ព្រះនាងសុខរមហាទេវី
From Wikipedia, the free encyclopedia
Remove ads
ព្រះនាងសុខរមហាទេវី (ថៃ: พระนางสุขรมหาเทวีអង់គ្លេស: Neang Sukhara Mahadevi) ឬ សិខរមហាទេវី (ថៃ: สิขรมหาเทวี) ឬ សិង្ខរមហាទេវី (ថៃ: สิงขรมหาเทวี) ឬ ស៊ីងហទេវី(ថៃ: สิงหเทวี) ជាព្រះអគ្គមហេសីរបស់ឃុនផាមឿង ដែលបានចារឹកទុកក្នុងប្រវត្តិសាស្ត្រមានឈ្មោះក្នុងចារឹកវត្តស្រីឈុម គោលទីពីរ ហើយចាត់ទុកថាជាបុគ្គលសំខាន់ក្នុងប្រវត្តិសាស្ត្រតាមភ័ស្តុតាងដំបូង ព្រះនាងសុខរមហាទេវីជាព្រះរាជធិតារបស់ព្រះបាទជ័យវរ្ម័នទី៧[១] នៃអាណាចក្រខ្មែរសម័យបាយ័ន។[២] ព្រះនាងបានប្រតិព័ទ្ធស្នេហាចំពោះឃុនផាមឿង នាពេលបន្ទាប់មកទៀតទើបព្រះបាទជ័យវរ្ម័នទី៧ ទ្រង់ព្រះរាជទានព្រះនាងសុខរទេវីព្រមទាំង ព្រះខន្ធជ័យស្រី (ដោយបន្តមក ជាគរុរាជភ័ណ្ឌដ៏សំខាន់ក្នុងចំណោមប្រាំតាមទំនៀមបុរាណ) ។ ព្រះពុទ្ធបដិមា ព្រះនាម ព្រះពុទ្ធមហាធម្មរាជា (បច្ចុប្បន្នស្ថិតក្នុង វត្តត្រៃភូមិ ក្រុងផេតឆាប៊ូន ខេត្តផេតឆាប៊ូន) តំណែងកម្មរតែងអញ្ញស្រីឥន្ទ្របដិន្រ្ទាទិព្វ ជូនដល់ឃុនផាមឿងដោយគុណូបក្ការៈដ៏ធំលើសលុបរបស់ព្រះនាងរាជធិតានៃព្រះចៅក្នុងស្រីសយោធរបុរៈ ធ្វើឲ្យអ្នកផេតឆាប៊ូនលើកសរសើរព្រះនាងជាទេពារក្សស្ដ្រីប្រចាំខេត្តផេតឆាប៊ូន។[៣]
Remove ads

Remove ads
ប្រវត្តិ
ព្រះនាងបានប្រតិព័ទ្ធស្នេហាចំពោះឃុនផាមឿង នាពេលបន្ទាប់មកទៀតទើបព្រះបាទជ័យវរ្ម័នទី៧ ទ្រង់ព្រះរាជទានព្រះនាងសុខរទេវីព្រមទាំងព្រះខន្ធជ័យស្រី (ដោយបន្តមក ជាគរុរាជភ័ណ្ឌដ៏សំខាន់ក្នុងចំណោម ៥ តាមទំនៀមបុរាណ) ។ ព្រះពុទ្ធបដិមា ព្រះនាម ព្រះពុទ្ធមហាធម្មរាជា (បច្ចុប្បន្នស្ថិតក្នុង វត្តត្រៃភូមិ ក្រុងផេតឆាប៊ូន ខេត្តផេតឆាប៊ូន) តំណែងកម្មរតែងអញ្ញស្រីឥន្ទ្របដិន្រ្ទាទិព្វ ជូនដល់ឃុនផាមឿងដោយគុណូបក្ការៈដ៏ធំលើសលុបរបស់ព្រះនាងរាជធិតានៃព្រះចៅក្នុងស្រីសយោធរបុរៈ ធ្វើឲ្យអ្នកផេតឆាប៊ូនលើកសរសើរព្រះនាងជាទេពារក្សស្ដ្រីប្រចាំផេតឆាប៊ូន។ ចំណែក ឃុនផាមឿងជាបុគ្គលដ៏សំខាន់ម្នាក់ក្នុងការបង្កើតអាណាចក្រសុខោទ័យ ជារាជឱរសរបស់ឃុនស្រីណាណាំធំ អ្នកដឹកនាំសុខោទ័យ មុនរាជវង្សព្រះរួងបានក្លាយជាអភិបាលក្រុងរ៉ាត (បច្ចុប្បន្នគឺខេត្តផេតឆាប៊ូន) និងមានឋានៈជារាជទាយាទរបស់ក្រុងសុខោទ័យ ទើបបានរាជាភិសេកជាមួយព្រះរាជធិតានៃអាណាចក្រខ្មែរ គឺព្រះនាងសុខរមហាទេវី បានប្រគល់ព្រះខន្ធជ័យស្រីព្រះពុទ្ធបដិមាព្រះពុទ្ធមហាធម្មរាជានិងនាមស្រីឥន្ទ្របដិន្រ្ទាទិព្វពីព្រះបាទជ័យវរ្ម័នទី៧ និងជាអ្នកដឹកនាំទ័ពធ្វើសឹកឈ្នះខ្មែរស្លាតខ្លូញលំពង់ ហើយប្រគល់ឲ្យមិត្តភក្ដិគឺឃុនបាងក្លាងថាវ ព្រមទាំងអភិវសេកនិងប្រគល់នាមស្រីឥន្ទ្រាទិត្យជូន។ សិលាចារឹកវត្តស្រីឈុម គោលការណ៍ទី២ រៀបរាប់ពីវគ្គនេះដូចតទៅដោយបរិយាយថា ពេលឃុនផាមឿងសុខោទ័យបាន(ត្រង់នេះគេអត់មានសរសេរថាវាយបាន ចូលកាន់កាប់បានឬយ៉ាងណាទេ,សរសេរបាត់ពាក្យ) ក៏ចាត់ឱ្យឃុនបាងក្លាងថាវស្ដេចយាងចូលសុខោទ័យ តែឃុនបាងក្លាងថាវត្រូវការឱ្យឃុនផាមឿងតែងតាំងខ្លួនជាស្ដេចសុខោទ័យ មិនព្រមចូល ទេីបឃុនផាមឿងត្រូវលេីកទ័ពចេញពីក្រុងសុខោទ័យ ចាំរហូតដល់ឃុនបាងក្លាងថាវយាងចូលក្រុងសុខោទ័យហេីយ ទេីបតែងតាំងឃុនបាងក្លាងថាវជាបឋមក្សត្រ ទ្រង់ព្រះនាមថា ឃុនស្រីឥន្ទ្រាទិត្យ និងលេីកនាងសឿងដែលជាប្អូនស្រីអោយធ្វេីជាមហេសី។ នៅពេលដែលឃុនផាមឿង ត្រឡប់ទៅក្រុងមឿងរ៉ាត(សំដៅដល់សុខោទ័យ)វិញ ឃើញថាទីក្រុងមឿងរ៉ាតត្រូវបានឆេះទាំងស្រុង ដោយស្នាដៃព្រះនាងសុខរមហាទេវីដែលមិនពេញចិត្តនឹងស្វាមីយកភាគីថៃមករួមគ្នា មិនអើពើនឹងឋានៈដែលបិតារបស់ព្រះនាង(ព្រះបាទជ័យវរ្ម័នទី៧)បានប្រទានឱ្យ។ ដោយរឿងនិទានក្នុងប្រទេសថៃថា ព្រះនាងសុខរមហាទេវីលោតចូលទឹកសម្លាប់ខ្លួន ប៉ុន្តែតាមអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រខ្មែរ បានស្រាវជ្រាវថាព្រះនាងបាននាំបុត្រាព្រះនាងភៀសព្រះកាយមកក្រុងល្វោ(លពបុរី)។ ខណៈពេលដែលឃុនផាមឿង កំពុងមានការសោកសៅហើយនាំព្រះនាងនរោធរង្សីទេវី មហេសីថៃបានចាកចេញពីទីក្រុងរ៉ាដ ហើយបាត់ខ្លួននៅភាគខាងជើង ហើយគ្មាននរណាម្នាក់បានឮពីឃុនផាមឿងទៀតទេ។
Remove ads
វីរៈនារីខ្មែរ
ព្រះនាងជាវីរៈនារីក្នុងទេវកថាពីប្រវត្តិសាស្ត្រពេជ្របូរណ៍បុរាណដ៏ពេញនិយមរបស់ប្រជាជនពេជ្របូរណ៍.[៤]និងគេមានជំនឿថាជាវិញ្ញាណអ្នកតាស័ក្តិសិទ្ធ តាមបែបវិញ្ញាណនិយមក្នុងសាសនាប្រជាប្រិយថៃ។ .
នៅក្នុងវប្បធម៌សហសម័យ
- ភាពយន្តថៃ Phra Ruang Rise Of The Empire - តារាស្រីកម្ពុជា កញ្ញា យ៉ែម ស្រីពេជ្រ ត្រូវបានផលិតករភាពយន្តថៃអញ្ចើញចូលរួមសម្តែងជាតួអង្គព្រះនាង សុខរមហាទេវី ទ្រង់ជាបុត្រីរបស់ព្រះបាទ ជ័យវរ្ម័នទី៧ ជាមួយព្រះស្នំរាជទេវីហើយបានអភិសេកជាមួយមេទ័ព ឃុនផាមឿង ដែលក្រោយមកមេទ័ពដែលគ្រប់គ្រងតំបន់នោះបានបង្កើតអាណាចក្រសុខោទ័យ ក្រោយពីអំណាចកណ្តាលនៃចក្រភពខ្មែរចុះខ្សោយ៕[៥][៦][៧]
កំណត់
មើលផងដែរ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads