ប្រ៊ីក្ស
From Wikipedia, the free encyclopedia
Remove ads
ប្រ៊ីក្ស គឺជាអង្គការអន្តររដ្ឋាភិបាលមួយដែលមានប្រទេសចំនួនដប់ជាសមាជិក រួមមាន៖ ចិន ប្រេស៊ីល រុស្ស៊ី អ៊ីរ៉ង់ អាហ្វ្រិកខាងត្បូង អេត្យូពី អេមីរ៉ាតអារ៉ាប់រួម អេហ្ស៊ីប ឥណ្ឌា និងឥណ្ឌូណេស៊ី។ វាគឺជាក្រុមយុទ្ធសាស្ត្រ ហើយជាគូប្រជែងនឹងក្រុមប្រទេសកំពូលសេដ្ឋកិច្ចចំនួនប្រាំពីរ ដែលគេតែងនិយមស្គាល់ថា G7 នោះ។
Remove ads
ពាក្យថា "ប៊្រីក" (BRIC) ដើមឡើយជាឈ្មោះទុកសម្គាល់ពីឱកាសវិនិយោគថ្មី។[១] ក្រុមអង្គការមួយនេះក្រោយមកក៏បានវិវត្តទៅជាប្លុកភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ច[២] ដោយរដ្ឋាភិបាលនៃប្រទេសសមាជិកនីមួយៗបានចូលជួបប្រជុំគ្នារៀងរាល់ឆ្នាំនៅក្នុងកិច្ចប្រជុំកំពូលផ្លូវការចាប់តាំងពីឆ្នាំ២០០៩ មកដើម្បីសម្របសម្រួលគោលនយោបាយពហុភាគី។ ទំនាក់ទំនងក្នុងចំណោមសមាជិកប៊្រីក្សត្រូវបានធ្វើឡើងជាចម្បងដោយផ្អែកលើការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង សមភាព និងផលប្រយោជន៍រួម។[៣]
បណ្ដាប្រទេសស្ថាបនិកដូចជា ប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិនបានរៀបចំកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំដំបូងឡើងនៅប្រទេសរុស្ស៊ីក្នុងឆ្នាំ២០០៩ ក្រោមឈ្មោះ ប៊្រីក (BRIC)។ ក្រោយពីបានប្តូរឈ្មោះអង្គការមក BRICS ប្រទេសអាហ្រ្វិកខាងត្បូងក៏បានចូលរួមក្នុងកិច្ចប្រជុំកំពូលជាលើកដំបូងរបស់ខ្លួនក្នុងនាមជាសមាជិកថ្មីនៅក្នុងឆ្នាំ២០១១ ក្រោយពីបានក្លាយជាសមាជិកផ្លូវការនៅក្នុងឆ្នាំ២០១០។[៤][៥] បន្ទាប់មក ប្រទេសអ៊ីរ៉ង់ អេហ្ស៊ីប អេត្យូពី និងអេមីរ៉ាតអារ៉ាប់រួមក៏បានចូលរួមក្នុងកិច្ចប្រជុំកំពូលលើកដំបូងរបស់ពួកគេក្នុងនាមជារដ្ឋសមាជិកថ្មីថ្មោងនៅក្នុងកិច្ចប្រជុំកំពូលឆ្នាំ២០២៤ នៅឯប្រទេសរុស្ស៊ី។ អក្សរកាត់ថា BRICS+ ត្រូវបានប្រើប្រាស់ក្រៅផ្លូវការដើម្បីឆ្លុះបញ្ចាំងពីសមាជិកភាពថ្មីៗក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។[២] ឥណ្ឌូណេស៊ីបានក្លាយជាសមាជិកថ្មីបំផុតនៃអង្គការមួយនេះ។[៦]
ស្ថាប័នប៊្រីក្សត្រូវបានគេចាត់ទុកថាជាគូប្រជែង ឬជម្រើសមួយផ្សេងទៀតក្រៅពីប្លុក G7 ដែលជាប្លុកសេដ្ឋកិច្ចកំពូលមួយ។[២] ជារួម ប៊្រីក្សបានអនុវត្តគំនិតផ្តួចផ្តើមជាច្រើនដូចជា ធនាគារអភិវឌ្ឍន៍ថ្មី កិច្ចសម្របសម្រួលបម្រុងសមាយាតប៊្រីក្ស ប៊្រីក្សផេ ប្រកាសនវត្ថុស្ថិតិរួមប៊្រីក្ស[៧] និងកញ្ចប់រូបិយវត្ដុបម្រុងប៊្រីក្ស។[៨] ប៊្រីក្សធ្លាប់និងត្រូវបានទទួលទាំងការកោតសរសើរ និងការរិះគន់ពីអ្នកអត្ថាធិប្បាយ និងព្រមទាំងថ្នាក់ដឹកនាំនៃប្រទេសមួយចំនួនជុំវិញពិភពលោក។[៩][១០][១១][១២][១៣]
Remove ads
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads