From Wikipedia, the free encyclopedia
រដ្ឋប្រហារ (ភាសាបារាំង៖ coup d'état) គឺជាដំណើរនៃការដកហូតនិងរឹបអូសសិទ្ធិអំណាចពីរដ្ឋាភិបាលនៅក្នុងប្រទេសឬតំបន់ណាមួយ។[1] ជាធម្មតា វាគឺជាសកម្មភាពរឹបអូសយកអំណាចដោយខុសច្បាប់និងផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញដោយបក្សពួកនយោបាយ យោធា ឬជនផ្តាច់ការណាម្នាក់។[1] អ្នកប្រាជ្ញភាគច្រើនបានចាត់ទុកថា រដ្ឋប្រហារដែលទទួលជោគជ័យគឺនៅពេលដែលអ្នក/មេប្រព្រឹត្តិបានឡើងកាន់កាប់អំណាចបានលើសពីប្រាំពីរថ្ងៃ (១ សប្តាហ៍) ឡើង។
រដ្ឋប្រហារ នាម (រដ្ឋ+ប្រហារ) ៖ ការចាប់ចងរំលំអ្នកគ្រប់គ្រងរដ្ឋដែលខ្លួនមិនពេញចិត្ត ដើម្បីកាន់កាប់អំណាចខ្លួនឯង, អំពើរបស់អ្នកកាន់កាប់អំណាចដែលទម្លាយបង់ចោលនូវរបបគ្រប់គ្រងរដ្ឋ ដើម្បីឡើងកាន់កាប់អំណាចខ្លួនឯងវិញ ដោយខ្លួនមិនពេញចិត្តចំពោះរបៀបគ្រប់គ្រងពីមុន : ធ្វើរដ្ឋប្រហារ ។[2]
យោងទៅតាមសំណុំទិន្នន័យរបស់លោកក្លេតុន តែននិងចូណាតាន ផូវែលបានឱ្យដឹងថា៖ ចាប់ពីឆ្នាំ១៩៥០ ដល់ឆ្នាំ២០១០, រដ្ឋប្រហារសរុបមានចំនួន ៤៥៧ ដោយក្នុងនោះមាន ២២៧ (៤៩.៧%) ជារដ្ឋប្រហារបានសម្រេច និង ២៣០ (៥០.៣%) ជារដ្ឋប្រហារបរាជ័យ។[3] យោងតាមប្រភពដដែលបានឱ្យដឹងថា រដ្ឋប្រហារតែងកើតមានភាគច្រើននៅទ្វីបអាហ្រ្វិកនិងអាមេរិក (៣៦.៥% និង ៣១.៩%) បន្ទាប់មកគឺទ្វីបអាស៊ីនិងតំបន់បស្ចឹមបូព៌ា (១៣.១% និង ១៥.៨%) ចំណែកឯទ្វីបអឺរ៉ុបវិញបានជួបព្រឹត្តិការណ៍រដ្ឋប្រហារតិចជាងគេគឺ ២.៦%។[3] ចំនួនរដ្ឋប្រហារខាងលើច្រើនកើតមាននៅពាក់កណ្តាលទស្សវត្ត ១៩៦០ និងពាក់កណ្តាលទស្សវត្ត ១៩៧០ និង ៨០។[3]។ ពីឆ្នាំ១៩៥០ ដល់ឆ្នាំ២០១០ រដ្ឋប្រហារបរាជ័យច្រើនកើតមាននៅបស្ចឹមបូព៌ានិងអាមេរិកឡាទីនដោយភាគរយនៃការជោគជ័យច្រើនកើតមាននៅទ្វីបអាស៊ីនិងអាហ្រ្វិក។[4] រដ្ឋប្រហារដែលកើតមាននៅក្រោយសម័យសង្គ្រាមត្រជាក់ភាគច្រើនជារដ្ឋប្រហារដើម្បីលទ្ធិប្រជាធិបតេយ្យ[5][6][7]ក៏ប៉ុន្តែសម្រាប់រដ្ឋប្រហារខ្លះវិញគឺបានទទួលនូវរដ្ឋាភិបាលផ្តាច់ការទៅវិញ។[4] រដ្ឋប្រហារខ្លះបានថែមទាំងបញ្ឈប់សង្គ្រាមស៊ីវិលនៅតាមប្រទេសមួយចំនួនផងដែរ។[8]
ការសិក្សាស្រាវជ្រាវក្នុងឆ្នាំ២០១៦ បានចាត់ថ្នាក់លទ្ធផលនៃរដ្ឋប្រហារជា ៤ គឺ៖[6]
យោងតាមការស្រាវជ្រាវបានឱ្យយើងដឹងថារដ្ឋប្រហារប្រមាណពាក់កណ្តាលនៃរដ្ឋប្រហារទាំងអស់នៅលើពិភពលោក (ទាំងអំឡុងនិងក្រោយសង្គ្រាមត្រជាក់) គឺសុទ្ធតែបានអនុញ្ញាតឱ្យរបបអត្ថាធិបតេយ្យលេចឡើង (របបដែលអំណាចស្ទើរទាំងអស់ត្រូវធ្លាក់មកនៅក្រោមបុគ្គលម្នាក់)។[6] រដ្ឋប្រហារមួយភាគបីនៅក្នុងសង្គ្រាមត្រជាក់និងរដ្ឋប្រហារ ១២% នៅក្រោយសង្គ្រាមត្រជាក់បានធ្វើឱ្យរបបដឹកនាំក្នុងប្រទេសនីមួយៗត្រឡប់ច្រាស់គ្នា (ឧទាហរណ៍៖ របបកុម្មុយនិស្ត–>ប្រជាធិបតេយ្យ)។[6] វត្តមាននៃរដ្ឋប្រហារប្រជាធិបតេយ្យនៅក្នុងសង្គ្រាមត្រជាក់គឺមានប្រមាណ ១២% ហើយបន្ទាប់ពីសម័យសង្គ្រាមត្រជាក់បានបញ្ចប់វាបានកើនឡើងដល់ទៅ ៤០%។[6]
មុខតំណែង | មេដឹកនាំក្រោយរដ្ឋប្រហារ | មេដឹកនាំមុនរដ្ឋប្រហារ | ប្រទេស | ព្រឹត្តិការណ៍ | កាលបរិច្ឆេទ |
---|---|---|---|---|---|
ប្រធានាធិបតី | ទីអូដូរ៉ូអូបៀង អិនគេម៉ាអិមបាសូកូ | ហ្វ្រង់ស៊ីស្កូ ម៉ាស៊ីអាស អិនគេម៉ា | គីនេ អេក្វាទ័រ | រដ្ឋប្រហារគីនេអេក្វាទ័រឆ្នាំ១៩៧៩ | ៣ សីហា ១៩៧៩ |
ប្រធានាធិបតី | យ៉ូវេរី មូសេវេនី | ទីតូ អូកេឡូ | អ៊ូកង់ដា | សង្គ្រាមផ្ទៃក្នុងអ៊ូកង់ដា | ២៩ មករា ១៩៨៦ |
ប្រធានាធិបតី | អ៊ីឌ្រីស ដេប៊ី | ហ៊ីសេនេ ហាប្រឺ | ឆាដ | បដិវត្តន៍ឆាដ | ២ ធ្នូ ១៩៩០ |
ប្រធានាធិបតី | អ៊ីម៉ូម៉ាលី រ៉ាមន | រាម៉ន ណាប៊ីយេវ[n 1] | តាជីគីស្ថាន | សង្គ្រាមផ្ទៃក្នុងតាជីគីស្ថាន | ១៩ វិច្ឆិកា ១៩៩២ |
នាយករដ្ឋមន្ត្រី | ហ៊ុន សែន | នរោត្តម រណឫទ្ធិ | កម្ពុជា | រដ្ឋប្រហារកម្ពុជាឆ្នាំ១៩៩៧ | សីហា ១៩៩៧ |
ប្រធានាធិបតី | ដេនិស សាស៊ូរ អ៊ិនគេសូ | ប៉ាស្កាល់ លីស៊ូបា | សាធារណរដ្ឋកុងគោ | សង្គ្រាមស៊ីវិលនៃសាធារណរដ្ឋកុងគោ | ២៥ តុលា ១៩៩៧ |
នាយករដ្ឋមន្ត្រី | ហ្រ្វង់ បៃនីម៉ារ៉ាម៉ា | ឡៃសេនី ការ៉ាសេ | ហ្វីជី | រដ្ឋប្រហារហ្វីជីឆ្នាំ២០០៦ | ៥ ធ្នូ ២០០៦ |
ប្រធានាធិបតី | អាបដែលហ្វាតារ អែលស៊ីស៊ី | ម៉ូហាម៉េដ មរស៊ី | អេស៊ីប | រដ្ឋប្រហារអេស៊ីបឆ្នាំ២០១៣ | ៣ កក្កដា ២០១៣ |
នាយករដ្ឋមន្ត្រី | ប្រាយុទ្ធ ច័ន្ទ្រ៍ឱជា | យីងឡាក់ ស៊ីណាវ៉ាតត្រា[n 2] | ថៃ | រដ្ឋប្រហារថៃឆ្នាំ២០១៤ | ២២ ឧសភា ២០១៤ |
ប្រធាននៃក្រុមប្រឹក្សានយោបាយកំពូល | ម៉ារឌី អាល់ម៉ាសាត៍ | អាបត្រាប៊ូ ម៉ានសួរហាឌី[n 3] | យេម៉ែន | រដ្ឋប្រហារយេម៉ែនឆ្នាំ២០១៤–១៥ | ៦ កុម្ភៈ ២០១៥ |
ប្រធានាធិបតី | អែមមឺសុន ម៉ាណាងកាក្វា | រ៉ូបឺត មូកាបេ[n 4] | ស៊ីមបាវេ | រដ្ឋប្រហារស៊ីមបាវេឆ្នាំ២០១៧ | ២៤ វិច្ឆិកា ២០១៧ |
ប្រធាននៃក្រុមប្រឹក្សាអធិបតេយ្យភាព | អាបដែលហ្វាតារ អាល់បឺរហាន | អូម៉ា អាល់បាសឺរ | ស៊ូដង់ | រដ្ឋប្រហារស៊ូដង់ឆ្នាំ២០១៩ | ២១ សីហា ២០១៩ |
ប្រធានាធិបតី | បា អិនដោ | អ៊ីប្រាហ៊ីម ប៊ូបាកា គីតា | ម៉ាលី | រដ្ឋប្រហារម៉ាលីឆ្នាំ២០២០ | ១៩ សីហា ២០២០ |
ប្រធាននៃក្រុមប្រឹក្សារដ្ឋបាលរដ្ឋ | មីន អ៊ុងឡាំង | អ៊ុងសាន ស៊ូជី | មីយ៉ាន់ម៉ា | រដ្ឋប្រហារមីយ៉ាន់ម៉ាឆ្នាំ២០២១ | ១ កុម្ភៈ ២០២១ |
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.