១ មករា

កាលបរិច្ឆេទ From Wikipedia, the free encyclopedia

Remove ads

១ មករា ជាថ្ងៃដំបូងនៃឆ្នាំក្នុងប្រតិទិនគ្រីកូរី។ មាន ៣៦៤ ថ្ងៃដែលនៅសល់រហូតដល់ចុងបញ្ចប់នៃឆ្នាំនោះ (៣៦៥ ក្នុងឆ្នាំបង្គ្រប់)។

ព្រឹត្តិការណ៍សំខាន់ៗ

  • ៤៥ ឆ្នាំ មុន គ.ស - សាធារណរដ្ឋរ៉ូម៉ាំងចាប់ផ្តើមប្រើប្រតិទិនជូលៀន
  • គ.ស. ១៦០០ - អេកូសចាប់ផ្តើមប្រើប្រតិទិនជូលៀន
  • គ.ស. ១៦៥១ - ព្រះម្ចាស់ឆាល្សទី ២ រាជាភិសេកឡើងជាព្រះមហាក្សត្រអេកូស
  • គ.ស. ១៦៧៣ - មានសេវាប្រៃសណីយ៍ដំបូងគឺរវាង ញូវយ៉ក និងបូស្តុន
  • គ.ស. ១៧០០ - រុស្ស៊ីចាប់ផ្តើមប្រើប្រតិទិនជូលៀន
  • គ.ស. ១៧០៧ - ព្រះម្ចាស់ចនទី ៥​ នៃព័រទុយហ្គាល់ បានទទួលរាជាភិសេកជាព្រះមហាក្សត្រព័រទុយហ្គាល់
  • គ.ស. ១៨០១ - ជូសែពែ ពីអាហ្ស៊ី តារាវិទូជនជាតិអ៊ីតាលី បានរកឃើញ ១ សេរេស (1 Ceres) អាចម៍ផ្កាយដំបូង
  • គ.ស. ១៨០១ - ព្រះរាជាណាចក្រអៀរឡង់ត្រូវបានបញ្ចូលជាផ្លូវការជាមួយព្រះរាជាណាចក្រអង់គ្លេសដ៏ធំ បង្កើតឡើងជាសហរាជាណាចក្រអង់គ្លេសដ៏ធំនិងអៀរឡង់
  • គ.ស. ១៨០៣ - ហៃទីប្រកាសឯករាជ្យ
  • គ.ស. ១៨១៨ - ប្រឌិតវិទ្យាសាស្រ្តរឿង ហ្រង់កិនស្តៃន៍ ដោយម៉ារី សែលលី ចេញផ្សាយដំបូងនៅទីក្រុងឡុងដ៍ សហរាជាណាចក្រ
  • គ.ស. ១៨៨៦ - អង់គ្លេសបានបញ្ចូលភូមាជាអាណានិគមជាផ្នែកមួយនៃឥណ្ឌា
  • គ.ស. ១៨៩៣ - ប្រទេសជប៉ុនចាប់ផ្តើមប្រើប្រតិទិនអន្តរជាតិ
  • គ.ស. ១៨៩៩ - ការបញ្ចប់ការគ្រប់គ្រងរបស់អេស្ប៉ាញនៅគុយបា
  • គ.ស. ១៩០០ - រដ្ឋញូវសៅវែល រដ្ឋវិចតូរីយ៉ា រដ្ឋឃ្វីនឡែន រដ្ឋអូស្ត្រាលីខាងត្បូង រដ្ឋតាសម៉ានី និងរដ្ឋអូស្ត្រាលីខាងលិច បានបង្រួបបង្រួមជាសហគមន៍ចក្រភពអូស្ត្រាលី លោកអេដម៉ុន បាតុន បានក្លាយជានាយករដ្ឋមន្ត្រីដំបូងគេរបស់អូស្ត្រាលីបានផ្លាស់ប្តូរស្ថានភាពរបស់ខ្លួនពីអាណានិគមអង់គ្លេសទៅជាសហគមន៍ចក្រភព
  • គ.ស. ១៩០១ - នីហ្សេរីយ៉ាបានក្លាយជាអាណាព្យាបាលនៃសហគមន៍ចក្រភពអង់គ្លេស
  • គ.ស. ១៩៥៧ - ស៊ូដង់​ប្រកាស​ឯករាជ្យ
  • គ.ស. ១៩៥៩ - គណបក្សកុម្មុយនិស្តគុយបាឈ្នះបដិវត្តគុយបា
  • គ.ស. ១៩៦៩ - គណបក្សកុម្មុយនិស្តថៃបានបង្កើតកងទ័ពរំដោះប្រជាជនថៃ
  • គ.ស. ១៩៨៤ - ប្រ៊ុយណេប្រកាសឯករាជ្យ
  • គ.ស. ១៩៩៦ - ទិវាបង្កើតអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដើម្បីជំនួសកិច្ចព្រមព្រៀងទូទៅស្តីពីពន្ធគយ និងពាណិជ្ជកម្ម (GATT)
  • គ.ស. ១៩៩៨ - ថ្ងៃការបង្កើតធនាគារកណ្តាលអឺរ៉ុប
  • គ.ស. ១៩៩៩ - ប្រទេសចំនួន ១១ នៃសហភាពអឺរ៉ុបចាប់ផ្តើមប្រើប្រាស់ប្រាក់អឺរ៉ូ
  • គ.ស. ២០០១ - ប្រទេសក្រិកបានប្តូរទៅប្រាក់អឺរ៉ូ
  • គ.ស. ២០០៤ - លោកព័រវេហ្ស មូសារ៉ាហ្វបានជាប់ឆ្នោតជាប្រធានាធិបតីប៉ាគីស្ថាន
  • គ.ស. ២០០៧ - ប្រទេសស្លូវេនីបានប្តូរទៅរូបិយប័ណ្ណអឺរ៉ូ ប្រទេសរូម៉ានី និងប្រទេសប៊ុលហ្គារី ចូលរួមជាមួយសហភាពអឺរ៉ុប
  • គ.ស. ២០០៨ - ប្រទេសម៉ាល់តា និងប្រទេសស៊ីបបានប្តូរទៅប្រាក់អឺរ៉ូ
  • គ.ស. ២០០៩
    • ប្រទេសស្លូវ៉ាគីបានប្តូរទៅប្រាក់អឺរ៉ូ
    • ប្រជាជន ៦៦​ នាក់​ស្លាប់​ក្នុង​ភ្លើង​ឆេះ​ក្លិប​រាត្រី​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ
  • គ.ស. ២០១០ - ចន្ទគ្រាសដោយផ្នែក អាចមើលឃើញនៅអាស៊ី
  • គ.ស. ២០១១
    • ប្រទេសអេស្តូនីបានប្តូរទៅប្រាក់អឺរ៉ូ
    • គ្រាប់បែក​មួយ​បាន​ផ្ទុះ​ខណៈ​គ្រិស្ត​សាសនិកកូបទីកក្នុង​ក្រុងអាឡិចសាន់ឌ្រី ប្រទេសអេហ្ស៊ីប ប្រជាជន ២៣ នាក់បានស្លាប់
  • គ.ស. ២០១៤ - ប្រទេសឡាតវីយ៉ាបំប្លែងទៅជាប្រាក់អឺរ៉ូ
  • គ.ស. ២០១៥
Remove ads

ថ្ងៃខួបកំណើត

ថ្ងៃ​មរណភាព

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads