ស៊ីប
From Wikipedia, the free encyclopedia
Remove ads
ប្រទេសស៊ីប (ភាសាបារាំង៖ Chypre, ភាសាក្រិក៖ Κυπριακή និងភាសាតួកគី៖ Kıbrıs) ដោយមានឈ្មោះផ្លូវការថា សាធារណរដ្ឋស៊ីប គឺជាប្រទេសកោះមួយស្ថិតនៅប៉ែកខាងត្បូងនៃសមុទ្រមេឌីទែរ៉ាណេ និងភាគខាងត្បូងនៃតំបន់អាណាតូលី។ ស៊ីបមានទីតាំងភូមិសាស្ត្រផ្ទាល់នៅតំបន់អាស៊ីខាងលិច ប៉ុន្តែទំនាក់ទំនងវប្បធម៌ និងភូមិសាស្ត្រនយោបាយរបស់ប្រទេសនេះមានលក្ខណៈបែបអឺរ៉ុបអាគ្នេយ៍។ ស៊ីបជាកោះធំបំផុតទីបី និងមានប្រជាជនច្រើនជាងគេទីបីនៅសមុទ្រមេឌីទែរ៉ាណេ។[១៣][១៤] ស៊ីបមានដែនសមុទ្រជាប់ប្រទេសអេហ្ស៊ីបនៅភាគត្បូង ឯខាងលិចជាប់នឹងប្រទេសក្រិក ខាងជើងជាប់ប្រទេសតួកគី និងភាគខាងកើតមានប្រទេសស៊ីរី និងលីបង់។ នីកូស៊ី គឺជារដ្ឋធានី និងទីក្រុងធំជាងគេក្នុងប្រទេស។ បច្ចុប្បន្ន ផ្នែកឦសាននៃកោះស៊ីបត្រូវបានគ្រប់គ្រងដោយ សាធារណរដ្ឋតួកគីនៃស៊ីបខាងជើង។
Remove ads
សកម្មភាពរបស់មនុស្សដំបូងបំផុតនៅលើកោះនេះត្រូវបានគេកំណត់ថាមានអាយុកាលប្រហែល ១០ សហវត្សមុន គ.ស.។ សំណល់បុរាណៗរួមមានបំណែកប្រាសាទផ្សេងៗបានចាប់មានវត្តមានឡើងតាំងពីសម័យអេលេនីស្ទីគឯណោះដូចជា ទីក្រុងបុរាណសាឡាមីស និងគូរីយ៉ុងជាដើម ហើយមិនតែប៉ុណ្ណោះ ស៊ីបក៏ជាកន្លែងដែលមានអណ្តូងទឹកដ៏ចំណាស់ជាងគេបំផុតនៅលើលោកផងដែរ។[១៥] ជនជាតិក្រិចមីសេញានបានចូលមកតាំងទីលំនៅលើកោះស៊ីបចំនួនពីរដងនៅសហវត្សទី ២ មុន គ.ស.។ ដោយជាទីតាំងយុទ្ធសាស្ត្រមួយនៅសមុទ្រមេឌីទែរ៉ាណេខាងកើត កោះស៊ីបត្រូវបានមហាអំណាចមួយចំនួនចូលមកកាន់កាប់រួមមាន ចក្រភពអាស៊ីរី អេហ្ស៊ីប និងពែរ្ស ហើយបន្ទាប់មកត្រូវបានមហារាជអាឡិចសង់ដឺវាយរឹបអូសនៅឆ្នាំ ៣៣៣ មុន គ.ស.។ ក្រោយៗមកទៀត ស៊ីបបានធ្លាក់ក្រោមការត្រួតត្រាដោយពួកប៉្តូលេម៉ាអ៊ិកអេហ្ស៊ីប ចក្រភពរ៉ូមបុរាណនិងបូព៌ា កាលីហ្វាតអារ៉ាប់ រាជវង្សលូស៊ីញ៉ង់នៃបារាំង វេនីស និងក្រោមចក្រភពអូតូម៉ង់អស់ជាងរយៈពេលបីសតវត្ស (រហូតដល់ឆ្នាំ១៩១៤)។[១៦]
Remove ads
ប្រវត្តិសាស្ត្រ
![]() | ផ្នែកនេះទទេ។ អ្នកអាចជួយបានដោយបន្ថែមព័ត៌មាន។ |
សេដ្ឋកិច្ច
![]() | ផ្នែកនេះទទេ។ អ្នកអាចជួយបានដោយបន្ថែមព័ត៌មាន។ |
នយោបាយ
![]() | ផ្នែកនេះទទេ។ អ្នកអាចជួយបានដោយបន្ថែមព័ត៌មាន។ |
ប្រជាសាស្ដ្រ
![]() | ផ្នែកនេះទទេ។ អ្នកអាចជួយបានដោយបន្ថែមព័ត៌មាន។ |
កំណត់សម្គាល់
- ចម្រៀងជាតិក្រិកត្រូវបានអនុម័តនៅក្នុងឆ្នាំ១៩៦៦ ក្រោមសេចក្ដីសម្រេចនៃគណៈរដ្ឋមន្ត្រី។[១]
- រាប់បញ្ចូលទាំងស៊ីបខាងជើង តំបន់ទ្រនាប់អង្គការសហប្រជាជាតិ និងអាក្រូទីរី និងដេកេលី។
- មិនរាប់បញ្ចូលស៊ីបខាងជើងឡើយ។
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads