករាជ្យឱ្យប្រទេសឡាវបានចែងថា រាជរដ្ឋាភិបាលឡាវគឺជារដ្ឋាភិបាលដឹកនាំរបស់ប្រទេសជាតិ។ សន្ធិសញ្ញាមួយនេះផងដែរបានបង្កើតឱ្យមានរបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញនៅឡាវដោយមានព្រះចៅស្រីស្វាងវង្សជាព្រះមហាក្សត្រនិងព្រះអង្គម្ចាស់ស៊ូវណ្ណា ភូម៉ាជានាយករដ្ឋមន្រ្តី

កិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតរដ្ឋាភិបាលចម្រុះត្រូវបានធ្វើឡើងជាច្រើនលើកដោយអង្គក្សត្រទាំងបីជាមួយនឹងព្រះមហាក្សត្រ។ ជាលទ្ធផល រដ្ឋាភិបាលរួបរួមជាតិមួយក៏បានបង្កើតឡើងនៅអំឡុងឆ្នាំ១៩៥៨ ក្រោមការដឹកនាំរបស់ព្រះអង្គស៊ូវណ្ណា ភូម៉ា ប៉ុន្តែវាត្រូវបានដួលរលំទៅវិញត្រឹមរយៈពេលតែពីរខែប៉ុណ្ណោះក្រោយការបង្កើត។ តាមរដ្ឋធម្មនុញ្ញ នាយករដ្ឋមន្រ្តីក៏បានចាត់តែងតាំងរដ្ឋមន្រ្តីរបស់ព្រះអង្គ ហើយបានទទួលអនុសិដ្ឋពីព្រះមហាក្សត្រឱ្យចូលបង្កើតកិច្ចព្រមព្រៀងជាមួយបងប្អូនរបស់ទ្រង់ទាំងពីរគឺព្រះអង្គម្ចាស់សុផានុវង្ស

ស៊ូវណ្ណា ភូម៉ាបានផ្តល់អាសនៈចំនួនពីរទៅឱ្យក្រុមកុម្មុយនិស្តហើយជាថ្នូរមកវិញ សុផានុវង្សត្រូវចាត់កងកម្លាំងកុម្មុយនិស្តរបស់ខ្លួនចំនួន ១,៥០០ នាក់បញ្ចូលទៅក្នុងជួរកងទាហានខេមរភូមិន្ទ។ សុផានុវង្សត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងផែនការ សំណង់ និងនគរូបនីយកម្ម ខណៈដែលសមាជិកម្នាក់ទៀតនៃបក្សកុម្មុយនិស្តត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងសាសនា និងវិចិត្រសិល្បៈ។

យោធា

ព្រះរាជាណាចក្រឡាវត្រូវបានបែងចែកជាតំបន់យោធាចំនួនប្រាំ។ កងយោធពលខេមរភូមិន្ទឡាវបានទទួលបន្ទុកខាងផ្នែកការពារប្រទេសរួម ហើយវាបែងចែកជា ៣ សាខាដូចជា៖ កងទ័ពជើងគោក កងទ័ពជើងទឹក និងកងទ័ពជើងអាកាស ហើយសាខានីមួយៗត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងការពារជាតិនៅឯទីក្រុងវៀងច័ន្ទន៍។

ក្នុងអំឡុងសង្គ្រាមស៊ីវិល សហរដ្ឋអាមេរិកបានផ្តល់នាវាល្បាតដងទន្លេចំនួន ២០ គ្រឿង និងនាវាដឹករថក្រោះចំនួន ១៦ គ្រឿងមកឡាវ។ នៅចន្លោះរវាងឆ្នាំ១៩៦២ និងឆ្នាំ១៩៧១ អាមេរិកបានផ្តល់ជំនួយយោធាជាថវិកាមកឡាវប្រមាណ ៥០០ លានដុល្លារអាមេរិក។

ទំនាក់ទំនងបរទេស

រាជរដ្ឋាភិបាលឡាវគឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងសហរដ្ឋអាមេរិក ព្រោះថាអាមេរិកតែងតែផ្តល់ជំនួយដល់រាជរដ្ឋាភិបាលឡាវដើម្បីប្រឆាំងនឹងចលនាប៉ៈថេតឡាវនិងវៀតណាមខាងជើង។ នៅក្នុងឆ្នាំ១៩៥៧ សហរដ្ឋអាមេរិកបានចំណាយថវិកាសម្រាប់ប្រជាជនលាវម្នាក់ៗច្រើនជាងប្រជាជននៅឯប្រទេសផ្សេងៗឯទៀតដោយប្រជាជនឡាវមួយនាក់បានទទួលប្រាក់ ១៥០ ដុល្លារដែលស្មើនឹងចំណូលប្រចាំឆ្នាំទ្វេដងរបស់ពួកគេ។ ថវិកាមួយចំនួនបានទៅដល់បេក្ខជនឈរឈ្មោះបោះឆ្នោតដែលគាំទ្រអាមេរិក ហើយសម្រាប់ថវិកាមួយចំនួនទៀតគឺបានទៅដល់កម្មវិធីគាំទ្ររូបិយវត្ថុក្នុងស្រុក។[]

ព្រះចៅស្រីស្វាងវឌ្ឍនាបានយាងទៅសហរដ្ឋអាមេរិកនៅឆ្នាំ១៩៦៣ ដើម្បីជួបពិភាក្សាគ្នាជាមួយប្រធានាធិបតីអាមេរិកលោកចន ឃេណ្ណីឌី

ព្រះរាជាណាចក្រឡាវត្រូវបានទទួលការគាំទ្រពីបណ្តាប្រទេសដូចជា៖ បារាំង អូស្ត្រាលី ភូមា ថៃ និងជប៉ុន

ការចូលឈ្លានពានដោយវៀតណាមខាងជើង និងសង្គ្រាមស៊ីវិល

Thumb
រូបថតកងទាហានវៀតណាមខាងជើងកំពុងតែធ្វើដំណើរឆ្លងទឹកដីឡាវ កំឡុងឆ្នាំ១៩៦៧

នៅឆ្នាំ១៩៦០ ជម្លោះរវាងកងយោធពលខេមរភូមិន្ទឡាវនឹងប៉ៈថេតឡាវក៏បានផ្ទុះឡើងដំណាលគ្នាៗទៅនឹងការបះបោរនៅតាមតំបន់មួយចំនួន។ ដោយឃើញបែបនេះ រដ្ឋាភិបាលរួបរួមជាតិឡាវទីពីរក៏បានបង្កើតឡើងនៅឆ្នាំ១៩៦២ ដោយព្រះអង្គស៊ូវណ្ណា ភូម៉ា ប៉ុន្តែដូចមុនអញ្ចឹង វាក៏ត្រូវបែកបាក់ទៅវិញភ្លាមៗក្រោយការបង្កើត។ ស្ថានភាពនៅប្រទេសឡាវក៏កាន់តែយ៉ាប់យ៉ឺនឡើងៗរហូតទាន់តែដល់ថ្នាក់ដែលឡាវត្រូវក្លាយជាសមរភូមិប្រយុទ្ធថ្មីរវាងមហាអំណាចពិភពលោកទាំងពីរនាសម័យកាលនោះពោលគឺសហរដ្ឋអាមេរិកនិងសហភាពសូវៀត។ កងទ័ពប៉ៈថេតឡាវបានទទួលនូវជំនួយជាច្រើនពីកងកម្លាំងវៀតណាមខាងជើងក្នុងការប្រឆាំងនឹងកម្លាំងរាជរដ្ឋាភិបាល។

ប្រទេសឡាវបានធ្លាក់ចូលទៅក្នុងសង្គ្រាមវៀតណាមតាំងពីពេលដែលផ្នែកខ្លះនៃទឹកដីរបស់ខ្លួនត្រូវបានពួកវៀតណាមខាងជើងចូលឈ្លានពាននិងកាន់កាប់មកម្លេះដើម្បីបង្កើតជាផ្លូវផ្គត់ផ្គង់សម្រាប់ខ្លួនចូលទៅវៀតណាមខាងត្បូង។ ជាការឆ្លើយតបទៅកុម្មុយនិស្តយួនវិញ អាមេរិកក៏បានចាប់ផ្តួចផ្តើមយុទ្ធនាការទម្លាក់គ្រាប់បែកលើទីដែលគេគិតថាមានវត្តមានទាហានវៀតណាមខាងជើង (ភាគខាងកើតនៃប្រទេសឡាវ)។ មិនតែប៉ុណ្ណោះ អាមេរិកថែមទាំងបានគាំទ្រកងកម្លាំងគ្រប់ផ្នែកនៅក្នុងប្រទេសឡាវដែលប្រឆាំងនឹងកុម្មុយនិស្ត ក្នុងនោះដែរមានលោកឧត្តមសេនីយ៍វ៉ាង ផាវដែលជាមេដឹកនាំនៃក្រុមទាហានហ្មុង ហើយបានបើកព្រំដែនឱ្យទាហានវៀតណាមខាងត្បូងឆ្លងកាត់ទៅខាងជើងទៀតផង។ អាមេរិកក៏ផ្តល់ការផ្គត់ផ្គង់នូវការបណ្តុះបណ្តាលនិងថវិកាដល់រដ្ឋាភិបាលកណ្តាលផងដែរ។

នៅឆ្នាំ១៩៦៨ កងទ័ពវៀតណាមខាងជើងបានបើកការវាយប្រហារទៅជាច្រើនទិសនិងផ្នែកដើម្បីជួយឱ្យប៉ៈថេតឡាវបន្តប្រយុទ្ធនឹងកងខេមរភូមិន្ទឡាវ។ ការវាយប្រហារដ៏ធំនេះបានបណ្តើរឱ្យកងទាហានខេមរភូមិន្ទជាច្រើនរត់ចោលជួរដែលបន្សល់ទុកតែទាហានអាមេរិកនិងថៃតិចតួចប៉ុណ្ណោះ។

អាមេរិកក៏ចាត់បើកការទម្លាក់គ្រាប់បែកយ៉ាងសន្ធឹកសន្ធាប់មកលើកងទ័ពប៉ៈថេតឡាវនិងវៀតណាមខាងជើង។ មានគេបានរាយការណ៍ថា ប្រទេសឡាវត្រូវទទួលរងនូវគ្រាប់បែកទម្លាក់ដោយយន្តហោះបេ–៥២ ជាមធ្យមមួយដងរៀងរាល់ពេល ៨ នាទីក្នុងមួយថ្ងៃនៅចន្លោះឆ្នាំ១៩៦៤ ដល់ឆ្នាំ១៩៧៣។ គ្រាប់បែកដែលបានទម្លាក់មកលើប្រទេសឡាវដោយសហរដ្ឋអាមេរិកគឺមានចំនួនច្រើនជាងគ្រាប់បែកដែលបាមទម្លាក់សរុបនៅក្នុងសង្គ្រាមលោកលើកទី២។ ជាពិសេសគឺនៅខេត្តស៊ៀងខ្វាងដែលគេប៉ាន់ស្មានថាគ្រាប់បែកប្រមាណ ២៥០ លានគ្រាប់ត្រូវបានទម្លាក់មកលើខេត្តនេះហើយក្នុងនោះមាន ៨០ លានគ្រាប់ដែលមិនទាន់បានផ្ទុះរហូតមកដល់សព្វថ្ងៃ។[]

ជាលទ្ធផល ឡាវត្រូវក្លាយជាប្រទេសដែលទទួលរងនូវការទម្លាក់គ្រាប់បែកច្រើនជាងគេនៅលើពិភពលោក។ ដោយសារតែត្រូវទទួលរងយ៉ាងធ្ងន់ធ្ងរពីការទម្លាក់គ្រាប់បែកនៅក្នុងសង្គ្រាមនេះហើយបានជាឡាវតែងតែចូលគាំទ្រនូវអនុសញ្ញាស្តីពីចង្កោមគ្រាប់រំសេវដើម្បីហាមឃាត់នូវអាវុធជាតិផ្ទុះនិងជួយជនរងគ្រោះនៅក្នុងប្រទេសខ្លួន។ លើសពីនេះទៅទៀត ឡាវបានក្លាយជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋភាគីលើកទី១ នៃអនុសញ្ញាខាងលើនេះកាលពីខែវិច្ឆិកា ឆ្នាំ២០១០។

ដល់ឆ្នាំ១៩៧៥ ប៉ៈថេតឡាវនិងរួមទាំងកងទ័ពប្រជាជនវៀតណាមក៏បានទទួលជោគជ័យក្នុងការផ្តួលរលំរាជរដ្ឋាភិបាលឡាវ ហើយបានបង្ខំឱ្យព្រះចៅស្រីស្វាងវឌ្ឍនាដាក់រាជ្យនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៥។ នៅកំឡុងឆ្នាំ១៩៨៤ ព្រះអង្គក៏បានចូលទិវង្គតក្នុងព្រះជន្មាយុ ៧៧ នៅក្នុងជំរុំឃុំឃាំង។

ការដួលរលំនៃរដ្ឋាភិបាល

នៅទីបំផុត បទឈប់បាញ់ក៏ត្រូវបានសម្រេចនៅក្នុងខែវិច្ឆិកា ឆ្នាំ១៩៧៣ ហើយបន្តិចក្រោយមក កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសក៏ត្រូវបានចុះរវាងសហរដ្ឋអាមេរិកនិងវៀតណាមខាងជើង។ នៅខែមេសា ឆ្នាំ១៩៧៤ រដ្ឋាភិបាលបណ្តោះអាសន្ននៃការរួបរួមជាតិក៏បានបង្កើតឡើងដោយមានព្រះអង្គស៊ូវណ្ណា ភូម៉ាជានាយករដ្ឋមន្ត្រី។ នៅអំឡុងពេលបង្កើតរដ្ឋាភិបាលចម្រុះនោះ កងកម្លាំងប៉ៈថេតឡាវបានកំពុងកាន់កាប់ទឹកដីមួយភាគធំនៃប្រទេសឡាវ ហើយក្រោយពីទីក្រុងសៃហ្គន និងភ្នំពេញត្រូវបានធ្លាក់ទៅក្នុងដៃពួកកុម្មុយនិស្តនៅឆ្នាំ១៩៧៥ នុះ ឱកាសក្នុងការបង្កើតរដ្ឋាភិបាលចម្រុះថ្មីនៅឡាវក៏ត្រូវបានរលាយ។[] ក្រោយពីដឹងថាបក្សពួកកុម្មុយនិស្តនៃប្រទេសទាំងពីរបានទទួលជ័យជម្នះ (កម្ពុជា និងវៀតណាម) ពួកប៉ៈថេតឡាវក៏ចាប់ប្រមូលទ័ពជាលើកចុងក្រោយរួចវាយសម្រុកទៅក្រុងវៀងច័ន្ទន៍។

នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៥ នៅឯទីក្រុងវៀងច័ន្ទន៍ ព្រះអង្គម្ចាស់វង្សស្វាងក៏បានបញ្ជូនព្រះរាជសារដាក់រាជ្យពីស្រីស្វាងវឌ្ឍនាទៅប៉ៈថេតឡាវ។ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវក៏ត្រូវបង្កើតឡើងនៅថ្ងៃដដែលនោះដោយមានព្រះអង្គសុផានុវង្សជាប្រធានាធិបតី ហើយលោកកៃសុន​ ផុមវិហ៉ានជានាយករដ្ឋមន្ត្រីនិងជាអង្គលេខាធិការបក្សបដិវត្តន៍ប្រជាជនឡាវ

លទ្ធផល

ប្រជាពលរដ្ឋនិងមន្ត្រីនៃរាជរដ្ឋាភិបាលឡាវប្រមាណពី ៣០,០០០ ទៅ ៤០,០០០[] នាក់និងរួមទាំងសមាជិកគ្រួសារាជវង្សត្រូវបានគេចាត់នាំទៅជំរុំអប់រំនៅឯតំបន់ដាច់ស្រយាលមួយនៃប្រទេសឡាវ។ អ្នកទោសជាច្រើននិងព្រមទាំងគ្រួសាររាជវង្សឡាវផងដែរត្រូវទទួលអនិច្ចកម្មនៅទីនោះ។

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.