ព្រះសត្ថាទី២ (រជ្ជកាលទី២)

From Wikipedia, the free encyclopedia

ព្រះសត្ថាទី២ (រជ្ជកាលទី២)

ព្រះសត្ថាទី២អង្គយ៉ង (អង់គ្លេស: Preah Satha II/2nd reign) or (Ang Yorng) (ប្រ.ស|គ.ស ១៦៩២-១៧៤៩) រជ្ជកាលគ្រងរាជ (គ.ស ១៧៣០-១៧៣៧) ក្រោយធ្វើពិធីរាជាភិសេកគ្រងរាជសម្បត្តិផ្លូវការណ៍ជាលើកទី២ នៅរាជធានីឧដុង្គ ព.សករាជ ២២៧៤ ត្រូវនិង គ.សករាជ ១៧៣០ ត្រូវនិង មហាសករាជ ១៦៥៣ ទ្រង់បានបន្ថែមព្រះនាមហៅថា "ព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះបរមសត្ថាធិរាជ រាមាធិបតី" ។ ក្រោយពេល ព្រះកែវហ្វាអង្គអុឹម យាងចូលព្រះទីវង្គត់ គោលនយោបាយប្រឆាំងរដ្ឋអណ្ណាម ត្រូវបានចាប់ផ្ដើមអនុវត្តន៍ក្នុងរជ្ជកាលទី២ របស់ព្រះអង្គផងដែរ ។[]

ព័ត៌មានសង្ខេប

ព្រះសត្ថាទី២ (រជ្ជកាលទី២)

Thumb
រជ្ជកាល ១៧៣០-១៧៣៧

រាជាណាចក្រកម្ពុជា

គ្រងរាជ
  • ១៧២២
  • ១៧៣០
រាជសម័យ សម័យកាលឧដុង្គ
ព្រះនាមពេញ ព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះបរម

សត្ថាធិរាជរាមាធិបតី

មរណៈនាម មិនមានកំណត់ត្រា
ក្សត្រមុន ព្រះកែវហ្វាទី៣
(រជ្ជកាលទី៣)
រាជបន្ត ធម្មរាជាទី៣
(រជ្ជកាលទី៣)
សន្តិវង្ស រាជវង្ស​ឧដុង្គ
ប្រសូត្រ ១៦៩២
បុត្រ អង្គជ័យ
ចូលទីវង្គត់ ១៧៤៩
ជំនឿសាសនា ពុទ្ធសាសនា និកាយថេរវាទ

(Buddha Theravada)
ព្រហ្មញ្ញសាសានា

បិទ

កម្ពុជាវាយប្រហារ ក្រុងសាយហ្គន

Cambodia attacks Saigon City

ក្រោយពេលព្រះសត្ថាទី២ សោយរាជបានប្រមាណជា ៣ខែ ទ្រង់បាមត្រាសបញ្ជារឱ្យព្រះសុតដែលជារាជវង្សឡាវ និង ត្រូវជាចៅហ្វាយស្រុកបាភ្នំ ឱ្យចេញទ័ពចំនួន ២០,០០០ (២មុឺននាក់) ចូលវាយលុកទីក្រុងសាយហ្គន របស់អណ្ណាម ក្នុងឆ្នាំ ១៧៣០ នៃគ.សករាជ ក្រុងសាយហ្គន ដែលជាអតីតទីក្រុងព្រៃនគរ របស់កម្ពុជា ដែលអណ្ណាមបានចូលមកកាន់កាប់និងប្ដូរឈ្មោះជាទីក្រុងសាយហ្គន ក្នុងឆ្នាំ ១៦៩៨ នៃគ.សករាជ ។ ការវាយប្រហារយកក្រុងសាយហ្គននេះ មិនទទួលបានជោគជ័យនោះទេ ព្រោះស្ដេចអណ្ណាមឡេដុតុង បានចាត់ទ័ពចំនួន ៤០,០០០ (៤មុឺននាក់) ច្បាំងត្រឡប់មកវិញ ធ្វើឱ្យព្រះសុតដែលជារាជវង្សឡាវត្រូវសុគត់ក្នុងសង្គ្រាម ។[]

អណ្ណាមឈ្លានពានកម្ពុជា គ.សករាជ ១៧៣១

Annam invaded Cambodia, 1731 AD

គ.សករាជ ១៧៣១ អណ្ណាមបានបញ្ជូនទ័ពចំនួន ៥០,០០០ (៥មុឺននាក់) ចូលមកឈ្លានពានកម្ពុជា កងទ័ពអណ្ណាមបានវាយផ្ដាច់កងទ័ពខ្សែរត្រៀមកម្ពុជា ដែលមានចំនួន ១០,០០០ (១មុឺននាក់) ចាំការពារនៅ ខេត្តព្រៃវែង កងទ័ពអណ្ណាមវាយមកដល់បន្ទាយភ្នំពេញ គៀកនិងរាជធានីឧដុង្គ ទើបព្រះសត្ថាទី២ ភៀសព្រះកាយ ទៅពាមក្រែង (បច្ចុប្បន្ន: ស្រុកជីក្រែង) ខេត្តសៀមរាប ហើយ​ទ្រង់បានកេណ្ឌ​ប្រមូលទ័ព​បាន​យ៉ាង​ច្រើន បានទ័ពចំនួន ៦០,០០០ (៦មុឺននាក់) ​ហើយទ្រង់ត្រាសបញ្ជារឱ្យកងទ័ពខ្មែរលើក​មក​សន្ធប់​គ្នា​នៅ​កោះ​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ដើម្បីរងចាំច្បាំងនិងកងទ័ពអណ្ណាម ។ កងទ័ពអណ្ណាមដោយដឹងថាស្ដេចខ្មែរភៀសខ្លួនទៅគង់នៅ ខេត្តសៀមរាប អណ្ណាមក៏លើកទ័ពឆ្លងទន្លេនៅពេលរសៀល ក៏បានជួបនិងកងទ័ពបង្កប់របស់ខ្មែរ កងទ័ពទាំងពីរក៏ច្បាំងគ្នាពីថ្ងៃរសៀល រហូតដល់ថ្ងៃត្រង់ ច្បាំងគ្នាអស់ពេលពេញមួយថ្ងៃ កងទ័ពអណ្ណាមក៏ទន់ដៃច្បាំងចាញ់រួចដកថយត្រឡប់ទៅដែនអណ្ណាមវិញ ។[]

អណ្ណាមឈ្លានពានកម្ពុជាលើកទី២ គ.សករាជ ១៧៣២

Annam invades Cambodia
The second time, 1732 AD

ក្រោយពេលអណ្ណាមចាញ់សង្គ្រាមក្នុងឆ្នាំ ១៧៣១ នៃគ.សករាជ ព្រះសត្ថាទី២ បានយាងត្រឡប់ពីពាមក្រែង ខេត្តសៀមរាប មកគង់នៅក្រុងឧដុង្គវិញព្រោះទ្រង់ស្មានថាពួកអណ្ណាមមិនលើកទ័ពមកឈ្លានពានកម្ពុជាទៀតនោះទេ ។ គ.សករាជ ១៧៣២ អណ្ណាមបានលើកទ័ពចំនួន ៨០,០០០ (៨មុឺននាក់) ចូលមកឈ្លានពានកម្ពុជាជាលើកទី២ ព្រះសត្ថាទី២ក៏លើកទ័ពខ្មែរ ៦០,០០០ (៦មុឺននាក់) ច្បាំងទប់ទល់និងពួកអណ្ណាម នៅ ខេត្តកំពង់ចាម តែដោយទ័ពអណ្ណាមច្រើនជាង ទប់ទល់និងកងទ័ពអណ្ណាមពុំបានទ្រង់ក៏ថយទ័ពមកបោះជុំរំទ័ពនៅ ពាមក្របៅ ខេត្តអាសន្ទុក (បច្ចុប្បន្ន: ខេត្តកំពង់ធំ) ។ អណ្ណាមចូលឈ្លានពានកម្ពុជា និងចូលលុកព្រះនគរអស់ពេញមួយខែ នៅតែមិនអាចយកឈ្នះស្ដេចខ្មែរ ព្រះសត្ថាទី២បាន ដោយសារតែកងទ័ពទាំងសងខាងស្លាប់ច្រើន ស្ដេចអណ្ណាមក៏ដាក់លក្ខណ្ឌទាមទារនៅខេត្តចំនួនពីររបស់កម្ពុជា នោះគឺ ខេត្តលង់ហោរ (Vinh Long) និង ខេត្តមេ-ស (Tiên Giang) លុះត្រាតែស្ដេចសត្ថាទី២ យល់ព្រមកាត់ខេត្តចំនួនពីរនេះទៅឱ្យអណ្ណាម ទើបស្ដេចអណ្ណាមព្រមដកទ័ពត្រឡប់ទៅវិញ ដូចនេះ ព្រះសត្ថាទី២ក៏យល់ព្រមនូវសំណើរនេះ ។ ក្រោយពេលដែលពួកអណ្ណាមចំណេញបានខេត្តពីរ និង បានដកទ័ពត្រឡប់ទៅវិញហើយ ព្រះសត្ថាទី២ មិនបានត្រឡប់យាងទៅគង់នៅក្រុងឧដុង្គវិញនោះទេ ព្រោះទ្រង់ព្រួយបារម្មណ៍ខ្លាចក្រែងពួកអណ្ណាមវាយចូលមកម្ដងទៀត ដូចនេះទ្រង់បានយាងទៅស្នាក់នៅក្នុងបន្ទាយលង្វែក ខេត្តកំពង់ឆ្នាំង[]

រដ្ឋប្រហារយោធា

Military coup d'état

ព្រះសត្ថាទី២ ក្រោយពេលស្ងប់ស្ងាត់ពីការឈ្លានពានរបស់ពួកអណ្ណាមទ្រង់បានយាងពីបន្ទាយលង្វែកមកគង់នៅរាជធានីឧដុង្គវិញ រហូតដល់ឆ្នាំ ១៧៣៧ នៃគ.សករាជ ព្រះស្រីធម្មរាជ និង ព្រះអង្គទង ដែលជាបុត្ររបស់ ពញ្ញាយ៉ង ក៏លើកទ័ពចំនួន ២០,០០០ (២មុឺននាក់) បូករួមទាំងកងទ័ពជំនួយសៀម ៣០,០០០ (៣មុឺននាក់) សរុបទាំងអស់ប្រមាណជា ៥០,០០០ (៥មុឺននាក់) ធ្វើរដ្ឋប្រហារយោធា បណ្ដេញព្រះសត្ថាទី២ ចេញពីរាជបល្ល័ង ។ ព្រះសត្ថាទី២ អំឡុងពេលព្រះស្រីធម្មរាជ ធ្វើរដ្ឋប្រហារយោធា ទ្រង់ក៏ភៀសខ្លួនទៅជ្រកកោននៅដែនអណ្ណាម ក្នុងទីក្រុងសាយហ្គន ដើម្បីបង្ករកម្លាំងទ័ពប៉ុនប៉ងដើម្បីយករាជសម្បត្តិត្រឡប់មកវិញ ព្រះស្រីធម្មរាជ ក្រោយពេលធ្វើរដ្ឋប្រហារយោធាបានសម្រេចទ្រង់ក៏ឡើងសោយរាជជាលើកទី៣ ក្នុងឆ្នាំ ១៧៣៨ នៃគ.សករាជ ។[]

ចំណារពន្យល់

នេះជាអត្ថបទប្រវត្តិសាស្ត្រពិតកម្ពុជា ដែលបានរកឃើញសំណៅឯកសារ ដែលសរសេរដោយប្រវត្តិវិទូរជនជាតិហូឡង់ក្នុងឆ្នាំ (1871) អត្ថបទទាំងមូលសរសេរជាភាសាហូឡង់ផងដែរ ក្រុមបុរាណាចារ្យ បានធ្វើការផ្ទៀងផ្ទាត់និង ឯកសារ មហាបុរសខ្មែរ ឆ្នាំ (1969) ដែលផ្ដិតយកតែឆ្នាំ ដែលមានភាពពាក់ព័ន្ធទៅនិង ព្រឹត្តិការណ៍ពិតប៉ុនណោះ រាល់ខ្លឹមសារដែលទាក់ទងនិងរឿងភាគនិទាន ដែលគេសរសេរច្របល់ក្នុង ឯកសារ មហាបុរសខ្មែរ មិនត្រូវបានយកមកសរសេរនោះទេ ។

តំណភ្ជាប់ រជ្ជកាលគ្រងរាជ

ព្រះសត្ថាទី២ (រជ្ជកាលទី២)
(គ.ស ១៦៩២-១៧៤៩)
មុនដោយ
ព្រះកែវហ្វាទី៣ (រជ្ជកាលទី៣)
រាជាណាចក្រកម្ពុជា
១៧៣០-១៧៣៧
តដោយ
ធម្មរាជាទី៣ (រជ្ជកាលទី៣)

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.