ខេត្តឧប្បលរាជធានី
ខេត្តឧប្បលរាជធានី អាណាចក្រខ្មែរ From Wikipedia, the free encyclopedia
Remove ads
ខេត្តឧប្បលរាជធានី ឬ អូរបុណ្យរាជធានី (សៀម : อุบลราชธานี) ដែលជាញឹកញាប់គេតែងហៅខេត្តនេះថាឧបលឬឧប៊ុន (សៀម : อุบล) គឺជាខេត្តមួយនៅក្នុងចំណោមខេត្តទាំង ៧៦ របស់ប្រទេសសៀមដែលមានទីតាំងស្ថិតនៅភាគឦសានខាងក្រោមប្រទេសសៀមឬដែលហៅម្យ៉ាងទៀតថាអ៊ីសាន។ខេត្តនេះមានចម្ងាយប្រមាណ ៦៣០ គីឡូម៉ែត្រពីទីក្រុងបាងកក(ខេត្តបឹងកក់)[១]ហើយមានព្រំប្រទល់ជាប់នឹងខេត្តអំណាចចម្រើន ខេត្តយសោធរៈ និង ខេត្តសិរីសាកេតនៅភាគខាងជើងខេត្តសារ៉ាវ៉ាន់និងខេត្តចម្ប៉ាស័ក្តិនៃប្រទេសលាវនៅភាគខាងកើតនិងខេត្តព្រះវិហារនៃព្រះរាជាណាចក្រកម្ពុជានៅភាគខាងត្បូង។
Remove ads
ប្រវត្តិ
កាលពីអតីតកាលខេត្តនេះគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាណាចក្រខ្មែររហូតមកដល់រជ្ជកាលព្រះបាទហ្វាង៉ុមបានបង្កើតនគរឡានឆាងឡើងហើយក្រោយមកបានក្លាយជាព្រះរាជាណាចក្រចម្ប៉ាស័ក្តិ។
ទីក្រុងនេះត្រូវបានបង្កើតឡើងនៅចុងសតវត្សរ៍ទី ១៨ ដោយថៅខាំផុនដែលជាកូនចៅរបស់ព្រះវ៉ូនិងព្រះតាដែលបានភៀសខ្លួនពីស្ដេចសិរីប៊ុនសាន្ដនៃទីក្រុងវៀងច័ន្ទន៍ចូលទៅក្នុងព្រះរាជាណាចក្រសៀមនៅក្នុងរជ្ជកាលស្ដេចតាកស៊ីន។ក្រោយមកថៅខាំផុនត្រូវបានតែងតាំងនិងមានគោរមងារជាព្រះពុទ្ធវង្សាដែលជាអ្នកគ្រប់គ្រងទី ០១ នៅខេត្តឧប្បលរាជធានី។នៅក្នុងឆ្នាំ ១៩៧២ ខេត្តឧប្បលរាជធានីបានក្លាយទៅជាខេត្តផ្លូវការហើយក៏ជាមជ្ឈមណ្ឌលរដ្ឋបាលនៃមណ្ឌលទេសាភិបាលភូមិភាគឦសានផងដែរ។
រហូតមកដល់ឆ្នាំ ១៩៧២ ខេត្តឧប្បលរាជធានីគឺជាខេត្ដដែលមានផ្ទៃដីធំបំផុតនៅក្នុងតំបន់ភូមិភាគអ៊ីសាននៃប្រទេសសៀម។ខេត្តយសោធរៈត្រូវបានបំបែកចេញពីខេត្តឧប្បលរាជធានីនៅក្នុងឆ្នាំ ១៩៧២ បន្ទាប់មកខេត្តអំណាចចម្រើនក៏បានបំបែកចេញពីខេត្តនេះនៅក្នុងឆ្នាំ ១៩៩៣។
នៅមុនពេលក្លាយជាខេត្ដជាផ្លូវការខេត្តឧប្បលរាជធានីគឺជាមជ្ឈមណ្ឌលរដ្ឋបាលនៃមណ្ឌលទេសាភិបាលភូមិភាគឦសានប៉ុន្តែក្រោយមកខេត្តនេះត្រូវបានបំបែកចេញពីមណ្ឌលទេសាភិបាលភូមិភាគឦសានវិញ។នៅក្នុងឆ្នាំ ១៩២៥ វាបានក្លាយជាមណ្ឌលមួយនៃខេត្តនគររាជសីមាក្រោយមកវាត្រូវបានដកចេញវិញពីមណ្ឌលនៅក្នុងឆ្នាំ ១៩៣៣ ហើយខេត្តនេះក៏បានក្លាយជារដ្ឋបាលរងកម្រិតដំបូងនៅក្នុងប្រទេស។
Remove ads
រដ្ឋបាល
ខេត្តឧប្បលរាជធានី ចែកចេញជា ២៥ ក្រុង/ស្រុក ២១៩ សង្កាត់/ឃុំ និង ២៤៦៩ ភូមិ ៖

Remove ads
ប្រាសាទ
- ប្រាសាទធាតុនាងពញា
- ប្រាសាទថងឡាង
- ប្រាសាទបានបិណ្ឌ
- ប្រាសាទដនគូ
មើលផងដែរ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads



