ហ្សកដានី

From Wikipedia, the free encyclopedia

ហ្សកដានី
Remove ads

ប្រទេសហ្សកដានី (ភាសាអារ៉ាប់៖ الأردن) ដោយមានឈ្មោះជាផ្លូវការថា ព្រះរាជាណាចក្រហាសេមីតហ្សកដានី គឺជាប្រទេសមួយស្ថិតនៅតំបន់អាស៊ីខាងលិច។ វាមានទីតាំងភូមិសាស្ត្រស្ថិតនៅច្រាំងខាងលិចនៃទន្លេហ្សកដានីក្នុងតំបន់ឡេវ៉ានដែលជាចំណុចប្រសព្វរវាងទ្វីបអឺរ៉ុប អាស៊ី និងអាហ្វ្រិក។[] ហ្សកដានីមានព្រំប្រទល់ជាប់ជាមួយប្រទេសស៊ីរី អ៊ីរ៉ាក់ អ៊ីស្រាអែល អារ៉ាប៊ីសាអ៊ូឌីត និងតំបន់វ៉េសប៊ែងនៃរដ្ឋប៉ាឡេស្ទីនសមុទ្រមរណៈមានទីតាំងនៅតាមបណ្តោយព្រំដែនភាគខាងលិចនៃប្រទេសនេះ ហើយវាក៏មានឆ្នេរសមុទ្រប្រវែង ២៦ គីឡូម៉ែត្រជាប់នឹងសមុទ្រក្រហមនៅភាគនិរតីបំផុតផងដែរ។[] ទីក្រុងអាម៉ាន់គឺជារាជធានី និងជាទីក្រុងធំបំផុតប្រចាំប្រទេស ហើយជាមជ្ឈមណ្ឌលសេដ្ឋកិច្ច នយោបាយ និងវប្បធម៌ដ៏សំខាន់សម្រាប់ប្រជាជាតិហ្សកដានីទាំងមូល។[១០]

ព័ត៌មានសង្ខេប المملكة الأردنية الهاشمية (ភាសាអារ៉ាប់), រាជធានី និង ទីក្រុងធំបំផុត ...
Remove ads

នៅប្រវត្តសាស្រ្តប្រទេសហ្សកដង់មានអរិយធម៌ច្រើន ព្រមទាំងបានបញ្ជូលនៅអរិយធម៌បុរាណភាគ ខាងកើតដូចជា : Sumerian, Akkadian , Babylonian, Assyrian, Mesopotamian និងចក្រភព Persian។ហ្សកដង់ធ្លាប់ជាផ្នែកមួយនៃអេហ្ស៊ីប ផារ៉ូនិក ដែលជាម្ចាស់ស្រុកអរិយធម៌ខាងបុរាណវត្ថុ វិទ្យាដែលសល់នៅប៊ីត្រា និងមានស្នាមវប្បធម៌ដែលមកពីខាងលិចដូចជា Macedonian, Roman, Byzantine និងចក្រភព Ottoman Turkish។ នៅសវត្សទី១៧ប្រទេសនេះបាននៅក្រោមវប្បធម៌របស់ពួកម៉ូសស្លីមនិងពួកអារ៉ាប់ក្រោមការគ្រប់គ្រង របស់ចក្រភពអង់គ្លេស។ នៅសវត្សទី១៧ប្រទេសនេះបាននៅក្រោមវប្បធម៌របស់ពួកម៉ូសស្លីមនិងពួកអារ៉ាប់ក្រោមការគ្រប់គ្រង របស់ចក្រភពអង់គ្លេស។ Hashemite ព្រះរាជាណាចក្រហ្សកដង់ជាប្រទេសអនុវត្តន៏ប្រជាធិបតេយ្យ រដ្ឋធម្មនុញដែលនាយករដ្ឋមន្រ្តីជាកាន់អំណាច។ នៅរាជ្ជកាលព្រះមហាក្សត្រ ទ្រង់ជាអ្នកកាន់អំណាចនិងជាមេទ័ពដែលជាអ្នកប្រតិបត្ត នឹងជារដ្ឋមន្រ្តីដំ បូងដែលកាន់អំណាចនិងអនុម័តសភារឺជាគណះរដ្ឋមន្ត្រី។

Remove ads

ប្រវត្តិសាស្ត្រ

ឯកសារយោង

Loading content...
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads