ធម្មរាជាទី៣ (រជ្ជកាលទី៣)
From Wikipedia, the free encyclopedia
Remove ads
ធម្មរាជាទី៣ (រជ្ជកាលទី៣) ឬ ស្រីធម្មរាជ (អង់គ្លេស: Dhamma Reachea III/3rd reign) or (Srei Dhamma Reach) (ប្រ.ស|គ.ស ១៦៩០-១៧៤៧) រជ្ជកាលគ្រងរាជ (គ.ស ១៧៣៨-១៧៤៧) ព្រះស្រីធម្មរាជ បានឡើងគ្រងរាជជាលើកទី៣ ដោយការធ្វើរដ្ឋប្រហារយោធាបណ្ដេញ ព្រះសត្ថាទី២ ចេញពីរាជបល្ល័ង ព្រះស្រីធម្មរាជឡើងសោយនៅរាជធានីឧដុង្គ ក្នុងឆ្នាំ ១៧៣៨ នៃគ.សករាជ ដែលយកព្រះនាមពេញហៅថា "ព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះស្រីធម្មរាជ" ។[១]
Remove ads
Remove ads
នគររាជសីមាបានទៅសៀម
Handing over of Nokor Reachseima to Siam
- Thai Pronount: Nakhon Ratchasima
ក្រោយពេលព្រះស្រីធម្មរាជ ទ្រង់បានឡើងសោយរាជជាលើកទី៣ ដោយមានជំនួយពីទ័ពសៀមក្នុងការធ្វើរដ្ឋប្រហារយោធា បណ្ដេញ ព្រះសត្ថាទី២ ចេញពីរាជបល្ល័ងរួចមក ទ្រង់បានឡាយព្រះហស្តលេខាកាត់ ខេត្តនគររាជសីមា ទៅឱ្យសៀមជាផ្លូវការណ៍ ក្នុងឆ្នាំ ១៧៣៨ នៃគ.សករាជ ។ ព្រះធម្មរាជាទី៣ ទ្រង់បានតែងតាំង ព្រះអង្គឯម ដែលជាបុត្រច្បង មានឋានៈជាឧភយោរាជ (អ្នកស្នងរាជ) ទ្រង់បានតែងតាំង ព្រះអង្គទងទី២ ដែលជាបុត្រ ព្រះពញ្ញាយ៉ង ជាមហាឧបរាជ ហើយទ្រង់លើក ចៅពញ្ញាចន្ទ ប្ដូរព្រះនាមឱ្យជា ព្រះឧទ័យ "ដើម្បីកុំឱ្យបរមនាមក្សត្រខ្មែរជាន់គ្នា និង សម្ដេចព្រះឧទ័យ ដែលជាបុត្រ ព្រះស្រីសុរិយោពណ៌ ដូចនេះ ក្រុមអ្នកប្រវត្តិវិទូសម្គាល់ហៅទ្រង់ថា ឧទ័យរាជាទី២" ។ ព្រះធម្មរាជាទី៣ ទ្រង់ក៏បានយកស្នំមួយអង្គទៀត មានព្រះនាមថា អ្នកម្នាង-ស ហើយប្រសូត្របានបុត្រាមួយអង្គទៀតព្រះនាម អង្គស្ងួន ។[២]
Remove ads
ចម្បាំងនៅបាភ្នំ (ខេត្តព្រៃវែង)
Battle at Ba Phnom (Prey Veng Province)
នៅគ.សករាជ ១៧៣៩ ព្រះអង្គយ៉ង ដែលរត់ភៀសខ្លួនទៅអណ្ណាម អំឡុងពេលព្រះស្រីធម្មរាជធ្វើរដ្ឋប្រហារយោធា ទ្រង់បានប្រមូលទ័ពបានជាង ១២,០០០ (ជាង១មុឺននាក់់) ចូលវាយដណ្ដើមយកខេត្តបាភ្នំ (ខេត្តព្រៃវែង) យកមកគ្រប់គ្រង ឃើញដូចនេះ ព្រះធម្មរាជាទី៣ ទ្រង់បានចាត់ឱ្យរាជបុត្រទី២គឺ ឧទ័យរាជាទី២ លើកទ័ព ២០,០០០ (២មុឺននាក់) ទៅច្បាំងយកខេត្តបាភ្នំ ត្រឡប់មកវិញ អំឡុងពេលច្បាំងគ្នា ព្រះអង្គយ៉ង បានស្នើសុំកងទ័ពជំនួយអណ្ណាម ប៉ុន្តែត្រូវបានពួកអណ្ណាមបដិសេធមិនបញ្ជូនទ័ពជំនួយមកជួយព្រះអង្គយ៉ងនោះទេ ក៏ព្រោះតែ ពួកយួនដាយវៀត (Dai Veit) បានលើកទ័ព ៧០,០០០ (៧មុឺននាក់) ចូលឈ្លានពាននគរអណ្ណាម ដោយសារមិនមានទ័ពជំនួយរបស់អណ្ណាម ព្រះអង្គយ៉ង បានបរាជ័យហើយដកថយទៅជ្រកនៅដែនអណ្ណាមវិញ ។[៣]
Remove ads
កម្ពុជាដណ្ដើមយក ខេត្តក្រមួន-ស មកវិញ
Cambodia recaptures Kramuon Sar province 1742 AD
- Kramoun Sar province of Cambodia Capture by Mạc Cửu 1705 AD.
(Vietnam call: Kien Giang)
គ.សករាជ ១៧៤២ ព្រះធម្មរាជាទី៣ ដោយដឹងថាពួកអណ្ណាមជាប់រវល់ច្បាំងជាមួយពួកយួនដាយវៀតភាគខាងជើង ទ្រង់ក៏បានចាត់ឱ្យបុត្រទី២ របស់ខ្លួនគឺ ឧទ័យរាជាទី២ លើកទ័ព ៣០,០០០ (៣មុឺននាក់) ចូលច្បាំងដណ្ដើមយក ខេត្តក្រមួន-ស ត្រឡប់មកវិញ ក្រោមការកាន់កាប់របស់កូនស្ដេចត្រាញ់ចិន ម៉ក់កូវ (Mạc Cửu) ឈ្មោះ ម៉ក់ធានតូ (Mạc Thiên Tứ) ដោយសារតែ ម៉ក់ធានតូ មិនមានពួកអណ្ណាមមកជួយច្បាំងការពារ ខេត្តក្រមួន-ស ត្រូវបានភាគីកម្ពុជាដណ្ដើមបានមកវិញ ម៉ក់ធានតូ បានថយទ័ពទៅដល់ ខេត្តពាម (Hà Tiên) ហើយឈរជើងកាន់កាប់តំបន់ពាមនេះជាបន្ត ។ ព្រះធម្មរាជាទី៣ ទ្រង់ឡើងសោយរាជចាប់ពីឆ្នាំ ១៧៣៨ នៃគ.សករាជ រហូតដល់ទ្រង់សោយទីវង្គត់ក្នុងឆ្នាំ ១៧៤៧ នៃគ.សករាជ ក្រុមប្រឹក្សារាជសម្បត្តិ ក៏លើកបុត្រច្បងរបស់ទ្រង់គឺ ព្រះអង្គឯម ឱ្យឡើងសោយរាជបន្តដោយមានព្រះនាមថា សម្ដេចព្រះរាជឱង្កាព្រះស្រីធម្មរាជាព្រះបរមបរពិត្រ ដោយត្រូវបានក្រុមអ្នកប្រវត្តិវិទូខ្មែរហៅសម្គាល់ថា ព្រះធម្មរាជាទី៤ ។[៤]
ចំណារពន្យល់
នេះជាអត្ថបទប្រវត្តិសាស្ត្រពិតកម្ពុជា ដែលបានរកឃើញសំណៅឯកសារ ដែលសរសេរដោយប្រវត្តិវិទូរជនជាតិហូឡង់ក្នុងឆ្នាំ (1871) អត្ថបទទាំងមូលសរសេរជាភាសាហូឡង់ផងដែរ ក្រុមបុរាណាចារ្យ បានធ្វើការផ្ទៀងផ្ទាត់និង ឯកសារ មហាបុរសខ្មែរ ឆ្នាំ (1969) ដែលផ្ដិតយកតែឆ្នាំ ដែលមានភាពពាក់ព័ន្ធទៅនិង ព្រឹត្តិការណ៍ពិតប៉ុនណោះ រាល់ខ្លឹមសារដែលទាក់ទងនិងរឿងភាគនិទាន ដែលគេសរសេរច្របល់ក្នុង ឯកសារ មហាបុរសខ្មែរ មិនត្រូវបានយកមកសរសេរនោះទេ ។
- គួរបញ្ចាក់ផងដែរថា ប្រវត្តិវិទូហូឡង់ បានកត់ត្រាប្រវត្តិសាស្ត្រកម្ពុជាពីរជ្ជកាល ព្រះបាទ បរមនិពាន្វបទ រហូតដល់បញ្ជប់ត្រឹមរជ្ជាកាលព្រះបាទ ធម្មរាជាទី៣ (រជ្ជកាលទី៣) ក្នុងឆ្នាំ ១៧៣៩ នៃគ.សករាជ ប៉ុនណោះ ដូចនេះប្រវត្តិសាស្ត្រជាតិកម្ពុជា បន្ទាប់ពី ព្រះធម្មរាជាទី៣ នៃ រជ្ជកាលទី៣ ត្រូវពឹងផ្អែកទៅលើកំណត់ត្រារបស់ប្រវត្តិវិទូបារាំង ប្រវត្តិវិទូអន្តរជាតិ និង កំណត់ត្រា របស់គ្រូបណ្ឌិតសាស្ត្រាចារ្យខ្មែរយើងប៉ុនណោះ ។ ក្រុមបុរាណាចារ្យ និង ខិតខំប្រឹងប្រែង ស្វែងរកសំណៅឯកសារប្រវត្តិសាសជាតិកម្ពុជា ដែលមានភាពប្រាកដជាក់លាក់យកមកចងក្រងបន្ថែមទៀត រហូតដល់ការចងក្រងរបាក្សត្រ និង ប្រវត្តិសាស្ត្រកម្ពុជា ត្រូបានបញ្ចប់ ។
Remove ads
តំណភ្ជាប់ រជ្ជកាលគ្រងរាជ
ធម្មរាជាទី៣ (រជ្ជកាលទី៣) (គ.ស ១៦៩០-១៧៤៧) | ||
មុនដោយ ព្រះសត្ថាទី២ (រជ្ជកាលទី២) |
រាជាណាចក្រកម្ពុជា ១៧៣៨-១៧៤៧ |
តដោយ ធម្មរាជាទី៤ |
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads