ខេត្តបឹងកក់
ខេត្តបឹងកក់ អាណាចក្រខ្មែរ From Wikipedia, the free encyclopedia
ខេត្តបឹងកក់ ដែលសៀមបានធ្វើការផ្លាស់ប្ដូររាជធានីពីខេត្តសុខោទ័យមកខេត្តអយុធ្យារួចបន្តពីខេត្តអយុធ្យាមកខេត្តបឹងកក់នេះដែលសព្វថ្ងៃគឺជាទីក្រុងបាងកកនេះឯងដែលជារាជធានីផ្លូវការរបស់ប្រទេសសៀមបច្ចុប្បន្នហើយរាជធានីនេះត្រូវបានប្ដូរឈ្មោះពីទីក្រុងបាងកកទៅជាទីក្រុងទេពមហានគរ(กรุงเทพมหานคร)វិញ។ប៉ុន្តែសៀមបានទទួលស្គាល់ថាទីក្រុងបាងកកបានកកើតឡើងនៅចន្លោះសតវត្សរ៍ទី ១២ នៅក្នុងរាជ្យសម្តេចព្រះចៅតាកស៊ីនមហារាជ(สมเด็จพระเจ้าตากสินมหาราช)និងព្រះពុទ្ធយ៉តហ្វាចុឡាលោកមហារាជ(พระบาทสมเด็จพระพุทธยอดฟ้าจุฬาโลกมหาราช)។ខេត្តបឹងកក់ដែលជាទីក្រុងបាងកកសព្វថ្ងៃនេះមានព្រំប្រទល់ជាប់នឹងខេត្តនគរបឋមខាងលិចខេត្តនន្ទបុរីនិងខេត្តបទុមធានីខាងជើងខេត្តសមុទ្រប្រាការខាងត្បូងខេត្តសមុទ្រសាគរភាគនិរតីនិងខេត្តស្ទឹងជ្រៅខាងកើត។
នៅក្នុងប្រវត្តិសាស្ត្រខ្មែរថាទីក្រុងបាងកកក៏ធ្លាប់ស្ថិតនៅក្រោមការគ្រប់គ្រងនិងជាអាណាខេត្តរបស់អាណាចក្រខ្មែរចាប់តាំងពីសតវត្សរ៍ទី ០៩-១៤ ដែលមានន័យជាភាសាខ្មែរថាបឹងកក់។
យោងតាមវចនានុក្រមរបស់សម្តេចព្រះសង្ឃរាជជួនណាតបានឲ្យនិយមន័យថា ៖
- ពាក្យថា បឹង (ន) ល្ហាលទឹកធំល្វឹងល្វើយក៏មានគ្រាន់តែធំជាងស្រះជាងត្រពាំងដែលធំៗក៏មានខ្លះមានដីខ្ពស់ជាភ្លឺព័ទ្ធជុំវិញខ្លះមានប្រឡាយឬជ្រលង ព្រែកជួបនឹងស្ទឹងឬទន្លេសម្រាប់ទឹកហូរចេញចូល។បឹងបួ បឹងតូចៗ ឬ បឹងរាយរង (ស. បឹង អ.ថ ប៊ឹង(បឹង), ប្វ័ អ.ថ បួ(ឈូក) គួរយល់ថា បឹងបួ គឺបឹងឈូក)។
- ពាក្យថា កក់ (កិ) ជម្រះសក់ឲ្យស្អាត : កក់សក់។ធ្វើឲ្យទទឹកជោក : ភ្លៀងកក់។បញ្ចាំទុកមុន ឲ្យមុនជាការបញ្ចាំចិត្ត : ខ្ញុំបានកក់ប្រាក់ ៥០រៀលឲ្យគេរួចហើយ។
- ពាក្យថា កក់ (ន) ឈ្មោះស្មៅទឹកមួយពួកសម្រាប់ប្រើប្រាស់ជារបរធ្វើកន្ទេល។កក់មានច្រើនប្រភេទគឺ កក់មូល កក់ជ្រុង កក់ចែងម៉ែង។ល។ឈ្មោះប្រដាប់ម្យ៉ាងមានសណ្ឋានដូចផ្លែឈូកសម្រាប់ងូតទឹក : ទឹកធ្លាក់ចេញពីកក់ (ហៅថាផ្លែឈូកក៏បាន)។
ខេត្តបឹងកក់ ឬ ទីក្រុងបាងកក ឬ ទីក្រុងទេពមហានគរ ចែកចេញជា ៥០ ខណ្ឌ និង ១៨០ សង្កាត់ ៖


០១.ខណ្ឌព្រះនគរ
០២.ខណ្ឌឌុសិត
០៣.ខណ្ឌនងចក
០៤.ខណ្ឌបាងរ៉ាក់
០៥.ខណ្ឌបាងខេន
០៦.ខណ្ឌបាងកៈបិ
០៧.ខណ្ឌបទុមវ៉ាន់
០៨.ខណ្ឌបនប្រាប់សាត់ទ្រូពាយ
០៩.ខណ្ឌព្រះខ្នោង
១០.ខណ្ឌមីនបុរី
១១.ខណ្ឌលាដក្របាង
១២.ខណ្ឌយាន្ដនាវា
១៣.ខណ្ឌសម្ព័ន្ធវង្ស
១៤.ខណ្ឌពញាទៃ
១៥.ខណ្ឌធនបុរី
១៦.ខណ្ឌបាងកកយ៉ៃ
១៧.ខណ្ឌហួយខ្វាង
១៨.ខណ្ឌដ្លងសាម
១៩. ខណ្ឌត្លិងជាម
២០. ខណ្ឌបាងកកណយ
២១.ខណ្ឌបាងខុនទៀន
២២.ខណ្ឌភាស្ស៊ីច្រើន
២៣.ខណ្ឌនងខែម
២៤.ខណ្ឌរាស្ត្របូរណៈ
២៥.ខណ្ឌបាងផ្លាត
២៦.ខណ្ឌដិនដែង
២៧.ខណ្ឌបឹងកុន
២៨.ខណ្ឌសាទរ
២៩.ខណ្ឌបាងស៊ឺ
៣០.ខណ្ឌចតុច័ក្រ
៣១.ខណ្ឌបាងគរលែម
៣២.ខណ្ឌប្រវេសន៍
៣៣.ខណ្ឌដ្លងតេយ
៣៤.ខណ្ឌសាមហ្លួង
៣៥.ខណ្ឌចមទង
៣៦.ខណ្ឌដមមឿង
៣៧.ខណ្ឌរាជទេវី
៣៨.ខណ្ឌឡាត់ព្រាវ
៣៩.ខណ្ឌវឌ្ឍនា
៤០.ខណ្ឌបាងខែ
៤១.ខណ្ឌឡាក់ស៊ី
៤២.ខណ្ឌសាយម៉ៃ
៤៣.ខណ្ឌខាន់ណាយ៉ាវ
៤៤.ខណ្ឌស្ពានស៊ូង
៤៥.ខណ្ឌវ៉ាងថងឡាង
៤៦.ខណ្ឌក្លងសាមវ៉ា
៤៧.ខណ្ឌបាងនា
៤៨.ខណ្ឌទវីវឌ្ឍនា
៤៩.ខណ្ឌធុងគ្រូ
៥០.ខណ្ឌបាងបន
មកដល់ពេលបច្ចប្បន្ននេះរាជវង្សចក្រីសុទ្ធតែបានសោយរាជ្យនៅក្នុងទីក្រុងបាកកឬទីក្រុងទេពមហានគរនេះ ៖
- ព្រះបាទរាមាទី ១ ឬ ព្រះពុទ្ធយ៉តហ្វាចុឡាលោក
- ព្រះបាទរាមាទី ២ ឬ ព្រះពុទ្ធលើសឡានភាល័យ
- ព្រះបាទរាមាទី ៣ ឬ ព្រះបាទសម្ដេចព្រះណាងក្លៅចៅយូហួ
- ព្រះបាទរាមាទី ៤ ឬ មង្កុដ
- ព្រះបាទរាមាទី ៥ ឬ ព្រះបាទសម្ដេចចូឡាលង្ករណ៍
- ព្រះបាទរាមាទី ៦ ឬ ព្រះបាទសម្ដេចព្រះបរមេន្ទ្រមហាវជិរាវុធព្រះមង្កុដក្លៅចៅយូហួ
- ព្រះបាទរាមាទី ៧ ឬ ព្រះបាទប្រជាធិផុក
- ព្រះបាទរាមាទី ៨ ឬ អានន្ទមហិតល
- ព្រះបាទរាមាទី ៩ ឬ ព្រះបាទសម្ដេចព្រះបរមិន្ទ្រមហាភូមិពលអតុល្យតេជ
- ព្របាទរាមាទី ១០ ឬ ព្រះបាទសម្ដេចព្រះបរមេន្ទ្ររាមាធិបតីស្រីសិន្ទ្រមហាវជិរាលង្ករណ៍ព្រះវជិរក្លៅចៅយូហួ
ប្រទេសសៀមបានចាប់ផ្តើមមានអាណាចក្ររបស់ខ្លួននៅពេលដែលអាណាចក្រខ្មែរបានដួលរលំ ៖
- អាណាចក្រសុខោទ័យ (១២៣៨ - ១៤៤៨)
- អាណាចក្រអយុធ្យា (១៣៥១ - ១៧៦៧)
- អាណាចក្រធនបុរី (១៧៦៨ - ១៧៨២)
- អាណាចក្ររតនកោសិន្ទ្រ៍ (ថ្ងៃទី ០៦ ខែមេសា ឆ្នាំ ១៧៨២)
- ព្រះរាជាណាចក្រថៃអាស្រ័យរដ្ឋធម្មនុញ្ញ (ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ១៩៣២)
Wikiwand - on
Seamless Wikipedia browsing. On steroids.