ខេត្តវិបុលសង្គ្រាម
From Wikipedia, the free encyclopedia
Remove ads
ខេត្តវិបុលសង្គ្រាម (សៀម : จังหวัดพิบูลสงคราม) គឺជាអតីតខេត្តរបស់សៀមពីឆ្នាំ ១៩៤១ ដល់ ១៩៤៦។ខេត្តនេះត្រូវបានបង្កើតឡើងបន្ទាប់ពីសៀមបានឈ្លានពានលេបយកទឹកដីរបស់ប្រទេសកម្ពុជា[៣]ក្រោយសង្គ្រាមបារាំង-សៀមឆ្នាំ ១៩៤០-១៩៤១។ឈ្មោះរបស់ខេត្តនេះគឺយកតាមឈ្មោះរបស់លោកសេនាប្រមុខប្លែក វិបុលសង្គ្រាមដែលជានាយករដ្ឋមន្ត្រីសៀមនៅពេលនោះ។[៤]ខេត្តនេះត្រូវបានរំលាយចោលហើយប្រគល់ទៅឲ្យបារាំងវិញនៅក្នុងឆ្នាំ ១៩៤៦។
Remove ads
ប្រវត្តិសាស្ត្រ
ខេត្តវិបុលសង្គ្រាម ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៤១ បន្ទាប់ពីបារាំងបានប្រគល់ទឹកដីខេត្តសៀមរាប(លើកលែងទីក្រុងសៀមរាបនិងប្រាសាទអង្គរវត្ត[៥]) ខេត្តឧត្ដរមានជ័យ និង ខេត្តបន្ទាយមានជ័យទៅឲ្យសៀមក្រោយសង្គ្រាមបារាំង-សៀម។[៦][៧][៨]
នៅក្រោមការដឹកនាំរបស់លោកសេនាប្រមុខប្លែក វិបុលសង្គ្រាមចាប់ពីឆ្នាំ ១៩៤១ ដល់ឆ្នាំ ១៩៤៦ ខេត្តបាត់ដំបងនិងខេត្តសៀមរាបរបស់ខ្មែរត្រូវបានបានប្ដូរឈ្មោះទៅជាភាសាសៀមព្រមទាំងឈ្មោះស្រុកនៅក្នុងខេត្តទាំង ០២ នេះផងដែរ។
នៅចុងឆ្នាំ ១៩៤១ លោកសេនាប្រមុខប្លែក វិបុលសង្គ្រាមបានធ្វើទស្សនកិច្ចទៅបណ្ដាខេត្តដែលខ្លួនទើបឈ្លានពានបានពីប្រទេសកម្ពុជាហើយនៅពេលនោះហើយដែលលោកសេនាប្រមុខប្លែក វិបុលសង្គ្រាមបានប្រកាសឲ្យផ្លាស់ប្ដូរឈ្មោះថ្មីជាភាសាសៀមជំនួសឲ្យឈ្មោះខេត្តជាភាសាខ្មែរសំខាន់ៗដូចជា ៖
- ខេត្តបាត់ដំបង ប្ដូរឈ្មោះទៅជាចង្វាតព្រះដំបង(จังหวัดพระตะบอง)ហើយសៀមក៏បានបង្កើតឲ្យមាននិមិត្តសញ្ញាខេត្តថែមទៀត
- ខេត្តសៀមរាប ប្ដូរឈ្មោះទៅជាចង្វាតវិបុលសង្គ្រាម(จังหวัดพิบูลสงคราม)ពោលគឺយកតាមឈ្មោះរបស់នាយករដ្ឋមន្ត្រីសៀមគឺប្លែក វិបុលសង្ក្រាមនោះឯង។ដោយសារសៀមស្អប់ណាស់ចំពោះឈ្មោះសៀមរាបនេះពីព្រោះជាឈ្មោះដែលរំលឹកដល់បរាជ័យនៃទ័ពសៀមដែលច្បាំងចាញ់កងទ័ពខ្មែរនៅស្ទឹងសៀមរាបនៅក្នុងរជ្ជកាលព្រះបាទច័ន្ទរាជានាសម័យលង្វែក
- ទឹកដីភាគខាងជើងខេត្តកំពង់ធំដែលជាអតីតខេត្តម្លូព្រៃ ទន្លេរពៅ និង ផ្នែកខ្លះនៃអតីតខេត្តកំពង់ស្វាយនោះត្រូវប្ដូរឈ្មោះទៅជាចង្វាតនគរចម្ប៉ាស័កិ្ត(จังหวัดนครจัมปาศักดิ์)។
ខេត្តវិបុលសង្គ្រាម ត្រូវបានរំលាយចោលនិងប្រគល់ទៅឲ្យឥណ្ឌូចិនបារាំងវិញនៅក្នុងឆ្នាំ ១៩៤៦ បន្ទាប់ពីរដ្ឋាភិបាលបណ្តោះអាសន្ននៃសាធារណរដ្ឋបារាំងបានប្រើប្រាស់សិទ្ធិវ៉ីតូដើម្បីគំរាមកំហែងនិងរារាំងមិនឲ្យសៀមចូលជាសមាជិករបស់អង្គការសហប្រជាជាតិបានឡើយ។
Remove ads
រដ្ឋបាល
ខេត្តវិបុលសង្គ្រាម ត្រូវបានរដ្ឋអំណាចសៀមចែកចេញជា ០៦ ស្រុក(អាំភើ)ដោយយកស៊ីសុផុន(ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ)ធ្វើជាទីរួមខេត្ត ៖

Remove ads
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads