អាល់ហ្សេរី

From Wikipedia, the free encyclopedia

អាល់ហ្សេរី

ប្រទេសអាល់ហ្សេរី (ភាសាអារ៉ាប់៖ الجزائر) ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី គឺជាប្រទេសមួយស្ថិតនៅក្នុងតំបន់អាហ្វ្រិកខាងជើង។ អាល់ហ្សេរីមានព្រំប្រទល់ជាប់នឹងប្រទេសទុយនេស៊ីនៅទិសឥសាន្ត ប្រទេសលីប៊ីនៅទិសខាងកើត ប្រទេសម៉ាលី ម៉ូរីតានី និងសាហារ៉ាខាងលិចនៅទិសនិរតី ប្រទេសនីហ្សេនៅភាគអាគ្នេយ៍ ប្រទេសម៉ារ៉ុកនៅទិសខាងលិច និងសមុទ្រមេឌីទែរ៉ាណេនៅទិសខាងជើង។ អាល់ហ្សេរីមានលក្ខណៈភូមិសាស្ត្រស្ងួតពាក់កណ្ដាល ពោលគឺប្រជាជនភាគច្រើននិយមរស់នៅក្នុងតំបន់សម្បូរជីជាតិខាងជើង ខណៈភាគខាងត្បូងគឺគ្របដណ្ដប់ដោយវាលលំហសាហារ៉ា។ អាល់ហ្សេរីមានផ្ទៃដីសរុប ២,៣៨១,៧៤១ គីឡូម៉ែត្រការ៉េ ដែលធ្វើឱ្យវាក្លាយជាប្រទេសដែលមានទំហំផ្ទៃដីធំបំផុតទីដប់នៅលើពិភពលោក និងជាប្រទេសធំបំផុតនៅក្នុងទ្វីបអាហ្វ្រិក[១០] សព្វថ្ងៃ អាល់ហ្សេរីមានចំនួនប្រជាជនសរុប ៤៤ លាននាក់ដែលនាំឱ្យជាប់ឈ្មោះជាប្រទេសមានចំនួនប្រជាជនច្រើនបំផុតទីដប់នៅទ្វីបអាហ្វ្រិក និងទី៣២ នៅលើពិភពលោក។ រដ្ឋធានី និងទីក្រុងធំបំផុតនៃប្រទេសអាល់ហ្សេរីមានឈ្មោះថា អាល់ហ្សែរ

ព័ត៌មានសង្ខេប الجمهورية الجزائرية الديمقراطية الشعبية (ភាសាអារ៉ាប់)République algérienne démocratique et populaire(ភាសាបារាំង), រដ្ឋធានី និង ទីក្រុងធំបំផុត ...
សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី
الجمهورية الجزائرية الديمقراطية الشعبية (ភាសាអារ៉ាប់)
République algérienne démocratique et populaire
(ភាសាបារាំង)
Thumb
ទង់ជាតិ
Thumb
វរលញ្ឆករ
បាវចនា
بالشعب وللشعب
("ដោយប្រជាជន និងដើម្បីប្រជាជន")[][]
ភ្លេងជាតិ
قَسَمًا‎
("យើងសន្យា")
Thumb
ទីតាំងប្រទេសអាល់ហ្សេរី (ពណ៌ក្រហម) នៅលើភូគោល
រដ្ឋធានី
និង ទីក្រុងធំបំផុត
អាល់ហ្សែរ
36°42′N 3°13′E
ភាសាផ្លូវការ
ភាសាផ្សេងទៀតអារ៉ាប់អាល់ហ្សេរី (ដារចា)
ភាសាបារាំង[][ស ១]
ក្រុមជនជាតិ
  • ៧៥%–៨៥% អារ៉ាប់[]
  • ១៥%–២៥% ប៊ែប៊ែរ[][]
សាសនា
  • ៩៩% ឥស្លាមស៊ុននី (ផ្លូវការ)
  • ១% សាសនាផ្សេងៗទៀត (មានដូចជា គ្រិស្តសាសនា និងសាសនាជ្វីហ្វជាដើម)[]
រដ្ឋាភិបាលសាធារណរដ្ឋពាក់កណ្តាលប្រធានាធិបតីនិយមអាស្រ័យសភាឯកភូត
- ប្រធានាធិបតី
អាប់ឌែលម៉ាដជីដ ធេបប៊ូន​
- នាយករដ្ឋមន្ត្រី
ណាឌា ឡារបោវី
- ប្រធានក្រុមប្រឹក្សាជាតិ
សាឡា ហ្គូតជីល
- ប្រធានសភា
អ៊ីប្រាហ៊ីម ប៊ូហ្កាលី
នីតិបញ្ញត្តិសភាតំណាងរាស្ត្រ
ក្រុមប្រឹក្សាជាតិ
- សភាជាន់ទាប
សភាប្រជាជនជាតិ
និម្មិតកម្ម
- អាណាចក្រនូមីឌី
២០២ មុន គ.ស.
- រាជវង្សរូស្តាមីដ
៧៧៦
- រាជវង្សហ្ស៊ីរីដ
៩៧២
- រាជវង្សហាំម៉ាឌីដ
១០១៥
- រាជវង្សហ្សេយ៉ានីដ
១២៣៦
- អាល់ចាហ្សែរ
១៥១៦
- បារាំងចូលកាន់កាប់
៥ កក្កដា ១៨៣០
- ទទួលឯករាជ្យ
៥ កក្កដា ១៩៦២
ក្រឡាផ្ទៃ
- ផ្ទៃសរុប
២,៣៨១,៧៤១ គ.ម   (ទី១០)
- ផ្ទៃទឹក (%)
១.១
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០២២)
៤៥,៤០០,០០០[] (ទី៣២)
- ដង់ស៊ីតេ
១៩ នាក់/គ.ម   (ទី១៧១)
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០២៣)
- សរុប
៦២៨.៩៩០ ពាន់លានដុល្លារ[] (ទី៤៣)
- ក្នុងម្នាក់
១៣,៦៨១ ដុល្លារ[] (ទី១១១)
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០២៣)
- សរុប
២២៤.១០៧ ពាន់លានដុល្លារ[] (ទី៥៨)
- ក្នុងម្នាក់
៤,៨៧៤ ដុល្លារ[] (ទី១៣០)
ជីនី (២០១១)២៧.៦[][]
ទាប
HDI (២០២១) ០.៧៤៥[]
ខ្ពស់ · ទី៩១
រូបិយវត្ថុឌីណាអាល់ហ្សេរី (DZD)
ល្វែងម៉ោងUTC+១ (CET)
ទម្រង់កាលបរិច្ឆេទdd/mm/yyyy
ទិសបើកបរស្តាំ
កូដហៅទូរស័ព្ទ+២១៣
កូដ ISO 3166DZ
ដែនកម្រិតខ្ពស់.dz
الجزائر.
បិទ

ចំណាកស្រុករបស់ជនជាតិអារ៉ាប់ចូលមកកាន់តំបន់ម៉ាហ្គ្រីប ចាប់តាំងពីសតវត្សទី៧ បាននាំឱ្យស្ថានភាពប្រជាសាស្រ្តនៅអាល់ហ្សេរីមានភាពប្រែប្រួលជាខ្លាំង។ ការវាតទីនិយមរបស់អេស្ប៉ាញបាននាំឱ្យកើតចេញរាជានុរដ្ឋអាល់ហ្ស៊ែរឡើងនៅក្នុងឆ្នាំ១៥១៦ ដែលជារដ្ឋមួយមានឥទ្ធិពលទាក់ទាញមនុស្សមកពីគ្រប់ទិសទីជុំវិញសមុទ្រមេឌីទែរ៉ាណេ ហើយជាលទ្ធផល វាក៏បានក្លាយជាទីក្រុងធំជាងគេ ស្ដុកស្ដម្ភបំផុត និងជាទីក្រុង លក្ខណៈសាកលមួយនាសម័យនោះ។ ឥទ្ធិពលអាល់ហ្សែរបានធ្លាក់ចុះជាគំហុកនៅក្នុងសតវត្សទី១៩ បន្ទាប់ពីរងការឈ្លានពានពីប្រទេសបារាំងនៅឆ្នាំ១៨៣០។ រដ្ឋទាំងមូលត្រូវបានបញ្ចូលទៅជាផ្នែករដ្ឋបាលផ្ទាល់នៃប្រទេសបារាំងនៅក្នុងឆ្នាំ១៨៤៨ ខណៈការបះបោររបស់ម្ចាស់ស្រុកប្រឆាំងនឹងការត្រួតត្រារបស់បារាំងបានបន្តរហូតដល់ឆ្នាំ១៩០៣។ អាល់ហ្សេរីពេលនោះបានក្លាយជាទីលំនៅថ្មីរបស់ជនជាតិអឺរ៉ុបប្រមាណមួយលាននាក់ ខណៈចំនួនប្រជាជនដើមបានធ្លាក់ចុះប្រមាណមួយភាគបី ដោយសារតែកត្តាសង្គ្រាម ជំងឺរាតត្បាត និងការអត់ឃ្លានជាដើម[១១] ក៏ប៉ុន្តែទោះជាយ៉ាងណាក្ដី ម្ចាស់ស្រុកអាល់ហ្សេរីនូវតែរក្សាឋានៈជាប្រជាជនភាគច្រើននៅក្នុងប្រទេស។ ការសម្លាប់រង្គាលនៅក្រុងសេធីហ្វ និងហ្គែលម៉ាក្នុងឆ្នាំ១៩៤៥ គឺជាចំណុចរបត់មួយនៅក្នុងទំនាក់ទំនងបារាំង-អាល់ហ្សេរី ហើយជាកត្តាជំរុញឱ្យសង្គ្រាមអាល់ហ្សេរីផ្ទុះឡើង។ វាបានបញ្ចប់ទៅវិញនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ១៩៦២ ហើយអាល់ហ្សេរីក៏បានទទួលឯករាជ្យ និងប្រកាសជាសាធារណរដ្ឋនៅថ្ងៃទី២៥ ខែកញ្ញា នៃឆ្នាំដដែរ។

ភាសាផ្លូវការរបស់អាល់ហ្សេរីគឺ ភាសាអារ៉ាប់ និងប៊ែប៊ែរ ខណៈប្រជាជនភាគច្រើនជាជនជាតិអារ៉ាប់ ប្រតិបត្តិសាសនាឥស្លាម[១២] ភាសាអារ៉ាប់អាល់ហ្សេរីដើមគឺជាភាសាចម្បង និងពេញនិយមបំផុតនៅក្នុងប្រទេស។ ចំណែកឯភាសាបារាំងវិញត្រូវបានគេប្រើប្រាស់ជាទូទៅនៅក្នុងរដ្ឋបាល និងវិស័យអប់រំ ប៉ុន្តែវាមិនមានឋានៈជាភាសាផ្លូវការនោះឡើយ។

ប្រទេសអាល់ហ្សេរីគឺជាសាធារណរដ្ឋពាក់កណ្ដាលប្រធានាធិបតីនិយម ដែលបន្តបែងចែកទៅជា ៥៨ ខេត្ត និងឃុំស្រុកចំនួន ១,៥៤១។ អាល់ហ្សេរីជាមហាអំណាចក្នុងតំបន់នៃអាហ្វ្រិកខាងជើង និងជាមហាអំណាចកណ្ដាលនៅលើសកលលោក។ ប្រទេសនេះមានសន្ទស្សន៍អភិវឌ្ឍន៍មនុស្សខ្ពស់បំផុតបើប្រៀបនឹងបណ្តាប្រទេសទាំងអស់នៅទ្វីបអាហ្រ្វិក និងជាប្រទេសមួយដែលមានសេដ្ឋកិច្ចធំបំផុតនៅលើទ្វីប ដែលភាគច្រើនអាស្រ័យផ្អែកលើការនាំចេញថាមពល។ អាល់ហ្សេរីមានធនធានប្រេងកាតបម្រុងធំជាងគេទីដប់ប្រាំមួយនៅពិភពលោក និងឧស្ម័នធម្មជាតិបម្រុងច្រើនជាងគេទីប្រាំបួន។ សូណាត្រាចក៍ គឺជា​ក្រុមហ៊ុន​ប្រេង​កាតរបស់រដ្ឋ ​និងជា​ក្រុមហ៊ុន​ប្រេងកាតធំ​បំផុត​នៅ​អាហ្វ្រិក​ និងបានកំពុង​ផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិ​ក្នុង​បរិមាណ​ដ៏ច្រើនទៅ​ដល់​ទ្វីបអឺរ៉ុប។ យោធាប្រទេសអាល់ហ្សេរី គឺជាកម្លាំងយោធាដ៏ធំបំផុតមួយនៅក្នុងទ្វីបអាហ្រ្វិក ហើយក៏មានថវិកាការពារច្រើនបំផុតផងដែរនៅលើទ្វីប។ អាល់ហ្សេរីគឺជាសមាជិកនៃសហភាពអាហ្រ្វិក, សម្ព័ន្ធអារ៉ាប់, អង្គការសហប្រតិបត្តិការឥស្លាម, អង្គការប្រទេសនាំចេញប្រេងកាត, អង្គការសហប្រជាជាតិ និងជាសមាជិកស្ថាបនិកនៃសហភាពម៉ាហ្គ្រីបអារ៉ាប់

ប្រវត្តិសាស្ត្រ

ភូមិសាស្រ្ត

កំណត់សម្គាល់

    1. ទោះបីជាភាសាបារាំង មិនត្រូវបានគេទទួលស្គាល់ជាភាសាផ្លូវការក្តីក៏វានូវតែជាភាសានិយាយទូទៅដែលប្រើប្រាស់ដោយប្រជាជនភាគច្រើននៅក្នុងប្រទេស។

    ឯកសារយោង

    Loading related searches...

    Wikiwand - on

    Seamless Wikipedia browsing. On steroids.