ខេត្តឧប្បលរាជធានី

ខេត្តឧប្បលរាជធានី អាណាចក្រខ្មែរ From Wikipedia, the free encyclopedia

ខេត្តឧប្បលរាជធានី
Remove ads

ខេត្តឧប្បលរាជធានី ឬ អូរបុណ្យរាជធានី (សៀម : อุบลราชธานี) ដែលជាទូទៅគេហៅកាត់ថា ឧបល ឬ ឧប៊ុន គឺជាខេត្តធំមួយនៅភូមិភាគឦសានប្រទេសសៀមៗហៅថាអ៊ីសានដែលវាមានផ្ទៃដីធំជាងគេទី ០២ នៅភូមិភាគអ៊ីសានបន្ទាប់​ពី​ខេត្ត​នគររាជ​សីមានិង​ធំជាងគេទី​ ០៥​ នៅក្នុងប្រទេស​សៀមហើយ​ជា​ខេត្ត​ដែល​មាន​ប្រជាជន​ច្រើន​ជាងគេ​ទី​ ០២ នៅ​ក្នុង​ប្រទេស​បន្ទាប់​ពី​ខេត្ត​នគររាជសីមា។វាជាខេត្តដែលមានប្រវត្តិដ៏យូរលង់ណាស់មកហើយដែលមាន​ភស្តុតាង​ជាច្រើនទាំង​ប្រវត្តិសាស្ត្រ​បុរាណនិង​បុរាណវិទ្យា។ខេត្តឧប្បលរាជធានីមានចម្ងាយប្រមាណ ៦៣០ គីឡូម៉ែត្រពីទីក្រុងបាងកក(ខេត្តបឹងកក់)។ខេត្តនេះមានព្រំប្រទល់ជាប់នឹងខេត្តអំណាចចម្រើន ខេត្តយសោធរ និង ខេត្តសិរីសាកេត​នៅភាគខាងជើងនិងខាងកើតជាប់នឹងខេត្ត​សារ៉ាវ៉ាន់ និង ខេត្តចម្ប៉ាស័ក្តិ ប្រទេសលាវ និងនៅភាគខាងត្បូងជាប់នឹងខេត្តព្រះវិហារ ប្រទេសកម្ពុជា

ព័ត៌មានសង្ខេប ខេត្ដឧប្បលរាជធានី อุบลราชธานี, ប្រទេស ...
Remove ads
Remove ads

ប្រវត្តិ

កាលពីអតីតកាលខេត្តនេះគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាណាចក្រខ្មែររហូតមកដល់រជ្ជកាលព្រះបាទហ្វាង៉ុមបានបង្កើតនគរឡានឆាងឡើងហើយក្រោយមកបានក្លាយជាព្រះរាជាណាចក្រចម្ប៉ាស័ក្តិ

ទីក្រុងនេះត្រូវបានបង្កើតឡើងនៅចុងសតវត្សរ៍ទី ១៨ ដោយថៅខាំផុនដែលជាកូនចៅរបស់ព្រះវ៉ូនិងព្រះតាដែលបានភៀសខ្លួនពីស្ដេចសិរីប៊ុនសាន្ដនៃទីក្រុងវៀងច័ន្ទន៍ចូលទៅក្នុងព្រះរាជាណាចក្រសៀមនៅក្នុងរជ្ជកាលស្ដេចតាកស៊ីន។ក្រោយមកថៅខាំផុនត្រូវបានតែងតាំងនិងមានគោរមងារជាព្រះពុទ្ធវង្សាដែលជាអ្នកគ្រប់គ្រងទី ០១ នៅខេត្តឧប្បលរាជធានី។នៅក្នុងឆ្នាំ ១៩៧២ ខេត្តឧប្បលរាជធានីបានក្លាយទៅជាខេត្តផ្លូវការហើយក៏ជាមជ្ឈមណ្ឌលរដ្ឋបាលនៃមណ្ឌលទេសាភិបាលភូមិភាគឦសានផងដែរ។

រហូតមកដល់ឆ្នាំ ១៩៧២ ខេត្តឧប្បលរាជធានីគឺជាខេត្ដដែលមានផ្ទៃដីធំបំផុតនៅក្នុងតំបន់ភូមិភាគអ៊ីសាននៃប្រទេសសៀមខេត្តយសោធរត្រូវបានបំបែកចេញពីខេត្តឧប្បលរាជធានីនៅក្នុងឆ្នាំ ១៩៧២ បន្ទាប់មកខេត្តអំណាចចម្រើនក៏បានបំបែកចេញពីខេត្តនេះនៅក្នុងឆ្នាំ ១៩៩៣។

នៅមុនពេលក្លាយជាខេត្ដជាផ្លូវការខេត្តឧប្បលរាជធានីគឺជាមជ្ឈមណ្ឌលរដ្ឋបាលនៃមណ្ឌលទេសាភិបាលភូមិភាគឦសានប៉ុន្តែក្រោយមកខេត្តនេះត្រូវបានបំបែកចេញពីមណ្ឌលទេសាភិបាលភូមិភាគឦសានវិញ។នៅក្នុងឆ្នាំ ១៩២៥ វាបានក្លាយជាមណ្ឌលមួយនៃខេត្តនគររាជសីមាក្រោយមកវាត្រូវបានដកចេញវិញពីមណ្ឌលនៅក្នុងឆ្នាំ ១៩៣៣ ហើយខេត្តនេះក៏បានក្លាយជារដ្ឋបាលរងកម្រិតដំបូងនៅក្នុងប្រទេស។

Remove ads

រដ្ឋបាល

ខេត្តឧប្បលរាជធានី ចែកចេញជា ២៥ ក្រុង/ស្រុក ២១៩ សង្កាត់/ឃុំ និង​ ២៤៦៩ ភូមិ ៖

Thumb
ផែនទីក្រងនិងស្រុកនៃខេត្តឧប្បលរាជធានី
លេខរៀង ឈ្មោះភាសាខ្មែរ ឈ្មោះអក្សរឡាតាំង ឈ្មោះភាសាសៀម
០១ ក្រុងឧប្បលរាជធានី
Thumb
Mueang Ubon Ratchathani เมืองอุบลราชธานี
០២ ស្រុកស្រីមឿងម៉ៃ Si Mueang Mai ศรีเมืองใหม่
០៣ ស្រុកខុងចៀម Khong Chiam โขงเจียม
០៤ ស្រុកខឿងណៃ Khueang Nai เขื่องใน
០៥ ស្រុកខេមារ៉ាដ្ឋ Khemarat เขมราฐ
០៦ ស្រុកតេជឧត្ដម Det Udom เดชอุดม
០៧ ស្រុកណាចាលួយ Na Chaluai นาจะหลวย
០៨ ស្រុកណាំយឿន Nam Yuen น้ำยืน
០៩ ស្រុកប៊ុនថារីក Buntharik บุณฑริก
១០ ស្រុកត្រាខាន់ភឿតផុន Trakan Phuet Phon ตระการพืชผล
១១ ស្រុកគុតខៅពូន Kut Khaopun กุดข้าวปุ้น
១២ ស្រុកម៉័ងសាមសិប Muang Sam Sip ม่วงสามสิบ
១៣ ស្រុកវ៉ារិនចម្រាប់ Warin Chamrap วารินชำราบ
១៤ ស្រុកភីប៊ុនម៉ាំងសាហាន Phibun Mangsahan พิบูลมังสาหาร
១៥ ស្រុកតានស៊ុម Tan Sum ตาลสุม
១៦ ស្រុកពោធិ៍ស័យ Pho Sai โพธิ์ไทร
១៧ ស្រុកសំរោង Samrong สำโรง
១៨ ស្រុកដនមុតដែង Don Mot Daeng ดอนมดแดง
១៩ ស្រុកស៊ីរីនថន Sirindhorn สิรินธร
២០ ស្រុកធុងស្រីឧត្ដម Thung Si Udom ทุ่งศรีอุดม
២១ ស្រុកណាយៀ Na Yia นาเยีย
២២ ស្រុកណាតាន Na Tan นาตาล
២៣ ស្រុកឡៅសឿគោក Lao Suea Kok เหล่าเสือโก้ก
២៤ ស្រុកសាវ៉ាងវីរ៉ាវង្ស Sawang Wirawong สว่างวีระวงศ์
២៥ ស្រុកណាំឃុន Nam Khun น้ำขุ่น
Remove ads

ប្រាសាទ

មើលផងដែរ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads