From Wikipedia, the free encyclopedia
ប្រទេសស៊ីប (ភាសាបារាំង៖ Chypre, ភាសាក្រិក៖ Κυπριακή និងភាសាតួកគី៖ Kıbrıs) ដោយមានឈ្មោះផ្លូវការថា សាធារណរដ្ឋស៊ីប គឺជាប្រទេសកោះមួយស្ថិតនៅប៉ែកខាងត្បូងនៃសមុទ្រមេឌីទែរ៉ាណេ និងភាគខាងត្បូងនៃតំបន់អាណាតូលី។ ស៊ីបមានទីតាំងភូមិសាស្ត្រផ្ទាល់នៅតំបន់អាស៊ីខាងលិច ប៉ុន្តែទំនាក់ទំនងវប្បធម៌ និងភូមិសាស្ត្រនយោបាយរបស់ប្រទេសនេះមានលក្ខណៈបែបអឺរ៉ុបអាគ្នេយ៍។ ស៊ីបជាកោះធំបំផុតទីបី និងមានប្រជាជនច្រើនជាងគេទីបីនៅសមុទ្រមេឌីទែរ៉ាណេ។[13][14] ស៊ីបមានដែនសមុទ្រជាប់ប្រទេសអេហ្ស៊ីបនៅភាគត្បូង ឯខាងលិចជាប់នឹងប្រទេសក្រិក ខាងជើងជាប់ប្រទេសតួកគី និងភាគខាងកើតមានប្រទេសស៊ីរី និងលីបង់។ នីកូស៊ី គឺជារដ្ឋធានី និងទីក្រុងធំជាងគេក្នុងប្រទេស។ បច្ចុប្បន្ន ផ្នែកឦសាននៃកោះស៊ីបត្រូវបានគ្រប់គ្រងដោយ សាធារណរដ្ឋតួកគីនៃស៊ីបខាងជើង។
Κυπριακή Δημοκρατία (ក្រិក) Kıbrıs Cumhuriyeti (តួកគី) | |
---|---|
ទីតាំងប្រទេសស៊ីប (ក្រហម) នៅលើភូគោល | |
រដ្ឋធានី និង ទីក្រុងធំបំផុត | នីកូស៊ី 35°10′N 33°22′E |
ភាសាផ្លូវការ | ភាសាក្រិក • ភាសាតួកគី[2] |
ភាសាភាគតិច |
|
ជាតិភាសា |
|
ក្រុមជនជាតិ |
|
សាសនា (ឆ្នាំ ២០២០, រាប់ទាំងស៊ីបខាងជើងផងដែរ)[3] |
|
រដ្ឋាភិបាល | ឯកត្តរដ្ឋ សាធារណរដ្ឋអាស្រ័យប្រព័ន្ធប្រធានាធិបតី |
- ប្រធានាធិបតី | នីកូស គ្រីស្តូឌូលីដស៍ |
- អនុប្រធានាធិបតី | ទំនេរ[ស 2] |
- ប្រធានសភាតំណាងរាស្ត្រ | អានីតា ដេមីទ្រីអូ |
នីតិបញ្ញត្តិ | សភាតំណាងរាស្ត្រ |
ទទួលឯករាជ្យពីសហរាជាណាចក្រ | |
- កិច្ចព្រមព្រៀងទីក្រុងឡុងដ៍–ហ្ស៊ូរិច | ១៩ កុម្ភៈ ១៩៥៩ |
- ប្រកាសឯករាជ្យ | ១៦ សីហា ១៩៦០ |
- ទិវាឯករាជ្យជាតិ | ១ តុលា ១៩៦០ |
- ចូលជាសមាជិកសហភាពអឺរ៉ុប | ១ ឧសភា ២០០៤ |
ក្រឡាផ្ទៃ | |
- សរុប[ស 3] | ៩,២៥១ គ.ម២ (ទី១៦២) |
- ផ្ទៃទឹក (%) | ០.១១[5] |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០២១) | ១,២៤៤,១៨៨[ស 3][6][7] (ទី១៥៨) |
- ជំរឿន (ឆ្នាំ ២០១១) | ៨៣៨,៨៩៧[ស 4][8] |
- ដង់ស៊ីតេ | ១២៣.៤[ស 3][9] នាក់/គ.ម២ (ទី៨២) |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០២២) |
- សរុប | ៤៤.៧៦២ ពាន់លានដុល្លារ[10] (ទី១២៦) |
- ក្នុងម្នាក់ | ៤៩,៥០៤ ដុល្លារ[10] (ទី៣៤) |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០២២) |
- សរុប | ២៦.៧០៥ ពាន់លានដុល្លារ[10] (ទី១១៣) |
- ក្នុងម្នាក់ | ២៩,៥៣៥ ដុល្លារ[10] (ទី៣៥) |
ជីនី (២០២០) | ២៩.៣[11] ទាប |
HDI (២០២១) | ០.៨៩៦[12] ខ្ពស់ណាស់ · ទី២៩ |
រូបិយវត្ថុ | អឺរ៉ូ (€) (EUR) |
ល្វែងម៉ោង | UTC+២ (EET) |
- រដូវក្តៅ (DST) | UTC+៣ (EEST) |
ទិសបើកបរ | ឆ្វេង |
កូដហៅទូរស័ព្ទ | +៣៥៧ |
កូដ ISO 3166 | CY |
ដែនកម្រិតខ្ពស់ | .cy |
សកម្មភាពរបស់មនុស្សដំបូងបំផុតនៅលើកោះនេះត្រូវបានគេកំណត់ថាមានអាយុកាលប្រហែល ១០ សហវត្សមុន គ.ស.។ សំណល់បុរាណៗរួមមានបំណែកប្រាសាទផ្សេងៗបានចាប់មានវត្តមានឡើងតាំងពីសម័យអេលេនីស្ទីគឯណោះដូចជា ទីក្រុងបុរាណសាឡាមីស និងគូរីយ៉ុងជាដើម ហើយមិនតែប៉ុណ្ណោះ ស៊ីបក៏ជាកន្លែងដែលមានអណ្តូងទឹកដ៏ចំណាស់ជាងគេបំផុតនៅលើលោកផងដែរ។[15] ជនជាតិក្រិចមីសេញានបានចូលមកតាំងទីលំនៅលើកោះស៊ីបចំនួនពីរដងនៅសហវត្សទី ២ មុន គ.ស.។ ដោយជាទីតាំងយុទ្ធសាស្ត្រមួយនៅសមុទ្រមេឌីទែរ៉ាណេខាងកើត កោះស៊ីបត្រូវបានមហាអំណាចមួយចំនួនចូលមកកាន់កាប់រួមមាន ចក្រភពអាស៊ីរី អេហ្ស៊ីប និងពែរ្ស ហើយបន្ទាប់មកត្រូវបានមហារាជអាឡិចសង់ដឺវាយរឹបអូសនៅឆ្នាំ ៣៣៣ មុន គ.ស.។ ក្រោយៗមកទៀត ស៊ីបបានធ្លាក់ក្រោមការត្រួតត្រាដោយពួកប៉្តូលេម៉ាអ៊ិកអេហ្ស៊ីប ចក្រភពរ៉ូមបុរាណនិងបូព៌ា កាលីហ្វាតអារ៉ាប់ រាជវង្សលូស៊ីញ៉ង់នៃបារាំង វេនីស និងក្រោមចក្រភពអូតូម៉ង់អស់ជាងរយៈពេលបីសតវត្ស (រហូតដល់ឆ្នាំ១៩១៤)។[16]
ផ្នែកនេះទទេ។ អ្នកអាចជួយបានដោយបន្ថែមព័ត៌មាន។ |
ផ្នែកនេះទទេ។ អ្នកអាចជួយបានដោយបន្ថែមព័ត៌មាន។ |
ផ្នែកនេះទទេ។ អ្នកអាចជួយបានដោយបន្ថែមព័ត៌មាន។ |
ផ្នែកនេះទទេ។ អ្នកអាចជួយបានដោយបន្ថែមព័ត៌មាន។ |
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.