តូក្យូ
From Wikipedia, the free encyclopedia
Remove ads
តូក្យូ(ជប៉ុន: 東京) ជាអធិរាជធានីរបស់ប្រទេសជប៉ុន ហើយជាទីក្រុងដែលធំជាងគេនៅលើពិភពលោក ។ ដប់ភាគរយនៃជនជាតិជប៉ុនគឺរស់នៅក្នុងទីក្រុង តូក្យូ ហើយក៍ច្រើនលើសពីម្ភៃភាគរយ នៃចំនួនប្រជាជនដែលរស់នៅតាមបណ្ដាខេត្ត។ នៅឆ្នាំ ២០០៧ចំនួនអត្រាប្រជាជនគឺមានចំនួនដល់ ១២,៧៩០,០០០។ ទីក្រុងតូក្យូគឺជាមជ្ឍមណ្ឌល ខាងផ្នែកជំនួញ ពាណិជ្ចកម្ម ឧស្សហកម្ម នៃប្រទេសជប៉ុន រឹសំរាប់អាស៊ីអាគ្នេយ៍ទាំងមូលផងដែរ។
Remove ads
តូក្យូគឺជាផ្នែកមួយនៃប្រទេសជប៉ុន ដែលហៅថាទីវាលគេនតូ។ ពិតណាស់ទីក្រុងតូក្យូគឺជាឈូងសមុទ្រ។ ទន្លេពីរគឺ ហូរឆ្លងកាត់តូក្យូ។ ទីមួយនោះគឺទន្លេហ្សូមីដា ដែលហូរពីទិសខាងជើងទៅទិសខាងត្បូង ហើយនិងហូរចូលទៅក្នុងឈូងសមុទ្រនៃទីក្រុងតូក្យូ ។ ហើយទន្លេមួយទៀតនោះគឺមានឈ្មោះថា តាម៉ា ដែលហូរពីទិសខាងលិចទៅទេសខាងកើត ។ ទន្លេតាម៉ាគឺជាព្រំដែនខណ្ឌរវាងទីក្រុងតូខ្យួនិង ប្រទេសជិតខាងគឺ ប្រទេសកាវ៉ាសាគី ។
ទីក្រុងតូក្យូគឺមានន័យថាជា (រាជធានី នៃភាគខាងកើត) នៅក្នុងប្រទេសជប៉ុន។ វាបានក្លាយជារាជធានីនៃប្រទេសជប៉ុនគឺនៅពាក់កណ្ដាលនៃសតវត្សទី១៩ ហើយនៅសតវត្សនោះគឺទីក្រុងតូក្យូមានឈ្មោះថា អេឌូ តូ តូក្យូ ។ បន្ទាប់មកគឺមានឈ្មោះថា គីយូតូ ដែលជារាជធានីនៃប្រទេសជប៉ុន។ រាជាធិរាជនៃប្រទេសជប៉ុន មានឈ្មោះថា តេនណូដែលរស់នៅក្នុងគីយ៉ូតូ។ អ៊ីដូគឺជាកន្លែងដែល តូគូកាវា សូហ្កាន់រស់នៅ។ ទីក្រុងថ្មីត្រូវបានបង្កើតឡើងនៅក្រោមការគ្រប់គ្រងរបស់ សូហ្កាន់ ។ បន្ទាប់មកវាបានកកើតជាទីក្រុងតូចមួយ នៅក្នុងសមុទ្រ ។ អេឌូ មានន័យថា (មាត់ ទន្លេ) ដែលស្ថិតនៅក្នុងប្រទេសជប៉ុន ។
ទីក្រុងតូក្យូគឺត្រូវបំភ្លេចបំផ្លាញដោយសារ ភ្លើងឆេះដោយចាប់ផ្ដើមពីក្រៀតកេនតូ ក្នុងការរំជួយដីនៅឆ្នាំ១៩២៣ ។ វាបានកើតឡើងដោយអាក្រក់យ៉ាសាហហាវឃោឃៅដោយ សារការទំលាក់គ្រាប់បែកក្នុងសង្គ្រាមលោកលើកទីពីរ ។ ការទំលាក់គ្រាប់បែកច្រើនជាងគេបំផុតនោះគឺនៅ ថ្ងៃទី ១០ ខែ មីនា ឆ្នាំ ១៩៤៥ ។ ១/៣នៃទីក្រុងតូក្យូ ត្រូវបានឆេះដោយសារគ្រាប់បែក ហើយប្រហែលជា ១០០,០០០ នៃប្រជាជនត្រូវបានស្លាប់ ។ ក្រោយពេលប្រទេសជប៉ុនត្រូវបាន ខូតខាតនិងបាត់បង់ដោយសារសង្គ្រាមលោកលើកទីពីរ ទីក្រុងត្រូវបានសាងសង់សារឡើងវិញជាថ្មី ។
Remove ads
រដ្ឋបាល
ស្រុកពិសេស
ទីក្រុងតូក្យូមាន 23 តំបន់រដ្ឋបាលពិសេសរបស់ទីក្រុងតូក្យូ (特別区, tokubetsu-ku) គឺ
តូក្យូខាងលិច
ក្រៅពីនេះស្រុកពិសេសដែលដែលត្រូវបានចាត់ថ្នាក់ជាទីក្រុងតូក្យូ តំបន់ខាងលិច 23 ស្រុកពិសេសក៏ជាទីតាំងរបស់តំបន់តូក្យូភាគខាងលិចផងដែរ ឬដែលជនជាតិជប៉ុនតែងតែហៅថា តំបន់តាម៉ា (多摩地域, Tamachiiki) ដែលមាន 26 ទីក្រុង
ទីក្រុង
មាន 26 ទីក្រុងនៅតូក្យូខាងលិច
ស្រុកនីស៊ីតាម៉ា
ចុងខាងលិចរបស់ខេត្តតូក្យូជាគឺជាទីតាំងរបស់ស្រុកធំឈ្មោះគឺនីស៊ីតាម៉ា (西多摩郡, Nishitama-gun) ជាតំបន់ដែលមានទេសភាពភ្នំ ដែលស្រុកនីស៊ីតាម៉ាខ្លួនឯងគឺជាទីតាំងរបស់ភ្នំខ្ពស់បំផុតនៅតូក្យូគឺភ្នំគុម៉ុតុរីដែលមានកំពស់ជាង 2,017 ម៉ែត្រ ហើយក៏មានបឹងអុគុតាម៉ាដែលស្ថិតនៅចន្លោះព្រំប្រទល់ជាមួយនឹងខេត្តយ៉ាម៉ាណាស៊ិ ស្រុកនីស៊ីតាម៉ាមាន 3 សង្កាត់និងមួយភូមិ ដូចជា
កោះនិងអនុខេត្ត
ពីឆ្នេរសមុទ្រ ទីក្រុងតូក្យូមានកោះជាច្រើន ប៉ុន្តែដោយសារចម្ងាយឆ្ងាយពីការិយាល័យតូក្យូ ដូច្នេះ រដ្ឋាភិបាលបានបង្កើតការិយាល័យមូលដ្ឋាននៅលើកោះនេះ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ ដោយមានកោះដែលត្រូវបានគេស្គាល់ថាជាគឺ
កោះអ៊ិហ្ស៊ឹ ជាកោះភ្នំភ្លើង ហើយក៏ជាផ្នែកមួយនៃឧទ្យានជាតិហ្វឹជី-ហាកុណិ-អ៊ិហ្ស៊ឹផងដែរ ដែលប្រជុំកោះអ៊ិហ្ស៊ឹជាទីតាំងរបស់ខេត្តចំនួន 3
កោះអុហ្កាសាវ៉ារ៉ា ឬកោះបូនិន ពីខាងជើងទៅខាងត្បូងមានកោះឈិឈិជិម៉ា សង្កាត់និអុស៊ីម៉ា កោះហាហាជិម៉ា កោះគិតាអ៊ិអុ និងកោះមិណាមិអ៊ិអុ ដែលកោះអុហ្កាសាវ៉ារ៉ាក៏គ្រប់គ្រងកោះតូចមួយផងដែរ កោះដាច់ស្រយាលពីរផ្សេងទៀតគឺកោះមិណាមិតុរីស៊ីម៉ា ភាគខាងកើតបំផុតរបស់ប្រទេសជប៉ុន ដែលមានទីតាំងនៅជាង 1,850 គីឡូម៉ែត្រពីទីក្រុងតូក្យូ ហើយកោះអុគិនុតុរិស៊ីម៉ា កោះភាគខាងត្បូងរបស់ប្រទេសជប៉ុន ប៉ុន្តែទោះបីជារឿងនេះក៏ដោយ ប្រជាជនក្នុងស្រុកពិតប្រាកដ នឹងត្រូវបានរកឃើញតែនៅលើកោះឈិជិម៉ានិងកោះហាហាប៉ុណ្ណោះ
Remove ads
ទំនាក់ទំនងអន្តរជាតិ
ចិន ប៉េកាំង, ចិន
អាល្លឺម៉ង់ Berlin, Germany
អេហ្ស៊ីប Cairo, Egypt
សហរាជាណាចក្រ Glasgow, Scotland, United Kingdom
ឥណ្ឌូនេស៊ី ចាកាតា, ឥណ្ឌូនេស៊ី
សហរាជាណាចក្រ ឡុងដ៍, England, United Kingdom
ឥណ្ឌា មុំមបៃ, ឥណ្ឌា
ប្រេស៊ីល São Paulo, Brazil
- ទំព័រគំរូ:DZA Algiers, Algeria
អ៊ីតាលី រ៉ូម, Italy
អ៊ីតាលី Venice, Italy
អាល់ប៊ុមរូបថត
- ស៊ីងជឹគឹ
- រ៉ុបប៉ុងហ្គី
- ស៊ីណាហ្គាវ៉ា
- ខាស៊ឹមីហ្គាក់សិគី
- ស៊ីអូដូម៉ិ
- ហ្គីងហ្សា
- អាគីហាបារ៉ា
- ស្ថានីយ៍តូក្យូ
- ព្រះរាជវាំងព្រះចៅអធិរាជ
- ច្រកចូលព្រះរាជវាំងព្រះចៅអធិរាជ
- រាជវាំងអាកាសាកា
- ស្នាក់ការកណ្ដាលប៉ូលីសតូក្យូ
- សាកលវិទ្យាល័យតូក្យូ
- អាគាររដ្ឋាភិបាលតូក្យូ
- ស៊ីងកាងសេន
- អាកាសយាន្តដ្ឋានអន្តរជាតិតូក្យូ
- ស្ទឹងថាម៉ា
- ស្ទឹងអារ៉ាកាវ៉ា
- ឧទ្យានជាតិជីជីប៊ឹ ថាម៉ា កៃ
- ភ្នំតាកាអូ
- ភ្នំឃឹម៉ុថុរី
- កោះហាជីចូជីម៉ា
- កំពុងផែទីក្រុង តូក្យូ
លំហទីក្រុង

អាកាសធាតុ
យោងតាមប្រភពពីវិបសាយជាភាសាអង់គ្លេស អាកាសធាតុ ទីក្រុង តូក្យូ បង្ហាញដូចតារាងខាងក្រោម៖
Remove ads
ទំព័រភ្ជាប់
ឯកសារពិគ្រោះ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads