រដ្ឋសភាកម្ពុជា

From Wikipedia, the free encyclopedia

រដ្ឋសភាកម្ពុជា
Remove ads

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា គឺជាសភាជាន់ទាប នៃសភាតំណាងរាស្រ្ត ដែលមានសមាជិកចំនួន ១២៥ រូប ជ្រើសតាំងតាមប្រព័ន្ធសមាមាត្រ ដោយការបោះឆ្នោតជាសកល។ សមាជិករដ្ឋសភានីមួយៗ ត្រូវបានជ្រើសតាំង ក្នុងអាណត្តិ ៥ ឆ្នាំម្តង ដែលចែកជាតំណាងខេត្ត-រាជធានីទាំង ២៥ ពី ១ ទៅ ១៨ អាសនៈ។ គណបក្សនយោបាយសំលេងភាគច្រើនដែលមានអាសនៈយ៉ាងហោច ៦២ អាចមានសិទ្ធិក្នុងការបង្កើតជារដ្ឋាភិបាលថ្មីមួយ។

ព័ត៌មានសង្ខេប រដ្ឋសភា, ប្រភេទ ...
Remove ads

រដ្ឋសភានីតិកាលទី៧ បានបើកសម័យប្រជុំដំបូងក្រោមព្រះរាជាធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណា ព្រះបាទសម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣។ តំណាងរាស្រ្ត​បានធ្វើសច្ចាប្រណិធាន នៅព្រះបរមរាជវាំង មុនចូលកាន់តំណែងនៅរសៀលថ្ងៃដដែរ។ ប្រធានរដ្ឋសភាបច្ចុប្បន្នគឺ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី

Remove ads

ប្រវត្តិរបស់រដ្ឋសភា

ព្រះរាជាណាចក្រម្ពុជាត្រូវបានអាណានិគមនិយមបារាំងត្រួតត្រាពីឆ្នាំ១៨៦៣ ដល់ ឆ្នាំ១៩៥៣ ។ ក្នុងរជ្ជកាលព្រះបាទ ស៊ីសុវត្ថិ មានព្រះរាជបញ្ញត្តិមួយ ចុះថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ១៩១៣ សម្រេចបង្កើតសភាពិគ្រោះយោបល់ដែលមាន សមាជិក ៣៩ រូប តំណាងឱ្យ ១០ ខេត្ត-ក្រុង ។ នេះជាសញ្ញាដំបូង នៃការកកើតសភា ។

  • ថ្ងៃទី ១០ ខែ មេសា ឆ្នាំ ១៩៤០ សភាពិគ្រោះយោបល់បានកែប្រែទៅជាសភាតំណាងប្រជាជនកម្ពុជា ក្រោម រជ្ជកាលព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស ។
  • ថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ១៩៤៥ ការបង្កើតសភាពិគ្រោះយោបល់ ដែលមានសមាជិក ៣៣ រូប តំណាងឱ្យ ១៤ ខេត្ត-ក្រុង ។
  • ខែ វិច្ឆិកា ឆ្នាំ ១៩៤៥ ការបង្កើតគណៈកម្មការបារាំង-ខ្មែរមួយ ដើម្បីរៀបរៀងសេចក្តីព្រាង រដ្ឋធម្មនុញ្ញដំបូង ។
  • ឆ្នាំ ១៩៤៦ មានព្រះរាជក្រម ៤ សម្រេចផ្តល់សេរីភាពសារព័ត៌មាន សេរីភាពបង្កើតសមាគម សេរីភាពបង្កើត គណបក្សនយោបាយ និងឱ្យប្រើច្បាប់បោះឆ្នោតសាកលជ្រើសតាំងរដ្ឋសភាបណ្តោះអាសន្ន (សភាធម្មនុញ្ញ) ។
  • ថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ១៩៤៦ ការបោះឆ្នោតសាកលលើកដំបូងនៅកម្ពុជាជ្រើសតាំង សមាជិកសភាធម្មនុញ្ញ ៦៧ រូប មានបេសកកម្មតាក់តែងរដ្ឋធម្មនុញ្ញទី ១ នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានប្រកាសឱ្យប្រើនៅថ្ងៃទី ៦ ខែ ឧសភា ឆ្នាំ ១៩៤៧ ។

ខាងក្រោមនេះ គឺជាតារាងស្តីពីប្រវត្តិរបស់រដ្ឋសភាកម្ពុជា ពីការកកើតមកដល់បច្ចុប្បន្ន ៖

ល.រ រដ្ឋសភា រយៈកាល ចំនួនគណបក្ស ចំនួនអាសនៈ កាលបរិច្ឆេទបោះឆ្នោត
សភាធម្មនុញ្ញ ឆ្នាំ១៩៤៦-១៩៤៧ពហុបក្ស៦៧០១/០៩/៤៦
រដ្ឋសភា ឆ្នាំ១៩៤៧-១៩៥១ពហុបក្ស៧៥២១-១២-១៩៤៧
រដ្ឋសភា ឆ្នាំ១៩៥១-១៩៥៣ពហុបក្ស៧៨០៩/០៩/៥១
រដ្ឋសភា ១៩៥៥-១៩៥៨បក្សតែមួយ៩១១១/០៩/៥៥
រដ្ឋសភា ១៩៥៨-១៩៦២ (១ )បក្សតែមួយ៦១២៣-០៩-១៩៥៨
រដ្ឋសភា ១៩៦២-១៩៦៦បក្សតែមួយ៧៧១០/០៦/៦២
រដ្ឋសភា ១៩៦៦-១៩៧២បក្សតែមួយ៨២១១/០៩/៦៦
សភាជាតិនៃសាធារណរដ្ឋខ្មែរ ឆ្នាំ១៩៧២-១៩៧៥បក្សតែមួយ១២៦០៣/០៩/៧២
សភាតំណាងប្រជាជននៃរបបកម្ពុជាប្រជាធិបតេយ្យ (២ )បក្សតែមួយ២៥០២០-០៣-១៩៧៦
១០រដ្ឋសភា សាធារណរដ្ឋប្រជាមានិតកម្ពុជា-រដ្ឋកម្ពុជា ឆ្នាំ១៩៨១-១៩៩៣បក្សតែមួយ១១៧០១/០៥/៨១
១១សភាធម្មនុញ្ញ ១៩៩៣ពហុបក្ស១២០២៣ . ២៨-០៥-១៩៩៣
១២រដ្ឋសភានីតិកាលទី ១ ១៩៩៣-១៩៩៨ពហុបក្ស១២០២៣ . ២៨-០៥-១៩៩៣
១៣រដ្ឋសភានីតិកាលទី ២ ១៩៩៨-២០០៣ពហុបក្ស១២២២៦-០៧-១៩៩៨
១៤រដ្ឋសភានីតិកាលទី ៣ ២០០៣-២០០៨ពហុបក្ស១២៣២៧-០៧-២០០៣
១៥រដ្ឋសភានីតិកាលទី ៤ ១៩៩៨-២០០៣ពហុបក្ស១២៣២៦-០៧-២០០៨
១៦រដ្ឋសភានីតិកាលទី ៥ ២០១៣-២០១៨ពហុបក្ស១២៣២៨-០៧-២០១៣

កំណត់សំគាល់

(១) ជាលើកដំបូងដែលស្ត្រីខ្មែរមានសិទ្ធិសេរីភាព ទៅបោះឆ្នោត និងឈរឈ្មោះឱ្យគេបោះឆ្នោត ។

(២) ជាសម័យកម្ពុជាប្រជាធិបតេយ្យ លទ្ធផលស្រាវជ្រាវរកឃើញត្រឹមសមាសភាព គណៈកម្មាធិការ អចិន្ត្រៃយ៍ ប៉ុណ្ណោះ ។

Remove ads

ប្រព័ន្ធបោះឆ្នោត

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានចែងថា រដ្ឋសភាត្រូវបានបោះឆ្នោតជ្រើសរើសរយៈពេល ៥ ឆ្នាំម្ដង ពីមណ្ឌលបោះឆ្នោតចំនួន ២៥ ខេត្តក្រុង មានដូចខាងក្រោម៖

Remove ads

ការបោះឆ្នោត នីតិកាលទី ៥

គណបក្សប្រជាជនកម្ពុជា ៣,២៣៥,៩៦៩ ៤៨,៨៣ ៦៨ −២២
គណបក្សសង្គ្រោះជាតិ ២ ៩៤១ ១៣៣ ៤៤,៤៥ ៥៥ +២៦
គណបក្សហ៊្វុនស៊ិនប៉ិច ២៤១ ៨៦៦ ៣,៦៦ −២
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ៦៩ ៦៦៧ ១,០៥
គណបក្សសញ្ជាតិកម្ពុជា ៣៧ ៩៦៣ ០,៥៧ ថ្មី
គណបក្សខ្មែរឈប់ក្រ ៤៣ ៣១២ ០,៦៥
គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ៣៤ ៥៦៩ ០,៥២ ថ្មី
គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ ១៩ ៨៧១ ០,៣០ ថ្មី
អសុពលភាព/សំឡេងឆ្នោតទទេ
សរុប ៦ ៦១៦ ១១០ ១២៣
អ្នកបោះឆ្នោតចុះបញ្ជី/អ្នកមិនបានបោះឆ្នោត
ប្រភព: គណៈកម្មាការជាតិរៀបចំការបោះឆ្នោត Archived 2014-02-02 at the វេយប៊ែខ ម៉ាស៊ីន.

រដ្ឋសភានីតិកាលទី ៥

រដ្ឋសភានីតិកាលទី៥ កើតចេញពីការបោះឆ្នោតសកល កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ តាមប្រព័ន្ធសមាមាត្រ មាន២៤​មណ្ឌល រាជធានី-ខេត្ត មានគណបក្សនយោបាយចំនួន៨ចូលរួម។ ប្រជាពលរដ្ឋបានចុះឈ្មោះបោះឆ្នោតចំនួន ៩.៦៧៥.៤៥៣នាក់ ប្រជាជនបានទៅ​បោះឆ្នោតចំនួន ៦.៧៣៥.២៤៤នាក់ ស្មើនឹង ៦៩,៦១%។ អាសនៈដែលទទួលបាន: គណបក្សប្រជាជនកម្ពុជា ៦៨ អាសនៈ ស្មើនឹង៥៥,២៨% គណបក្សសង្គ្រោះជាតិ ៥៥ អាសនៈ ស្មើនឹង៤៤,៧១%។ តំណាងរាស្រ្តសរុបចំនួន១២៣រូប ក្នុងនោះ​តំណាងរាស្ត្រស្ត្រី២៥រូប ស្មើនឹង ២០,៣២% តំណាងរាស្រ្តជនជាតិភាគតិចចំនួន ២រូប ក្រុមស្រ្តីសមាជិករដ្ឋសភាត្រូវបានបង្កើត។

Remove ads

ឯកសារយោង

ចំណាំ

  1. គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បាន​បញ្ជាក់​ពី​ការ​គាំទ្រ​របស់​ពួកគេ​ចំពោះ​រដ្ឋាភិបាល
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads