អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង

From Wikipedia, the free encyclopedia

អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងmap
Remove ads

អង្គការ​សន្ធិសញ្ញា​អាត្លង់ទិក​ខាងជើង (ជា​ភាសាអង់គ្លេស​៖ The North Atlantic Treaty Organization, ភាសាបារាំង​៖ Organisation du traité de l'Atlantique nord) ត្រូវ​បាន​គេ​ហៅ​ថា "សម្ព័ន្ធ​អាត្លង់ទិក​ខាងជើង" (North Atlantic Allance) ។ ជាទូទៅ​វា​ត្រូវ​បាន​គេ​ហៅ​កាត់​ជា​ភាសាអង់គ្លេស​ថា "ណាតូ" (NATO) ឬ តាម​ភាសាបារាំង​ថា "អូតង់" (OTAN) គឺជា​បក្សសម្ព័ន្ធ​យោធា​មួយ ត្រូវ​បង្កើត​ឡើង​តាមរយៈ​សន្ធិសញ្ញា​អាត្លង់ទិក​ខាងជើង ដែល​បាន​ចុះហត្ថលេខា​នា​ថ្ងៃទី​០៤ ខែ​មេសា ឆ្នាំ​១៩៤៩​។ ណាតូ មាន​ទីបញ្ជាការ​នៅ​ទីក្រុង​ប្រ៊ូស្សែល ប្រទេស​បែលហ្ស៊ិក ហើយ​ណាតូ បាន​ធ្វើបតិដ្ឋាប័ន​លើ​ប្រព័ន្ធ​ការពារ​រួមគ្នា ដែល​មានន័យ​ថា រដ្ឋ​ជា​សមាជិក​ទាំងអស់​ត្រូវ​ធ្វើ​អន្តរាគមន៍​ការពារ​គ្នា​ទៅវិញ​ទៅមក​តាម​ដែល​អាច​ធ្វើ​បាន នៅពេលដែល​មាន​ការវាយប្រហារ​ណាមួយ​ពី​សំណាក់​ភាគី​ខាងក្រៅ​។

ព័ត៌មានសង្ខេប ស្ថាបនា, ប្រភេទ ...
Remove ads

រយៈពេល​ពីរ-បី​ឆ្នាំ​ដំបូង ណាតូ​ពុំ​មាន​អ្វី​ជាជាង​សមាគម​នយោបាយ​មួយ​ប៉ុណ្ណោះ​។ ទោះយ៉ាងណា សង្គ្រាម​កូរ៉េ បាន​ដាស់​ស្មារតី​រដ្ឋ​ជា​សមាជិក និង​រចនាសម្ព័ន្ធ​យោធា​រួមគ្នា​មួយ ត្រូវ​បាន​បង្កើត​ឡើង ក្រោម​បញ្ជាការ​ផ្ទាល់​របស់​មេបញ្ជាការ​កំពូល​របស់​សហរដ្ឋអាមេរិក​ពីរ​រូប​។ អគ្គលេខាធិការ​ទីមួយ របស់​ណាតូ ឡត អ៊ីស្មាយ បាន​ប្រសាសន៍​នូវ​ពាក្យសម្ដី​ដ៏​ល្បី​រន្ទឺ​ថា​គោលដៅ​របស់​ណាតូ​គឺ "រក្សាទុក រុស្ស៊ី ឲ្យ​នៅ​ខាងក្រៅ, សហរដ្ឋអាមេរិក នៅ​ខាងក្នុង ហើយ​អាល្លឺម៉ង់ ត្រូវ​ធ្លាក់ចុះ" ("to keep the Russians out, the Americans in, and the Germans down") ។ ឆ្លងកាត់​សង្គ្រាម​ត្រជាក់ ដោយ​មាន​មន្ទិលសង្ស័យ​ចំពោះ​កម្លាំង​នៃ​ទំនាក់ទំនង​រវាង​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប និង​សហរដ្ឋអាមេរិក បាន​ធ្លាក់ចុះ ជាមួយ​នឹង​ភាព​មន្ទិលសង្ស័យ​ចំពោះ​ជំនឿ​ចិត្ត​លើ​ការការពារ​របស់​ណាតូ ទល់​នឹង​ការ​ឈ្លានពាន​របស់​សហភាព​សូវៀត ជាហេតុ​បណ្ដាល​ឲ្យ​ប្រទេស​បារាំង​ធ្វើ​ការអភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ និង​ដក​កងទ័ព​បារាំង​ចេញពី​រចនាសម្ព័ន្ធ​យោធា​អង្គការ​ណាតូ នៅ​ឆ្នាំ​១៩៦៦​។

ក្រោយ​ការ​ដួលរលំ​ជញ្ជាំង​ប៊ែរឡាំង នា​ឆ្នាំ​១៩៨៩ ណាតូ​បាន​ពង្រីក​ខ្លួន​ទៅ​តំបន់​បាលកង់ នៅខណៈដែល​ការ​សាង​នូវ​ទំនាក់ទំនង​ជាមួយ​អតីត​បច្ចាមិត្ត​ដ៏​ខ្លាំង​របស់​ខ្លួន​នៅ​ខាងកើត បាន​ប្រសើរ​ជាង​មុន​ហើយ​នោះ ហើយ​មាន​សន្ទុះ​ខ្លាំងក្លា​នៅ​ឆ្នាំ ១៩៩៩ និង ២០០៤ ដោយ​អតីត​ប្រទេស​សមាជិក​កតិកាសញ្ញា​វ៉ាសូវី​ជាច្រើន បាន​ចូលរួម​ក្នុង​បក្សសម្ព័ន្ធ​នេះ​ដែរ​។ ចាប់តាំងពី​ព្រឹត្តិការណ៍​វាយប្រហារ​ថ្ងៃ​១១ កញ្ញា ២០០១ មក ណាតូ​បាន​ព្យាយាម​រំលឹក​នូវ​ធម្មនុញ្ញ​ការពារ​របស់​ខ្លួន​ឡើងវិញ ដោយ​បាន​បញ្ជូន​កងទ័ព​ទៅ​អាហ្វហ្គានីស្ថាន និង អ៊ីរ៉ាក់​។

  1. "The official Emblem of NATO". NATO. Archived from the original on 27 ធ្នូ 2013. Retrieved 20 February 2008.
  2. "English and French shall be the official languages for the entire North Atlantic Treaty Organization.", Final Communiqué following the meeting of the North Atlantic Council on 17 September 1949. "(..) the English and French texts [of the Treaty] are equally authentic (...)" The North Atlantic Treaty, Article 14
Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads