ប្រវត្តិសាស្ត្រភូមា
From Wikipedia, the free encyclopedia
ប្រវត្តិសាស្ត្រភូមា (មីយ៉ាន់ម៉ា) គ្របដណ្ដប់ប្រវត្តិកាលចាប់ពីពេលនៃការតាំងលំនៅមនុស្សដែលគេស្គាល់ដំបូង១៣ ០០០ឆ្នាំកន្លងទៅមកដល់សម័យបច្ចុប្បន្ន។ ពួកអ្នកស្រុកដំបូងៗបង្អស់នៃប្រវត្តិសាស្ត្រដែលបានកត់ត្រាទុកគឺពួកព្យូដែលបានចូលទៅកាន់ដងទន្លេឥរាវតីចាប់ពីយូនណានរ.សតវត្សទី២ម.គ.។ នៅសតវត្សទី៤ ស.ធ. ពួកព្យូបានស្ថាបនារដ្ឋបុរីជាច្រើននៅត្រឹមចុងខាងត្បូងព្រំ (ព្យី) និងបានកាន់ព្រះពុទ្ធសាសនា។ កាន់តែឆ្ងាយទៅខាងត្បូង គឺពួកមន ដែលបានចូលពីនគរហរិបុញ្ជ័យនិងទ្វារវត្តីនៅភាគខាងកើត បានបង្កើតឡើងរដ្ឋបុរីផ្ទាល់ខ្លួនរបស់ពួកគេតាមបណ្ដោយខ្សែឆ្នេរភូមាភាគខាងក្រោមនៅដើមសតវត្សទី៩។
ក្រុមមួយផ្សេងទៀត ម៉្រានម៉ា (ពួកភូមា រឺ បឹម៉ា) នៃនគរណានចោ បានចូលទៅកាន់ដងទន្លេឥរាវតីខាងលើនៅដើមសតវត្សទី៩។ ពួកគេបានបន្តបង្កើតឡើងនូវអធិរាជាណាចក្របាកាន (១០៤៤-១២៨៧) ការបង្រួបបង្រួមជានិច្ចលើកទីមួយនៃដងទន្លេឥរាវតីនិងបរិមណ្ឌលរបស់ខ្លួន។ ភាសានិងវប្បធម៌ភូមា បានចូលមកយឺតៗទៅជំនួសធម្មនិយមព្យូនិងមនកំឡុងសម័យនោះ។ បន្ទាប់ពីការធ្លាក់របស់បាកាននៅឆ្នាំ១២៨៧ នគរតូចៗជាច្រើន ក្នុងនោះដែលអវៈ ហង្សាវត្តី អារ៉ាកាន និង ពួករដ្ឋឝានធ្លាប់មានឥទ្ធិពលសំខាន់ បានមកដើម្បីត្រួតត្រាទេសភាពនេះ ដែលពោរពេញដោយសម្ព័ន្ធមិត្តប្រែប្រួលជានិច្ច និងសង្គ្រាមរហូត។ នៅពាក់កណ្ដាលទីពីរនៃសតវត្សទី១៦ រាជវង្សតោនងុ (១៥១០-១៧៥២) បានបង្រួបបង្រួមប្រទេសនេះឡើងវិញ និងបានស្ថាបនាអធិរាជាណាចក្រធំបំផុតនៅក្នុងប្រវត្តិសាស្ត្រអាស៊ីអាគ្នេយ៍អស់រយៈកាលមួយរយៈពេលខ្លី។ ស្ដេចតោនងុក្រោយៗបានបង្កើតកំណែទម្រង់រដ្ឋបាលនិងសេដ្ឋកិច្ចជាគន្លឹះៗជាច្រើនដែលបានផ្ដល់ឱ្យនគរកាន់តែតូច សន្តិភាព និង រុងរឿងនៅសតវត្សទី១៧និងដើមសតវត្សទី១៨។ នៅពាក់កណ្ដាលទីពីរនៃសតវត្សទី១៨ រាជវង្សកូនបោន (១៧៥២-១៨៨៥) បានស្ដានគរនេះឡើងវិញ និងបានបន្តកំណែទម្រង់តោនងុដែលបានបង្កើនការគ្រប់គ្រងកណ្ដាលក្នុងតំបន់បរិមណ្ឌលជាច្រើន និងបានផលិតមួយក្នុងចំណោមរដ្ឋដែលាមានអក្ខរភាពភាគច្រើនបំផុតនៅអាស៊ី។ រាជវង្សនេះក៏បានដើរចូលទៅក្នុងសង្គ្រាមជាមួយពួកអ្នកជិតខាងខ្លួនទាំងអស់។ នគរនេះបានធ្លាក់ទៅពួកប៊្រិតថេនរយៈកាលប្រាំមួយទសវត្សជាង (១៨២៤-៨៥)។
ការគ្រប់គ្រងប៊្រិតថេនបាននាំមកនូវការផ្លាស់ប្ដូរសង្គម សេដ្ឋកិច្ច វប្បធម៌ និងរដ្ឋបាលបន្តៗជាច្រើនដែលបានប្រែក្លាយសង្គមកសិជនបទភ្លាមៗ។ សំខាន់បំផុត ពួកប៊្រិតថេនគ្រប់គ្រងភាពដោយឡែកគ្នានៃក្រុមខាងក្រៅដែលបានដាក់ពណ៌ចំណោមក្រុមជនជាតិច្រើនអនេករបស់ប្រទេសនេះ។ ចាប់តាំងពី ឯករាជ្យនៅឆ្នាំ១៩៤៨ ប្រទេសនេះបានស្ថិតនៅក្នុងចំណោមមួយក្នុងសង្គ្រាមរដ្ឋប្បវេណីដែលអូសបន្លាយដ៏យូរបំផុត ដែលនៅតែមិនទាន់ដោះស្រាយរូច។ ប្រទេសនេះស្ថិតនៅក្រោមការគ្រប់គ្រងយោធាក្រោមរូបភាពផ្សេងៗចាប់ពី ១៩៦២ ដល់ ២០១០ និងនៅក្នុងដំណើរការបានក្លាយជាមួយក្នុងចំណោមប្រទេសជាតិដែលអភិវឌ្ឍតិចជាងគេបំផុតក្នុងពិភពលោក។
ប្រវត្តិសាស្ត្រដើមដំបូង (ដល់សតវត្សទី៩)
បុរេប្រវត្តិ
ភស្តុតាងបុរាណវិទ្យាដើមដំបូងបង្អស់លើកឡើងថាវប្បធម៌ជាច្រើនធ្លាប់មានអត្ថិភាពនៅភូមាចាប់ពីត្រឹមដើមឆ្នាំ១១ ០០០ម.គ.មកម៉្លេះ។ សុចនាកម្មភាគច្រើននៃការតាំងលំនៅដំបូងត្រូវបានគេរកឃើញនៅភូមិភាគស្ងួតភាគកណ្ដាល ដែលស្ថានីយរាយប៉ាយលេចឡើងក្នុងភាពកៀកកិតជិតស្និទទៅនឹងទន្លេឥរាវតី។ អាន្យ៉ាធៀន យុគថ្មរបស់ភូមា ធ្លាប់មានអត្ថិភាពនៅពេលមួយដែលគេបានគិតថាស្របនឹងយុគថ្មបំបែកក្រោមនិងមជ្ឈិមនៅអឺរ៉ុប។ យុគថ្មរំលីង រឺ នវសិលា រឺ យុគថ្មថ្មី នៅពេលនោះរុក្ខជាតិនិងសត្វត្រូវបានផ្សាំងដំបូង និងឧបករណ៍ថ្មរំលីងបានរកឃើញ គឺជាភស្តុតាងនៅភូមានៅតាមគុហាបីដែលស្ថិតនៅក្បែរតោណ្ដ៍ហ៊្សី នៅមាត់នៃខ្ពង់រាបឝានដែលត្រូវបានគេចុះកាលបរិច្ឆេទទៅ១០០០០ដល់៦០០០ឆ្នាំម.គ.។[១] ប្រហែល១៥០០ម.គ. មនុស្សក្នុងតំបន់នេះបានកំពុងប្រែទង់ដែងទៅជាសំរិទ្ធិ ដាំដុះស្រូវ និងផ្សាំងមាន់និងជ្រូក ពួកគេគឺជាចំណោមមនុស្សដំបូងនៅលើពិភពលោកដើម្បីធ្វើដូច្នេះ។ នៅឆ្នាំ៥០០ម.គ. ការតាំងទីលំនៅធ្វើដែកបានលេចផុសក្នុតំបន់មួយភាគខាងត្បូងនៃមណ្ឌាល័យសម័យបច្ចុប្បន្ន។ មឈូសដែលតុបតែងដោយសំរិទ្ធិនិងទីកន្លែងកប់សពបានពេញប្រៀបដោយសំណល់គ្រឿងស្មូនត្រូវបានជីកកកាយ។[២] ភស្តុតាងបុរាណវិទ្យានៅជ្រលងសាម៉ុនភាគខាងត្បូងនៃមណ្ឌាល័យលើកឡើងថាការតាំងលំនៅដាំដុះស្រូវដែលបានជួញដូរជាមួយចិនរវាង ឆ្នាំ៥០០ម.គ.និងឆ្នាំ២០០នៃគ.ស.។[៣]
ពួករដ្ឋបុរីព្យូ

ពួកព្យូដែលនិយាយភាសាទីបេ-ភូមាបានចូលទៅកាន់ដងទន្លេឥរាវតីចាប់ពីយូនណានសម័យបច្ចុប្បន្ន រ.សតវត្សទី២ម.គ. និងបានបន្តដើម្បីស្ថាបនារដ្ឋបុរីទូទាំងដងទន្លេឥរាវតី។ ផ្ទះកំណើតដើមនៃព្យូត្រូវបានសាងសង់ឡើងវិញនៅបឹងកុកុ-ននៅខេត្តស្ឈិងហែយ និងកានស៊ូសម័យបច្ចុប្បន្ន។[៤] ពួកព្យូធ្លាប់ជាអ្នកស្រុកដើមដំបូងបង្អស់នៃភូមាដែលពួកគេកត់ត្រាថាមាន។[៥] កំឡុងសម័យនេះ ភូមាធ្លាប់ជាប៉ែកនៃផ្លូវជួញដូរតាមគោកពីចិនទៅឥណ្ឌា។ ការជួញដូរជាមួយឥណ្ឌាបាននាំមកនូវព្រះពុទ្ធសាសនាពីឥណ្ឌាភាគខាងត្បូង។ នៅសតវត្សទី៤ ភាគច្រើននៅដងទន្លេឥរាវតីបានប្រែកាន់ព្រះពុទ្ធសាសនាវិញ។[៦] ក្នុងចំណោមរដ្ឋបុរីជាច្រើន ធំបំផុតនិងសំខាន់ជាងគេបង្អស់គឺស្រីក្សេត្រ នៅភាគអាគ្នេយ៍នៃព្រំទំនើប (ព្យី)។ នៅខែមីនា ឆ្នាំ៦៣៨ ពួកព្យូនៃស្រីក្សេត្របានចាប់ផ្ដើមប្រតិទិនថ្មីដែលក្រោយមកទៀតបានក្លាយជាប្រតិទិនភូមានេះ។[៥]
កំណត់ត្រាចិននៅសតវត្សទីប្រាំបីប្រាប់ថា រដ្ឋព្យូទាំង១៨នៅពាសពេញដងទន្លេឥរាវតី និងពិពណ៌នាថាព្យូជាមនុស្សមានមនុស្សធម៌និងសន្តិភាពទៅកាន់អ្នកដែលឈ្លោះគ្នាដែលគេមិនបានស្គាល់ច្បាស់និងអ្នកដែលស្លៀកពាក់កប្បាសសូត្រជំនួសឱ្យសូត្រពិតដូច្នេះពួកគេនឹងមិនបានសម្លាប់ដង្កូវនាងឡើយ។ កំណត់ត្រារបស់ចិនក៏រាយការណ៍ថាពួកព្យូបានចេះរបៀបដើម្បីធ្វើការគណនាខាងតារាសាស្ត្រ និងថាក្មេងប្រុសៗព្យូជាច្រើនបានចូលទៅក្នុងជីវភាពបព្វជិតនៅអាយុប្រាំពីរទៅ២០ឆ្នាំ។[៥]
វាធ្លាប់ជាអរិយធម៌ដែលបានបន្តយូរហើយដែលបានបន្តជិតមួយសហវត្សមកដល់ដើមសតវត្សទី៩រហូតក្រុមនៃ ពួកអ្នកជិះសេះលឿនមួយ មកពីភាគខាងជើង ពួកម៉្រានម៉ា (ពួកភូមា) បានចូលមកដងទន្លេឥរាវតី។ នៅដើមសតវត្សទី៩ ពួករដ្ឋបុរីព្យូនៃភូមាលើបានស្ថិតនៅក្រោមការវាយប្រហារឥតឈប់ឈរដោយនគរណានចោស្ថិតនៅយូនណានសម័យបច្ចុប្បន្ន។ នៅឆ្នាំ៨៣២ ពួកណានចោបានលួចប្លន់បំផ្លិចបំផ្លាញ ក្រោយមកហឹលីនជី ដែលបានដណ្ដើមបានព្រំជារដ្ឋបុរីព្យូសំខាន់។ ការលុកលុយរបស់ណានចោមួយបន្តទៀតនៅឆ្នាំ៨៣៥ បានបំផ្លិចបំផ្លាញពួករដ្ឋបុរីព្យូបន្ថែមទៀតនៅភូមាលើ។ គ្រានោះ ការតាំងលំនៅព្យូជាច្រើនបាននៅសេសសល់នៅភូមាលើរហូតដំណល់នៃអធិរាជាណាចក្របាកាននៅពាក់កណ្ដាលសតវត្សទី១១ ពួកព្យូបន្តិចម្ដងៗត្រូវបានស្រូបចូលទៅជាព្រះរាជាណាចក្របាកានភូមាដែលលាតសន្ធឹងនៅក្នុងបួនសតវត្សបន្ទាប់ទៀត។ ភាសាព្យូនៅតែមានអត្ថិភាពរហូតមកដល់ចុងសតវត្សទី១២។ នៅសតវត្សទី១៣ ពួកព្យូបានទទួលយកជាតិពន្ធុភាពភូមា។ ប្រវត្តិ/ព្រេងនិទាននៃពួកព្យូក៏បានរួមចំណែកនឹងរឿង រឺ ប្រវត្តិសាស្ត្រនៃពួកជនជាតិភូមាដែរ។[៦]
ពួកនគរមន
ត្រឹមដើមសតវត្សទី៦ មនុស្សពួកផ្សេងហៅថាមនបានចាប់ផ្ដើមចូលទៅភូមាក្រោមសម័យបច្ចុប្បន្នចាប់ពីពួកនគរមនហរិបុញ្ជ័យ និង ទ្វារវត្តីនៅថៃសម័យទំនើប។ នៅពាក់កណ្ដាលសតវត្សទី៩ ពួកមនបានស្ថាបនាយ៉ាងហោចណាស់ក៏នគរតូចៗពីរដែរ (រឺ រដ្ឋបុរីធំៗ) បានតាំងនៅក្បែរបាគូ និង ថាទង។ ឯកសារយោងពីខាងក្រៅដំបូងបង្អស់ចំពោះនគរមនមួយនៅភូមាក្រោមគឺនៅឆ្នាំ៨៤៤-៨៤៨ ដោយពួកអ្នកភូមិសាស្ត្រអារ៉ាប់។[៧] ពួកមនបានបដិបត្តិពុទ្ធសាសនាថេរវាទ។ ពួកនគរទាំងនេះធ្លាប់រុងរឿងដោយសារពាណិជ្ជកម្ម។ នគរថាទងត្រូវបានចាត់ទុកយ៉ាងទូលំទូលាយថាជានគរក្នុងរឿងព្រេងនៃសុវណ៌ភូមិ (រឺ ដែនដីមាស) ដែលយោងទៅតាមពួកពាណិជ្ជករនៃមហាសមុទ្រឥណ្ឌា។
រាជវង្សបាកាន (៨៤៩–១២៩៧)
បាកានដើម
ពួកភូមាដែលជាអ្នកបានចុះមកក្រោមជាមួយការវាយឆ្មក់របស់ណានចោនៅដើមសតវត្សទី៩នៃពួករដ្ឋព្យូដែលនៅសេសសល់នៅភូមាលើ។ (ការហូរសន្សឹមនៃទេសន្តរប្រវេសន៍ភូមាជាច្រើនចូលទៅកាន់ដងទន្លេឥរាវតីលើប្រហែលជាបានចាប់ផ្ដើមចាប់ពីត្រឹមសតវត្សទី៧។[៨]) នៅពាក់កណ្ដាលដល់ចុងសតវត្សទី៩ បាកានត្រូវបានបង្កើតឡើងជាការតាំងលំនៅរឹងប៉ឹងតាមទីតាំងយុទ្ធសាស្ត្រលើដងទន្លេឥរាវតីក្បែរការប្រសព្វគ្នានៃឥរាវតីនិងដៃដ៏សំខាន់របស់វា គឺ ឈីនឌ្វីន។[៩] វាប្រហែលត្រូវបានរៀបចំឡើងដើម្បីជួយណានចោឱ្យមានសន្តិភាពខាងប្រទេសនៅជុំវិញ។[១០] ជាងពីររយឆ្នាំក្រោយមក ក្សត្របុរីតូចបន្តិចម្ដងៗបានលូតលាស់រួមបញ្ចូលផ្ទៃជុំវិញភ្លាមរបស់ខ្លួនរហូតប្រហែល២០០ម៉ាយល៍ភាគខាងជើងទៅខាងត្បូង និង៨០ម៉ាយល៍ពីខាងកើតទៅខាងលិចដោយឧបាគមន៍របស់ព្រះអនិរុទ្ធនៅឆ្នាំ១០៤៤។[១១]
អធិរាជាណាចក្របាកាន (១០៤៤–១២៨៧)

ជា៣០ឆ្នាំក្រោយមកទៀត ព្រះអនិរុទ្ធបានស្ថាបនាអធិរាជាណាចក្របាកានឡើង ដែលបង្រួបបង្រួមលើកទីមួយនូវតំបន់មួយចំនួនដែលក្រោយមកទៀតបាននឹងបង្កបង្កើតជាភូមាសម័យទំនើបនេះ។ អ្នកស្នងបន្តៗរបស់ព្រះអនិរុទ្ធនៅចុងសតវត្សទី១២ បានពង្រីកឥទ្ធិពលរបស់ខ្លួនទៅខាងត្បូងកាន់តែឆ្ងាយទៅកាន់ទៀបកោះម៉ាឡេលើ យ៉ាងហោចណាស់ក៏ដល់ទន្លេសាល្វឹងនៅភាគខាងកើត ខាងក្រោមព្រំដែនចិនថ្មីៗនេះនៅភាគខាងជើងឆ្ងាយ និងទៅភាគខាងលិច អារ៉ាកានភាគខាងជើង និង ជួរកូនភ្នំឈីន។[១២] (ពង្សាវតារភូមាអះអាងអភិបតេយ្យភាពរបស់បាកានលើដងទន្លេចៅពញាទាំងមូល និងពង្សាវតារសៀមថារួមមានទៀបកោះម៉ាឡេក្រោមចុះមកច្រកសមុទ្រមលក្កាទៅកាន់អាណាចក្របាកាន។)[១០][១៣] នៅដើមសតវត្សទី១២ បាកានបានផុសឡើងជាមហាអំណាចសំខាន់មួយស្របគ្នាជាមួយអធិរាជាណាចក្រខ្មែរនៅអាស៊ីអាគ្នេយ៍ បានទទួលស្គាល់ដោយរាជវង្សស៊ុងចិន និងរាជវង្សចោឡ៊ៈ។ ប្រហែលចូលមកកាន់ពាក់កណ្ដាលសតវត្សទី១៣ ភាគច្រើនបំផុតនៃអាស៊ីអាគ្នេយ៍ដីគោកស្ថិតនៅក្រោមការគ្រប់គ្រងខ្លះនៃអធិរាជាណាចក្របាកាន រឺ អធិរាជាណាចក្រខ្មែរ។[១៤]
អនិរុទ្ធក៏បានអនុវត្តជាបន្តបន្ទាប់នៃកំណែទម្រង់សង្គម សាសនា និង សេដ្ឋកិច្ចសំខាន់ៗដែលបាននឹងមានការប៉ះទង្គិចគ្នាក្នុងប្រវត្តិសាស្ត្រភូមា។ កំណែទម្រង់សង្គមនិងសាសនារបស់ព្រះអង្គក្រោយមកបានវិវឌ្ឍទៅជាវប្បធម៌ភូមាសម័យទំនើបនេះ។ ការរីកចម្រើនសំខាន់បំផុតគឺការបញ្ចូលពុទ្ធសាសនាថេរវាទទៅភូមាលើបន្ទាប់ពីការសញ្ជ័យរបស់បាកាននៅនគរថាទងនៅឆ្នាំ១០៥៧។ ដោយបានគាំទ្រដោយការឧបត្ថម្ភរបស់ព្រះរាជា សាលាពុទ្ធសាសនាបន្តិចម្ដងៗផ្សាយទៅដល់ថ្នាក់ភូមិនៅបីសតវត្សក្រោយមក ទោះបីជាការបដិបត្តិតន្ត្រិក មហាយាន ព្រហ្មញ្ញ និងព្រលឹងនិយមដែលនៅសេសពាសពេញយ៉ាងច្រើននៅគ្រប់ស្រទាប់វណ្ណៈសង្គមទាំងអស់។[១៥]
សេដ្ឋកិច្ចរបស់បាកានដំបូងត្រូវពឹងផ្អែកលើអាងទឹកកសិកម្មក្យូកស៊េភាគឦសាននៃរាជធានីនេះ និងស្រុកមិនប៊ុនៃខាងត្បូងបាកានដែលពួកភូមាបានសាងសង់ទំនប់ថ្មីៗនិងប្រឡាយវាងជាច្រើនមួយចំនួនធំ។ វាក៏មានប្រយោជន៍ដោយសារពាណិជ្ជកម្មខាងក្រៅឆ្លងកាត់ឆ្នេររបស់វា។ ភោគទ្រព្យនៃនគរនេះត្រូវបានបូជាដើម្បីកសាងវត្តពុទ្ធសាសនាជាង១០ ០០០ នៅក្នុងតំបន់រាជធានីបាកានរវាងសតវត្សទី១១ និង ១៣ (ក្នុងនោះមាន៣០០០វត្ត នៅសេសសល់ដល់សម័យបច្ចុប្បន្ននេះ)។ ពួកអ្នកមានបានបរិច្ចាគដីអត់បង់ពន្ធទៅឱ្យពួកអ្នកកាន់អំណាចសាសនា។
ភាសានិងវប្បធម៌ភូមាបន្តិចម្ដងៗបានគ្របលើនៅដងទន្លេឥរាវតីភាគខាងលើ ដែលលុបលើធម្មនិយមព្យូ មន និង បាលី នៅចុងសតវត្សទី១២។ នៅពេលក្រោយមក ពួកមេដឹកនាំភូមានៃនគរនេះមិនត្រូវបានគេចោទសួរឡើយ។ ពួកព្យូបានសន្មតជាតិពន្ធុភាពភូមាដ៏ច្រើននៅភូមាលើ។ ភាសាភូមា ភ្លាមភាសាកំណើតក្រៅមួយ ជាភាសាស្ពាននៃនគរនេះ។
នគរនេះបានចូលទៅកាន់ការធ្លាក់ចុះនៅសតវត្សទី១៣ ជាការកើនឡើងបន្តនៃទ្រព្យសម្បត្តិសាសនាមិនបាច់ពន្ធ នៅទសវត្សឆ្នាំ១២៨០ ពីរភាគបីនៃដីធ្លីវប្បភាពភូមាលើត្រូវបានផ្ទេរអោយសាសនា ដែលបានមានឥទ្ធិពលសមត្ថភាពរបស់ស្ដេចដើម្បីទទួលបានភក្ដីភាពពីពួកអ្នកបម្រើក្នុងរាជវាំងនិងពួកអ្នកបម្រើការយោធា។ នេះបាននាំទៅដល់រង្វង់ចលាចលដ៏កាចសាហាវនិងការប្រណាំងប្រជែងគ្នាមកពីខាងក្រៅដោយពួកមន ម៉ុងហ៊្គោល និង ឝាន។[១៦] ការចាប់ផ្ដើមនៅដើមសតវត្សទី១៣ ពួកឝានបានចាប់ផ្ដើមគូសវង់ចក្រភពបាកានចាប់ពីខាងជើង និង ខាងកើត។ ពួកម៉ុងហ៊្គោល ដែលបានសញ្ជ័យយូនណាន អតីតស្រុកកំណើតនៃពួកភូមានៅឆ្នាំ១២៥៣ បានចាប់ផ្ដើមការលុកលុយរបស់ខ្លួននៅភូមានៅឆ្នាំ១២៧៧ និង នៅឆ្នាំ១២៨៧ បានលួចប្លន់បំផ្លិចបំផ្លាញបាកាន ដែលបញ្ចប់ការគ្រប់គ្រង២៥០ឆ្នាំរបស់រាជាណាចក្របាកាននៅឯដងទន្លេឥរាវតី និង បរិមណ្ឌលរបស់ខ្លួន។ ការដឹកនាំរបស់បាកាននៅភូមាកណ្ដាលបានមកដប់ឆ្នាំចុងក្រោយនៅឆ្នាំ១២៩៧ នៅពេលនោះបាកានត្រូវបានផ្ដួលរំលំដោយម្យិនហ្សេន។
នគរតូចៗ

បន្ទាប់ពីការធ្លាក់ចុះនៃបាកាន ពួកម៉ុងហ្គោលបានបន្សល់ទុកដងទន្លេឥរាវតីដែលស្ងួតរីង ប៉ុន្តែនគរបាកានត្រូវបានបែកខ្ញែកទៅជានគរតូចៗជាច្រើនដោយមិនអាចចូលគ្នាបាន។ នៅពាក់កណ្ដាលសតវត្សទី១៤ ប្រទេសនេះបានរៀបចំជាបណ្ដាមជ្ឈមណ្ឌលអំណាចបួនសំខាន់ៗ: ភូមាលើ ភូមាក្រោម ពួករដ្ឋឝាន និង អារ៉ាកាន។ មជ្ឈមណ្ឌលអំណាចជាច្រើនខ្លួនឯងបានបង្កើតឡើងនូវ (ជាញឹកញាប់កាន់កាប់យ៉ាងធូររលុង) នគរតូចៗ រឺ ពួករដ្ឋព្រះអង្គម្ចាស់។ សម័យនេះត្រូវបានកត់សំគាល់ដោយសង្គ្រាមបន្តបន្ទាប់ និងការផ្លាស់ប្ដូរសម្ព័ន្ធមិត្ត។ នគរតូចៗបានលេងល្បែងមិនទៀងទាត់នៃការសំដែងភាពឱនលំទោនទៅកាន់បណ្ដារដ្ឋដែលមានឥទ្ធិពលជាង ជួនកាលក្នុងពេលដំណាលគ្នា។
អវៈ (១៣៦៤–១៥៥៥)
បានស្ថបនានៅឆ្នាំ១៣៦៤ អវៈ (អ៊ីនវ៉ា) គឺជារដ្ឋអ្នកស្នងទៅនឹងរដ្ឋមុនៗ ទោះបីជាបណ្ដានគរតូចៗជាងបានតាំងនៅភូមាកណ្ដាលក៏ដោយ: តោនងុ (១២៨៧-១៣២២), ម្យិនហ្សេន-ពិនយ៉ា (១២៩៧-១៣៦៤) និង ហ្សឹហ្គែយន៍ (១៣១៥-១៣៦៤)។ នៅប៉ុន្មានឆ្នាំដំបូងនៃអតិ្ថភាពរបស់ខ្លួន អវៈ ដែលបានបង្ហាញខ្លួនជាអ្នកស្នងសិទ្ធិពេញទីនៃចក្រភពបាកាន បានព្យាយាមរួមផ្ដុំអតីតអធិរាជាណាចក្រនេះឡើងវិញ។ ពេលនោះវាអាចរុញតោនងុ និង ពួករដ្ឋឝានបរិមណ្ឌល (កាលេ ម៉ុញិន ម៉ុហ្គោន ធីបាវ (ហ៊្សីប៉ាវ)) ទៅក្នុងកណ្ដាប់របស់ខ្លួននៅចំណុចកំពូលនៃអំណាច អវៈបានបរាជ័យដើម្បសញ្ជ័យយកទាំងអស់វិញ។ សង្គ្រាមសែសិបឆ្នាំ (១៣៨៥-១៤២៤) ជាមួយហង្សាវត្តី បានទុកអោយអវៈអស់កម្លាំង ហើយអំណាចរបស់អវៈបាននៅនឹងថ្កល់។ ស្ដេចរបស់នគរនេះបានប្រឈមនឹងឧទ្ទាមកម្មរឿយៗក្នុងតំបន់ចំណុះរបស់ខ្លួន ប៉ុន្តែអាចបង្ក្រាបតំបន់នោះរហូតដល់ទសវត្សឆ្នាំ១៤៨០។ នៅចុងសតវត្សទី១៥ ព្រំ និងបណ្ដារដ្ឋឝានរបស់ខ្លួនបានបែកចេញដោយជោគជ័យ និងនៅដើមសតវត្សទី១៦ អវៈខ្លួនឯងក៏បានស្ថិតនៅក្រោមការវាយប្រហារពីបណ្ដាប្រទេសចំណុះខ្លួន។ នៅឆ្នាំ១៥១០ តោនងុក៏បានបែកចេញផងដែរ។ នៅឆ្នាំ១៥២៧ សម្ពន្ធរដ្ឋនៃរដ្ឋឝានបានដឹកនាំដោយម៉ុញិនបានកាន់កាប់បានអវៈ។ ការគ្រប់គ្រងសម្ពន្ធរដ្ឋនៃភូមាលើ ទោះបីជាបានបន្តរហូតដល់ឆ្នាំ១៥៥៥ក៏ដោយ ក៏ត្រូវបានបំផ្លិចបំផ្លាញដោយការប្រយុទ្ធគ្នាផ្ទៃក្នុងរវាងវង្សម៉ុញិន និង ធីបាវ។ នគរនេះត្រូវបានដួលរលំដោយកងកម្លាំងតោនងុនៅឆ្នាំ១៥៥៥។
ភាសានិងវប្បធម៌ភូមាបានទៅជារបស់វាកំឡុងសម័យអវៈនេះ។
ហង្សាវត្តីបាគូ (១២៨៧–១៥៣៩, ១៥៥០-៥២)
នគរនិយាយមនត្រូវបានបង្កើតឡើងជារាមញ្ញទេសភ្លាមបន្ទាប់ពីការលិចលង់របស់បាកាននៅឆ្នាំ១២៨៧។ នៅក្នុងការចាប់ផ្ដើម នគរបានតាំងនៅភូមាក្រោមគឺធ្លាប់ជាសហព័ន្ធដែលមានអំណាចតំបន់ធូររលុងស្ថិតនៅ មុ-ម (ម៉ុត្តាម៉ា), បាគូ និង ដីសណ្ដឥរាវតី។ រជ្ជកាលដ៏ខ្លាំងក្លានៃព្រះរាជាធិរាជ (១៣៨៤-១៤២២) បានពង្រឹងអត្ថិភាពរបស់នគរនេះ។ ព្រះរាជាធិរាជបានបង្រួបបង្រួមតំបន់និយាយមនបីអោយរឹងមាំ និងបានបង្អាក់អវៈដោយជោគជ័យនៅក្នុងសង្គ្រាមសែសិបឆ្នាំ (១៣៨៥-១៤២៤)។ បន្ទាប់ពីសង្គ្រាមនេះ ហង្សាវត្តីបានចូលដល់យុគមាសរបស់ខ្លួន រីឯ គូប្រជែងរបស់ខ្លួន អវៈបានធ្លាក់ចុះបន្តិចម្ដងៗ។ ចាប់ពីទសវត្សឆ្នាំ១៤២០ ដល់ ទសវត្សឆ្នាំ១៥៣០ ហង្សាវត្តីគឺធ្លាប់ជានគរដ៏មានឥទ្ធិពលនិងរុងរឿងបំផុតក្នុងចំណោមនគរក្រោយបាកានទាំងអស់។ ក្រោមខ្សែនៃក្សត្រដែលជាតម្វាយពិសេស ព្រះនគរបានសប្បាយរីករាយនឹងយុគមាសដ៏យូរអង្វែង ដែលចម្រើនឡើងដោយពាណិជ្ជកម្មការបរទេស។ នគរនេះ មានភាសានិងវប្បធម៌មនដែលកំពុងលូតលាស់រីកចម្រើន បានប្រែក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មនិងពុទ្ធសាសនាថេរវាទមួយ។ យ៉ាងណាក៏ដោយ ដោយសារតែភាពគ្មានបទពិសោធន៍នៃអ្នកគ្រប់គ្រងចុងក្រោយរបស់ខ្លួន នគរដ៏មានឥទ្ធិពលនេះត្រូវបានសញ្ជ័យដោយនគរតោនងុដែលឡើងដៃនៅឆ្នាំ១៥៣៩។ នគរនេះត្រូវបានរស់រានឡើងវិញក្នុងរយៈពេលខ្លីរវាង១៥៥០ និង ១៥៥២។ ប៉ុន្តែវាបានត្រួតត្រាត្រឹមតែបាគូនិងត្រូវបានកម្ទេចដោយព្រះបឹយីនណោននៅឆ្នាំ១៥៥២។
ពួករដ្ឋឝាន (១២៨៧–១៥៦៣)
ពួកឝាន ដែលបានចុះមកជាមួយពួកម៉ុងហ៊្គោល បានស្ថិតនៅនិងបានមកត្រួតត្រាយ៉ាងលើកភាគច្រើននៃរង្វង់ភូមាខាងជើង និង ខាងកើត ចាប់ពីចំណែកហ្សឹហ្គែយន៍ទៅដល់ជួរភ្នំកាឈីនមកដល់ជួរភ្នំឝាននាពេលសម័យបច្ចុប្បន្ន។ ពួករដ្ឋឝានដែលមានឥទ្ធិពលខ្លាំងបំផុតគឺម៉ុញិន និង ម៉ុហ្គោននៅក្នុងរដ្ឋកាឈីនសម័យបច្ចុប្បន្ន ដែលបន្តបន្ទាប់ដោយសេន្នី ធីបាវ និង មឿងមីតនៅរដ្ឋឝានខាងជើងសម័យបច្ចុប្បន្ន។[១៧] ពួករដ្ឋតូចៗរួមមានកាលេ ផាម៉ុ ញ៉ោនឝ៊្វេ និង ឆែយន៍តូន។ ម៉ុញិន ជាពិសេស បានវាយលុកឆ្មក់ទឹកដីអវៈនៅដើមសតវត្សទី១៦។ សម្ពន្ធរដ្ឋនៃរដ្ឋឝានដឹកនាំដោយម៉ុញិន នៅក្នុងសម្ព័ន្ធភាពជាមួយនគរព្រំ បានកាន់កាប់អវៈខ្លួនឯងនៅក្នុងឆ្នាំ១៥២៧។ សម្ពន្ធរដ្ឋនេះបានកម្ចាត់សម្ព័ន្ធមិត្តរបស់ខ្លួនតាំងពីដើម ព្រំនៅឆ្នាំ១៥៣៣ និងបានគ្រប់គ្រងភូមាលើទាំងអស់ លើកលែងតែតោនងុចេញ។ ប៉ុន្តែសម្ពន្ធរដ្ឋនេះត្រូវបានបំផ្លិចបំផ្លាញដោយជម្លោះផ្ទៃក្នុង និងមិនអាចបញ្ឈប់តោនងុបានឡើយ ដែលបានសញ្ជ័យអវៈនៅឆ្នាំ១៥៥៥ និង រដ្ឋឝានទាំងអស់នៅឆ្នាំ១៥៦៣។
អារ៉ាកាន (១២៨៧–១៧៨៥)
ទោះបីជាអារ៉ាកានបានឯករាជ្យពិតប្រាកដចាប់តាំងពីសម័យចុងបាកានក៏ដោយ ក៏រាជវង្សឡោនហ៊្គ្យែអារ៉ាកានមិនមានសមត្ថភាពឡើង។ រហូតដល់ការបង្កើតនគរម្យ៉ោឧនៅឆ្នាំ១៤២៩ អារ៉ាកានត្រូវបានដណ្ដើមគ្នាជាញឹកញាប់រវាងពួកអ្នកជិតខាងដែលធំជាង ហើយបានធ្វើឱ្យខ្លួនឯងចូលទៅក្នុងសមរភូមិមួយកំឡុងសង្គ្រាមសែសិបឆ្នាំរវាងអវៈ និង បាគូ។ ម្យ៉ោឧបានបន្តក្លាយជានគរដ៏មានឥទ្ធិពលមួយដែលមានសិទ្ធិផ្ទាល់ខ្លួនរវាងសតវត្សទី១៥ និង ទី១៧ រួមមានបេងកាល់ខាងកើតរវាងឆ្នាំ១៤៥៩ និង ១៦៦៦។ អារ៉ាកានក៏ជានគរក្រោយបាកានតែមួយគត់ដែលមិនត្រូវបានបញ្ចូលដោយរាជវង្សតោនងុ។
រាជវង្សតោនងុ (១៥១០–១៧៥២)
អធិរាជាណាចក្រតោនងុទីមួយ (១៥១០–៩៩)

ការចាប់ដើមក្នុងទសវត្សឆ្នាំ១៤៨០ អវៈបានប្រឈមមុខនិងការបះបោរផ្ទៃក្នុងឥតឈប់ឈរនិងការវាប្រហាវពីខាងក្រៅពីបណ្ដារដ្ឋឝាន និងបានចាប់ផ្ដើមបែកខ្ញែក។ នៅឆ្នាំ១៥១០ តោនងុ បានតាំងនៅជ្រុងអាគ្នេយ៍ដ៏សែនឆ្ងាយពីនគរអវៈ ក៏បានប្រកាសឯករាជ្យ។[១៧] នៅពេលនោះ សម្ពន្ធរដ្ឋនៃរដ្ឋឝានក៏សញ្ជ័យបានអវៈនៅឆ្នាំ១៥២៧ ពួកភូមាជាច្រើនបានរត់គេចទៅភាគអាគ្នេយ៍ទៅកាន់តោនងុ នគរតែមួយគត់ដែលនៅសល់ក្រោមការគ្រប់គ្រងរបស់ភូមា និង មួយដែលព័ទ្ធជុំវិញដោយនគរសត្រូវធំៗ។
តោនងុ បានដឹកនាំដោយស្ដេចដ៏មានមហិច្ឆតារបស់ខ្លួន ព្រះបាទដឹប៊ីនឝ្វេធី និង មេទ.រង ព្រះបឹយីនណោន នឹងបានបន្តដើម្បីបង្រួបបង្រួមនគរតូចតាចដែលធ្លាប់មានចាប់តាំងពីការធ្លាក់នៃអធិរាជាណាចក្របាកាន និងបានបង្កើតឡើងអធិរាជាណាចក្រធំបំផុតក្នុងប្រវត្តិសាស្ត្រអាស៊ីអាគ្នេយ៍។ ដំបូង នគរនេះចាប់ឡើងដៃបានវាយកម្ចាត់នគរហង្សាវត្តីដែលមានឥទ្ធិពលជាងគេក្នុងសង្គ្រាមតោនងុ-ហង្សាវត្តី (១៥៣៥-១៥៤១)។ ព្រះម្ចាស់ដឹប៊ីនឝ្វេធីបានរើរាជធានីទៅកានបាគូដែលបានកាន់កាប់ថ្មីនៅឆ្នាំ១៥៣៩។ តោនងុបានពង្រីកអំណាចរបស់ខ្លួនរហូតដល់បាកាននៅឆ្នាំ១៥៤៤ ប៉ុន្តែបានបរាជ័យដើម្បីសញ្ជ័យអារ៉ាកាននៅឆ្នាំ១៥៤៦-១៥៤៧ និង សៀមនៅឆ្នាំ១៥៤៨។ អ្នកស្នងរាជ្យបន្តព្រះម្ចាស់ដឹប៊ីនឝ្វេធី ព្រះបឹយីនណោនបានបន្តគោលនយោបាយនៃការវាតទី ដែលសញ្ជ័យអវៈនៅឆ្នាំ១៥៥៥ ពួករដ្ឋឝានជិតៗ (១៥៥៧), ស្រែលាន (១៥៥៨), មណិបុរៈ (១៥៦០), ពួករដ្ឋឝានឆ្ងាយ/ឆ្លងកាត់សាល្វឹង (១៥៦២-១៥៦៣), សៀម (១៥៦៤ ១៥៦៩), និង លានជាង (១៥៧៤) និងយកបានជាច្រើននូវអាស៊ីអាគ្នេយ៍ភាគខាងលិចនិងកណ្ដាលឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ព្រះអង្គ។
ព្រះបឹយីនណោនបានដាក់ជំនួសនូវប្រព័ន្ធរដ្ឋបាលបន្តយូរមកដែលបានកាត់បន្ថយអំណាចនៃពួកមេកន្ទ្រាញឝានតពូជ និងបាននាំយកទំនៀមទម្លាប់ឝានជាបន្តបន្ទាប់ជាមួយធម្មនិយមដែនដីទំនាប។[១៨] ប៉ុន្តែ ព្រះអង្គមិនអាចដាក់របត់ប្រព័ន្ធរដ្ឋបាលដែលមានប្រសិទ្ធិភាពមួយគ្រប់ទីកន្លែងទេក្នុងអធិរាជាណាចក្រដែលនៅចោលឆ្ងាយព្រះអង្គណាស់។ អធិរាជាណាចក្ររបស់ព្រះអង្គគឺជាការប្រមូលផ្ដុំធូររលុងនៃបណ្ដាអតីតនគរអធិបតេយ្យ ដែលព្រះមហាក្សត្ររបស់នគរទាំងនោះមានស្វាមីភក្ដិនឹងព្រះអង្គជាចក្កវត្តិ (စကြဝတေးမင်း, [sɛʔtɕà wədé mɪ́ɴ]; អ្នកគ្រងចក្រវាល), មិនមែននគរតោនងុទេ។
អធិរាជាណាចក្រលាតសន្ធឹងបានបែកខ្ញែកយ៉ាងលឿនបន្ទាប់ពីការសោយទិវង្គតរបស់ព្រះបឹយីនណោននៅឆ្នាំ១៥៨១។ សៀមបានបែកចេញនៅឆ្នាំ១៥៨៤ និង បានបន្តសង្គ្រាមជាមួយភូមារហូតដល់ឆ្នាំ១៦០៥។ នៅឆ្នាំ១៥៩៣ នគរនេះបានបាត់សិទ្ធិជាម្ចាស់របស់ខ្លួននៅសៀម លានជាង និង មណិបុរៈ។ នៅឆ្នាំ១៥៩៧ តំបន់ផ្ទៃក្នុងទាំងអស់ រួមមានទីក្រុងតោនងុ ទីកំណើតដំបូងនៃរាជវង្សនេះ បានបះបោរឡើង។ នៅឆ្នាំ១៥៩៩ កងកម្លាំងអារ៉ាកានបានជួយដោយពួកទាហានស៊ីឈ្នួលរបស់ព័រទុយហ្គាល់ និងមានសម្ព័ន្ធភាពជាមួយកងកម្លាំងតោនងុបះបោរ ដែលបានបំផ្លិចបំផ្លាញបាគូ។ ប្រទេសនេះបានធ្លាក់ចូលទៅក្នុងចលាចល ជាមួយនិងតំបន់នីមួយៗអះអាងជាស្ដេច។ ទាហានស៊ីឈ្នួលព័រទុយហ្គាល់ភ្វីលីពី-ហ្សិ-ប៊្រីធ-អ៊ី-នីគ័រចេបានបះបោរយ៉ាងរហ័សប្រឆាំងនឹងពួកលោកម្ចាស់របស់អារ៉ាកានរបស់គាត់ និងបានបង្កើតការគ្រប់គ្រងរបស់ព័រទុយហ្គាល់នៅពីក្រោយខ្នងដោយហ្គូអឹនៅតឹញីននៅឆ្នាំ១៦០៣។
នគរតោនងុស្ដារ (ការស្ដារញ៉ោនយ៉ាន់វិញ) (១៥៩៩–១៧៥២)

គ្រាអន្តររជ្ជកាលដែលបានបន្តបន្ទាប់ពីការធ្លាក់នៃអធិរាជាណាចក្របាកានបានបន្តរយៈពេលជាង២៥០ឆ្នាំ (១២៨៧-១៥៥៥) ដែលបន្តបន្ទាប់ពីការធ្លាក់នៃតោនងុទីមួយមានជីវិតរយៈពេលខ្លីខ្លះៗដែរ។ មួយក្នុងចំណោមពួករាជបុត្ររបស់ព្រះបឹយីនណោន ព្រះញ៉ោនយ៉ាន់ ភ្លាមៗបានចាប់ផ្ដើមការបង្រួបបង្រួមឡើងវិញ ដោយការស្ដារយ៉ាងជោគជ័យនូវអំណាចកណ្ដាលលើភូមាលើនិងពួករដ្ឋឝានជិតៗគ្នានៅឆ្នាំ១៦០៦។ អ្នកស្នងរបស់ព្រះអង្គ ព្រះអឹណោភែលុនបានកម្ចាត់ពួកព័រទុយហ្គាល់នៅតឹញអ៊ីននៅឆ្នាំ១៦១៣ បានយកមកវិញឆ្នេរតឹនីនសៃយីរបស់ដឹវែ និង ស្រែលានពីពួកសៀមនៅឆ្នាំ១៦១៤ និងពួករដ្ឋឝានកាត់តាមសាល្វឹង (ឆែយន៍តូន និង សិបសងបាននា) នៅឆ្នាំ១៦២២-១៦២៦។ ព្រះភាតារបស់ព្រះអង្គ ព្រះសាលុនបានសាងសង្គ្រាមនេះឡើងវិញដែលបានជ្រៀកប្រទេស។ ព្រះអង្គបានបញ្ជាឱ្យមានជំរឿនតែលើកដំបូងក្នុងប្រវត្តិសាស្ត្រភូមានៅឆ្នាំ១៦៣៥ ដែលបានបង្ហាញថានគរនេះប្រហែលមានពីរលាននាក់។ នៅឆ្នាំ១៦៥០ ស្ដេចដែលមានសមត្ថភាពបីអង្គញ៉ោនយ៉ាន់ អឹណោភែលុន សាលុន បានកសាងឡើងវិញនូវនគរតូចជាងគេមួយប៉ុន្តែអាចគ្រប់គ្រងបានឆ្ងាយ។
កាន់តែសំខាន់ទៀត រាជវង្សថ្មីនេះបានចាត់ចែងបង្កើតប្រព័ន្ធច្បាប់និងនយោបាយលក្ខណៈពិសេសជាគោលរបស់វាបាននឹងបន្តស្ថិតក្រោមរាជវង្សកូនបោនយ៉ាងល្អចូលដល់សតវត្សទី១៩។ ស្ដេចបានប្ដូរពួកមេកន្ទ្រាញតពូជចេញទាំងស្រុងជាមួយពួកចៅហ្វាយខេត្តដែលបានជ្រើសតាំងនៅតាមដងទន្លេឥរាវតីទាំងមូល និង បានកាត់បន្ថយសិទ្ធិតពូជនៃពួកមេកន្ទ្រាញឝានយ៉ាងខ្លាំង។ វាក៏បានបញ្ឈប់ការកើនឡើងបន្តនៃភោគទ្រព្យនិងស្វយ័តភាពរបស់បព្វជិត ដែលផ្ដល់នូវមូលដ្ឋានពន្ធដារធំជាងគេមួយ។ កំណែទម្រង់ពាណិជ្ជកម្មនិងរដ្ឋបាលខាងអាណាចក្ររបស់ខ្លួនបានកសាងសេដ្ឋកិច្ចដ៏រុងរឿងអស់រយៈពេលច្រើនជាង៨០ឆ្នាំ។[១៩] មិនគិតបញ្ចូលការបះបោរគាប់ជួនបន្តិចបន្តួច និង សង្គ្រាមពីខាងក្រៅមួយ ភូមាបានបង្ក្រាបការប៉ុនប៉ងរបស់សៀមដើម្បីដណ្ដើមយកលាននា និង មុ-មនៅឆ្នាំ១៦៦២-៦៤ នគរនេះស្ថិតនៅក្នុងសន្តិភាពភាគច្រើនអសរយៈពេលពេញមួយសតវត្សទី១៧។
នគរនេះបានចូលដល់ការធ្លាក់ចុះសន្សឹមៗ និង អំណាចនៃ ព្រះមហាក្សត្រក្នុងរាជវាំង បានធ្វើឱ្យកាន់តែយ៉ាប់ទៅៗយ៉ាងលឿននៅទសវត្សឆ្នាំ១៧២០។ ចាប់ពីឆ្នាំ១៧២៤ទៅមុខ ពួកមណិបុរីបានផ្ដើមការវាយឆ្មក់តាមដងទន្លេឈីនឌ្វីនលើ។ នៅឆ្នាំ១៧២៧ លានានាខាងត្បូង (ជៀងម៉ៃ) បានបះបោរយ៉ាងជោគជ័យ ដែលបន្សល់ទុកត្រឹមតែលាននាខាងជើង (ជៀងសែន) ក្រោមការគ្រប់គ្រងរបស់ភូមាត្រឹមតែមានតែឈ្មោះ។ ការវាយឆ្មក់មណិបុរីបានរឹតតែខ្លាំងនៅទសវត្សឆ្នាំ១៧៣០ ដែលឈានដល់ប៉ែកភូមាកណ្ដាលកាន់តែជ្រៅៗទៅខ្លាំងឡើងៗ។ នៅឆ្នាំ១៧៤០ ពួកមននៅភូមាក្រោមបានចាប់ផ្ដើមការបះបោរមួយ និងបានស្ថាបនានគរហង្សាវត្តីស្ដារ និងនៅឆ្នាំ១៧៤៥ បានគ្រប់គ្រងភាគច្រើននៃភូមាក្រោម។ ពួកសៀមក៏បានរំកិលអំណាចរបស់ខ្លួនឡើងទៅដល់ឆ្នេរសមុទ្រតឹនីនសៃយីនៅឆ្នាំ១៧៥២។ ហង្សាវត្តីបានលុកលុយភូមាលើនៅខែវិច្ឆិកា ១៧៥១ និងបានកាន់កាប់អវៈនៅ ថ្ងៃ២៣ មីនា ១៧៥២ ដែលបញ្ចប់រាជវង្សតោនងុមានអាយុកាល២៦៦ឆ្នាំ។
រាជវង្សកូនបោន (១៧៥២–១៨៨៥)
ការបង្រួបបង្រួមឡើងវិញ
ភ្លាមៗបន្ទាប់ពីការធ្លាក់ចុះនៃអវៈ រាជវង្សថ្មីមួយបានងើបឡើងនៅឝ៊្វេបុដើម្បីប្រជែងអំណាចទៅនឹងហង្សាវត្តី។ ជាង៧០ឆ្នាំក្រោយមកទៀត រាជវង្សកូនបោនយោធានិយមយ៉ាងខ្លាំងបានបន្តបង្កើតអធិរាជាណាចក្រភូមាដ៏ធំបំផុត ទីពីរត្រឹមតែដល់ចក្រភពបឹយីនណោន។ នៅឆ្នាំ១៧៥៩ កងទ័ពព្រះបាទអឹឡោនផឹយ៉ាបានបង្រួបបង្រួមភូមាទាំងអស់ (និង មណិបុរៈ) បានរំលត់រាជវង្សហង្សាវត្តីដឹកនាំដោយមនភ្លាមៗ និងទាំងអស់ ហើយបានកម្ចាត់មហាអំណាចអឺរ៉ុបដែលបានផ្ដល់សព្វាវុធទៅដល់ហង្សាវត្តី ពួកបារាំងពីតឹញអ៊ីននិងពួកអង់គ្លេសពីនេហ្គ្រែយស៍។[២០]
សង្គ្រាមជាមួយសៀមនិងចិន
នគរនេះក្រោយមកបានចូលទៅក្នុងសង្គ្រាមជាមួយសៀម ដែលបានកាន់កាប់ចាប់ពីឆ្នេរសមុទ្រតឹនីនសៃយីដល់មុ-មកំឡុងសង្គ្រាមរដ្ឋប្បវេណីភូមា (១៧៤០-១៧៥៧) និងបានផ្ដល់ជម្រកដល់ពួកជនភៀសខ្លួនមន។ នៅឆ្នាំ១៧៦៧ ពួកកងទ័ពកូនបោនបានពង្រាបលាវភាគច្រើន និង បានកម្ចាត់សៀម។ ប៉ុន្តែពួកគេមិនអាចបញ្ចប់ឱ្យអស់នូវការតស៊ូសៀមដែលនៅសេសសល់នៅពេលដែលពួកគេត្រូវបង្ខំខ្លួនការពារប្រឆាំងនឹងការលុកលុយបួនលើកដោយចិនឈិង (១៧៦៥-១៧៦៩)។[២១] គ្រាដែលការការពារភូមាបានឈប់នឹងក្នុងសង្គ្រាមតាមព្រំដែនដែលប្រកបដោយមហន្តរាយបំផុត រាជវង្សឈិងធ្លាប់បានធ្វើសង្គ្រាមជានិច្ច ពួកភូមាត្រូវបានកាន់កាប់មុនជាមួយការលុកលុយគំរាមកំហែងផ្សេងមួយដោយចក្រភពធំបំផុតរបស់ពិភពលោកអស់រយៈពេលច្រើនឆ្នាំ។ ពួកឈិងបានរក្សាទុកការពង្រាយកងទ័ពយ៉ាងច្រើនក្នុងបណ្ដាតំបន់ព្រំដែនប្រហែលមួយទសវត្សក្នុងការប៉ុនប៉ងមួយដើម្បីធ្វើសង្គ្រាមមួយផ្សេងទៀតដែលដាក់ការហាមឃាត់លើពាណិជ្ជកម្មអន្តរព្រំដែនអស់រយៈពេលពីរទសវត្ស។[២២]
ពួកសៀមបានប្រើការកាន់កាប់ពីមុនរបស់ភូមាជាមួយចិនដើម្បីយកទឹកដីដែលបាត់បង់របស់ពួកគេមកវិញនៅឆ្នាំ១៧៧០ និងជាការបន្ថែម បានបន្តកាន់កាប់ភាគច្រើននៃលាននានៅឆ្នាំ១៧៧៦ ដែលបញ្ចប់អភិបតេយ្យភាពរបស់ភូមាជាងពីរសតវត្សលើតំបន់នេះ។[២៣] ភូមា និង សៀមបានទៅក្នុងសង្គ្រាមម្ដងទៀតនៅឆ្នាំ១៧៨៥-១៧៨៦ ១៧៨៧ ១៧៩២ ១៨០៣-១៨០៨ ១៨០៩-១៨១២ និង ១៨៤៩-១៨៥៥ ប៉ុន្តែទាំងអស់បានចេញលទ្ធផលមិនមានឈ្នះមិនមានចាញ់។ បន្ទាប់ពីប៉ុន្មានទសវត្សនៃសង្គ្រាម ប្រទេសទាំងពីរចាំបាច់ដោះដូរតឹនីនសៃយី (ទៅភូមា) និង លាននា (ទៅសៀម)។
ការវាតទីឆ្ពោះទៅភាគខាងលិច និង សង្គ្រាមជាមួយអធិរាជាណាចក្រប៊្រិតថេន
ដោយបានប្រឈមមុខជាមួយចិនដ៏មានឥទ្ធិពលនៅភាគឦសាននិងសៀមលេចចេញនៅភាគអាគ្នេយ៍ ព្រះបាទបុឌផឹយ៉ាបានបែរទៅឆ្ពោះទៅភាគខាងលិចដើម្បីការវាតទីវិញ។[២៤] ព្រះអង្គបានសញ្ជ័យអារ៉ាកាននៅឆ្នាំ១៧៨៥ បានបញ្ចូលមណិបុរៈនៅឆ្នាំ១៨១៤ និងបានកាន់កាប់អសមនៅឆ្នាំ១៨១៧-១៨១៩ ដែលនាំទៅដល់ព្រំដែនមិនច្បាស់លាស់ដ៏វែងមួយជាមួយឥណ្ឌាប៊្រិតថេន។ អ្នកស្នងព្រះបុឌផឹយ៉ា ព្រះបាទបាដ់ហ៊្សីឌត្រូវបានបន្សល់ទុកក្រោមការបះបោរដែលញុះញង់របស់ប៊្រិតថេននៅមណិបុរៈនៅឆ្នាំ១៨១៩ និង អសមនៅឆ្នាំ១៨២១-១៨២២។ ការវាយឆ្មក់ឆ្លងកាត់ព្រំដែនដោយពួកបះបោរពីទឹកដីការពារដោយពួកប៊្រិតថេន និងការវាយឆ្មក់ឆ្លងកាត់ព្រំដែនតបវិញដោយពួកភូមាបាននាំទៅដល់សង្គ្រាមអង់គ្លេស-ភូមាលើកទីមួយ (១៨២៤-១៨២៦)។[២៥]

ដោយបន្តពីរឆ្នាំ និង អស់ថ្លៃ១៣លានផោនដ៍ សង្គ្រាមអង់គ្លេស-ភូមាលើកទីមួយគឺជាសង្គ្រាមដ៏យូរបំផុតនិងចំណាយច្រើនបំផុតក្នុងប្រវត្តិសាស្ត្រឥណ្ឌាប៊្រិតថេន[២៦] ប៉ុន្តែបានបញ្ចប់ដោយជ័យជម្នះរបស់ប៊្រិតថេននៅទីបំផុត។ ភូមាបានប្រគល់លទ្ធកម្មភាគខាងលិចរបស់ព្រះបុឌផឹយ៉ាទាំងអស់ (អារ៉ាកាន មណិបុរៈ និង អសម) បូករួមតឹនីនសៃយី។ ភូមាត្រូវបានកម្ទេចអស់ជាច្រើនឆ្នាំដោយការបង់សំណងមួយលានផោនដ៍ដ៏ធំមួយ (ក្រោយម៥លាន$ស.រ.ទៀត)។[២៧] នៅឆ្នាំ១៨៥២ ពួកប៊្រិតថេនបានដណ្ដើមយកបានខេត្តបាគូជាឯកតោភាគីនិងងាយស្រួលក្នុងសង្គ្រាមអង់គ្លេស-ភូមាលើកទីពីរ។[២៥][២៨] បន្ទាប់ពីសង្គ្រាមនេះ ព្រះបាទមិនដូនបានព្យាយាមដើម្បីធ្វើទំនើបកម្មរដ្ឋនិងសេដ្ឋកិច្ចភូមា និងបានបង្កើតការជួញដូរនិងសម្បទានទឹកដីដើម្បីពន្យាពេលការទន្ទ្រានប៊្រិតថេនជាបណ្ដោះអាសន្ន រួមមានការផ្ទេរពួករដ្ឋការ៉ែននីទៅឱ្យពួកប៊្រិតថេននៅឆ្នាំ១៨៧៥។ យ៉ាងណាក៏ដោយ ពួកប៊្រិតថេន បានបារម្ភដោយការបញ្ចូលទៅក្នុងសហភាពឥណ្ឌូចិន ដែលបានបញ្ចូលអ្វីដែលសេសសល់នៃប្រទេសនេះនៅក្នុងសង្គ្រាមអង់គ្លេស-ភូមាលើកទីបីនៅឆ្នាំ១៨៨៥[២៩] និងបានបញ្ជូនស្ដេចភូមាចុងក្រោយ ព្រះស៊ីប៊ និង គ្រួសាររាជវង្សរបស់ព្រះអង្គដើម្បីនិរទេសទៅឥណ្ឌា។
កំណែទម្រង់រដ្ឋបាលនិងសេដ្ឋកិច្ច
ពួកព្រះមហាក្សត្រកូនបោនបានបន្តកំណែទម្រង់រដ្ឋបាលដំបូងបានចាប់ផ្ដើមនៅក្នុងសម័យរាជវង្សតោនងុស្ដារ (១៥៩៩-១៧៥២) និងបានសម្រេចដល់កម្រិតដែលមិនធ្លាប់មានពីមុនមកនៃការគ្រប់គ្រងខាងក្នុង និង ការពង្វាតទៅខាងក្រៅ។ ពួកព្រះមហាក្សត្រកូនបោនបានរឹតបន្តឹងការគ្រប់គ្រងនៅដែនដីទំនាបនិងបានកាត់បន្ថយឯកសិទ្ធិតពូជនៃពួកចៅហ្វាឝាន (ពួកមេកន្ទ្រាញ)។ ពួកមន្ត្រីកូនបោន ជាពិសេសបន្ទាប់ពីឆ្នាំ១៧៨០ បានចាប់ផ្ដើមកំណែទ្រង់ពាណិជ្ជកម្មដែលបានបង្កើនចំណូលរដ្ឋាភិបាលនិងបានធ្វើឱ្យវាអាចព្យាករបាន។ សេដ្ឋកិច្ចប្រាក់កាសបានបន្តមានវឌ្ឍនភាព។ នៅឆ្នាំ១៨៥៧ ស្ដេចបានសម្ពោធប្រព័ន្ធពេញលេញនៃពន្ធដារសាច់ប្រាក់និងប្រាក់ខែ បានជួយដោយការបោះប្រាក់កាសបមាណីយកម្មលើកទីមួយរបស់ប្រទេសនេះ។[២១]
វប្បធម៌
សមាហរណកម្មវប្បធម៌បានបន្ត។ ជាលើកទីមួយនៅក្នុងប្រវត្តិសាស្ត្រ ភាសានិងវប្បធម៌ភូមាបានមកមានអធិកភាពលើជ្រលងឥរាវតីទាំងមូល ជាមួយភាសានិងជាតិពន្ធុភាពមនបានលុបលើទាំងស្រុងនៅឆ្នាំ១៨៣០។ ពួកក្សត្របុរីឝានជិតៗបានកាន់យកធម្មនិយមដែនដីទំនាបថែមទៀត។ ការវិវត្តនិងការលូតលាស់នៃអក្សរសិល្ប៍និងល្ខោនភូមាបានបន្ត ដែលបានជួយដល់អត្រាអក្ខរភាពរបស់មនុស្សពេញវ័យខ្ពស់ក្រៃលែងសម្រាប់សម័យនោះ (ពាក់កណ្ដាលនៃបុរសភេទទាំងអស់ និង ៥%នៃស្ត្រីភេទ)។[៣០] ពួកឥស្សរជនក្នុងវិត្តនិងគ្រហស្ថក្បែរៗពួកព្រះមហាក្សត្ររបស់កូនបោន ជាពិសេសចាប់ពីរជ្ជកាលរបស់ព្រះបុឌផឹយ៉ា ក៏បានចាប់ផ្ដើមការកែប្រែយ៉ាងសំខាន់នៃជីវភាពបញ្ញាវន្ត និង អង្គការចាត់តាំងវត្តអារាមភូមា និង អនុវត្តស្គាល់ថាការកែប្រែសុធម្មៈ។ វាបាននាំទៅដល់ចំណោមអ្វីៗផ្សេងគ្នា នូវប្រវត្តិសាស្ត្ររដ្ឋដែលល្អលើកដំបូងរបស់ភូមា។[៣១]
ការគ្រប់គ្រងរបស់ប៊្រិតថេន
ផ្នែកនេះ ត្រូវការការដកស្រង់ ឬ ឯកសារយោងបន្ថែមសម្រាប់ការផ្ទៀងផ្ទាត់ (ខែធ្នូ ២០១១) |

ប៊្រិតថេនបានធ្វើឱ្យភូមាក្លាយជាខេត្តមួយនៃឥណ្ឌានៅឆ្នាំ១៨៨៦ ដែលមានទីរួមខេត្តនៅរ៉ង់គូន។ សង្គមភូមាតាមប្រពៃណីត្រូវបានផ្លាស់ប្ដូរប្រែប្រួលយ៉ាងខ្លាំងក្លាដោយការស្លាប់នៃរបបរាជាធិបតេយ្យនិងការបែកខ្ញែកនៃសាសនានិងរដ្ឋ។[ត្រូវការអំណះអំណាង] ទោះបីជាសង្គ្រាមបានបញ្ចប់ជាផ្លូវការបន្ទាប់ពីពីរបីអាទិត្យតែប៉ុណ្ណោះ ការតស៊ូបានបន្តនៅភូមាភាគខាងជើងរហូតដល់ឆ្នាំ១៨៩០ ជាមួយពួកប៊្រិតថេនជាចុងក្រោយកំពុងកែប្រែចំពោះការបំផ្លិចបំផ្លាញប្រព័ន្ធភូមិនានានិងការតែតាំងនូវពួកមន្ត្រីរដ្ឋការថ្មីៗដើម្បីបញ្ឈប់សកម្មភាពទ័ពព្រៃទាំងអស់នៅទីបញ្ចប់។ ស្ថានភាពសេដ្ឋកិច្ចនៃសង្គមក៏បានផ្លាស់ប្ដូរទាំងស្រុង។ បន្ទាប់ពីការសម្ពោធព្រែកជីកស៊ុយអេមក តម្រូវការស្រូវភូមាបានកើនឡើងនិងផ្ទៃក្រឡាដីធ្លីធំទូលាយត្រូវបានបើកឡើងទូលាយសម្រាប់វប្បកម្ម។ យ៉ាងណាក៏ដោយ ដើម្បីរៀបចំដីធ្លីថ្មីសម្រាប់វប្បកម្ម ពួកកសិករត្រូវបង្ខំខ្ចីលុយពីពួកអ្នកចងការប្រាក់ឥណ្ឌាដែលគេហៅថាពួកឆេត្តីអ៌នៅក្នុងអត្រាកាប្រាក់ខ្ពស់និងជាញឹកញាប់ត្រូវបានគេរឹបអូស និងបញ្ចេញចេញពីដី និងសត្វពាហនៈ។ ភាគច្រើននៃការងារផងដែរក៏បានទៅលើពួកពលករឥណ្ឌាដែលមានកិច្ចសន្យា និងភូមិទាំងមូលបានប្រែជានៅក្រៅច្បាប់ពេលពួកគេបានធ្វើឱ្យមានឡើងវិញនូវ 'អំពើចោរកម្ម' (ចោរកម្មប្រដាប់អាវុធ)។[ត្រូវការអំណះអំណាង] គ្រាដែលសេដ្ឋកិច្ចភូមាបានលូតលាស់ឡើង អំណាចនិងភោគទ្រព្យទាំងអស់នៅតែស្ថិតក្នុងកណ្ដាប់ដៃនៃសហគ្រាមប៊្រិតថេនជាច្រើន អង់គ្លេស-ភូមា និងពួកជនអន្តោប្រវេសន៍មកពីឥណ្ឌា។[៣២] សេវាសាធារណៈត្រូវបានកាន់ការដោយសហគមន៍អង់គ្លេស-ភូមា និងពួកឥណ្ឌា និងពួកភូមាត្រូវបានលើកលែងចេញស្ទើរទាំងស្រុងពីសេវាយោធា។ ទោះបីជាប្រទេសនេះធ្លាប់រុងរឿងក៏ដោយ ក៏ពួកភូមាបានរីកចម្រើនថ្កុំថ្កើនក៏ដោយ ក៏ប្រជាជនភូមាបានបរាជ័យដើម្បីប្រមូលយករង្វាន់ទាំងនោះ។ (សូមមើល ប្រលោមលោកសម័យ ប៉ុន្មានថ្ងៃភូមា (Burmese Days) ជាសាច់រឿងប្រឌិតនៃពួកប៊្រិតថេននៅភូមា។) ការគ្រប់គ្រងរបស់អាណានិគមទាំងមូលរហូតដល់ពាក់កណ្ដាលទសវត្សឆ្នាំ១៩៦០ ពួកអង់គ្លេស-ភូមាបានត្រួតត្រាប្រទេសនេះ ដែលបង្កឱ្យមានទោមនស្សចំណោមប្រជានុរាស្ត្រតាមស្រុកតំបន់។
នៅក្បែរៗការចាប់ផ្ដើមនៃសតវត្សទី២០ ចលនាជាតិនិយមមួយបានចាប់ផ្ដើមកើតជារូបរាងក្នុងទម្រង់សមាគមពុទ្ធសាសនាពួកយុវជន (ស.ព.យ.) យកគំរូតាមស.គ.យ.ជាសមាគមសាសនាត្រូវបានអនុញ្ញាតដោយអាជ្ញាធអាណានិគម។ សមាគមទាំងនោះក្រោយមកត្រូវបានជំនួសដោយក្រុមប្រឹក្សាសកលនៃសមាគមភូមា (ក.ស.ស.ភ.) ដែលត្រូវបានតភ្ជាប់ជាមួយ វុនថានុអាធិន រឺ សមាគមជាតិដែលបានលូតលាស់នៅក្នុងបណ្ដាភូមិទូទាំងភូមាកណ្ដាល។[ត្រូវការអំណះអំណាង] រវាងឆ្នាំ១៩០០ ពុទ្ធសាសនិកអៀរ ឧធម្មលោក បានប្រជែងនឹងសាសនាគ្រិស្តនិងការគ្រប់គ្រងរបស់ប៊្រិតថេនខាងសាសនា។ ជំនាន់ថ្មីនៃពួកមេដឹកនាំភូមាបានក្រោកឡើងនៅដើមសតវត្សទី២០ពីចំណោមពួកវណ្ណៈចេះដឹងដែលត្រូវបានអនុញ្ញាតឱ្យទៅក្រុងឡុងដ៏ដើម្បីរៀននីតិសាស្ត្រ។ ពួកគេបាននៅឆ្ងាយដោយសារបទពិសោធន៍នេះរួមជាមួយជំនឿថាស្ថានភាពភូមាអាចត្រូវបានប្រសើរឡើងឆ្លងតាមកំណែទម្រង់។ កំណែទម្រង់រដ្ឋធម្មនុញ្ញជឿនលឿនជាលំដាប់នៅដើមទសវត្សឆ្នាំ១៩២០ បាននាំឱ្យមានអង្គនីតិបញ្ញត្តិរួមជាមួយអំណាចមានកំណត់ សកលវិទ្យាល័យមួយ និងស្វ័យតភាពបន្ថែមទៀតសម្រាប់ភូមាក្នុងរដ្ឋបាលឥណ្ឌា។ កិច្ចប្រឹងប្រែងនានាក៏ត្រូវបានព្យាយាមដើម្បបង្កើនពួកក្រុមអ្នកតំណាងជនជាតិភូមាក្នុងសេវាសាធារណៈ។ ប្រជាជនខ្លះបានចាប់ផ្ដើមមានអារម្មណ៍ថាអត្រាការផ្លាស់ប្ដូរមិនលឿនគ្រប់គ្រាន់ និង កំណែទម្រង់នានាមិនគ្រប់គ្រាន់ទូលំទូលាយឡើយ។

នៅឆ្នាំ១៩២០ ពួកនិស្សិតសកលវិទ្យាល័យលើកទីមួយធ្វើកូដកម្មក្នុងប្រវត្តិសាស្ត្រដែលបានផ្ទុះឡើង[ត្រូវការអំណះអំណាង] ឡើងការប្រឆាំងតវ៉ានឹងសកលវិទ្យាល័យថ្មីដែលដើរតួក្នុងនោះនិស្សិតយល់ថាគ្រាន់តែអត្ថប្រយោជន៍សម្រាប់ពួកឥស្សរជន និង រក្សាឱ្យស្ថិតស្ថេរនូវការគ្រប់គ្រងរបស់អាណានិគម។'សាលាជាតិនានា' បានងើបឡើងទូទាំងប្រទេសប្រឆាំងនឹងប្រព័ន្ធអប់រំអាណានិគម និង កូដកម្មនេះត្រូវបានគេរំឭកជា 'ទិវាជាតិ'។[៣៣] មានកូដកម្មបន្ថែមទៀត និង ការតវ៉ាប្រឆាំងនឹងការយកពន្ធដារនៅក្រោយទសវត្ស១៩២០ ដែលបានដឹកនាំដោយពួកវុនថានុអាធិន។ ជាក់ស្ដែងចំណោមពួកសកម្មជនជាព្រះសង្ឃ ("ពង្យី") ដូចជាឧ-ឧត្តម និង ឧ-សេន្ទ នៅអារ៉ាកានដែលបានដឹកនាំជាបន្តបន្ទាប់ដែលដឹកនាំការបះបោរប្រដាប់អាវុធប្រឆាំងនឹងពួកប៊្រិតថេន និង ក្រោយមកជាមួយរដ្ឋាភិបាលជាតិនិយមបន្ទាប់ពីទទួលបានឯករាជ្យ និង ឧ-វិសរៈ ទុក្ករបុគ្គលទីមួយនៃចលនានេះបានសុគតបន្ទាប់ពីការធ្វកូដបង្អត់អាហាររយៈពេលយូរនៅក្នុងគុក។[៣៣] (ផ្លូវមួយក្នុងចំណោមផ្លូវធ្លានៅរ៉ង់គូនត្រូវបានគេដាក់ឈ្មោះថា ឧ-វិសរៈ។) នៅ ខែ ធ្នូ ១៩៣០ ការប្រឆាំងពន្ធដារតាមស្រុកដោយឝឹយ៉-សន់នៅធារាវត្តីបានធំឡើងយ៉ាងលឿនទៅជាបដិកម្បនាថ្នាក់តំបន់និងជាតិលើកទីមួយប្រឆាំងនឹងរដ្ឋាភិបាល។ ដែលអូសបន្លាយអស់រយៈពេលពីរឆ្នាំ ឧទ្ទាមកម្ម ហ្គាលន បានដាក់ឈ្មោះថាគ្រុឌ — សត្រូវនឹងពួកនាគ ឧ.ពួកប៊្រិតថេន – បានតុបតែងលើទង់សញ្ញាពួកបះបោរដែលបានកាន់ តម្រូវឱ្យកងទ័ពប៊្រិតថេនរាប់ពាន់នាក់ដាក់សម្ពាធជាមួយការសន្យាកំណែទម្រង់នយោបាយបន្ថែមទៀត។ ការកាត់សេចក្ដីចុងក្រោយនៃឝឹយ៉-សន់ ដែលត្រូវបានគេប្រហារជីវិត ដែលបានអនុញ្ញាតឱ្យមានពួកមេដឹកនាំជាតិអនាគតជាច្រើន រួមមាន ប.បា-ម និង ឧ-ស៊ ដែលបានចូលរួមក្នុងការការពាររបស់គាត់ ដើម្បីក្រោយឈរឡើងដោយភាពលេចធ្លោ។ [៣៣]

ខែឧសភា ១៩៣០ បានឃើញការបង្កើតនូវ ដុបាម៉ាអាសៀយ៉ុនេ (សមាគមពួកយើងភូមា) ដែលសមាជិករបស់ខ្លួនបានហៅខ្លួនឯងថា ថាគីន (ឈ្មោះដោយចំអកមើលងាយថា ថាគីន មានន័យថា លោកម្ចាស់ ជាភាសាភូមា—ផ្ទុយមកវិញដូចពួកឥណ្ឌា 'សាហ៊ិប'—ដែលប្រកាសថាពួកគេជាម្ចាស់ពិតៗនៃប្រទេសនេះដែលបានដាក់លក្ខណ្ឌដែលក្ដោបក្ដាប់អំណាចដោយពួកចៅហ្វាយនាយអាណានិគម)។[៣៣] កូដកម្មនិស្សិតសកលវិទ្យាល័យលើកទីពីរនៅឆ្នាំ១៩៣៦ត្រូវបានធ្វើឱ្យផ្ទុះឡើងដោយការបណ្ដេញចោល អង់-សាន និង កូ-នូ ពួកមេដឹកនាំនៃសហភាពនិស្សិតសកលវិទ្យាល័យរ៉ង់គូន (ស.ន.ស.រ.) ចំពោះការបដិសេធបង្ហាញឈ្មោះអ្នកនិពន្ធដែលបានសរសេរអត្ថបទមួយក្នុងទស្សនាវដ្ដីរបស់ខ្លួន ដែលធ្វើការទិះតៀនវាយប្រហារលើមនុស្សម្នាក់ក្នុងចំណោមពួកមន្ត្រីរដ្ឋការសកលវិទ្យាល័យជើងចាស់។ វាបានរីករាលដាល់ដល់មណ្ឌាល័យដែលនាំទៅដល់ការបង្កើតជាសហភាពនិស្សិតភូមាទាំងមូល (ស.ន.ភ.ទ.)។ អង់សាន និង នូ បានចូលរួមជាបន្តបន្ទាប់ក្នុងចលនាថាគីនដែលរីកចម្រើនចាប់ពីនិស្សិតទៅដល់នយោបាយថ្នាក់ជាតិ។[៣៣] ពួកប៊្រិតថេនបានញែកភូមាពីឥណ្ឌាក្នុងឆ្នាំ១៩៣៧ និង បានផ្ដល់នូវអាណានិគមនេះនូវរដ្ឋធម្មនុញ្ញថ្មីមួយដែលត្រូវការឱ្យមានសភាបោះឆ្នោតពេញលេញ ប៉ុន្តែនេះបានបង្ហាញជាបញ្ហាបែកបាក់គ្នាដូចជាពួកភូមាខ្លះបានយល់ថានេះគឺជាយុទ្ធសាស្ត្រដើម្បីបញ្ចេញពួកគេពីកំណែទម្រង់ឥណ្ឌាណាមួយថែមទៀត រីឯ ពួកភូមាដទៃទៀតបានយល់ឃើញថាសកម្មភាពណាមួយដែលដកភូមាចេញពីការគ្រប់គ្រងរបស់ឥណ្ឌាជាជំហានវិជ្ជមាន។ បា-មបានបម្រើការជានាយករដ្ឋមន្ត្រីដំបូងគេនៃភូមា ប៉ុន្តែលោកត្រូវបានបន្តដោយលោកឧ-ស៊ នៅឆ្នាំ១៩៣៩ ដែលបានបម្រើការជានាយករដ្ឋមន្ត្រីចាប់បី១៩៤០រហូតដល់លោកត្រូវបានចាប់ខ្លួននៅថ្ងៃ ១៩ មករា ១៩៤២ ដោយពួកប៊្រិតថេនដោយសារការទាក់ទងគ្នាជាមួយពួកជប៉ុន។
រលកនៃកូដកម្ម និង ការតវ៉ាប្រឆាំង បានចាប់ផ្ដើមពីវាលប្រេងនៃភូមាកណ្ដាលនៅឆ្នាំ១៩៣៨បានក្លាយជាកូដកម្មសកលមួយជាមួយលទ្ធផលដែលកាន់តែឆ្ងាយទៅ។ នៅរ៉ង់គូន ពួកនិស្សិតតវ៉ាប្រឆាំង បន្ទាប់ពីការធ្វើបាតុកម្មនៅលេខាធិការដ្ឋានដោយជោគជ័យ ទីតាំងនៃរដ្ឋាភិបាលអាណានិគម ដែលបានទទួលបន្ទុកដោយពួកនគរបាលជិះសេះប៊្រិតថេនដែលកាន់ដំបងនិងសម្លាប់និស្សិតសកលវិទ្យាល័យរ៉ង់គូនឈ្មោះថាអង់-ឃ្យ។ នៅមណ្ឌាល័យ ពួកនគរបាលបានបាញទៅកាន់ហ្វូងពួកអ្នកតវ៉ាប្រឆាំងបានដឹកនាំដោយពួកព្រះសង្ឃពុទ្ធសាសនាដែលសម្លាប់មនុស្ស១៧នាក់។ ចលនានេះត្រូវបានគេស្គាល់ថា ហ្តូងធូនយ៉ាប្យ៉េអាយ៉េដបុន ('បដិវត្តន៍១៣០០'បានដាក់ឈ្មោះតាមឆ្នាំប្រតិទិនភូមា),[៣៣] និងថ្ងៃ ២០ ធ្នូ ទិវា ទុក្ខរជនទីមយយ អង់-ឃ្យបានស្លាប់ ដែលបានរំលឹកដល់ពួកនិស្សិតជា 'ទិវាប៊អង់ឃ្យ'។[៣៤]
សង្គ្រាមលោកលើទី២ និង ជប៉ុន
ពួកអ្នកជាតិនិយមភូមាខ្លះបានមើលឃើញការរីករាលដាលនៃសង្គ្រាមលោកលើកទី២ ជាឱកាលដើម្បីគំរាមកំហែងឱ្យមានការសម្បទានមួយចំនួនពីពួកប៊្រិតថេនក្នុងការដោះដូរចំពោះការគាំទ្រក្នុងការតស៊ូក្នុងសង្គ្រាមនេះ។ ពួកភូមាដទៃទៀត ដូចជាចលនាថាគីន បានប្រឆាំងការចូលរួមរបស់ភូមាក្នុងសង្គ្រាមនេះគ្រប់កាលៈទេសៈ។ លោកអង់-សានបានរួមគ្នាបង្កើតឡើងនូវបក្សកុម្មុយនិស្តភូមា (ប.ក.ភ.)ជាមួយពួកថាគីនដទៃទៀតក្នុងខែ សីហា ១៩៣៩។[៣៣] អក្សរសិល្ប៍ម៉ាក្សនិយមក៏ដូចជាខិត្តបណ្ណមកពីចលនាឝ៊ិន-ផ្វឺននៅអៀរឡង់ត្រូវបានគេបាចសាចយ៉ាងទូលំទូលាយនិង អានក្នុងចំណោមពួកសកម្មជននយោបាយ។ លោកអង់-សានក៏បានចូលរួមបង្កើតបក្សបដិវត្តន៍ប្រជាជន (ប.ប.ប.) ដែរ ដែលបានដាក់ឈ្មោះឡើងវិញថាគណបក្សសង្គមនិយមបន្ទាប់ពីសង្គ្រាមលោកលើកទី២។ លោកក៏ជាឧបករណ៍ក្នុងការបង្កើត បាម៉ា ហ្ថ្វេត យ៉ាត ហ្គែង (ប្លុកសេរីភាព) ដោយការព្រមព្រៀងគ្នាបង្កើតសម្ព័ន្ធភាពនឹង ដុបាម៉ា ស.ន.ភ.ទ. ព្រះសង្ឃសកម្មនយោបាយនានា និង គណបក្ស ស៊ិនយ៉ែថា (របស់អ្នកក្រ) របស់បា-ម។ [៣៣] បន្ទាប់ពីអង្គការដុបាម៉ានេះបានអំពាវនាវការបះឡើងថ្នាក់ជាតិ ដីកាចាប់ខ្លួនត្រូវបានចេញដើម្បីចាប់ខ្លួនពួកមេដឹកនាំអង្គការមួយចំនួនរួមមានលោកអង់-សាន ដែលលោកបានគេចខ្លួនទៅចិន។ ចេតនារបស់លោកអង់-សានគឺដើម្បីទាក់ទងជាមួយពួកកុម្មុយនិស្តចិន ប៉ុន្តែលោកត្រូវបានស៊ើបអង្កេតដោយរដ្ឋអំណាចជប៉ុន ដែលផ្ដល់ឱ្យលោកជួយគាំទ្រដោយការបង្កើតអង្គភាពស៊ើបការណ៍សម្ងាត់ ហៅថា មីណាមីគីកាន់ ដឹកនាំដោយលោកវរសេនីយឯកស៊ឹហ៊្សឹគិជាមួយនិងគោលបំណងក្នុងការបិទផ្លូវភូមា និង ការគាំទ្រដល់ការបះឡើងថ្នាក់ជាតិ។ លោកអង់-សានរយៈពេលដ៏ខ្លីលោកបានវិលត្រឡប់មកភូមាវិញ ដើម្បីចូលរួមនឹងយុវជនវ័យក្មេងម្ភៃប្រាំបួននាក់ ដែលបានទៅជប៉ុនជាមួយលោកដើម្បីទទួលបានការហ្វឹកហ្វឺនយោធានៅកោះហៃណាន ចិន ហើយ ពួកគេត្រូវបានគេស្គាល់ថាសមមិត្តសាមសិប។ នោពេលដែលពួកជប៉ុនបានកាន់កាប់បានបាងកក នៅខែ ធ្នូ ១៩៤១ លោកអង់-សានបានប្រកាសការបង្កើតកងទ័ពឯករាជ្យភូមា (ក.ឯ.ភ.) ក្នុងការប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននៅភូមានៅឆ្នាំ១៩៤២។[៣៣]

ក.ឯ.ភ.បានបង្កើតឡើងនូវរដ្ឋាភិបាលបណ្ដោះអាសន្នមួយនៅតាមតំបន់ខ្លះនៃផ្ទៃប្រទេសនៅរដូវផ្ការីកឆ្នាំ១៩៤២ ក៏ប៉ុន្តែមានភាពចម្លែកគ្នាក្នុងក្រុមមេដឹកនាំជប៉ុនលើអនាគតនៃភូមា។ ពេលដែលវរសេនីយឯកស៊ឹហ៊្សឹគិបានជម្រុញសមមិត្តសាមសិបបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្ន ក្រុមមេដឹកនាំយោធាជប៉ុនមិនដែលទទួលយកផែនការបែបនឹងជាផ្លូវការ។ នៅទីបញ្ចប់ កងទ័ពជប៉ុនបានងាកទៅរកបា-មដើម្បីបង្កើតរដ្ឋាភិបាលមួយ។ កំឡុងសង្គ្រាមនេះនៅឆ្នាំ១៩៤២ ក.ឯ.ភ.បានកើនឡើងក្នុងសភាពមិនអាចគ្រប់គ្រងបាន និងពួកមន្ត្រីស្រុកជាច្រើន និងមិនត្រឹមតែប៉ុណ្ណោះពួកឧក្រិដ្ឋជនបានលើកខ្លួនឯងឡើងជាក.ឯ.ភ.។ វាត្រូវបានរៀបចំឡើងវិញជាកងទ័ពការពារភូមា (ក.ក.ភ.) ក្រោមការដឹកនាំរបស់ពួកជប៉ុនប៉ុន្តែនៅតែដឹកនាំដោយលោកអង់-សាន។ ពេលក.ឯ.ភ.ធ្លាប់ជាកងកម្លាំងមិនត្រឹមត្រូវ ក.ក.ភ.ត្រូវបានកេណ្ឌឡើងដោយការជ្រើសរើសនិងបានហ្វឹកហ្វឺនជាកងទ័ពអនុសញ្ញាដោយពួកគ្រូបង្វឹកជប៉ុន។ បា-មត្រូវបានប្រកាសក្រោយមកទៀតជាប្រមុខរដ្ឋ និង គណរដ្ឋមន្ត្រីរបស់លោករួមមានទាំងលោកអង់-សានជារដ្ឋមន្ត្រីសង្គ្រាម និង ពួកមេដឹកនាំកុម្មុយនិស្តថាគីន-ថាន-ទុនជារដ្ឋមន្ត្រីដីធ្លីនិងកសិកម្មដូចគ្នានឹងពួកមេដឹកនាំសង្គមនិយមថាគីន្ស៍-នូ និង ម្យ៉ា។ នៅពេលនោះពួកជប៉ុនបានប្រកាសភូមា តាមទ្រឹស្ដី ឯករាជ្យនៅឆ្នាំ១៩៤៣ កងទ័ពការពារភូមា (ក.ក.ភ.) ត្រូវបានដាក់ឈ្មោះកងទ័ពជាតិភូមា (ក.ជ.ភ.)។ [៣៣]
ឆាប់ភ្លាមៗបានប្រែប្រាកដថាការសន្យាឯករាជ្យរបស់ជប៉ុនគឺគ្រាន់តែជាការក្លែង និង ថាបា-មត្រូវបានគេបំភាន់។ ពេលសង្គ្រាមនេះបានប្រែប្រឆាំងនឹងពួកជប៉ុន ពួកគេបានប្រកាសថាភូមាជារដ្ឋអធិបតេយ្យពេញលេញ នៅថ្ងៃ ១ សីហា ១៩៤៣ ប៉ុន្តែនេះគឺគ្រាន់តែជាអាការៈខាងក្រៅផ្សេងទៀត។ ដោយបានស្រងាកចិត្ត លោកអង់-សានបានចាប់ផ្ដើមការចរចាជាមួយពួកមេដឹកនាំកុម្មុយនិស្ត ថាគីន-ថាន-ទុននិងសឹគីន-សុ និងពួកមេដឹកនាំសង្គមនិយម បាឝ្វិ និង ខ្យ-ញ៉េនដែលបាននាំឱ្យមានការបង្កើតអង្គការប្រឆាំងកលាបនិយម (អ.ប.ក.) នៅខែ សីហា ១៩៤៤ នៅក្នុងជំនួបសម្ងាត់មួយនៃប.ក.ភ. ប.ប.ប. និង ក.ជ.ភ.នៅបាគូ។ អ.ប.ក.នេះក្រោយត្រូវបានដាក់ឈ្មោះឡើងវិញថា សម្ព័ន្ធសេរីភាពប្រជាជនប្រឆាំងកលាបនិយម (ស.ស.ប.ប.ក.)។[៣៣] លោកថាគីន-ថាន-ទុន និង លោកសុ កាលណោះនៅក្នុងគុកអ៊ីនសេន នៅខែ កក្កដា ១៩៤១ បានសរសេរសេចក្ដីថ្លែងការណ៍អ៊ីនសេន រួមគ្នា ដែល ប្រឆាំងនឹងគំនិតអួតអាងក្នុងចលនាដុបាម៉ា បានបង្ហាញឱ្យឃើញនូវកលាបនិយមពិភពលោកជាសត្រូវធំបំផុតក្នុងសង្គ្រាមដែលហៀបនឹងកើតឡើង និង បានប្រកាសឱ្យមានការសហការជាបណ្ដោះអាសន្តជាមួយពួកប៊្រិតថេនក្នុងសហបក្សសម្ព័ន្ធដែលគួរតែមានសហភាពសូវៀត។ លោកសុក៏បានដំណើរការក្រុមសម្ងាត់ដើម្បីរៀបចំការតស៊ូប្រឆាំងនឹងការកាន់កាប់របស់ជប៉ុន ហើយលោកថាន-ទុនអាចបញ្ជូនទីភ្នាក់ងារសើបការណ៍ជប៉ុនទៅកាន់លោកសុ ដែលកាលណោះពួកមេដឹកនាំកុម្មុយនិស្ត សឹគីន-សេន-ផែ និង ទិន-ឝ៊្វេបានធ្វើការទាក់ទងគ្នាជាមួយរដ្ឋាភិបាលអាណានិគមនិរទេសនៅឝិមលា ឥណ្ឌា។ [៣៣]
ធ្លាប់មានការទាក់ទងគ្នាក្រៅផ្លូវការរវាងអ.ប.ក. និង ពួកសម្ព័ន្ធមិត្ត នៅឆ្នាំ១៩៤៤ និង ១៩៤៥ តាមរយៈអង្គការប៊្រិតថេន កងកម្លាំង១៣៦។ នៅថ្ងៃ ២៧ មីនា ១៩៤៥ កងទ័ពជាតិភូមាបានបះឡើងឧទ្ទាមកម្មតាមជនបទប្រឆាំងនឹងពួកជប៉ុន។[៣៣] ២៧ មីនា ត្រូវបានគេប្រារព្ធជា 'ទិវាតស៊ូ' រហូតដល់ពួកយោធាដាក់ឈ្មោះសាជាថ្មីថា 'ទិវា តាអ់ម៉ឹឌ (កងកម្លាំងប្រដាប់អាវុធ)' ។ លោកអង់-សាន និង ពួកអ្នកផ្សេងបានចាប់ផ្ដើមការចរចាជាបន្តបន្ទាប់ជាមួយលោកម្ចាស់លូអិស-ម៉ោនបាអឹន និង បានចូលរួមជាផ្លូវការសម្ព័ន្ធភាពជាកងកម្លាំងភូមាស្នេហាជាតិ (ក.ភ.ស.)។ នៅក្នុងជំនួបដំបូង អ.ប.ក.បានតំណាងខ្លួនឯងទៅកាន់ពួកប៊្រិតថេនជារដ្ឋាភិបាលបណ្ដោះអាសន្ននៃភូមាដែលមានលោកថាគីន-សុជាប្រធាននិងលោកអង់-សានជាសមាជិកនៃគណៈកម្មាធិការកាន់អំណាច។ ពួកជប៉ុនត្រូវបានខ្ចាត់ខ្ចាយបែកទ័ពពីភូមាភាគច្រើននៅខែ ឧសភា ១៩៤៥។ ការចរចាជាច្រើនក្រោយមកបានចាប់ផ្ដើមជាមួយពួកប៊្រិតថេនលើការរំសាយអ.ប.ក. និង ការចូលរួមកងទ័ពខ្លួនទៅក្នុងកងទ័ពភូមាក្រោយសង្គ្រាម។ ពួកទាហានជើងចាស់ខ្លះត្រូវបានបង្កើតទៅជាកងកម្លាំងយោធាប្រតិព័ន្ធក្រោមការដឹកនាំរបស់លោកអង់-សាន បានហៅថា "ព្យិធុយ៉ែ-បតាត" រឺ អង្គការអ្នកស្ម័គ្រចិត្តប្រជាជន (អ.ស.ប.) និង កំពុងហ្វឹកហ្វឺនដោយបើកចំហក្នុងឯកសណ្ឋាន។[៣៣] ការស្រូបទាញពួកPBFត្រូវបានបញ្ចប់ដោយជោគជ័យនៅក្នុងសន្និសីទកណ្ឌៈ នៅ សិង្ហលៈ នៅខែ កញ្ញា ១៩៤៥។ [៣៣]
ចាប់ពីពួកជប៉ុនចុះចាញ់រហូតដល់ការធ្វើឃាតលោកអង់-សាន
ការចុះចាញ់របស់ជប៉ុនបាននាំមកនូវរដ្ឋការយោធាភូមា និង ទាមទារឱ្យមានការស៊ើបសួរលោកអង់-សាននូវការពាក់ព័ន្ធក្នុងឃាតកម្មកំឡុងប្រត្តិបត្តិការយោធានៅឆ្នាំ១៩៤២។ លោកម្ចាស់ម៉ោនបាអឹនបានដឹងថានេះគឺជាអលទ្ធភាពដែលពិចារណានូវការអំពាវនាវពេញនិយមរបស់អង់-សាន។[៣៣] បន្ទាប់ពីសង្គ្រាមបានបញ្ចប់ អភិបាលប៊្រិតថេន លោករ៉ិជីណល-ឌ័រមែន-ស្មេតបានត្រឡប់មកវិញ។ រដ្ឋាភិបាលបានស្ដារឡើងវិញបានបង្កើតកម្មវិធីនយោបាយមួយដែលផ្ដោតទៅលើការកសាងឡើងវិញខាងរូបវន្តនៃប្រទេសនេះ និង បានពន្យារកិច្ចពិភាក្សាអំពីឯករាជ្យ។ ស.ស.ប.ប.ក.បានប្រឆាំងនឹងរដ្ឋាភិបាលនេះ ដែលនាំទៅដល់អស្ថេរភាពនយោបាយក្នុងប្រទេស។ ការប្រេះឆាក៏បានវិវត្តិក្នុងស.ស.ប.ប.ក. រវាងពួកកុម្មុយនិស្ត និង លោកអង់-សានរួមគ្នាជាមួយពួកសង្គមនិយមលើយុទ្ធសាស្ត្រ ដែលបានដឹកនាំទៅដល់លោកថាន-ទុនដែលកំពុងបានបង្ខំដើម្បីលាលែងពីអគ្គលេខានៅខែ កក្កដា ១៩៤៦ និង ការបណ្ដេញចេញពីគ.ក.ភ. ពី ស.ស.ប.ប.ក. នៅ ខែតុលា ជាបន្តបន្ទាប់។[៣៣] លោកឌ័រមែន-ស្មេតត្រូវបានជំនួសវិញដោយលោកយូបឺត-រែន្ស៍ជាទេសាភិបាលថ្មី និង ស្ទើរតែភ្លាមៗបន្ទាប់ពីការតែងតាំងលោក នគរបាលរ៉ងគូនបានបន្តកូដកម្ម។ កូដកម្មនេះ ចាប់ផ្ដើមនៅខែ កញ្ញា ១៩៤៦ ក្រោយមកបានរីករាលដាល់ចាប់ពីពួកនគរបាលរហូតដល់ពួកនិយោជិករដ្ឋាភិបាល និង បានស្ងប់ទៅវិញហើយប្រែក្លាយជាកូដកម្មជាសកល។ លោករែន្ស៍បានស្ងប់ស្ងាត់ស្ថានការណ៍ដោយជំនួបជាមួយលោកអង់-សាន និង ជឿទុកចិត្តលោកដើម្បីចូលរួមក្រុមប្រឹក្សានីតិប្រតិបត្តិរបស់ទេសាភិបាលរួមជាមួយសមាជិកដទៃទៀតនៃស.ស.ប.ប.ក.។ [៣៣] ក្រុមប្រឹក្សានីតិប្រតិបត្តិថ្មី ដែលឥឡូវនោះបានបង្កើនភាពជឿជាក់បានក្នុងប្រទេសនេះ បានចាប់ផ្ដើមការចរចាដើម្បីឯករាជ្យភូមា ដែលត្រូវបានសម្រេចយ៉ាងជោគជ័យនៅឡុងដ៍តាមរយៈកិច្ចព្រមព្រៀងអង់សាន-អ៊ែត្តលីនៅថ្ងៃ ២៧ មករា ១៩៤៧។[៣៣] កិច្ចព្រមព្រៀងនេះបានបន្សល់ពួកខាងពួកកុម្មុយនិស្តនិងពួកខាងអភិរក្សនៃស.ស.ប.ប.ក.មិនពេញចិត្ត យ៉ាងណាមិញ ក៏បញ្ជូនពួកកម្មុយនិស្តទង់ក្រហមបានដឹកនាំដោយក្រុមសម្ងាត់ថាគីន-សុនិងពួកអភិរក្សទៅជាការប្រឆាំង។ លោកអង់-សានក៏បានជោគជ័យក្នុងការសម្រេចឱ្យបានកិច្ចព្រមព្រៀងមួយជាមួយជនភាគតិចដើម្បីឱ្យភូមារួបរួមគ្នានៅក្នុងសន្និសីទប៉ាងឡុង នៅថ្ងៃ ១២ កុម្ភៈ ដែលបានប្រារព្ធឡើងចាប់តាំងពីពេល 'ទិវាសហភាព' មក។ លោកឧ-អូងហ្សានវ៉ៃ ឧ-ពេឃីន ម្យ៉ុម៉ា-ឧថានខ្យ្វេ វរសេនីយត្រីអូង លោកម៉ូង-ហ៊្គ្យី និង ប.សេន-ម្យ៉ាម៉ូង។ ធ្លាប់ជាពួកអ្នកចរចា និង អ្នកដឹកនាំសំខាន់បំផុតនៃសន្និសីទប៉ាងឡុងជាប្រវត្តិសាស្ត្រដែលបានចរចាជាមួយមេដឹកនាំកំពូលជាតិភូមា ឧត្តមសេនីយ៍អង់-សាន និង ពួកមេដឹកនាំកំពូលដទៃទៀតនៅឆ្នាំ១៩៤៧។ ពួកមេដឹកនាំទាំងអស់នេះបានសម្រេចចិត្តចូលរួមគ្នាដើម្បីបង្កើតសហភាពភូមា។ ការប្រារព្ធទិវាសហភាពគឺជាការប្រារព្ធធ្វើមួយក្នុងចំណោមអ្វីដែលអស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រភូមា។ ប៉ុន្តែនៅខែ កក្កដា ១៩៤៧ ពួកគូប្រជែងនយោបាយបានធ្វើឃាតលោកអង់-សាន ពួកសមាជិកគណៈរដ្ឋមន្ត្រីជាច្រើននាក់ទៀត។[៣៣][៣៥] រយៈពេលខ្លីបន្ទាប់ពី ឧទ្ទាមកម្មបានផ្ទុះនៅអារ៉ាកានដែលបានដឹកនាំដោយព្រះសង្ឃជើងចាស់ ឧ-សេនដា ហើយក៏បានចាប់ផ្ដើមរីករាលដាលដល់បណ្ដាស្រុកដទៃទៀត។[៣៣] ប្រជាប្រិយភាពនៃស.ស.ប.ប.ក. កាលណោះត្រូវបានលប់លើដោយលោកអង់-សាន និងពួកសង្គមនិយម នៅទីបញ្ចប់ត្រូវបានសបញ្ជាក់ឱ្យឃើញនៅពេលខ្លួនបានឈ្នះជ័យជម្នះដ៏លើសលប់ក្នុងការបោះឆ្នោតសភាធម្មនុញ្ញ ខែមេសា ១៩៤៧។[៣៣]
នៅថ្ងៃ ១៩ កក្កដា ១៩៤៧ ឧ-ស៊ នាយករដ្ឋមន្ត្រីអភិរក្សនិយមមុនសង្គ្រាមនៃភូមា បានរៀបចំការធ្វើឃាតលោកអង់-សាន និង ពួកសមាជិកជាច្រើនទៀតនៃគណៈរដ្ឋមន្ត្រីរបស់លោក រួមមានបងប្រុសរបស់លោកបា-វីន ពេលកំពុងជួបជុំគ្នានៅក្នុងលេខាធិការដ្ឋាន។[៣៣][៣៦] ១៩ កក្កដាត្រូវបានរំលឹកចាប់តាំងពីវាជាទិវាទុក្ករបុគ្គល។ ថាគីន-នុ មេដឹកនាំសង្គមនិយម កាលណោះត្រូវបានគេស្នើសុំដើម្បីឱ្យបង្កើតគណៈរដ្ឋមន្ត្រីថ្មី និង លោកបានធ្វើជាអធិបតីលើឯករាជ្យភូមានៅថ្ងៃ ៤ មករា ១៩៤៨។ គំនិតរបស់ប្រជាជនដើម្បីបែកចេញពីពួកប៊្រិតថេនខ្លាំងក្លាណាស់នៅពេលនោះដែលភូមាមិនរើសយកចូលសហធនប៊្រិតថេន មិនដូច ឥណ្ឌា រឺ បាគីស្ថានឡើងយ។[៣៣]
ភូមាឯករាជ្យ
១៩៤៨–៦២
សូមមើលផងដែរ: ជម្លោះផ្ទៃក្នុងនៅភូមា
ប៉ុន្មានឆ្នាំដំបូងនៃឯករាជ្យភាពភូមាត្រូវបានកត់សំគាល់ដោយបណ្ដាកុបកម្មបន្តបន្ទាប់គ្នាដោយពួកកុម្មុយនិស្តទង់ក្រហមដឹកនាំដោយថាគីន-ស៊ ពួកកុម្មុយនិស្តទង់សដឹកនាំដោយ*ថាគីន-ថានទុន យ៉េប៊ព្យូ (PVO ក្រុមស) ដឹកនាំដោយបូ-ឡយ៉ូង សមាជិកម្នាក់នៃសមមិត្តសាមសិប កងទ័ពបះបោរហៅខ្លួនឯងថាកងទ័ពភូមាបដិវត្តិន៍ ដឹកនាំដោយពួករដ្ឋការកុម្មុយនិស្ត បូ-ហ៊្សេយ៉ា បូ-យ៉ានអូង និង បូ-យ៉េហ៊្ទុត – ចំណោមពួកគេទាំងបីនាក់ ជាសមាជិកនៃសមាជិកសាមសិប ពួកមូស៊្លីមអារ៉ាកាន់ រឺ មូចាហ៊ីដ និង សហភាពជាតិការ៉ែន (ស.ជ.ក.)។[៣៣]
បន្ទាប់ពីជ័យជំនះកុម្មុយនិស្តនៅចិននៅឆ្នាំ១៩៤៩ តំបន់ដាច់ស្រយាលនៃភូមាខាងជើងអស់រយៈពេលជាច្រើនឆ្នាំបានត្រួតត្រាដោយកងទ័ពគ័កមិនតាង (គ.ម.ត.) ក្រោមបញ្ជាការនៃឧត្តមសេនីយ៍លី-មីក។ [៣៣]
ភូមាបានទទួលយកជំនួយបរទេសក្នុងការកសាងប្រទេសឡើងវិញក្នុងប៉ុន្មានដំបូងៗ ប៉ុន្តែដោយបានបន្តឱ្យមានការគាំទ្ររបស់អាមេរិកសម្រាប់វត្តមានកងទ័ពជាតិនិយមចិននីភូមាទីបញ្ចប់បានហុចលទ្ធផលឱ្យប្រទេសនេះច្រានចោលជំនួយបរទេសភាគច្រើន ដោយការបដិសេធចូលរួមអង្គការសន្ធិសញ្ញាអាស៊ីអាគេ្នយ៍ (អ.ស.អ.អ. រឺ សេអាតូ) និងការគាំទ្រសន្និសីទបានឌុងឆ្នាំ១៩៥៥។[៣៣] ភូមាជាសកលបានខិតខំយ៉ាងខ្លាំងដើម្បីនៅដោយមិនឱ្យមានភាពលំអៀងក្នុងកិច្ចការពិភពលោក និង ក៏ជាប្រទេសមួយក្នុងប្រទេសដំបូងៗក្នុងលោកទទួលស្គាលប្រទេសអ៊ីស្រាអែល និង សាធារណរដ្ឋប្រជាមានិតចិន។
នៅឆ្នាំ១៩៥៨ ប្រទេសនេះកំពុងចាប់ផ្ដើមធ្វើឱ្យសេដ្ឋកិច្ចដូចដើមយ៉ាងច្រើន ប៉ុន្តែគឺជាការចាប់ផ្ដើមបែកបាក់គ្នាខាងនយោបាយដោយសារតែការបែកនៅក្នុងស.ស.ប.ប.ក.ទៅជាពីរបក្សពួក មួយដឹកនាំដោយថាគីន-នូ និង ទីន ម្ខាងទៀតដឹកនាំដោយបា-ឝ្វេ និងក្យ-ញ៉េន។ [៣៣] ហើយបើទោះបីដូច្នេះ ជោគជ័យដែលមិនបានរំពឹងទុកនៃការផ្ដល់ 'សព្វាវុធដើម្បីប្រជាធិបតេយ្យ' របស់ឧ-នុ បានបង្អាក់ឧ-សេន្ទនៅអារ៉ាកាន ពួកប៉ិវ មនខ្លះ និង ពួក្រុមឝានមួយចំនួន ប៉ុន្តែកាន់តែជាក់ច្បាស់ដោយការប្រគល់អាវុធរបស់ពួកPVO។ [៣៣] ស្ថានភាពនេះយ៉ាងណាមិញបានប្រែជាកាន់តែមិនមានស្ថេរភាពក្នុងសភាតំណាងរាស្ត្រ ជាមួយឧ-នុកំពុងនៅមានសំឡេងឆ្នោតគ្មានទំនុកចិត្តតែប៉ុណ្ណោះជាមួយការគាំទ្រនៃរណសិរ្សសាមគ្គីជាតិ (រ.ស.ជ.) ប្រឆាំង ដោយមានជំនឿថាមាន 'ពួកកុម្មុយនិស្តលាក់ខ្លួន' ក្នុងចំណោមពួកខ្លួន។[៣៣] ពួកកងទ័ពក្បាលរឹង កាលណោះបានមើលឃើញ 'ការគំរាមកំហែង' នៃប.ក.ភ.ដែលចូលមកកាន់កិច្ចព្រមព្រៀងជាមួយឧ-នុតាមរ.ស.ជ. និងនៅទីបញ្ចប់ ឧ-នុ 'បានអញ្ជើញ' នាយអគ្គសេនាធិការកងទ័ពនេ-វីនដើម្បីក្ដោបក្ដាប់ប្រទេសនេះ។ [៣៣] ពួក 'អ្នកស្ម័គ្រស្មោះនឹងកុម្មុយនិស្ត' ជាង៤០០នាក់ត្រូវបានចាប់ខ្លួន ក្នុងចំណោមនោះដែល១៥៣នាក់ត្រូវបាននិរទេសទៅកាន់កោះកូកូ នៅសមុទ្រអណ្ឌមាន។ ក្នុងចំណោមពួកគេមានមេដឹកនាំរ.ស.ជ. អង់-ថាន បងប្រុសលោកអង់-សាន។ បូតាតូង ក្យ៉េម៉ុន និង រ៉ង់គូនប្រចាំថ្ងៃ ក៏ត្រូវបានគេបិទចោលដែរ។[៣៣]
រដ្ឋាភិបាលបណ្ដោះអាសន្នរបស់នេ-វីនបានបង្កើតឡើងក្នុងស្ថានភាពនេះដោយជោគជ័យ និង បានត្រួសត្រាយផ្លូវឱ្យមានការបោះឆ្នោតសកលថ្មីនៅឆ្នាំ១៩៦០ដែលបានឱ្យគណបក្សសហភាពរបស់ឧ-នុវិលត្រឡប់វិញជាមួយសំឡេងភាគច្រើនដ៏សម្បើម។[៣៣] ស្ថានភាពនេះមិននៅនឹងនរបានយូរឡើយ នៅពេលចលនាសហព័ន្ធឝាន បានចាប់ផ្ដើមឡើងដោយ ញ៉ូង-ឝ្វេ ស៊ប៊្វ សៅ-ឝ្វេថែខ (ប្រធានាធិបតីទីមួយនៃភូមាឯករាជ្យ ១៩៤៨–៥២) ហើយចង់បានសហព័ន្ធកម្ម 'ធូររលុង' ត្រូវបានគេមើលឃើញថាជាចលនាបំបែករដ្ឋនិយមដែលទទូចឱ្យរដ្ឋាភិបាលទទួលស្គាល់សិទ្ធិអបគមន៍ក្នុងរយៈពេល១០ឆ្នាំ ដែលបានផ្ដល់ឱ្យដោយរដ្ឋធមនុញ្ញ១៩៤៧។ លោកនេ-វីនបានបានកាន់តំណែងបន្តរួចហើយក្នុងការដកហូតចេញពួកចៅហ៊្វាឝានពីអំណាចសក្ដិភូមិរបស់ពួកគេក្នុងការដោះដូរសោធនសុខសាន្តអស់មួយជីវិតនៅឆ្នាំ១៩៥៩។
១៩៦២–៨៨
សូមមើលផងដែរ: វិថីភូមាទៅកាន់សង្គមនិយម
នៅថ្ងៃ ២ មីនា ១៩៦២ លោកនេ-វីន ជាមួយដប់ប្រាំមួយរូប មន្ត្រីយោធាជើងចាស់ដទៃទៀត បានចាប់ផ្ដើមធ្វើរដ្ឋប្រហារ បានចាប់ខ្លួន ឧ-នូ សៅ-ឝ្វេថែខ និង អ្នកដទៃទៀតជាច្រើន និង បានប្រកាសរដ្ឋសង្គមនិយមដែលដំណើរការដោយក្រុមប្រឹក្សាបដិវត្តន៍សហភាព។ កូនប្រុសលោកសៅ-ឝ្វេថែខ សៅ-ម្យ៉េថែខ ត្រូវបានគេបាញ់ស្លាប់ដែលជាអ្វីដែលគេពិពណ៌នាថាជារដ្ឋប្រហារ'គ្មានការបង្ហូរឈាម'។ ហ៊្សីប៉ាវ-ស៊ប៊្វសៅក្យ៉ាសេងក៏បានបាត់ខ្លួនដោយអាថ៌កំបាំងបន្ទាប់ពីការឈប់នៅកន្លែងឆែកឆេក្បែរតោនជីម្យ៉ុ។ [៣៣]
បាតុកម្មប្រឆាំងមួយចំនួនបានមានបន្តបន្ទាប់ពីរដ្ឋប្រហារនេះ និង ជាដំបូងការតបតរបស់យោធាមិនបានខ្លាំងឡើយ។ [៣៧] យ៉ាងណាមិញ នៅថ្ងៃ ៧ ក្កដា ១៩៦២ បាតុកម្មប្រឆាំងរបស់និស្សិតដោយសន្តិភាពនៅបរិវេណសកលវិទ្យាល័យរ៉ង់ហ៊្គូនត្រូវបានបង្ក្រាបដោយយោធា ដែលស្លាប់និស្សិតជាង១០០នាក់។ ថ្ងៃបន្ទាប់ ពួកកងទ័ពបានធ្វើឱ្យអគារសហភាពនិស្សិតចោល។[៣៣] កិច្ចពិភាក្សាសន្តិភាពត្រូវបានកោះប្រជុំឡើងរវាងក្រុមក.ប. និង កុបកម្មប្រដាប់អាវុធផ្សេងៗនៅឆ្នាំ១៩៦៣ ប៉ុន្តែគ្មានច្រកចេញណាមួយឡើយ និងកំឡុងការជជែកពិភាក្សានេះដូចគ្នាក្នុងលទ្ធផលបរាជ័យរបស់ពួកគេ រាប់រយនាក់ត្រូវបានចាប់ខ្លួននៅរ៉ង់ហ៊្គូន និង កន្លែងផ្សេងពីខាងពួកស្ដាំនិងឆ្វេងនៃវិសាលគមនយោបាយ។ ភាគីប្រឆាំងគ្នាទាំងអស់ត្រូវបានហាមឃាត់នៅថ្ងៃ ២៨ មីនា ១៩៦៤។[៣៣] កុបកម្មកឹឈីនតាមរយៈអង្គការឯករាជ្យកឹឈីន (អ.ឯ.ក.) បានចាប់ផ្ដើមនៅដើមៗនៅឆ្នាំ១៩៦១ បានផ្ទុះអាវុធដោយសារការប្រកាសរបស់ឧ-នូថាពុទ្ធសាសនាជាសាសនារដ្ឋ និង កងទ័ពរដ្ឋឝាន (ក.រ.ឝ.) បានដឹកនាំដោយប្រពន្ធសោ-ឝ្វេថែក មហាទេវី និង កូនប្រុស ចៅ-ហ្សាងយ៉ូងហ្វេ បានចាប់ផ្ដើមការបះបោរមួយនៅឆ្នាំ១៩៦៤ ជាលទ្ធផលផ្ទាល់នៃរដ្ឋប្រហារយោធា១៩៦២។[៣៣]
លោកនេ-វីនបានឈានជើងយ៉ាងលឿនដើម្បីកែប្រែភូមាទៅតាមការមើលឃើញរបស់លោកអំពី 'រដ្ឋសង្គមនិយម' និង ធ្វើឱ្យប្រទេសដាច់ឆ្ងាយពីទំនាក់ទំនងជាមួយពិភពលោកខាងក្រៅ។ ប្រព័ន្ធបក្សមួយត្រូវបានបង្កើតឡើងជាមួយគណបក្សកម្មវិធីសង្គមនិយមភូមា (គ.ក.ស.ភ.) ដែលបានបង្កើតថ្មីរបស់លោកដោយការគ្រប់គ្រងទាំងស្រុង។[៣៣] ពាណិជ្ជកម្មនិងឧស្សាហកម្មត្រូវបានធ្វើជាតូបនីយកម្មតាមរយៈគណៈនេះ ប៉ុន្តែសេដ្ឋកិច្ចមិនបានកើនឡើងទេនៅពេលដំបូង ទោះជាទាំងមូលដែលរដ្ឋាភិបាលបានដាក់ការសង្កត់ធ្ងន់លើការអភិវឌ្ឍឧស្សាហកម្ម ដោយការចំណាយកសិកម្ម។ នៅខែមេសា ១៩៧២ ឧត្តមសេនីយ៍នេ-វីនង ក្រុមប្រឹក្សាបដិវត្តន៍សហភាពដែលនៅសេសសល់បានលាចេញពីយោធា ប៉ុន្តែឥឡូវជាឧ-នេវីន លោកបានបន្តដំណើរការប្រទេសនេះតាមរយៈគ.ក.ស.ភ.។ រដ្ឋធម្មនុញ្ញថ្មីត្រូវបានប្រកាសឱ្យប្រើនៅខែមករា ១៩៧៤ ដែលជាលទ្ធផលឱ្យមានការបង្កើតនៃសភាប្រជាជន (ព្យីធុ ហ្លុត្ត) ដែលបានកាន់កាប់រដ្ឋអំណាចនីតិបញ្ញត្តិកំពូល នីតិប្រតិបត្តិ និង តុលាការ និង ក្រុមប្រឹក្សាប្រជាជនដែនដី។ លោកនេ-វីនបានក្លាយជាប្រធានាធិបតីនៃរដ្ឋាភិបាលថ្មី។[៣៣]
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.