អាស៊ីខាងកើត

អនុតំបន់មួយនៃទ្វីបអាស៊ី From Wikipedia, the free encyclopedia

អាស៊ីខាងកើត
Remove ads

អាស៊ីខាងកើត ឬអាចហៅបានថា អាស៊ីបូព៌ា គឺជាអនុតំបន់មួយនៃអាស៊ីដែលកំណត់តាមតំបន់ភូមិសាស្រ្ត និងវប្បធម៌[][] រដ្ឋប្រទេសនៅអាស៊ីខាងកើតមានដូចជា៖ សាធារណរដ្ឋប្រជាមានិតចិន ហុងកុង (តរព) ម៉ាកាវ (តរព) ជប៉ុន ម៉ុងហ្គោលី កូរ៉េខាងជើង (សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ) កូរ៉េខាងត្បូង (សាធារណរដ្ឋកូរ៉េ) និងតៃវ៉ាន់ (សាធារណរដ្ឋចិន)។[] សូមបញ្ជាក់ថា នៅអាស៊ីខាងកើតមានរដ្ឋចំនួនបួនដែលមិនទទួលស្គាល់នូវអធិបតេយ្យភាពគ្នាទៅវិញទៅមកហើយរដ្ឋទាំងនោះមាន ចិនដីគោកនឹងកោះតៃវ៉ាន់ ហើយកូរ៉េខាងជើងនឹងកូរ៉េខាងត្បូង។ ម៉ាកាវនិងហុងកុងគឺជារដ្ឋដែលមានស្វ័យភាពខ្ពស់តែត្រូវនៅក្រោមអធិបតេយ្យភាពរបស់ចិន។ អាស៊ីខាងកើតមានព្រំប្រទល់៖ ខាងជើងជាប់នឹងអាស៊ីខាងជើង ខាងត្បូងជាប់នឹងអាស៊ីអាគ្នេយ៍ ភាគនីរតីគឺជាប់នឹងអាស៊ីខាងត្បូង ខាងលិចជាប់នឹងអាស៊ីកណ្តាល ខាងកើតជាប់នឹងមហាសមុទ្រប៉ាស៊ីហ្វិក ហើយភាគអាគ្នេយ៍ជាប់នឹងបណ្តុំកោះមីក្រូណេស៊ី។ នៅពេលខ្លះ ប្រទេសសិង្ហបុរីនិងវៀតណាមក៏ត្រូវបានគេចាត់ទុកថាជាផ្នែកមួយនៃអាស៊ីបូព៌ាផងដែរព្រោះថារដ្ឋទាំងពីរនេះមានទំនៀមទម្លាប់ វប្បធម៌ និងពូជសាសន៍ស្រដៀងនឹងប្រជាជាតិអាស៊ីបូព៌ា។[] លើសពីនេះទៅទៀតនោះ សិង្ហបុរីគឺជាសមាជិកនៃកូននាគទាំងបួន[][១០]

ព័ត៌មានសង្ខេប អាស៊ីខាងកើត, រដ្ឋ ...
Remove ads

តំបន់អាស៊ីខាងកើតគឺជាកន្លែងកំណើតនៃប្រទេសចិនបុរាណនិងអរិយធម៌ដ៏ចំណាស់របស់វា។ អាស៊ីខាងកើតមិនត្រឹមតែជាកន្លែងកំណើតនៃអរិយធម៌ចិនតែមួយនោះទេ វាក៏ជាកន្លែងកំណើតនៃអរិយធម៌ច្រើនទៀតផងដែរដូចជា ប្រទេសកូរ៉េសម័យបុរាណ ជប៉ុនសម័យបុរាណ និងចក្រភពម៉ុងកូលជាដើម។[១១][១២] អស់រយៈពេលជាងរាប់ពាន់ឆ្នាំមកហើយ ប្រទេសចិនបានជះឥទ្ធិពលយ៉ាងខ្លាំងមកលើអាស៊ីបូព៌ានិងប្រទេសជិតខាងព្រោះថាចិនគឺជារដ្ឋដែលមានអរិយធម៌ឈានមុខគេនៅក្នុងតំបន់នេះ។[១៣][១៤][១៥] តាមប្រវត្តិសាស្រ្ត សង្គមនៅអាស៊ីបូព៌ាបានទទួលឥទ្ធិពលយ៉ាងខ្លាំងពីអរិយធម៌ចិន វាក្យស័ព្ទនិងអក្សរនៅតំបន់អាស៊ីខាងកើតគឺសុទ្ធតែកើតចេញពីអក្សរចិនបុរាណទាំងអស់។ ប្រតិទិនចិនគឺជាផ្នែកមួយនៃវប្បធម៌អាស៊ីខាងកើតហើយជាឫសគល់នៃប្រតិទិនអាស៊ីបូព៌ាជាទូទៅ។ សាសនាធំៗនៅអាស៊ីខាងកើតមានដូចជា ព្រះពុទ្ធសាសនា (ភាគច្រើនគឺមហាយាន[១៦]) ខុងជឺសាសនា និងតាវសាសនាជាដើម។ សាសនាប្រជាប្រិយចិនគឺមាននៅចិនដីគោក ហុងកុង ម៉ាកាវ និងតៃវ៉ាន់ ព្រះពុទ្ធសាសនានិងស៊ីនតូសាសនាគឺនិយមនៅប្រទេសជប៉ុន រីឯសាសនាគ្រិស្ត ព្រះពុទ្ធសាសនានិងស៊ីនតូសាសនាគឺមាននៅប្រទេសកូរ៉េ។[១៧][១៨][១៩] សាសនាតេងហ្គឺនិងព្រះពុទ្ធសាសនាទីបេជាទូទៅត្រូវបានគោរពប្រកាន់ដោយជនជាតិម៉ុងកូលនិងជនជាតិទីបេ ចំណែកឯសាសនាសាម៉ាវិញដែលបានរីករាលដាលដល់ភាគខាងជើងនៃប្រទេសចិន សព្វថ្ងៃត្រូវបានប្រជាជនភាគតិចចិនមួយចំនួនគោរពសាសនានេះ ជាពិសេសគឺជនជាតិម៉ាន់ជូ[២០] ភាសាធំៗនៅអាស៊ីខាងកើតមាន៖ ចិនកុកងឺ ភាសាជប៉ុន និងភាសាកូរ៉េក្រុមជនជាតិធំៗនៅអាស៊ីខាងកើតមាន៖ ជនជាតិហាន ជនជាតិយ៉ាម៉ាតូ និងជនជាតិកូរ៉េ។ អាស៊ីបូព៌ាមានជនជាតិភាគតិចចំនួន ៧៦ ក្រុមដែលត្រូវបានទទួលស្គាល់ជាផ្លូវការ។ ៥៥ ក្រុមមានដើមកំណើតនៅចិន ១៦ ក្រុមមាននៅលើកោះតៃវ៉ាន់ មួយក្រុមនៅលើកោះហុកកៃដូ (ប្រទេសជប៉ុន) និង ៤ ក្រុមទៀតនៅម៉ុងហ្គោលី។

ប្រជាជនអាស៊ីខាងកើតមានប្រមាណ ១,៧ ពាន់លាននាក់ដែលស្មើនឹង ៣៨% នៃប្រជាជនសរុបនៅទ្វីបអាស៊ី និង ២២% នៃចំនួនប្រជាជនសរុបលើពិភពលោក។[២១][២២][២៣] ភូមិភាគអាស៊ីបូព៌ាគឺជាម្ចាស់ផ្ទះនៃទីក្រុងធំៗនៅលើពិភពលោកដូចជា៖ ទីក្រុងប៉េកាំង ហុងកុង សេអ៊ូល ស៊ាងហៃ តៃប៉ិ និងតូក្យូ...។

ប្រជាជាតិអាស៊ីបូព៌ាមានសេដ្ឋកិច្ចដ៏ធំទូលាយនិងរីកចម្រើនបំផុតនៅលើពិភពលោកដូចជា៖ ចិនដីគោក ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ ហុងកុង និងម៉ាកាវ[២៤]

Remove ads

ប្រវត្តិសាស្រ្ត

ជនជាតិចិនគឺជាក្រុមមនុស្សដំបូងដែលបានមកបោះទីលំនៅលើទឹកដីអាស៊ីបូព៌ាហើយត្រូវជាស្នូលនៃអរិយធម៌អាស៊ីបូព៌ា។[២៥] ចិនបានជះឥទ្ធិពលនៃអរិយធម៌និងវប្បធម៌របស់ខ្លួនទៅតាមតំបន់ផ្សេងៗនៃអាស៊ីបូព៌ា ដែលជាហេតុនាំឱ្យតំបន់ទាំងនោះមានទំនៀមទម្លាប់ស្រដៀងនឹងចិន។ ប្រវត្តិវិទូម្នាក់ឈ្មោះពីង‐ទី ហូបានសម្តៅលើអរិយធម៌ចិនថាជា"កំណើតអរិយធម៌អាស៊ីខាងកើត"។[២៦]

អរិយធម៌ចិនគឺមានអាយុកាលប្រមាណ ១,៥០០ ឆ្នាំមកហើយមុនពេលដែលអរិយធម៌អាស៊ីខាងកើតផ្សេងទៀតបានលិចចេញឡើង រាជាធិរាជចិនបានពង្រីកនូវវប្បធម៌ សេដ្ឋកិច្ច បច្ចេកវិទ្យា និងឥទ្ធិពលនយោបាយរបស់ខ្លួនទៅកាន់រដ្ឋដទៃទៀតនៃអាស៊ីបូព៌ា។[២៧][២៨][២៩][៣០] រាជវង្សចិននីមួយៗបានខំពង្រីកឥទ្ធិពលរបស់ខ្លួនទៅទូទាំងតំបន់អាស៊ីបូព៌ាដោយការផ្សព្វផ្សាយនៃវប្បធម៌ខ្លួន ការធ្វើសេដ្ឋកិច្ចនិងនយោបាយជាដើម។ ជាលទ្ធផល ឥទ្ធិពលរបស់ចិនបានគ្របដណ្តប់មកលើដែនដីអាស៊ីបូព៌ាអស់រយៈពេលជាង ២ សហស្សវត្ស (២,០០០ ឆ្នាំ)។[៣០][៣១][៣២] ប្រព័ន្ធដៃទន្លេនៃរាជាធិរាជចិនបានឆ្លាក់រូបរាងប្រវត្តិសាស្រ្តនៃអាស៊ីបូព៌ាអស់ជាងពីរសហស្សវត្ស ហើយវាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងប្រវត្តិសាស្រ្តអាស៊ីខាងកើត។[៣៣][៣៤][២៩] ភាពលិចធ្លោខាងផ្នែកវប្បធម៌របស់រាជាធិរាជចិនមិនត្រឹមតែនាំឱ្យចិនក្លាយជារដ្ឋដែលមានអក្ខរកម្មដំបូងគេបង្អស់នៅតំបន់អាស៊ីបូព៌ាទាំងមូលប៉ុណ្ណោះទេ តែឥទ្ធិពលរបស់វាក៏បានជះទៅដល់កូរ៉េ និងជប៉ុនផងដែរ។[៣៥]

នៅក្រោមអំណាចរបស់អធិរាជវូ នៃរាជវង្សហាន, ចិនបានក្លាយជាមហាអំណាចដ៏លិចធ្លោមួយនៅក្នុងតំបន់អាស៊ីចខាងកើតដោយការនាំចេញនូវឥទ្ធិពលអំណាចរបស់ខ្លួនទៅរដ្ឋជិតខាង។[៣០][៣៦] កាលសម័យនោះ រាជវង្សហាននៃប្រទេសចិនគឺជារដ្ឋដែលបានបង្រួបបង្រួមប្រជាជនអាស៊ីខាងកើត មានអក្ខរកម្មនិងនគរូបនីយកម្មច្រើនបំផុត ក៏ដូចជា ការអភិវឌ្ឍន៍សេដ្ឋកិច្ច អរិយធម៌ បច្ចេកវិទ្យា និងវប្បធម៌ទៅគ្រប់កន្លៀតនៃអាស៊ីបូព៌ា។[៣៧][៣៨] ក្រោយមក គឺការធ្វើអន្តរកម្មខាងវប្បធម៌និងសាសនារវាងជនជាតិចិននិងនគររាជវង្សអាស៊ីបូព៌ាផ្សេងៗទៀត។ ការភាយសាយឥទ្ធិពលរបស់ចិនមកលើកូរ៉េដំបូងគឺចាប់ផ្តើមនៅពេលដែលជនជាតិហានបានកំពុងពង្រីកទឹកដីរបស់ខ្លួនទៅភាគឥសាន្តនៅក្នុងអំឡុងឆ្នាំ ១០៨ មុនគ.ស។ ពួកហានបានគ្រប់គ្រងតំបន់ភាគខាងជើងនៃឧបទ្វីបកូរ៉េហើយក៏បង្កើតចេញជាខេត្តមួយឈ្មោះថាលេឡាំង។ មិនយូរប៉ុន្មាន ឥទ្ធិពលរបស់ចិនក៏ចាប់ផ្តើមចាក់ឫសចូលទៅក្នុងតំបន់កូរ៉េតាមរយៈការនាំចូលនូវប្រព័ន្ធសរសេរអក្សរ ប្រព័ន្ធរូបិយវត្ថុ វប្បធម៌កសិកម្មស្រូវ និងស្ថាប័ននយោបាយខុងជឺ។[៣៩] សង្គមជូម៉ុននៅសម័យជប៉ុនបុរាណបាននាំចូលនូវវប្បកម្មស្រូវសើមនិងលោហស្សាហកម្មតាមរយៈការធ្វើទំនាក់ទំនងបន្តជាមួយប្រទេសកូរ៉េ។ នៅដើមសតវត្សទី៤ នៃគ.ស ជប៉ុនបាននាំចូលនូវប្រព័ន្ធសរសេររបស់ចិនដែលក្រោមមកក៏បានវិវត្តទៅជាតួអក្សរកាន់ជិដែលសព្វថ្ងៃត្រូវបានប្រើប្រាស់ជាញឹកញាប់នៅក្នុងប្រព័ន្ធសរសេររបស់ជប៉ុន។[៤០] ការប្រើប្រាស់ប្រព័ន្ធសរសេរអក្សរចិនបានអនុញ្ញាតឱ្យជនជាតិជប៉ុនអាចអនុវត្តសកម្មភាពប្រចាំថ្ងៃរបស់ពួកគេ រក្សាកំណត់ត្រាប្រវត្តិសាស្រ្ត ផ្តល់នូវទម្រង់គំនិត មតិយោបល និងទស្សនវិជ្ជាផ្សេងៗ។[៤១] នៅក្នុងសម័យរាជវង្សថាង ឥទ្ធិពលរបស់ចិនបានរាលដាលទៅពាសពេញតំបន់អាស៊ីបូព៌ា ឧទាហរណ៍៖ ទស្សនៈផ្សេងៗនៃវប្បធម៌ចិនបានរាលដាលចូលដល់ប្រទេសកូរ៉េ និងជប៉ុននៅសម័យរាជវង្សថាង។[៤២][៤៣] នៅបជ្ឈឹមសម័យ ខណៈពេលដែលរដ្ឋអាស៊ីបូព៌ាបានកកើតឡើងដូចជា រដ្ឋកូរ៉េនៅសតវត្សទី៤ និងជប៉ុននៅសតវត្សទី៧។ រដ្ឋទាំងពីរក៏បាននាំចូលឥទ្ធិពលរបស់ចិនជាច្រើនដូចជា ការប្រៀនប្រដៅរបស់ខុងជឺ ការប្រើប្រាស់តួអក្សរហាន ស្ថាបត្យកម្មបែបចិន ស្ថាប័នរដ្ឋ ទស្សនវិជ្ជានយោបាយ សាសនា ផែនការទីប្រជុំជន ហើយនិងគំរូវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាចិនចូលទៅក្នុងវប្បធម៌របស់ពួកគេតាមរយៈការធ្វើទំនាក់ទំនងជាមួយគ្នាទៅវិញទៅមក។[៤៤][៤៥][៤៦] តាមរយៈការបំផុសគំនិតលើប្រព័ន្ធននយោបាយថាង ព្រះអង្គម្ចាស់ណាកា ណូ អ៊ូបានចាប់ផ្តើមធ្វើកំណែទម្រង់តៃកានៅឆ្នាំ ៦៤៥ នៃគ.ស ដែលជាហេតុនាំឱ្យប្រទេសជប៉ុនផ្លាស់ប្តូរទៅជាអាណាចក្រការិយាធិបតេយ្យមជ្ឈការមួយ។[៤៧] ជនជាតិជប៉ុនក៏បានប្រកាន់យកព្រះពុទ្ធសាសនាមហាយានជាសាសនារបស់ខ្លួន ស្ថាបត្យកម្មបែបចិន ពិធីបុណ្យទំនៀមទម្លាប់តាមព្រះរាជវាំងរាជាធិរាជមានដូចជា តន្រ្តីវង់ភ្លេង និងរបាំរាំរបស់រដ្ឋជាដើម។ ភាសាចិនថាងបានទទួលនូវកិត្យានុភាពនិងទស្សនៈនៃវប្បធម៌ថាងដូចជា កំណាព្យ អក្សរផ្ចង់ និងគំនូរទេសភាព សុទ្ធតែមានប្រជាប្រិយភាពខ្លាំងនៅជប៉ុន។[៤៨] ក្នុងអំឡុងសម័យណារ៉ា ជប៉ុនបានចាប់ផ្តើមនាំចូលវប្បធម៌និងរចនាបថចិនជាច្រើមសន្ធឹកសន្ធាប់រួមមានពិធីសារខុងជឺដែលជាមូលដ្ឋានគ្រឹះនៃវប្បធម៌របស់ជប៉ុនហើយក៏ដូចជាទស្សនវិជ្ជានយោបាយនិងសង្គមផងដែរ។[៤៩][៥០] ជនជាតិជប៉ុនក៏បានបង្កើតច្បាប់ដែលដកស្រង់ពីប្រព័ន្ធច្បាប់ចិនដែលត្រូវបានប្រើដើម្បីបង្គាប់បន្ថែមលើសម្លៀកបំពាក់គីម៉ូណូដែលត្រូវបានបំផុសពីអាវផាយរបស់ចិន (ហានហ្វូ) ក្នុងសតវត្សទី ៨ នៃគ.ស។[៥១] អស់រយៈពេលជាច្រើនសតវត្ស ជាពិសេសគឺពីសតវត្សទី៧ ដល់ទី១៤ ប្រទេសចិនបានឈរជាអរិយធម៌ដ៏ជឿនលឿនបំផុតនៅអាស៊ីខាងកើត និងអំណាចយោធាហើយសេដ្ឋកិច្ចដែលត្រូវជាប្រភពឥទ្ធិពលធំបំផុតរបស់ខ្លួនបានបញ្ជូនវប្បធម៌ចិនទំនើបនិងវិធីសាស្រ្តគំនិតថ្មីៗទៅពាសពេញតំបន់មួយនេះរហូតដល់សតវត្ស​ទី១៩។[៥២][៥៣][៥៤][៥៥]

អំណាចឥទ្ធិពលរបស់ចិនក៏ចាប់ផ្តើមធ្លាក់ចុះ នៅពេលដែលទំនាក់ទំនងរវាងប្រជាជាតិអាស៊ីខាងកើតជាមួយនឹងលោកខាងលិចកំពុងរឹតតឹងឡើងៗនៅចុងសតវត្សទី១៩។[៥៦][៥៧] នៅពាក់កណ្តាលសតវត្សទី១៩ រាជវង្សឈិងដែលកំពុងតែចុះខ្សោយស្រាប់ បានជួបនឹងវិបត្តិជាច្រើនបន្ថែមដូចជា អំពើពុករលួយ និងឧបសគ្គជាប់គាំងខាងផ្នែកនយោបាយ។ វិបត្តិទាំងនេះគឺជាហេតុដែលបណ្តាលឱ្យចិនមិនអាចប្រកួតប្រជែងជាមួយនឹងមហាអំណាចអាណានិគមអឺរ៉ុបនិងប្រទេសជប៉ុនដែលកំពុងធ្វើទំនើបកម្មយ៉ាងរហ័សបាន។[៥៨][៥៩] មេបញ្ជាការកងទ័ពជើងទឹកអាមេរិកម្នាក់ឈ្មោះម៉ាតធ្យូ ផេរីបានបើកផ្លូវឱ្យជប៉ុនមើលគំរូនិងយកត្រាប់តាមប្រទេសលោកខាងលិច ហើយមិនយូរប៉ុន្មាន ប្រទេសជប៉ុនក៏ចាប់ផ្តើមអភិវឌ្ឍន៍យ៉ាងសកម្មនៅទស្សវត្តឆ្នាំ១៨៦០។[៦០][៦១][៦២] ខណៈពេលកំពុងជួបបទពិសោធន៍ថ្មីនៃការធ្វើទំនើបកម្មតាមលោកខាងលិច ជប៉ុនក៏បានប្រែខ្លួនពីប្រទេសប្រកាន់យកគោលនយោបាយឯកោ (មិនមានទំនាក់ទំនងជាមួយអ្នកក្រៅ) មកក្លាយជាប្រទេសឧស្សាហកម្មដំបូងបំផុតនៅអាស៊ីបូព៌ាសម័យទំនើប។[៦៣][៦៤][៦១] ប្រទេសជប៉ុនទំនើបថ្មីដែលមានអំណាចខ្លាំងក្លាខាងផ្នែកយោធា បានដាក់ខ្លួនក្លាយជារដ្ឋមហាអំណាចថ្មីនៃអាស៊ីខាងកើតដោយមានទិសដៅឆ្ពោះទៅរកការដឹកនាំពិភពលោកទាំងមូល។[៦៣][៦៥] នៅដើមទស្សវត្តឆ្នាំ១៩០០ ចក្រភពជប៉ុនបានទទួលជោគជ័យក្នុងការក្លាយខ្លួនជាមហាអំណាចលិចធ្លោជាងគេបំផុតនៅអាស៊ីខាងកើត។[៦៦] ដោយមានឈ្មោះនៅលើឆាកអន្តរជាតិជាលើកដំបូងបង្អស់នៅក្នុងប្រវត្តិសាស្រ្ត ជប៉ុនក៏ចាប់ផ្តើមប្រជែងជាមួយមហាអំណាចអាណានិគមអឺរ៉ុបហើយបានប្រកាន់យកគោលជំហរភូមិសាស្ត្រនយោបាយកាន់តែសកម្មនៅក្នុងអាស៊ីបូព៌ានិងកិច្ចការពិភពលោក។[៦៧] ដោយសារតែបម្លាស់ប្តូរអំណាចនយោបាយនិងយោធារបស់ខ្លួន ជប៉ុនក៏បានផ្តួលរលំរាជវង្សឈិងដែលកំពុងធ្លាក់ចុះដុនដាបនៅក្នុងសង្គ្រាមចិន-ជប៉ុនលើកទី១ ហើយថែមទាំងបានយកឈ្នះលើរាជាធិរាជរុស្ស៊ីក្នុងឆ្នាំ១៩០៥ ទៀតផង។ ជ័យជម្នះរបស់ជប៉ុនមកលើរុស្ស៊ីនេះគឺជាជ័យជម្នះដំបូងបង្អស់របស់មហាអំណាចអាស៊ីបូព៌ាមកលើមហាអំណាចអឺរ៉ុបនៅអំឡុងសម័យទំនើប។[៦៨][៦៩][៧០][៧១][៦០] អនុត្តរភាពរបស់ជប៉ុននិងត្រូវជាបេះដូងរបស់ចក្រភពខ្លួនគឺ កោះតៃវ៉ាន់ និងឧបទ្វីបកូរ៉េ[៦៣] នៅក្នុងអំឡុងសង្គ្រាមលោកលើកទី២, ដោយការពង្រីកទឹកដីនិងក្តីប៉ងប្រាថ្នាចង់ក្លាយខ្លួនជារដ្ឋចក្រពត្តិនិយម, អាណាចក្រជប៉ុនក៏បានបង្កើតគម្រោងមួយហៅថា"មហាសហវិបុលភាពអាស៊ីខាងកើត"ដែលនឹងដាក់រួមបញ្ចូលប្រទេសកូរ៉េ កោះតៃវ៉ាន់ តំបន់ម៉ាន់ជូហើយចិនភាគខាងកើត ហុងកុង និងអាស៊ីអាគ្នេយ៍ ឱ្យនៅក្រោមការកាន់កាប់របស់ខ្លួនដើម្បីក្លាយជាមហាអំណាចអាណានិគមនៅអាស៊ីខាងកើត។[៧២] បន្ទាប់ពីការធ្វើទោហនកម្មអស់ជាមួយសតវត្សដោយក្រុមមហាអំណាចអឺរ៉ុបនិងជប៉ុន អាស៊ីបូព៌ាបានទទួលនូវការប្រែប្រួលយ៉ាងខ្លាំងជាពិសេសគឺនៅក្រោយសង្គ្រាមលោកលើកទី២៖ ការដកថយឥទ្ធិពលរបស់ពួកជប៉ុន និងការបែងចែកប្រទេសចិននិងកូរ៉េនៅក្នុងសង្គ្រាមត្រជាក់។ ឧបទ្វីបកូរ៉េក៏បានទទួលឯករាជ្យប៉ុន្តែវាត្រូវបែងចែកបន្តទៅជារដ្ឋគូប្រជែងចំនួនពីរ ចំណែកកោះតៃវ៉ាន់វិញត្រូវក្លាយជាទឹកដីរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋចិនក្រោយពីបានបាត់បង់ចិនដីគោកទៅសាធារណរដ្ឋប្រជាមានិតចិននៅក្នុងសង្គ្រាមស៊ីវិល។ នៅអំឡុងពាក់កណ្តាលនៃសតវត្សទី២០ សេដ្ឋកិច្ចប្រទេសជប៉ុនបានកើនឡើងយ៉ាងខ្ពស់មិនគួរឱ្យជឿក្នុងរយៈពេលត្រឹមតែពីរបីទស្សវត្តប៉ុណ្ណោះក្រោយសង្គ្រាមលោក។ បច្ចុប្បន្ន ជប៉ុនគឺជាប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកដ៏ខ្លាំងមួយនៅអាស៊ីខាងកើត។ មិនមែនមានតែជប៉ុនមួយនោះទេដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ ប្រទេសកូរ៉េខាងត្បូងនិងចិនតៃវ៉ាន់ក៏ទទួលបាននូវកំណើនសេដ្ឋកិច្ចផងដែរនាពេលនោះ។ ប៉ុន្តែរដ្ឋដែលមានសេដ្ឋកិច្ចលិចធ្លោខ្លាំងជាគេនៅអាស៊ីខាងកើតនោះគឺចិនដីគោក, ចិនដីគោកបានក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោកបន្ទាប់ពីខ្លួនបានចូលជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោកនៅក្នុងឆ្នាំ២០០១ ហើយបច្ចុប្បន្ន ចិនដីគោកកំពុងតែរំកឹលខ្លួនបន្តិចម្តងៗឆ្ពោះទៅជាមហាអំណាចសេដ្ឋកិច្ចលេខមួយនៅលើពិភពលោក។[][៧៣][៧៤] ទោះបីជាលែងមានសង្គ្រាមនៅក្នុងតំបន់នេះអស់រយៈពេលជាច្រើនទស្សវត្តក្តី តែតំបន់មួយនេះអាចនឹងងាយបែកបាក់ដោយសារតែភាពសកម្មនៃកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង

Remove ads

និយមន័យ

សេដ្ឋកិច្ច

ព័ត៌មានបន្ថែម រដ្ឋ ឫ ទឹកដី, ផសស មធ្យម គិតជាពាន់លាន ដុល្លារអាមេរិក (២០២០) ...

ទឹកដី និងទិន្នន័យតំបន់

ឈ្មោះរដ្ឋ

ព័ត៌មានបន្ថែម ទង់, ឈ្មោះទូទៅ ...

ប្រជាសាស្រ្ត

ព័ត៌មានបន្ថែម រដ្ឋ/ទឹកដី, ក្រឡាផ្ទៃគិតជា គម២ ...
Remove ads

វប្បធម៌អាស៊ីខាងកើត

សហការណ៍ភាព

ទីក្រុង និងទីប្រជុំជន

សូមើលផងដែរ

កំណត់សំគាល់

  1. A state is a compulsory political organization with a centralized government that maintains a monopoly of the legitimate use of force within a certain geographical territory. The population on the Taiwan Island and the Penghu Islands is governed by an effective government to the exclusion of others, but the political status is disputed.
  2. The area figure is based on the combined areas of People’s Republic China[], Mongolia, North Korea, South Korea, Republic of China and Japan as listed at List of countries and dependencies by area.
  3. The population figure is the populations of "Eastern Asia Subregion" as listed at the 2019 revision of the World Population Prospects[][].
  4. listed as "តៃវ៉ាន់ជាខេត្តចិន" by the IMF
  5. Includes all area which under PRC's government control (excluding "South Tibet" and disputed islands).
  6. A note by the United Nations: "For statistical purposes, the data for China do not include Hong Kong and Macao, Special Administrative Regions (SAR) of China, and Taiwan Province of China."

ឯកសារយោង

Loading content...

អានបន្ថែម

Loading content...

តំណភ្ជាប់ក្រៅ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads