ឃុំសិត្បូ
ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្ដាល From Wikipedia, the free encyclopedia
Remove ads
Remove ads
សង្កាត់ សិត្បូ
សង្កាត់សិត្បូ ជារដ្ឋបាលផ្នែកមួយនៃ ក្រុងតាខ្មៅ ដែលមានផ្ទៃដីប្រហែល ៤៥២.៤០គីឡូម៉ែត្រការ៉េ និងប្រវែងព្រំប្រទល់ចម្ងាយប្រហែល ១៣២.៣៤គីឡូម៉ែត្រ ហើយជាអតីតឃុំ នៃស្រុកស្អាង និងមាន ១៦ឃុំមាន÷
ដែនដី
មានផ្ទៃដីសរុបប្រហែល ១៧,២២គីឡូម៉ែតការ៉េ (៦,៦៥ម៉ាយល៍) និងមានចម្ងាយសរុប ១៨,៨៣គីឡូម៉ែត (១១,៧០ម៉ាយ)។ សង្កាត់សិត្បូ មានទីតាំងតាមផ្លូវជាតិលេខ២១អា ពីរង្វង់មូលក្រុងតាខ្មៅ មកទិសខាងកើតមកទល់និងសួនច្បារក្រុងតាខ្មៅ បត់ស្ដាំ មកតាមដងទន្លេបាសាក់មកទិសខាងត្បូង ឆ្លងកាត់ សង្កាត់តាខ្មៅ ត្រង់ភូមិព្រែកសំរោង និងភូមិថ្មី។ ហើយបន្តដំណើរឆ្លងកាត់ស្ពានទី១(ស្ពានតាំង ហ៊ុន) ជាព្រំប្រទល់សង្កាត់តាខ្មៅ និង ឃុំស្វាយរលំ ភូមិស្វាយរលំ១ ភូមិស្វាយរលំ២ ឆ្លងកាត់ស្ពានទី២(?) ភូមិស្វាយរលំ៣ ភូមិស្វាយរលំ៤ និងភូមិស្វាយរលំ៥ ជាព្រំប្រទល់រវាង សង្កាត់ស្វាយរលំ និង ឃុំសិត្បូ។ ឆ្លងកាត់ភូមិព្រែកតាព្រីង ភូមិសិត្បូ ភូមិកំពង់ព្រីង និងភូមិព្រែកត្រែងដែលជាដែលជាព្រំប្រទល់រវាង សង្កាត់សិត្បូ និងសង្កាត់រកាខ្ពស់។
ព្រំប្រទល់
ភូមិ
មានចំនួន៤គឺ ភូមិព្រែកតាព្រីង ភូមិសិត្បូ ភូមិកំពង់ព្រីង និងភូមិព្រែកត្រែង។
Remove ads
ភូមិព្រែកតាព្រីង (Preaek Ta Pring)
ប្រជាជន
មានផ្ទៃដីប្រហែល ២,៤៥គីឡូម៉ែត្រការ៉េ និងចំងាយប្រមាណ ៦,៥៨គីឡូម៉ែត្រ
ប្រជាជនសរុប៖
ប្រជាជនមរណភាពសរុប
ឆ្នាំ ២០១៧
ភូមិសិត្បូ (Setbou)
មានផ្ទៃដីប្រហែល ១,៥០គីឡូម៉ែត្រការ៉េ និងចំងាយប្រមាណ ៦,៤១គីឡូម៉ែត្រ ហើយប្រជាជនប្រកបរបរ
ប្រជាជនសរុប៖
ប្រជាជនមរណភាពសរុប
ឆ្នាំ ២០១៧
ភូមិកំពង់ព្រីង(Kampong Pring)
មានផ្ទៃដីប្រហែល ៤,៥៩គីឡូម៉ែត្រការ៉េ និងចំងាយប្រមាណ ១១,៧៥គីឡូម៉ែត្រ ហើយប្រជាជនប្រកបរបរ
ប្រជាជនសរុប៖
ប្រជាជនមរណភាពសរុប
ឆ្នាំ ២០១៧
ភូមិព្រែកត្រែង(Preaek Traeng)
មានផ្ទៃដីប្រហែល ៦,៧០គីឡូម៉ែត្រការ៉េ និងចំងាយប្រមាណ ១០,៦៦គីឡូម៉ែត្រ
ប្រជាជនប្រកបរបរ
ប្រជាជនសរុប៖
ប្រជាជនមរណភាពសរុប
ឆ្នាំ ២០១៧
Remove ads
សាលារដ្ឋ
អនុវិទ្យាល័យ
បឋមសិក្សា
សាលាឯកជន
សិស្សប្រលងសញ្ញាបត្រ
បឋមភូមិ
ឆ្នាំសិក្សា ២០១៩
ទុតិយភូមិ
ឆ្នាំសិក្សា ២០១៩
បាល់ទាត់
- ក្រុមបាល់ទាត់យុវជនសិត្បូ
បាល់ទះ
- មិនទាន់មាន
បាល់បោះ
- មិនទាន់មាន
ព្រះពុទ្ធសាសនា
វត្តអារាម
គ្រឹស្គសាសនា
ព្រះវិហារ
Setbou Methodist Church
ឥស្លាមសាសនា
ព្រះវិហារ
មណ្ឌលសុខភាពរដ្ឋ
មណ្ឌលសុខភាពឯកជន
ទណ្ឌពេទ្យ
- ពេទ្យធ្មេញ សុខ សាន្ដ
បណ្ដាញទូរគមនាគន៍
ទូរស័ព្ទ
- Mobitel(Cellcard)
- Smart Axiata
- Metfone
អ៊ិនធឺណេត
- Metfone Internet
- DG Internet
- Opennet Inetnet
ផ្លូវវគោក
ផ្លូវថ្នល់
មានផ្លូវជាតិ ផ្លូវខេត្ត ផ្លូវលំ និងផ្លូវរុក្ខបាល៖
ផ្លូវជាតិ
- ផ្លូវជាតិ ៖ គឺជាផ្លូវដែលធ្វើ និងថែរក្សាដោយថវិកាជាតិ ហើយជាផ្លូវដែលចេញពីរាជធានីភ្នំពេញទៅកាន់ខេត្តនានា។
- ផ្លូវជាតិលេខ២១A នៅឃុំសិត្បូមានប្រវែង ១០គីឡូម៉ែត្រ។
ផ្លូវខេត្ត
- ផ្លូវខេត្ត ៖ ផ្លូវនេះថែរក្សាដោយថវិកាខេត្ត ជាផ្លូវកាត់ផ្លូវជាតិ ឬជាផ្លូវចេញពីទីប្រជុំជនមួយក្នុងខេត្តទៅទីប្រជុំជនមួយទៀត។
ផ្លូវលំ
- ផ្លូវលំ ៖ ផ្លូវតូចៗគ្មានក្រាលថ្ម ដែលគេឃើញមាននៅតំបន់ជនបទ។ ផ្លូវនេះកសាងដោយរដ្ឋបាលមូលដ្ឋាន សហការជាមួយអង្គការក្រៅរដ្ឋាភិបាល និងប្រជាជនក្នុងតំបន់។
ផ្លូវរុក្ខបាល
- ផ្លូវរុក្ខបាល ៖ គឺជាផ្លូវដែលធ្វើ និងថែរក្សាដោយក្រសួងរុក្ខា និងប្រម៉ាញ់សម្រាប់ដឹកនាំផលិតផលព្រៃឈើ សម្រួលតំហែទាំព្រៃឈើ និងធ្វើទេសចរណ៍ធម្មតាផងដែរ។
ផ្លូវទូទាំងប្រទេស
ផ្លូវថ្នល់ទាំងអស់មានប្រវែង ៦០០០គ.ម ចែកជាផ្លូវជាតិ (២៨០០គ.ម) ផ្លូវខេត្ត (១២០០គ.ម)និងផ្លូវរុក្ខបាល (២០០០គ.ម)។ ផ្លូវក្រាលកៅស៊ូហើយមានប្រវែង ២០០០គ.ម ផ្លូវក្រាលថ្ម និងដីក្រហមមានប្រវែង ២០០០គ.ម សល់ពីនេះជាផ្លូវលំ។ ផ្លូវជាតិសំខាន់ៗរួមមាន ៖
- ផ្លូវជាតិលេខ១ ៖ ពីភ្នំពេញទៅព្រំប្រទល់វៀតណាម កាត់តាមអ្នកលឿង និងស្វាយរៀង មានប្រវែង ១៦៧គ.ម។
- ផ្លូវជាតិលេខ២ ៖ ពីភ្នំពេញទៅព្រំប្រទល់វៀតណាម កាត់តាមតាខ្មៅ និងតាកែវ ប្រវែង ១៣៧គ.ម។
- ផ្លូវជាតិលេខ៣ ៖ ពីភ្នំពេញទៅក្រុងព្រះសីហនុ កាត់តាមកំពត និងព្រៃនប់ មានប្រវែង ២៦០គ.ម។
- ផ្លូវជាតិលេខ៤ ៖ ពីភ្នំពេញទៅក្រុងព្រះសីហនុ កាត់តាមកំពង់ស្ពឺ មានប្រវែង ២២៦គ.ម។
- ផ្លូវជាតិលេខ៥ ៖ ពីភំ្នពេញទៅប៉ោយប៉ែត (អូរជ្រៅ, ព្រំប្រទល់ថៃ)កាត់តាមកំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង និងបន្ទាយមានជ័យ មានប្រវែង ៤០៨គ.ម។
- ផ្លូវជាតិលេខ៦ ៖ ពីភ្នំពេញទៅសេរីសោភ័ណ កាត់តាមកំពង់ធំ និង សៀមរាប មានប្រវែង ៣៨៦គ.ម។
- ផ្លូវជាតិលេខ៧ ៖ ពីស្គន់ ទៅ ស្នួល កាត់តាមកំពង់ចាម មានប្រវែង ១៨០គ.ម។
- ផ្លូវជាតិលេខ១៣ ៖ ពីស្នួលទៅព្រំប្រទល់ឡាវ កាត់តាមក្រចេះ និង ស្ទឹងត្រែង ប្រវែង ២៩២គ.ម។
- ផ្លូវជាតិលេខ១៥ ៖ ពីអ្នកលឿង ទៅ ជប់ កាត់តាមព្រៃវែង ប្រវែង ៩០គ.ម។
- ផ្លូវជាតិលេខ១៩ ៖ ពីអូរពងមាន់(ស្ទឹងត្រែង) ទៅ បរកែវ កាត់តាមឡាបានសៀក(រតនះគីរី)ប្រវែង ២០៣គ.ម។
ផ្លូវដែក
ប្រទេសកម្ពុជាយើងមានផ្លូវដែក ២ខ្សែ។ ខ្សែទី១ ចេញពីភ្នំពេញទៅអូរជ្រៅ មានប្រវែង ៣៨៥គ.ម។ ខ្សែទី២ចេញពីភ្នំពេញទៅក្រុងព្រះសីហនុ មានប្រវែង ២៦៦គ.ម។ ផ្លូវដែកនៅប្រទេសយើងទាំងពីរខ្សែនេះមិនទាន់មានលក្ខណះទំនើបនៅឡើយទេ។
ផ្លូវទឹក
កំពង់ចម្លង
- កំពង់ចម្លង ព្រែកតាព្រីង កណ្ដាលកោះអន្លង់ចិន(ឃុំកោះអន្លង់ចិន)
- កំពង់ចម្លង វត្តសិត្បូ ចុងកោះអន្លង់ចិន(ឃុំកោះអន្លង់ចិន)
- កំពង់ចម្លង សិត្បូ ភូមិស្វាយពុំត្រង់(ឃុំកោះអន្លង់ចិន)
- កំពង់ចម្លង ព្រែកត្រែង(ឃុំស្វាយប្រទាល)
ប្រឡាយទឹក
- ស្ដារប្រឡាយ
ប្រព័ន្ធអគ្គីសនី
- ក្រុមហ៊ុន
បណ្ដាញទឹកស្អាត
- ក្រុមហ៊ុន
Remove ads
ឧស្សាហកម្ម
រោងចក្រ
ហ្គោលហ្វេម លីមីតធីត
ឌីកនើធី នីតធើរ លីមីតធីត
លីមីតធីត
សហគ្រាស
អាជីវកម្ម
សេវាកម្មសំឡេង
បូមខ្សាច់
របាយការណ៍ប្រចាំថ្ងៃ
របាយការណ៍ប្រចាខែ
របាយការណ៍ប្រចាំឆ្នាំ
(យកព័ត៌មានផងលោកធំ)
ពាណិជ្ជកម្ម
លក់គឿងសំណង់
ភូមិព្រែកតាព្រីង
ភូមិសិត្បូ
ភូមិកំពង់ព្រីង
ភូមិព្រែកត្រែង
លក់ទូរស័ព្ទដៃ
ភូមិព្រែកតាព្រីង
ភូមិសិត្បូ
ភូមិកំពង់ព្រីង
ភូមិព្រែកត្រែង
លក់គឿងទេស
ភូមិព្រែកតាព្រីង
ភូមិសិត្បូ
ភូមិកំពង់ព្រីង
ភូមិព្រែកត្រែង
យាន្ដដ្ឋាន
ជំនួញ
ដេប៉ូសាំង
- សិត្បូ
- កុក អាន
Remove ads
មន្ត្រីខេត្ត
មន្ត្រីស្រុក
មន្ត្រីឃុំ
រចនាសម្ព័នដឹកនាំ
លោក អ៊ុំ ឡេង (ប្រធានក្រុមព្រឹក្សាឃុំ) | |||||||||||||||||||||||||||||||||||||||||||||
លោក សុត សម្ផស្ស (ស្មៀន) | |||||||||||||||||||||||||||||||||||||||||||||
លោក ស៊ឹម វណ្ណា (ជំទប់ទី១) | |||||||||||||||||||||||||||||||||||||||||||||
លោក ស្រេង ប៊ូ (ជំនួយការស្មៀន) | លោកស្រី លឹម សុខខេង (ជំនួយការស្មៀន) | ||||||||||||||||||||||||||||||||||||||||||||
លោក អ៊ុំ ឡេង (ជំទប់ទី២) | |||||||||||||||||||||||||||||||||||||||||||||
លោក ជូ មន (ក្រុមព្រឹក្សាឃុំ) | លោក ណុប ថៃ (ក្រុមព្រឹក្សាឃុំ) | លោក អ៊ុន ផៃ (ក្រុមព្រឹក្សាឃុំ) | លោក ចិត្ត ទុយ (ក្រុមព្រឹក្សាឃុំ) | ||||||||||||||||||||||||||||||||||||||||||
មន្ត្រីភូមិ
មន្ត្រីភូមិព្រែកតព្រីង
មន្ត្រីភូមិសិត្បូ
មន្ត្រីភូមិកំពង់ព្រីង
មន្ត្រីភូមិព្រែកត្រែង
Remove ads
អធិការខេត្តកណ្ដាល
អធិការស្រុកស្អាង
មន្ត្រីនគរបាលឃុំ
រចនាសម្ព័ន្ឌដឹកនាំ
លោក ម៉ៃ សារិន (នាយប៉ុស៌្ដ) | |||||||||||||||||||||||||||||||||||||
លោក ប៉ុក វិចិត្រ (អនុប៉ុស៌្ដ) | |||||||||||||||||||||||||||||||||||||
លោក សុង ចំរើន (មន្ត្រីប៉ុស៌្ដ) | លោក អឿ សុខា (មន្ត្រីប៉ុស៌្ដ) | លោក ម៉ក់ សុខា (មន្ត្រីប៉ុស៌្ដ) | លោក ខៀវ វី (មន្ត្រីប៉ុស៌្ដ) | លោក ប៉ា ណារិទ្ធ (មន្ត្រីប៉ុស៌្ដ) | |||||||||||||||||||||||||||||||||
មន្ត្រីសន្តិសុខភូមិ
មន្ត្រីសន្តិសុខភូមិព្រែកតាព្រីង
មន្ត្រីសន្តិសុខភូមិសិត្បូ
មន្ត្រីសន្តិសុខភូមិកំពង់ព្រីង
មន្ត្រីសន្តិសុខភូមិព្រែកត្រែង
Remove ads
មន្ត្រីក្រសួង
ក្រសួងអប់រំ
គ្រូចូលនិវត្តន៍
ក្រសួងកសិកម្ម
ក្រសួងសុខាភិបាល
គោលនយោបាយ
ភូមិឃុំមានសុវត្ថិភាព
- ១. គ្មានអំពើលួចឆក់ប្លន់គ្រប់ប្រភេទ
- ២. គ្មានការផលិត ចែកចាយ និងប្រើប្រាស់ថ្នាំញៀន
- ៣. គ្មានអំពើអនាចារ្យ ជួញដូរស្ត្រី និងកុមារ អំពើហឹង្សាក្នុងគ្រួសារ
- ៤. គ្មានក្មេងទំនើង
- ៥. គ្មានល្បែងស៊ីសងគ្រប់ប្រភេទ
- ៦. គ្មានគ្រោះថ្នាក់ចរាចរណ៍
- ៧. គ្មានការប្រើប្រាស់យុទ្ធភ័ណ្ឌ បាញ់បោះគ្រប់ប្រភេទ និងការប្រាស់អាវុធខុសច្បាប់
- ៨. ឆ្លើយតប
- ៩. គ្មានកុងត្រូលជជុស
គណបក្សប្រជាជន
គោលនយោបាយ
បេក្ខជនពេញសិទ្ធ
បេក្ខជនបម្រុង
គណបក្សសង្រ្គោះជាតិ
គោលនយោបាយ
គោលនយោបាយ អាទិភាព ៥ចំណុចរបស់គណបក្សសង្គ្រោះជាតិ សម្រាប់ការបោះឆ្នោតឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧
១. ពង្រឹងសិទ្ធិអំណាចប្រជាពលរដ្ឋផ្ដល់ឱកាស និងលើកទឹកចិត្តប្រជាពលរដ្ឋ បង្កើតសហគមន៍ ផ្ដល់យោបល់ វាយតម្លៃ និងចូលរួមធ្វើសេចក្ដីសម្រេចនានាក្នុងឃុំ-សង្កាត់
២. លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងអភិវឌ្ឍន៍
- ការពារកម្មសិទ្ធិដីធ្លីស្របច្បាប់ របស់ប្រជាពលរដ្ឋ និងមិនចុះហត្ថលេខាលើការវិនិយោគ ឬសម្បទានណាដែលប៉ះពាល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ
- ប្រឹក្សាយោបល់ និងផល់ព័ត៌មានជូនប្រជាពលរដ្ឋពាក់ព័ន្ធនិងការខ្ចីបុល និងទីផ្សារកសិផល
- អភិវឌ្ឍន៍ និងវិនិយោគដោយផ្ដល់ផលប្រយោជន៍ជាអាទិភាពដល់ប្រជាពលរដ្ឋក្នុងឃុំ-សង្កាត់
៣. សេវាសាធារណៈ
- ផ្ដល់លិខិតស្នាមផ្សេងៗ ដោយមិនរើសអើង ស្អាតស្អំ និងទាន់ពេលកំណត់
- បង្កើតមូលនិធិសម្រាប់ជួយជនងាយរងគ្រោះ
៤. សន្តិសុខ
- ពង្រឹងប្រសិទ្ធភាព និងលើកកម្ពស់ការងារនគរបាលដើម្បីឃុំ-សង្កាត់ប្រកបដោយសុវត្ថិភាពគ្មានគ្រឿងញៀន និងគ្មានអំពើហិង្សា
៥. វិមជ្ឈការ (គោលនយោបាយថ្នាក់ជាតិសម្រាប់ឃុំ-សង្កាត់)
- វិមជ្ឈការអំណាច ៖ ប្រគល់សិទ្ធអំណាចធ្វើសេចក្ដីសម្រេចចិត្តក្នុងការអភិវឌ្ឍន៍ឃុំ-សង្កាត់
- វិមជ្ឈការថវិកា ៖ ផ្ដល់ថវិកាយ៉ាងតិច ៥០០.០០០ដុល្លារ ( ហាសិបម៉ឺនដុល្លារអាមេរិក ) សម្រាប់ឃុំ-សង្កាត់នីមួយៗ ក្នុងមួយឆ្នាំ ស្មើនឹងប្រមាណ២០% នៃថវិកាជាតិ
- វិមជ្ឈការសេវាសាធារណៈក្នុងវិស័យអាទិភាព ( អប់រំ សង្គមកិច្ច ប្រព័ន្ធទឹកស្អាត ផ្លូវឃុំ-សង្កាត់ និងផ្ដល់អ្នកជំនាញបច្ចេកទេសកសិកម្ម សុខាភិបាល)។
បេក្ខជនពេញសិទ្ធ
បេក្ខជនបម្រុង
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ
គោលនយោបាយ
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ(គ.ស.ប) មានលោក ខឹម វាសនា ជាប្រធានបក្ស។ គណបក្សនេះមិនមានគោលនយោបាយសម្រាប់អភិវឌ្ឍឃុំ-សង្កាត់នៅមូលដ្ឋាននោះទេ។ ប៉ុន្តែប្រធានគណបក្សនេះបានដាក់ចេញនូវគោលការណ៍ ២ចំណុចគឺ មិនពុករលួយ និងមានវត្តមានបេក្ខភាពប្រធានក្រុមប្រឹក្សាឃុំ-សង្កាត់របស់ខ្លួន២៤ម៉ោងនៅកន្លែងធ្វើការ បើគណបក្សនេះឈ្នះឆ្នោត។ ទោះជាយ៉ាងណា គណបក្សនេះដាក់ចេញនូវគោលដៅ និងវិធីចំនួន៤ ដែលនាំទៅដល់គោលដៅរបស់ខ្លួន។ ១. គោលដៅសុបិនរួម "មាតុភូមិមួយដែលពួកយើងរស់នៅដោយស្មើភាពគ្នាក្នុងភាពជាម្ចាស់" ដែលនឹងត្រូវធ្វើឲ្យស្ដែងឡើងតាមរយៈការប្រែក្លាយយន្តការ៨ចំណុចឲ្យទៅច្បាប់។ ២. ចំណុចចាប់ផ្ដើម បង្កើតមូលដ្ឋានសម្រាប់ការពិចារណា និងការចូលរួមរបស់ប្រជាពលរដ្ឋ៖
- ពន្យល់ប្រជាពលរដ្ឋឲ្យយល់អំពីសង្គមប្រជាធិបតេយ្យ របៀបបង្កើតសង្គមប្រជាធិបតេយ្យ និងផលសង្គមប្រជាធិបតេយ្យ
- ពន្យល់ប្រជាពលរដ្ឋឲ្យយល់ដឹងអំពី សិទ្ធិរបស់គាត់ក្នុងនាមជាម្ចាស់ប្រទេស ករណីកិច្ចក្នុងភាពជាម្ចាស់ក្នុងការចូលរួមសាងប្រទេស និងអំណាចដែលខ្លួនត្រូវ មានដើម្បីអនុវត្តសិទ្ធិ
- ពន្យល់ប្រជាពលរដ្ឋឲ្យយល់ដឹងអំពី គោលដៅ ចំណុចចាប់ផ្ដើម ឥរិយាបថ និង ធនធានមនុស្សនៃការធ្វើនយោបាយរបស់ គ.ស.ប ដើម្បីបង្កើតសង្គមប្រជាធិបតេយ្យ
- ពន្យល់ប្រជាពលរដ្ឋឲ្យចូលរួមជាមួយ គ.ស.ប ដើម្បីបញ្ចប់ការធ្វើនយោបាយ ដោយការដើរតាម ដោយការស្រលាញ់ និងដោយការដឹងគុណ មកជាការធ្វើនយោបាយដោយការរួមគិត រួមធ្វើនិងរួមទទួលខុសត្រូវ
- ពន្យល់ប្រជាពលរដ្ឋឲ្យចូលរួមជាមួយ គ.ស.ប ដើម្បីបញ្ចប់ការចាក់ទុកព្រះធម៌ជាជំនឿសាសនា មកជាការប្រតិបត្តិព្រះធម៌ ដោយការពិចារណារកហេតុផល ដើម្បីធ្វើឲ្យជីវិតរស់នៅមានបុព្វហេតុច្បាស់លាស់នៅក្នុងបច្ចុប្បន្នជាតិ
- ពន្យល់ប្រជាពលរដ្ឋឲ្យមានមូលដ្ឋានគ្រឹះសម្រាប់ការអប់រំសីលធម៌ផ្ទាល់ខ្លួន និងការពង្រឹងចំណេះដឹងទូទៅ ដែលជាមូលដ្ឋាននៃការបញ្ចប់សង្គមដែលពោរពេញទៅដោយការបែងចែងវណ្ណៈ ទៅជាមួយសង្គមដែលប្រជាពលរដ្ឋរស់នៅដោយស្មើភាពគ្នា
- ពន្យល់ប្រជាពលរដ្ឋដោយប្រើប្រាស់មេរៀនត្រាស់ដឹងរបស់ព្រះពុទ្ធ អំពីជីវិតដើម្បីផ្លាស់ប្ដូរផ្នត់គំនិតពីភាពអសកម្ម និងអសីលធម៌ឲ្យជាប្រជាពលរដ្ឋមានសីលធម៌ និងសកម្មក្នុងសកម្មភាពសង្គម
៣.ឥរិយាបថនយោបាយ សុចរិតភាពជាបាតគ្រឹះដែលជាអត្តចរិតផង និងជាឧត្ដមគតិផងដែលជាខ្លឹមពិតប្រាកដរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ស្របតាមទិសស្លោក "ដាក់ខ្លួនឲ្យទាប ឫកពាឲ្យសុភាព តែការងារឲ្យណាស់ "និងប្រកាន់ខ្ជាប់នូវគំនិតដើម "យើងបង្កើតបក្សនេះឡើងដើម្បីជាតិ មិនយកប្រយោជន៍ជាតិដើម្បីបក្សឡើយ" ។ ៤. ធនធានមនុស្ស ត្រូវមានគុណសម្បត្តិរបស់បេះដូង (ជួយសង្គ្រោះ មិនអាត្មានិយម ស្អប់អាក្រក់ និងជាអ្នកបង្ក្រាបអំពើអាក្រក់) និងគុណសម្បត្តិរបស់ខួរក្បាល (មានសមត្ថភាពពិចារណា មានទស្សនវិស័យ គឺមានសកម្មភាពដើម្បីបម្រើទស្សនៈរបស់ខ្លួនឲ្យក្លាយជាពិតបាន) ជាលក្ខណសម្បត្តិមិនអាចខ្វះបាន សម្រាប់ចលនាស្នូលរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។
បេក្ខជនពេញសិទ្ធ
បេក្ខជនបម្រុង
អ្នកអង្កេតការ
គណបក្សសញ្ជាតិកម្ពុជា
គោលនយោបាយ
បេក្ខជនពេញសិទ្ធ
បេក្ខជនបម្រុង
ធនាគារអេស៊ីលីដា(ACLIDA)
អំពីអតិថិជន
មន្ត្រីគ្រឹស្ថានមេក្រូហិរញ្ញវត្ថុ
ធនាគារប្រាសាក់
អំពីអតិថិជន
មន្ត្រីគ្រឹស្ថានមេក្រូហិរញ្ញវត្ថុ
ធនាគារអម្រិត
អំពីអតិថិជន
មន្ត្រីគ្រឹស្ថានមេក្រូហិរញ្ញវត្ថុ
ហត្ថាកសិករ
អំពីអតិថិជន
មន្ត្រីគ្រឹស្ថានមេក្រូហិរញ្ញវត្ថុ
វីហ្សិនហ្វាន់
អំពីអតិថិជន
មន្ត្រីគ្រឹស្ថានមេក្រូហិរញ្ញវត្ថុ
អេអឹមខេ(AMK)
អំពីអតិថិជន
មន្ត្រីគ្រឹស្ថានមេក្រូហិរញ្ញវត្ថុ
អិលអូអិលស៊ី(LOLC)
អំពីអតិថិជន
មន្ត្រីគ្រឹស្ថានមេក្រូហិរញ្ញវត្ថុ
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៊ូរី ហ្វាយនែន ខេមបូឌា ភីអិលស៊ី
អំពីអតិថិជន
មន្ត្រីគ្រឹស្ថានមេក្រូហិរញ្ញវត្ថុ
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចំរើន ម៉ាយក្រូហ្វាយនែន លីមីធីត
អំពីអតិថិជន
មន្ត្រីគ្រឹស្ថានមេក្រូហិរញ្ញវត្ថុ
មេក្រូហិរញ្ញវត្ថុបៃតង
អំពីអតិថិជន
មន្ត្រីគ្រឹស្ថានមេក្រូហិរញ្ញវត្ថុ
គ្រួសារឥណទាន
អំពីអតិថិជន
មន្ត្រីគ្រឹស្ថានមេក្រូហិរញ្ញវត្ថុ
ស៊ីធីហ្វាយនែន(City Finance)
អំពីអតិថិជន
មន្ត្រីគ្រឹស្ថានមេក្រូហិរញ្ញវត្ថុ
មន្ត្រីក្រសួង
អង្កការជាតិ អន្តរជាតិ និងក្រៅរដ្ឋាភិបាល
មន្ត្រីមូលដ្ឋាន
ប្រជាពលរដ្ឋ
ដៃគូរសហការណ៍
មន្ត្រីក្រសួង
អង្កការជាតិ អន្តរជាតិ និងក្រៅរដ្ឋាភិបាល
មន្ត្រីមូលដ្ឋាន
ប្រជាពលរដ្ឋ
ក្រុមហ៊ុនទទួលគម្រោង និងដេញថ្លៃ
ជាតិ អន្តរជាតិ និងក្រៅរដ្ឋាភិបាល
ជាតិ
អន្តរជាតិ
ក្រៅរដ្ឋាភិបាល
មូលដ្ឋាន
ប្រជាពលរដ្ឋ
គមនាគមន៍
ផ្លូវ
ប្រព័ន្ធធារាសាស្ត្រ
ប្រឡាយទឹក
លូរំដោះទឹក
សំណង់
សាលារៀន
មន្ទីរពេទ្យ
សំណង់សាសនា
បណ្ដាញផ្គត់ផ្គង់
ទឹកស្អាត ចរន្តអគ្គីសនី បណ្ដាញទូរស័ព្ទ និងអិុនធឺណេត
ច្បាប់
រដ្ឋធម្មនុញ្ញ
ជំពូកទី១ អំពីអធិបតេយ្យ
មាត្រា១
ប្រទេសកម្ពុជាជាព្រះរាជាណាចក្រដែលព្រះមហាក្សត្រទ្រង់ប្រតិបត្តិតារដ្ឋធម្មនុញ្ញ និងតាមលទ្ធិប្រជាធិបតេយ្យ សររីពហុបក្ស។
មាត្រា២
បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា មិនអាចរំលោភបានជាដាច់ខាតក្នុងព្រំដែនរបស់ខ្លួន ដែលមានកំណត់លក្នុងខ្នាត ១/១០០,០០០ធ្វេីនៅចន្លោះឆ្នាំ ១៩៣៣-១៩៥៣ ដែលទទួលស្គាល់ជាអន្តរជាតិនៅចន្លោះឆ្នាំ ១៩៦៣-១៩៦៩។
ឯកសារ និងសេវាសាធារណៈ
អត្តសញ្ញាណប័ណ្ណ
- អត្តសញ្ញាណប័ណ្ណនឹងត្រូវបង់ថ្លៃសេវាចំនួន ១០០០០រៀល(១ម៉ឺនរៀល)ក្នុងមួយក្បាល រយៈពេលពេលនៃការផ្ដល់សេវាគឺ ៣០ថ្ងៃនៃថ្ងៃធ្វើការ។
អ្នកស្នើសុំត្រូវភ្ជាប់មកជាមួយនូវ៖
+ សំបុត្រកំណើតកូន ឬសំបុត្របញ្ជាក់កំណើត។
សំបុត្រកំណើត
- ការផ្ដល់សេវាសំបុត្រកំណើតគឺ មិនត្រូវបានយកកំរៃទេក្នុងអំឡុងពេល ៣០ថ្ងៃ បន្ទាប់ពីកើត។ ការស្នើសុំសេវានេះ នឹងចំណាយរយះពេលយ៉ាងយូរ ៣ថ្ងៃនៃថ្ងៃធ្វើការ។ អ្នកស្នើសុំត្រូវភ្ជាប់ជាមួយនូវ÷
+ លិខិតទទួលស្គាល់កំណើត ចេញដោយមណ្ឌលសុខភាព មន្ទីពេទ្រ ឬមេភូមិ មានឈ្មោះឪពុកម្ដាយទារក
+ សេក្ដីចំលងសំបុត្រអាពាហ៍ពិពាហ៍ ឬសេក្ដីចំលងបញ្ជាក់អាពាហ៍ពិពាហ៍របស់ឪពុកម្ដាយទារកបើមាន។
សំបុត្របញ្ជាក់កំណើត
- ការធ្វើសំបុត្របញ្ជាក់កំណើត នឹងបង់ថ្លៃសេវាចំនួន ១០,០០០រៀល (១ម៉ឺនរៀល) ការស្នេីសុំសំបុត្រនេះ ចំណាយរយះពេលយ៉ាងយូរ ៣ថ្ងៃនៃថ្ងៃធ្វើការ។ អ្នកស្នើសុំត្រូវភ្ជាប់មកជាមួយនូវ÷
+ លិខិតទទួលស្គាល់កំណើតចេញដោយ មណ្ឌលសុខភាព មន្ទីពេទ្រ ឬមេភូមិបើមាន
+ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅដែលមានឈ្មោះឪពុកម្ដាយទារក
+ សេក្ដីចំលងសំបុត្រអាពាហ៍ពិពាហ៍ ឬសេក្ដីចម្លងបញ្ជាក់អាពាហ៍ពិពាហ៍របស់ឪពុកម្ដាយទារក(បើមាន)
+ ពាក្យបណ្ដឹងសុំចុះអាត្រានុកូលដ្ឋានបញ្ជាក់កំណើត។
សេក្ដីចំលងសំបុត្រកំណើត
- ការធ្វើសេវាសេក្ដីចំលងសំបុត្រកំណើតនឹងត្រូវបង់ថ្លៃសេវាចំនួន ៣,០០០រៀល(បីពាន់រៀល)ក្នុងមួយសន្លឹក ហើយត្រូវចំណាយរយៈពេលយ៉ាងយូរ ៣ថ្ងៃនៃថ្ងៃធ្ធើការ។ អ្នកស្នើសុំត្រូវភ្ជាប់ជាមួយ÷
+ សំបុត្រកំណើត រឺសំបុត្របញ្ជាក់កំណើតច្បាប់ដើម។
សៀវភៅគ្រួសារ
- សៀវភៅគ្រួសារនឹងត្រូវបង់ថ្លៃសេវាចំនួន ១០០០០រៀល(១ម៉ឺនរៀល)ក្នុងមួយក្បាល រយៈពេលពេលនៃការផ្ដល់សេវាគឺ ១០ថ្ងៃនៃថ្ងៃធ្វើការ។ អ្នកស្នើសុំត្រូវភ្ជាប់មកជាមួយនូវ៖
+ ពាក្យសុំធ្វើសៀវភៅគ្រួសារ
+ សំបុត្រកំណើតកូន ឬសំបុត្របញ្ជាក់កំណើតកូន។
សៀវភៅស្នាក់នៅ
- សៀវភៅស្នាក់នៅនឹងត្រូវបង់ថ្លៃសេវាចំនួន ១០០០០រៀល(១ម៉ឺនរៀល)ក្នុងមួយក្បាល រយៈពេលពេលនៃការផ្ដល់សេវាគឺ ១៥ថ្ងៃនៃថ្ងៃធ្វើការ។ អ្នកស្នើសុំត្រូវភ្ជាប់មកជាមួយនូវ៖
+ ពាក្យសុំធ្វើសៀវភៅគ្រួសារ
+ សំបុត្រអាពាហ៍ពិពាហ៍ ឬសំបុត្របញ្ជាក់អាពាហ៍ពិពាហ៍របស់មេគ្រួសារ
+ សំបុត្រកំណើតកូន ឬសំបុត្របញ្ជាក់កំណើតកូន។
ប័ណ្ណប្រកាសអាពាហ៍ពិពាហ៍
- ការធ្វើប័ណ្ណប្រកាសអាពាហ៍ពិពាហ៍ នឹងត្រូវបង់ថ្លៃសេវាចំនួន ៣,០០០រៀល(បីពាន់រៀល)ក្នុងមួយសន្លឹក ហើយត្រូវចំណាយពេលយ៉ាងយូរ ៣ថ្ងៃនៃថ្ងៃធ្វើការ។ អ្នកស្នើសុំត្រូវភ្ជាប់មកជាមួយនូវ÷
+ សេក្ដីចំលងសំបុត្រកំណើត ឬសេក្ដីចំលងសំបុត្របញ្ជាក់កំណើត
+ លិខិតបញ្ជាក់ភាពនៅលីវ ឬមេម៉ាយ ឬពោះពោះម៉ាយ ដោយមានបិទរូបថតរបស់សាម៉ីលួនទាំងពីរ
+ ពាក្យស្នើសុំអាពាហ៍ពិពាហ៍របស់សាម៉ីលួន។
ការចុះបញ្ជីសំបុត្រអាពាហ៍ពិពាហ៍
- ក្រោយពីការបិទផ្សាយជាសាធារណៈនៃប័ណ្ណប្រកាសអាពាហ៍ពិពាហ៍ បើគ្មានពាក្យប្ដឹងជំទាស់ពីអាពាហ៍ពិពាហ៍នេះទេ ការចុះបញ្ជីសំបុត្រអាពាហ៍ពិពាហ៍ នឹងអាចធ្វើទៅបាន។ ការធ្វើសំបុត្រនេះត្រូវបង់ថ្លៃសេវា ១៥,០០០រៀល(១ម៉ឺន ប្រាំពាន់រៀល)ក្នុងមួយសន្លឹក សំរាប់ប្រជាពលរដ្ឋខ្មែររៀបការជាមួយប្រជាពលរដ្ឋខ្មែរ សំរាប់ប្រជាពលរដ្ឋខ្មែររៀបការជាមួយជនបរទេស ត្រូវបង់ថ្លៃសេវា ៣០,០០០រៀល រយៈពេលស្នើសុំចំនួន ៣ថ្ងៃដោយភ្ជាប់មកជាមួយនូវ÷
+ សាក្សី ២រូប មិនមែនជាសាច់ញាតិ និងជានិតិជន ដោយភ្ជាប់មកជាមួយនូវ÷
- សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ
- អត្តសញ្ញាណប័ណ្ណរបស់ពួកគេ
+ សំបុត្របញ្ជាក់កំណើតរបស់សាម៉ីខ្លួនទាំង២
+ ប័ណ្ណប្រកាសអាពាហ៍ពិពាហ៍
សេក្ដីចំលងសំបុត្រអាពាហ៍ពិពាហ៍
- សេក្ដីប្រកាសពាពាហ៍ពិពាហ៍ត្រូវបង់ថ្លៃសេវាចំនួន ៣,០០០រៀល(បីពាន់រៀល)ក្នុង១សន្លឹក រយៈពេលផ្ដល់វ់សេវាចំនួន ៣ថ្ងៃនៃថ្ងៃធ្វើការ។ អ្នកស្នើសុំត្រូវភ្ជាប់មកជាមួយនូវ÷
- សំបុត្រអាពាហ៍ពិពាហ៍ ឬសំបុត្របញ្ជាក់អាពាហ៍ពិពាហ៍ច្បាបនដើម។
សំបុត្រមរណៈភាព
- សេវាសំបុត្រមរណៈភាពគឺមិនគិតកំរៃទេ ក្នុងអំឡុងពេល ១៥ថ្ងៃបន្ទាប់ពីថ្ងៃទទួលមរណៈភាព
បើលើសពី ១៥ថ្ងៃត្រូវដាក់ពាក្យបណ្ដឹងសុំសំបុត្រមរណៈភាពពីឃុំ-សង្កាត់។ បើលើសពី ១ឆ្នាំត្រូវសុំសាលក្រមពីសាលាដំបូង រាជធានី-ខេត្ត។ ករាស្នើសុំត្រូវភ្ជាប់មកជាមួយនូវ÷
+ លិខិតជូនដំណឹងមរណៈភាព
+ សៀវភៅគ្រួសារដែលមានឈ្មោះអ្នកស្លាប់ក្នុងនោះ(បើមាន)
+ សេក្ដីចំលងសំបុត្រកំណេីត ឬសេក្ដីចំលងសំបុត្របញ្ជាក់កំណើតរបស់អ្នកស្លាប់។
សេក្ដីចំលងសំបុត្រមរណៈភាព
- សេក្ដីចំលងសំបុត្រមរណៈភាព នឹងត្រូវបង់ថ្លៃសេវាចំនួន ៣,០០០រៀល(បីពាន់រៀល)ក្នុង១សន្លឹក ហើយត្រូវចំណាយពេលយ៉ាងយូរ ៣ថ្ងៃនៃថ្ងៃធ្វើការ។ ការស្នើសុំត្រូវភ្ជាប់មកជាមួយនូវ÷
+ លិខិតជូនដំណឹងមរណៈភាព
+ សៀវភៅគ្រួសារដែលមានឈ្មោះអ្នកស្លាប់ក្នុងនោះ(បើមាន)
+ សេក្ដីចំលងសំបុត្រកំណើត ឬសេក្ដីចំលងសំបុត្របញ្ជាក់កំណេីតរបស់អ្នកស្លាប់
+ សៀវភៅគ្រួសារ ឬសេក្ដីចំលងសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើតរបស់អ្នកស្នើសុំ
+ អ្នកស្នើសុំអាចមានអត្តសញ្ញាណប័ណ្ណ ឬសេក្ដីចំលងសំបុត្រកំណើត ឬសេក្ដីចំលងលិខិតសំបុត្របញ្ជាក់កំណើត។
លិខិតបញ្ជាក់ភាពនៅលីវ មេម៉ាយ ឬពោះម៉ាយ
- លិខិតបញ្ជាក់ភាពនៅលីវ មេម៉ាយ ឬពោះម៉ាយ នឹងត្រូវបង់ថ្លៃសេវាចំនួន ១០,០០០រៀល(មួយម៉ឺនរៀល)ក្នុង១សន្លឹក ដែលមានសុពលភាពរយៈពេល ៣ខែ ហើយត្រូវចំណាយពេលយ៉ាងយូរ ៣ថ្ងៃនៃថ្ងៃធ្វើការ។ ការស្នើសុំត្រូវភ្ជាប់មកជាមួយនូវ÷
+ បើមេម៉ាយ ឬពោះម៉ាយដោយប្ដី ឬប្រពន្ធស្លាប់ត្រូវភ្ជាប់មកជាមួយនូវសំបុត្រមរណៈភាពរបស់ប្ដី ឬប្រពន្ធដែលស្លាប់នោះ
+ បើនៅលីវត្រូវមានលិខិតស្នើសុំបញ្ជាក់ភាពនៅលីវដែលអាចរកបាននៅសាលាឃុំ
+ សេក្ដីចំលងសំបុត្រកំណើត
+ សៀវភៅគ្រួសារ
+ អត្តសញ្ញាណប័ណ្ណ ហើយសាម៉ីខ្លួនត្រូវបានបង្ហាញខ្លួននៅពេលស្នើសុំ
+ បញ្ជាក់អ្នកស្នើសុំត្រូវមានអាយុចាប់ពី ១៨ឆ្នាំ។
លិខិតលែងលះ
- លិខិតលែងលះ នឹងត្រូវបង់ថ្លៃសេវាចំនួន ១០,០០០រៀល(មួយម៉ឺនរៀល)ក្នុង១សន្លឹក ដែលមានសុពលភាពរយៈពេល ៣ខែ ហើយត្រូវចំណាយពេលយ៉ាងយូរ ៣ថ្ងៃនៃថ្ងៃធ្វើការ។
ការស្នើសុំត្រូវភ្ជាប់មកជាមួយនូវ÷
+ ត្រូវភ្ជាប់មកជាមួយនូវសាកក្រមតុលាការ
+ លិខិតស្នេីសុំលែងលះដែលអាចរកបាននៅសាលាឃុំ
+ សេក្ដីចំលងសំបុត្រកំណើត
+ សៀវភៅគ្រួសារ
+ អត្តសញ្ញាណប័ណ្ណ ហើយសាមីុខ្លួនទាំងសងខាង ត្រូវបានបង្ហាញខ្លួននៅពេលស្នេីសុំ
+ បញ្ជាក់អ្នកស្នើសុំនេះអាចធ្វើទៅបានលុះមានការព្រមពាងពីភាគីទាំងសងខាង ដែលករណីខាងលើសម្របសម្រួលតទៅទៀតលែងបាន។
ព្រមទាំងមានសាក្សីម្ខាង២រូប។
លិខិតបញ្ជាក់កម្មសិទ្ធលើប្រវត្តិដីធ្លី
- លិខិតបញ្ជាក់កម្មសិទ្ធលើប្រវត្តិដីធ្លី នឹងត្រូវបង់ថ្លៃសេវាចំនួន ២០,០០០រៀល(ពីរម៉ឺនរៀល)ក្នុង១សន្លឹក ហើយរយៈពេលផ្ដល់សេវា ៧ថ្ងៃនៃថ្ងៃធ្វើការ។ អ្នកស្នើសុំត្រូវភ្ជាប់មកជាមួយនូវ÷
+ សៀវភៅគ្រួសារ
+ អត្តសញ្ញាណប័ណ្ណ
+ ប័ណ្ណកម្មសិទ្ធិ
ឯកសារកំណត់ហេតុសង្កេតដីធ្លីអាចរកបាននៅភូមិ ឬឃុំ។
លិខិតបញ្ជាក់ប្រវត្តិរូប
- លិខិតបញ្ជាក់ប្រវត្តិរូប នឹងត្រូវបង់ថ្លៃសេវាចំនួន ៥,០០០រៀល(ប្រាំពាន់រៀល) លិខិតនេះមានសុពលភាពរយៈពេល ៣ខែ។ ហើយរយៈពេលនៃការផ្ដល់សេវាគឺយ៉ាងយូរ ៣ថ្ងៃនៃថ្ងៃធ្វើការ។ ការស្នើសុំត្រូវភ្ជាប់មកជាមួយនូវ÷
+ សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត
+ អត្តសញ្ញាណប័ណ្ណ
+ រូបថត ៤×៦ ១សន្លឹក។
លិខិតទិញ-លក់
- លិខិតទិញ-លក់ សត្វពាហនៈ នឹងត្រូវបង់ថ្លៃសេវាចំនួន ៣,០០០រៀល(បីពាន់រៀល)កន្នុង១ក្បាល លិខិតនេះមានសុពលភាពរយៈពេលតែ ១លើកប៉ុណ្ណោះ។ ហើយរយៈពេលនៃការផ្ដល់សេវាគឺ៣ថ្ងៃនៃថ្ងៃធ្វើការ។ ការស្នើសុំត្រូវភ្ជាប់មកជាមួយនូវ÷
+ លិខិតទិញលក់
+ លិខិតបញ្ជាក់ពីពេទ្រសត្វភូមិ។
លិខិតបញ្ជាក់ទីលំនៅ
- លិខិតបញ្ជាក់ទីលំនៅ នឹងត្រូវបង់ថ្លៃសេវាចំនួន ៤,០០០រៀល(បួនពាន់រៀល)ក្នុង១ច្បាប់ ដែលមានសុពលភាពរយៈពេល ៣ខែ។ រយៈពេលនៃការស្នើសុំមិនលើសពី ៣ថ្ងៃនៃថ្ងៃធ្វើការ។ អ្នកស្នើសុំត្រូវភ្ជាប់មកជាមួយនូវ÷
+ សៀវភៅស្នាក់នៅ
+ សៀវភៅគ្រួសារ
+ អត្តសញ្ញាណប័ណ្ណ
លិខិតផ្លាស់ប្ដូរទីលំនៅ
- លិខិតផ្លាស់ប្ដូរទីលំនៅ
លិខិតបញ្ជាក់លើសេវាឥណនទាន(ខ្ចីប្រាក់)
- លិខិតបញ្ជាក់លើសេវាឥណនទាន(ខ្ចីប្រាក់) នឹងត្រូវបង់ថ្លៃសេវាចំនួន ៤,០០០រៀល(បួនពាន់រៀល)ក្នុង១សន្លឹក ដែលមានសុពលភាពរហូតដល់ចប់កិច្ចសន្យា។ រយៈពេលនៃការផ្ដល់សេវាគឺ យ៉ាងយូរ ៣ថ្ងៃនៃថ្ងៃធ្វើការ។ ការស្នើសុំត្រូវភ្ជាប់មកជាមួយនូវ÷
+កិច្ចសន្យាខ្ចីប្រាក់
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads